អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Sunday, December 7, 2014

ការដង្ហែរក្បួនធម្មយាត្រា-សិទ្ធិយាត្រាផ្សព្វផ្សាយអប់រំសិទ្ធិមនុស្សសម្រាប់ថ្ងៃ អាទិត្យទី​ ០៧ធ្នូ២០១៤នេះ

សេចក្តីជូនដំណឹង៖ 
Update: នៅខណៈម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី ០៧ធ្នូ២០១៤ នេះក្បួនធម្មយាត្រា-សិទ្ធិយាត្
រាផ្សព្វផ្សាយអប់រំសិទ្ធិមនុស្ស នៃក្រុមមិត្ត១០បានមកដល់៖
ផ្លូវជាតិលេខ១៖ ក្រុមដើរហែក្បួនធម្មយាត្រាផ្លូវជាតិលេខ១នៅព្រឹកថ្ងៃទី០៧ខែធ្នូនេះបាន
មកដល់ ភូមិ ព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល ។
ផ្លូវជាតិលេខ២៖ មកដល់វត្តអង្គមេត្រី ស្រុកសំរោង ៦៥គីឡូទៀតដល់ភ្នំពេញ ។
ផ្លូវជាតិលេខ៣៖ មកដល់ភូមិខ្នាច ខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង
ខេត្តតាកែវ នៅសល់ ៧០គីឡូម៉ែត្រទៀត មកដល់ភ្នំពេញហើយ។
ផ្លូវជាតិលេខ៤៖ ក្បួនធម្មយាត្រាបានមកដល់ សង្កាត់ច្បាមន ក្រុងច្បាមន ខេត្តកំពុងស្ពឺ 

ហើយនៅសល់៤៨គីឡូម៉ែត្រទៀត ដល់ភ្នំពេញហើយ។
ផ្លូវជាតិលេខ៥៖បានឈានចូលដល់គឺឡូ៥១ ហើយនឹងសំរាកឆាន់ត្រង់នៅវត្តតាកុលត្រង

គីឡូលេខ៥១ នេះឯង។ ដូច្នេះនៅសល់៥១គឺឡូទៀតក្បួនហ្នឹងដល់ភ្នំពេញ។
ផ្លូវជាតិលេខ៦/៧៖ក្រុមធម្មយាត្រាសិទ្ធិ ស្នាក់នៅអាហារថ្ងៃត្រង់នៅស្រុកមុខកំពូល

 ខេត្តកណ្តាល នៅសល់ ៤០គីឡូម៉ែត្រទៀត ដល់ភ្នំពេញ។
រាយការណ៍ដោយ៖ គណៈកម្មការគ្រប់គ្រងក្រុមនៅតាមផ្លូវជាតិនីមួយៗ







ការទស្សនាកិច្ចសិក្សារបស់សហគមន៍ដើម្បីយល់ដឹងអំពីការតស៊ូមតិ

នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤នៅភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រីខេត្តសៀមរាប។
សហគមន៏ទាំង៨ខេត្តបានចុះទស្សន:កិច្ចសិក្សានៅក្នុងភូមិស្គន់អំពីការតស៊ូមតិរបស់ពូកគាត់
 កន្លងមកទៅបញ្ហាដីធ្លីពូកគាត់រហូតពួកគាត់បានទទួលបង្កាន់ដៃពីសុរិយោដីថ្នាក់ស្រុក។
សហគមន៏ដែលចូលរួមមានចំនួន២៤នាក់ស្ត្រីមានចំនួន៩នាក់។ក្រុមកាងារបានសាកសួរព័ត៌មាន

ពីរឿងរាវអំពីជីវភាពរស់នៅរបស់ពួកគាត់និងបញ្ហាប្រឈមរបស់ពួកគាត់។
រាយការណ៍ និងរូបភាពដោយ៖ លីវ សារុំ

