ដោយលោក លីវ សារ៉ុម អ្នកកាសែតសហគមន៍
នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ បណ្ដាញកសាងសន្តិភាពសហគមន៏ បើកកិច្ចប្រជុំ លើកទី៣ដើម្បីរកយុទ្ធសាស្ត្រក្នុងការតស៊ូមតិដើម្បីលុបបំបាត់បញ្ហាអំពើពុករលួយ ដែលយុទ្ធនាការនេះនឹងប្រព្រឹត្តទៅនៅចុងខែមេសា ឬដើមខែឧសភា ខាងមុខនេះ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅអង្គការ CRWRC (Christian Reformed World Relief Committee-Cambodia) នៅសង្កាត់ទួលទំពួង រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមជាង៥០នាក់ មកពីបណ្ដាញថ្នាក់ខេត្ត និងថ្នាក់ជាតិចូលរួមពិភាក្សាគ្នា អំពីបញ្ហាអំពើពុករលួយ និងរកយុទ្ធសាស្ត្ររួមគ្នាដើម្បីតស៊ូមតិនៅថ្នាក់ជាតិនាពេលខាងមុខនេះ។
ការប្រជុំបណ្ដាញនេះក៏មានអង្គការ និងម្ចាស់ជំនួយចូលរួមប្រជុំដែរ ដូចជា៖ (១) NPA, (២) SADP, (៣) EWMI, និង (៤) ទីប្រឹក្សាភិបាលរបស់ CPN ( BCV ) ដោយបានចូលរួមពិភាក្សាគ្នា និងផ្ដល់អនុសាសន៍ល្អៗជូនអង្គប្រជុំ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ៖ ០៩២ ៦៦២ ៨៣៦ (លោក សេង សុខហេង អ្នកសម្របសម្រួល ឬលេខ០៦០ ៧៧៧ ៤០៧ (លោក លីវ សារ៉ុម))
An unheard community voice (សំឡេងសហគមន៍) be heard
Pages
- Home (ទំព័រដើម)
- To reader (ជូនចំពោះអ្នកអាន)
- Friends of December 10th (ក្រុមមិត្ត១០ធ្នូ)
- VOD (វីអូឌី) ព័ត៌មានពីសហគមន៍
- បទយកការណ៍នៅលើ YouTube (Feature Stories)
- ទិវាយុត្តិធម៌សង្គមពិភពលោក (World Day of Social Justice)
- វិទ្យុសំឡេងសហគមន៍យើង (RVoC)
- សំឡេងប្រជាពលរដ្ឋ (Voice of the People)
- សំឡេងប្រជាពលរដ្ឋ (Voice of the People, VoP)
- VIP Cambodia (English Version)
អ្នកកាសែតសហគមន៍ (Media Operator)៖ ជាបណ្ដាញអ្នកកាសែតសហគមន៍ដែលធ្វើការដោយស្ម័គ្រចិត្តក្នុងការប្រមូល ចែករំលែកនិងទទួលព័ត៌មានដែលកើតឡើងក្នុងសង្គមដើម្បីលើកកម្ពស់ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម។
Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Showing posts with label by Liv Sarom. Show all posts
Showing posts with label by Liv Sarom. Show all posts
Wednesday, April 9, 2014
Thursday, April 3, 2014
ការជួបប្រជុំរបស់សហគមន៍ និងសង្គមសីុវិលស្តីពីសេចក្តីព្រាងច្បាប់មួយចំនួន