ការជួបជុំរបស់ប្រជាសហគមន៍

Tuesday, October 21, 2014

កម្មកររោងចក្រ Nishiku ៨នាក់ រងគ្រោះដោយសារអគាររោងចក្របាក់ស្រុត

កាលពីព្រឹកថ្ងៃទី២១ តុលា ២០១៤ វេលាម៉ោង ប្រមាណ ៩និង៣០នាទី កម្មកររោងចក្រ Nishiku ដែលស្ថិតនៅ
 ស្រុកបាទី ខេត្តតាកែវ បានប្រទះនឹង ការរលំបាក់ស្រុកនៃ អគាររោងចក្រ មកសង្កត់លើ កម្មករ ដែលកំពុងធ្វើការងារ 
បណ្តាលអោយ កម្មករយ៉ាងតិច ៨នាក់ បានរងរបួស ហើយកំពុងតែសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកបាទី។

កម្មការី ដែលកំពុងសម្រាកព្យាបាល មានឈ្មោះដូចខាងក្រោម ៖
ឡុង ចាន់រ៉ុង ឆន ធារី នួន ធី ដន ផារី វង្ស ច្រឹប ដួង ម៉ាឡៃ សៀន សុផា អឿន ពេជ្រ

រូបភាពដោយ៖ សំបូរ
កម្មការនី ត្រូវបានបញ្ជូលមកមន្ទីពេទ្យបង្អែកបាទី

កម្មការនី ត្រូវបានបញ្ជូលមកមន្ទីពេទ្យបង្អែកបាទី

កម្មការនី ត្រូវបានបញ្ជូលមកមន្ទីពេទ្យបង្អែកបាទី

កម្មការនី ត្រូវបានបញ្ជូលមកមន្ទីពេទ្យបង្អែកបាទី

Monday, October 13, 2014

សហគមន៍​រងគ្រោះ​បាន​បិទ​ផ្លូវ​នៅ​មុ​ខ​សាលាខេត្តព្រះ​សីហនុ

សហគមន៍​រងគ្រោះ​៤៥០នាក់​បានសម្រេច​ចិត្ត​បិទ​ផ្លូវ​នៅ​មុ​ខ​សាលាខេត្ត​ព្រះសីហនុ
 ក្នុង​គោល​បំណង​ស្នើរអោយ​អជ្ញាធរ​ខេត្ត​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​របស់ពួកគាត់​សូមទូរស័ព្ទទំនាក់ទំនង​តំណាង​សហគមន៍​ ០៧០ ៣៤៣៤៤៣៕
រូបភាពដោយ តេង សាវឿន ៖
សកម្មភាពនៃការតវ៉ា និងបិទផ្លូវនៅមុខសាលាខេត្តព្រះសីហនុ

Thursday, October 9, 2014

បុរស ២នាក់ បានស្លាប់នៅកន្លែងកើតហេតុ ដោយការស្ទាក់កាប់ជាច្រើនកំាបិត

កំពង់​ស្ពឺ៖ មាន​អំពើ​ឃាតកម្ម​មួយ​នៅ​លើ​ផ្លូវ​44​នៅ​វេលាម៉ោង​8. 10​នាទី​ថ្ងៃ​ទី​09​/ខែ​
តុលា​ឆ្នាំ2014​​នៅ​លើ​ផ្លូវ​លេខ​44​ឋិត​នៅ​ក្នុង​ភូមិ​ថ្ម​​គប់ ​ឃុំ​អម​លាំង​ ស្រកថ្ពង​
ខេត្ត​កំពង់ស្ពឺ​។​ជន​រងគ្រោះ​១ឈ្មោះ​ មៅ ​សង្ហា​ ភេទប្រុស​
អាយុ28ឆ្មាំរស់នៅភូមចំបក់ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
2ឈផះសុត សុខភីភេទប្រុស អាយុ21ឆ្នាំ រស់នៅភូមិភូមិជ្រែ ឃុំតាំងស្យា

ស្រុកភ្នំស្រូច ខេត្តកំពង់ស្ពឺជនរងគ្រោះត្រូវបានគេកាប់នៅពេលកំពង់
ជិះម៉ូតូចេញពីក្រុមហ៊ុនកិនថ្មមួយនៅចំណុចអូរទេះភ្លូក ឃុំអមលាំង ស្រុកថ្ពង