គោលបំណងនៃការប្រជុំនេះគឺដើម្បីពិនិត្យមើលថា តើ សេចក្តីព្រាងច្បាប់ទាំងនោះមានផលប៉ះពាល់អ្វីខ្លះដល់សង្គមស៊ីវិល និងសមាគមន៏ ដែលកំពុងប្រតិបត្តិកិច្ចការងារសព្វថ្ងៃនេះ៕ រូបភាព និងអត្ថបទ លោក លីវ សារ៉ុម (អ្នកកាសែតសហគមន៏)
Friday, March 28, 2014
Public Forum Conducted by Inter-ministries in Land Disputed Communities
វេទិកាសាធារណៈដឹកនាំដោយក្រុមអន្តរក្រសួងនៅសហគមន៍ដែលមានវិវាទដីធ្លី
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ខេត្តកំពង់ស្ពឺ៖ មានក្រុមអន្តរក្រសួងថ្នាក់ជាតិបានចុះមកបើកវេទិកាសាធារណៈមួយនៅក្នុងភូមិក្រវៀក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម ភោគ សុវណ្ណរិត ជាប្រធានក្រុមការងារពីថ្នាក់ជាតិ ហើយមានអាជ្ញាធរចូលរួមក្នុងវេទិកានេះដែរ។
ប្រជាពលរដ្ឋបានលើកឡើងអំពីបញ្ហាមួយចំនួនដូចតទៅ៖
នៅក្នុងនោះដែរលោក លីវ សារ៉ុមបានក្រើនរំលឹកអំពីជំលោះដីធ្លី ដែលប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងមកថ្នាក់លើ ហើយថ្នាក់ជាតិបានណែនាំឲ្យតំណាងធ្វើជាយូរណាស់មកហើយ ព្រមទាំងសុំឲ្យដោះស្រាយប្រកបដោយភាពយុត្តិធម៌ចំពោះប្រជាពលរដ្ឋក្រីក្រ កុំមានភាពលំអៀងអ្នកមានដីពិតប្រាកត់ បែរជាអត់បានទទួលដីទៅវិញ។
អង្គវេទិកាបានបញ្ចប់ទៅនៅម៉ោង១១និង៣០នាទីថ្ងៃដដែល៕

- បញ្ហាដីធ្លីដែលមានប្លង់ហើយ បែរជាក្រុមហ៊ុនមិនឲ្យធ្វើ
- បញ្ហាទាហ៊ាននៅយាមក្រុមហ៊ុនស៊ីធីម៉ាត និងភ្នំពេញស៊ូហ្គើរបិទផ្លូវមិនឲ្យចេញចូល ហើយចាក់សោ និងបាញ់គំរាមប្រជាពលរដ្ឋ។
- បញ្ហានិស្សិតបានវាស់វែងឲ្យហើយ ប៉ុន្តែអាជ្ញាធរដកយកវិញ
- បញ្ហាព្រៃសហគមន៏ដែលថាកាត់ទុកឲ្យប្រជាពលរដ្ឋ
- បញ្ហាការកាប់បំផ្លាញព្រៃឈើបែបអាណាធិបតេយ្យ
- បញ្ហាការប្រើហិង្សាមកលើប្រជាពលរដ្ឋ ដូចជាដុតផ្ទះពួកគាត់
នៅក្នុងនោះដែរលោក លីវ សារ៉ុមបានក្រើនរំលឹកអំពីជំលោះដីធ្លី ដែលប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងមកថ្នាក់លើ ហើយថ្នាក់ជាតិបានណែនាំឲ្យតំណាងធ្វើជាយូរណាស់មកហើយ ព្រមទាំងសុំឲ្យដោះស្រាយប្រកបដោយភាពយុត្តិធម៌ចំពោះប្រជាពលរដ្ឋក្រីក្រ កុំមានភាពលំអៀងអ្នកមានដីពិតប្រាកត់ បែរជាអត់បានទទួលដីទៅវិញ។
អង្គវេទិកាបានបញ្ចប់ទៅនៅម៉ោង១១និង៣០នាទីថ្ងៃដដែល៕
Saturday, March 22, 2014
A Prolong Land Dispute in Pailin, Cambodia
ជម្លោះដីធ្លីមួយដ៏រ៉ាំរៃនៅខេត្តប៉ៃលិន
២១ មីនា ឆ្នាំ២០១៤ ដោយលោក លីវ សារ៉ុម
តាំងពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០១៤នេះ ជំលោះដីធ្លី មួយនៅខេត្តប៉ៃលិនបានអូសបន្លាយដ៏វែងឆ្ងាយមក ហើយពុំទាន់មានការស្រាយនៅឡើយទេ បើទោះបី មានចំណាពីលោក ហេង សំរិន ប្រធនសភាក៏ដោយ។