ខេត្តកំពង់ស្ពឺត្រូវជនមិនស្គាល់មុខស្ទាក់កាប់និងវាយអោយ
ស្លាប់ទាំងពីនាក់នៅនិងកន្លែងកើតហេតុ។
ហើយមានម៉ូតូមួយគ្រើងរបស់ជនរងគ្រោះមានព័ណខ្មៅពាក់ស្លាកលេខ 1Cនិងមិនមាន
បាត់ទ្រព្យសម្បត្តិរបស់ជនរងគ្រោះនោះទេជនរងគ្រោះត្រូវគេកាប់និវាយជាច្រើនកន្លែង

រាយការណ៏ និងរូបភាពដោយ៖លីវ សារ៉ុម







Tuesday, September 30, 2014

សម្ថកិច្ចស្រុកថ្ពងរារាំងមិនអោយពលរដ្ឋឡើងមកភ្នំពេញ

នៅថ្ងៃទី៣០/០៩/២០១៤វេលាម៉ោង៤ទៀបភ្លើសម្ថកិច្ចបានឃាត់ប្រជាពលរដ្ឋ
មិនអោយធ្វើដំណើរឡើងមកភ្នំពេញដោយអះអាងឡានគ្មានឯកសារត្រឹមត្រូវ 
សម្រាប់បើកឡានប្រជាពលរដ្ឋមកពីឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ប្រជាពលរដ្ឋមានចំនួនជិត២០០នាក់ និងរថយន្ដចំនួន៧គ្រឿងមកទល ម៉ោង

នេះមិនទាន់មានដំណោះអ្វីនោះទេ។សូមបញ្ជាក់ដែរថាប្រជាពលរដ្ឋទាំងនេះ
សុទ្ធតែអ្នកមានជម្លោះដីធ្លី ជាមូយក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ ។
រាយការណ៍ និងរូបភាពដោយ៖ លីវ សារុំ

សកម្មភាពក្រុមសមត្ថកិច្ចរារាំងប្រជាពលរដ្ឋ

ប្រជាពលរដ្ឋមិនអាចបន្តរដំណើរទៅមុខ​បាន

Friday, September 26, 2014

សមត្ថកិច្ច​បិទផ្លូវចូលវិមានរដ្ឋសភា និងស្ថានទូតអូស្ត្រាលី

ភ្នំពេញ៖ ព្រឹក​ព្រហ៊ាម​ថ្ងៃទី២៦ ខែ​កញ្ញា ឆ្នាំ​២០១៤​ សមត្ថកិច្ច​ក្រុង​ភ្នំពេញ​បាន​បិទ​ផ្លូវ​ច្រក​ចូល​ជុំវិញ​វិមាន​រដ្ឋសភា​ និង​ស្ថាន​ទូត​អូស្ត្រាលី ក្នុង​គោល​ដំណង​មិន​ឲ្យ​មាន​ការ​តវ៉ា​រឿង​កម្ពុជា​ទទួល​យក​ជន​ភាស​ខ្លួន​ពីអូស្ត្រាលី។

រាយការណ៍និងរូបថត​ដោយ៖ យ៉ាន ធី

សមត្ថកិច្ច​បិទ​ផ្លូវ​ចូលវិមានរដ្ឋសភា

Thursday, September 18, 2014

អ្នករងគ្រោះដីធ្លីស្នើទៅ​ធនាការពិភពលោក World Bank ឲ្យបញ្ជាក់ពីគោលជំហរក្នុងការផ្តល់ថវិកាដល់រាជរដ្ឋាភិបាលកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤នេះ អ្នករងគ្រោះដីធ្លីតំបន់បឹងកក់ បុរីកីឡា ដោយរួមដំណើរជាមួយអ្នករងគ្រោះដីធ្លីភូមិឡពាង្គ ប្រមាណជាជាង200នាក់ បានមកឈរនៅមុខធនាគារពិភពលោកប្រចាំកម្ពុជា ដើម្បីឱ្យធនាគារមួយនេះ បញ្ជាក់ពីគោលជំហររបស់ខ្លួនក្នុងគម្រោងនៃការផ្ដល់ថវិកាដល់រដ្ឋាភិបាលកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ កន្លងមកធនាគារពិភពលោកបានសន្យាថា មុននឹងផ្តល់ថវិកាដល់រាជរដ្ឋាភិបាលកម្ពុជាលុះត្រាតែ រាជរដ្ឋភិបាលកម្ពុជាដោះស្រាយបញ្ហាជូនអ្នករងគ្រោះដីធ្លីនៅតំបន់បឹងកក់ឱ្យបានរួចរាល់សិន តែជាក់ស្ដែងបច្ចុប្បន្ននេះ ប្រជាពលរដ្ឋអ្នកភូមិបឹងកក់ប្រមាណជា៤០គ្រួសារទៀតមិនទាន់បានទទួលនូវដំណោះស្រាយទេ។ សូមបញ្ជាក់ថា៖ ជម្លោះដីធ្លីតំបន់បឹងកក់ត្រូវបានកើតឡើងតាំងពីឆ្នាំ២០០៧ ការកើតជម្លោះនេះគឺដោយសារតែរាជរដ្ឋាភិបាល បានសម្បទានដីតំបន់បឹងកក់ទាំងមូលទៅអោយក្រុមហ៊ុន ស៊ូកាកូ របស់លោក ឡៅ ម៉េងឃឹន សមាជិកព្រឹទ្ធិសភាគណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៩៩ឆ្នាំ ដោយបានបណ្ដេញប្រជាពលរដ្ឋចេញពីតំបន់នេះទាំងបង្ខំ និងមិនមានសំណងសមរម្យ។
រាយការណ៍ និងរូបភាពដោយ៖ ម៉ា ចិត្រា
ការតវ៉ានៅមុខធនាគាពិភពលោក 

Wednesday, September 17, 2014

ការចុះទស្សនកិច្ចសិក្សារបស់សហគមន៍ផ្សេងនៅសហគមន៍ក្បាលខ្លា

នៅថ្ងៃទ៏១៧ខែកញ្ញាឆ្នាំ២០១៤សហគមន៏មកបណ្ដាខេត្តនានាបានមកទស្សន:កិច្ចសិក្សានៅក្នុងសហគមន៏ព្រៃឈើក្បាលខ្លារ
ឋិតនៅក្នុងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។មានអ្នកចូលរួមចំនួន៣១នាក់ស្ត្រី៥រូប
នៅថកងៃដដែលនេះដែរយើងបានផ្លាស់ប្ដូរបទពិសោធន៏ពីសហគមន៏មួយទៅសហគមន៏ពីបញ្ហាប្រឈម និងបញ្ហា
រីកចំរើននៅក្នុងសហគមន៏និមួយៗ។ទីកន្លែងប្រជុំនៅប៉ុស្តឹឈាមរបស់សហគមន៏ក្បាលខ្លារ (ក្នុងព្រៃ)
នៅពេលនោះដែរលោក ហឿន សុភាព បានបង្ងាញពីបទពិសោធន៏នៅក្នុងសហគមន៏របស់លោក
អំពីបញ្ហាប្រឈមនៅក្នុងសហគមន៏ ដូចជាបទល្មើសព្រៃឈើមានច្រើន និងអាជ្ញាធរមិនចូលរួមផងដែរ។
អង្គពិភាក្សាផ្លាស់ប្ដូរបទពិសោធន៏បានបញ្ជប់នៅម៉ោង៣រសៀលថ្ងៃដដែល ហើយបានវិលត្រលប់មកស្នាក់នៅទីរួមស្រុក
សណ្ដាន់វិញដោយជោគជ័យ។
រូបភាព និងរាយការណ៍ដោយ៖ លីវ សារុំ

សកម្មភាពនៃទស្សនកិច្ចសិក្សារបស់ប្រជាសហគមន៍

បទល្មើសព្រៃឈើមានការកើនឡើងនៅសហគមន៍ក្បាលខ្លា

បញ្ហាប្រឈមរបស់សហគមន៏ក្បាលខ្លារឃុំសណ្ដាន់ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
លោក ហឿន សុ ភាពបានមានប្រសាសន៏ថាសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងសហគមន៏
របស់លោក ក៏ដូចជានៅក្នុងតំបន់ព្រៃឡង់ មានការកើនឡើង
ជាលំដាប់ បើទោះបីលោកខំប្រឹងប្រែងទប់ស្កាត់យ៉ាងណាក៏ដោយ។
សួម្បីតែដាំកូនឈើក៏អាជ្ញាធរមិនអនុញ្ញាតិអោយដាំដែរ មានតែរដ្ឋបាលព្រៃឈើទេមាន
ឥឡូវកូនឈើទើបតែនិងដាំនោះត្រូវជនមិនស្គាល់
មុខកាប់បំផ្លាញចោលដែរ។លោកបានអំពាវនាវអោយអាជ្ញាធរកេត្តាជួយ
ទបស្កាត់បទល្មើសព្រៃឈើផង ពិសេសអាជ្ញាធរស្រុកសណ្ដាន់មេត្តាជួយគាំទ្រពួកគាត់ផង។

រាយការណ៍ និងរូបភាពដោយ៖ លីវ សារុំ

ព្រៃឈើដែលត្រូវបានកាប់បំផ្លាញ់

Tuesday, September 16, 2014

តុលាការឧទ្ធរណ៍កោះហៅប្រជាពលរដ្ឋឃុំជីខក្រោមមកសាកសួរ

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ នៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានតុលាកា
សាលាឧទ្ធរកោះហៅនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤នេះ។ករណីនេះពួកគាត់
បានដាក់ពាក្យប្ដឹងក្រុមហ៊ុនដែលបានមករំលោកបំពានយកដីរបស់ពួកគាត់កាល
ពីឆ្នាំ២០០៧មកហើយពួកគាត់ដាក់ពាក្យនៅឆ្នាំ២០១០រហូតមកដល់ពេលនេះ
ទើបតែបានកោះហៅពួកគាត់។តុលាកាកោះហៅប្រជាពលរដ្ឋចំនួន៥នាក់។
រាយការណ៍ និងរូបភាពដោយ៖ ហេង ស្រស់


ប្រជាពលរដ្ឋរងចាំនៅមុខសាលាឧទ្ធរណ៍

Friday, September 12, 2014

អជ្ញាធរ ខ័ណ្ឌជ្រោយចង្វារចុះរុះរើសផ្ទះប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ ១២ កញ្ញា ២០១៤អជ្ញាធរសង្កាត់ជ្រោយចង្វា ខ័ណ្ឌ ជ្រោយចង្វា កំពុងត្រូវបានកងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុន អជ្ញាធរខ័ណ្ឌជ្រោយចង្វា កំពុង ចុះរុះរើផ្ទះពលរដ្ឋ គាត់បានស្នើរអោយអង្គការសង្គមស៊ីវិលចុះ ទៅជួយឃ្លាំមើលផង ( គាត់បានបញ្ជាក់ថា គាត់សុខចិត្តស្លាប់មិនព្រមចាកចេញពីដីរបស់ពួកគាត់ទេ )៕
រូបភាពដោយ៖ ហេង ស្រស់


ផ្ទះរបស់ប្រជាពលរដ្ឋដែលអជ្ញាធរចុះរុះរើ



ស្រវឹងស្រាបើកម៉ូតូបុកបង្កោលស្លាប់ភ្លាមនៅកន្លែងកើតហេតុ

រតនៈគិរី៖ ថ្ងៃទី១១ កញ្ញា ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង ៦.៣០នាទីល្ងាច ។ ហេតុការណ៍នេះគឺបណ្តាលមកពីជនរងគ្រោះផឹកស្រាស្រវឹង នៅពេលមកដកល់ចំណុចកើតហេតុ ស្រាប់តែងងឹតមុខក៏ទៅបុកនឹងបង្កោលរួចក៏ដួលផ្កាបមុខស្លាប់ភ្លាមនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅភូមិដំរីងាប់ ស្រុកបរកែវ ខេត្តរតនៈគិរី ៕
រាយការណ៍ និងវីឌីអូដោយ៖ សែវ ម៉ារៀ

សហគមន៍​ឡពាង​គ្រោង​បន្ត​រហែ​ក្បួន​ដើម្បីរកអន្តរាគមន៍​ទៅ​ក្រសួង​យុត្តិ​​ធម៌​​និង​​ក្រុម​​ប្រឹ​ក្សា​រដ្ឋ​ធម្ម​នុញ្ញ ​

នៅព្រឹកថ្ងៃទី​១២​ខែ​កញ្ញា​ឆ្នាំ ២០១៤ស្អែកនេះ​សហគមន៍រងគ្រោះឡពាង​​ត្រៀមរៀបចំហែរក្បួនពីភូមិបឹងកក់ ឆ្ពោះទៅកាន់​ក្រសួងយុទ្ធធម៌ និង ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ។  ការហែរក្បួន​នេះ​និងចាប់ផ្តើមពីម៉ោង ៨ ព្រឹក ។

Thursday, September 11, 2014

កម្មកររោងចក្រ ធាន ឈាន ធ្វើកូដកម្មសុំឱ្យតំណាងរបស់ខ្លួនចូលធ្វើការវិញ

កម្មកររោងចក្រស្ថិតនៅជិតសារមន្ទីរជើងឯកសង្កាត់ជើងឯកខណ្ឌដង្កោររាជធានីភ្នំពេញ
នៅព្រឹកនេះកម្មករធ្វើកូដកម្មដុតកង់ឡានក្នុងនោះមានអាជ្ញាធរនិងសន្តិសុខកំពុងតែ
ប្រឈមដាក់គ្នាកម្មកររោងចក្រធានយានស្នើរអោយតំណាងពួកគេចូលធ្វើការដូចដើមវិញ។
រាយការណ៍ និងវឌីអូដោយ៖ ហេង ស្រស់



ព្រះសង្ឃគង់នៅវត្តស្ទឹងមានជ័យ​គ្រោងធ្វើកូដកម្ម​អត់​អាហារ​នៅមុខស្ថានទូតចិន​

​យោង​តាម​​​ព័ត៌​​មាន​​​ពី​​​អ្នកកាសែតសហគមន៍​បាន​ឲ្យ​ដឹង​ថា៖ ព្រះ​សង្ឃជា​ច្រើន​អង្គ​គង់​​នៅ​​​វត្ត​​ស្ទឹង​​​មាន​​ជ័យ​​គ្រោង​​នឹង​ធ្វើ​កូដ​កម្ម​​បង្តត់​​​​អាហារ​​នៅ​មុខ​​ស្ថាន​ទូត​ចិន​​ ក្នុង​គោល​​បំណង​​ស្នើឲ្យ​​ស្ថានទូត​​នេះ​​អន្តរា​គមន៍​ទៅ​រដ្ឋាភិបាល​លុប​ចោល​នូវ​កិច្ចសន្យា​​គម្រោង​សាង​សង់​​ទំនប់​​វារី​អគ្គិសនី​នៅ​តំបន់​ជ្រលង​ភ្នំ​ជាយ​អារ៉ែង​របស់​​ក្រុម​​ហ៊ុន​​SINOHYDRO​នោះ​៕

Wednesday, September 10, 2014

អជ្ញាធរ​​បញ្ជូន​​ពល​រដ្ឋ​រង​គ្រោះ​ដី​ធ្លី​នៅ​គាស់​​ក្រ​ឡ​​ត្រ​លប់​​ទៅ​កាន់​លំ​នៅ​ដ្ឋាន​វិញ​

នៅព្រឹក​ថ្ងៃទី​១០​ខែ​កញ្ញា​ឆ្នាំ​២០១៤​នេះ​សហគមន៍​រងគ្រោះ​ដី​ធ្លី​មក​ពី​ស្រុក​គាស់​ក្រឡ​ខេត្ត​បាត់ដំបង​ ដែលបានធ្វើដំណើរមកកាន់​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ពេល​​កន្លង​ទៅ ។ ស្នាក់​នៅ​វត្ត​ចាស​ ស្ថិតក្នុង​សង្កាត់ជ្រោយចង្វា​ ក្រុង​ភ្នំពេញ​បាន​ត្រូវ​អជ្ញាធរខេត្ត​បាត់​ដំបង​បញ្ជូនតាមរថយន្តអោយត្រលប់ទៅកាន់លំនៅដ្ឋាន​វិញ​ ដោយសន្យាថា និងដោះស្រាយជូនពលរដ្ឋទៅតាមការសន្យា ៕



សហគមន៍​អ្នកភូមិឡ​ពាង​ធ្វើសន្និសីទសា​រពត៌​មាន​​នៅ​ទី​លាន​​ប្រ​ជា​ធិ​​ប​តេ​យ្យ​​

នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​កញ្ញា​ឆ្នាំ​២០១៤​នេះ​សហគមន៍​ឡពាង​បានធ្វើសន្និសីទ​សារពត៌មាន​នៅទីលាន​ប្រជាធិបតេយ្យ​​ ដើម្បីសម្តែងពីទុក្ខលំ​បាក​របស់ពួក​គាត់​កន្លង​មក​ ។ ជា​មួយនិង​ក្រុមហ៊ុន​KDCរបស់​អ្នក​ស្រី​ជា​ខេង​ជាភរិយា​របស់​លោក​ស៊ុយ​សែម​រដ្ឋ​មន្រ្តី​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ​និង​ថាមពល​ ។ បណ្តាលអោយ ពលរដ្ឋ​ក្នុង​សហគមន៍រងការគំរាមកំហែង​ ចោទ​ប្រកាន់​ដាក់ពន្ធនាគារ​ជាដើម ។ កន្លង​មកពលរដ្ឋបាន​យកញ្ញត្តិទៅដាក់នៅតាម​ស្ថាប័នរដ្ឋាភិបាល​ដើម្បី ស្នើរ ជួយ​អន្តរាគមន៍ដល់ពលរដ្ឋរងគ្រោះ ៕

សកម្មភាពព្រឹកនេះនៅទីលានប្រជាធិបតេយ្យ

Tuesday, September 9, 2014

អ្នក​ភូមិ​ជនជាតិដើម​ចារាយ​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ប្រាក់​ចំណូល​

អ្នកភូមិ​ជនជាតិដើម​ចា​រាយ​រស់​នៅ​ ភូមិ​ជ្រង ​ឃុំ​កក់ ​ស្រុក​បរកែវ​ ខេត្ត​ រតនគិរី​ កំពុង​ព្រួយ​បារម្ភពីការ​បាត់​បង់​ប្រាក់​ចំណូល​ ។ បន្ទាប់ពីចំការកៅស៊ូរបស់ក្រុមហ៊ុន ឯកជនមួយនៅតំបន់របស់ពួកគេត្រូវបានឆេះ ។ ហេតុការណ៍នេះបានកើតឡើងតាំងពីឆ្នាំ​២០១៣​ ក្រោយពីស្រ្តីម្នាក់បានដុតដើមដំឡូង​មី​ពេលនោះ អណ្តាតភ្លើង​ក៏រាល​ទៅដល់​ចំការកៅស៊ូ ៕
រាយការណ៍និងរូបភាពដោយ​ សែវ ម៉ារៀ ៖​

មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ផ្តល់វគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ទូរស័ព្ទដៃក្នុងការរាយការណ៍ព័ត៌មាន

មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ផ្តល់វគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់ទូរស័ព្ទដៃក្នុងការរាយការណ៍ព័ត៌មាន ក្រោមកិច្ចគាំទ្រថវិកា ដោយ អង្គការទស្សនៈពិភពលោក (៩- ១០ កញ្ញា ២០៤)។ អ្នកចូលរួម សរុប ៣០នាក់ បានជ្រើសរើស ដោយ អង្គការទស្សនៈពិភពលោក ដើម្បី ចូលរួមវគ្គសិក្សា ក្រោមជំនួយ បច្ចេកទេសពី មជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់ សហគមន៕

វគ្គបណ្តុះបណ្តាលងត្រូវបានចាប់ផ្តើម