តាមសំដីអ្នកស្រី សោម សំអុល ជាអ្នករងគ្រោះបានឲ្យ ដឹងថា គេមិនបានដោះស្រាយឲ្យពួកគាត់ទេ គឺមាន តែដេញបន្ថែមទៀត មកដល់សព្វថ្ងៃនេះ។
រឿងដីធ្លីនេះកើតនៅក្នុងភូមិភ្នំក្រិញ លូកន្ដៀងវ៉ា ទំនប់ អន្លង់រក្សា ឃុំស្ទឺងត្រង់ ស្រុកសាលាក្តៅ ក្រុងប៉ៃលិន រវាងពលរដ្ឋនិង ប្រពន្ធលោកអភិបាលក្រុងប៉ៃលិននេះតែម្ដង (ឥឡូវជាតំណាងរាស្ត្រ)។
អ្នកស្រីសោម សំអុល បានរៀបរាប់ទាំងអូលដើមកថា ខ្ញុំមានការ ភ័យខ្លាចខ្លាំងណាស់ ចំពោះរឿងនេះ ខ្ញុំមានតែស្លាប់ទេ វាចំលើ អ្នកមានអំណាចផង។ លោកស្រី សោម សំអុលបានបញ្ជាក់បន្ថែមទៀតថា ដីនោះគឺ អាជ្ញាធរបានចែកឲ្យពួកគាត់ត្រឹមត្រូវ មិនមែនពួកគាត់ ទៅយកដីរដ្ឋ ឬទៅលួចប្លន់ អ្នកណានោះឡើយ។
ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅលេខ ០៨៨ ៩០៧ ៩៣៨៣ អ្នកកាសែតសហគមន៏
![]() |
| អ្នកស្រី សោម សំអុល រូបថតដោយ លីវ សារ៉ុម |

Monday, March 17, 2014
A National Consultation Meeting to Seek Strategy for a Better Dissemination of Information in Local Communities
ប្រជុំពិគ្រោះយោបល់រយយុទ្ធសាស្ត្រផ្សព្វផ្សាយព័ត័មានសហគមន៍នៅថ្នាក់មូលដ្ឋាន
ដោយលោក លីវ សារ៉ុម អ្នកកាសែតសហគមន៍ ខេត្តកំពង់ស្ពឺ
ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤, ភ្នំពេញ៖ ក្រុមពិគ្រោះយោបល់ថ្នាក់ជាតិបានបើកកិច្ចប្រជុំប្រចាំត្រីមាសទី២ នៅស្នាក់ការអង្គការអភិវឌ្ឃន៏សម្លេងសហគមន៏ ( BCV ) រាជធានីភ្នំពេញ។
កិច្ចប្រជុំពិគ្រោះយោបល់នេះមានអ្នកចូលរួមចំនួន២៩នាក់ ដែលក្នុងមានស្ត្រី៧នាក់ ដោយផ្ដោតទៅលើការងារផ្សព្វផ្សាយព័ត៌មានសហគមន៏នៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ខាងមុខនេះ។
អង្គប្រជុំបានសម្រេចប្រើយុទ្ធសាស្ត្រថ្មីឲ្យសហគមន៍មានឱកាសផ្សព្វផ្សាយនៅថ្នាក់មូលដ្ឋានឲ្យបានល្អប្រសើរដោយបង្កើតខ្លឹមសារជា កំណាព្យ រឿងខ្លី ចម្រៀង វិឌីអូ។ល។ សម្រាប់ផ្សព្វផ្សាយនៅមូលដ្ឋាន តាមរយៈការសូត្រ ឬច្រៀង ឬចាក់ឲ្យប្រជាពលរដ្ឋស្ដាប់ ឬមើល និងតាមរយៈបច្ចេកវិទ្យាទំនើប ដោយប្រើបណ្ដាញផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធអ៊ីនធើណិត ដូចជា ហ្វេសប៊ុក (Facebook) ជាដើម៕
ដោយលោក លីវ សារ៉ុម អ្នកកាសែតសហគមន៍ ខេត្តកំពង់ស្ពឺ
ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤, ភ្នំពេញ៖ ក្រុមពិគ្រោះយោបល់ថ្នាក់ជាតិបានបើកកិច្ចប្រជុំប្រចាំត្រីមាសទី២ នៅស្នាក់ការអង្គការអភិវឌ្ឃន៏សម្លេងសហគមន៏ ( BCV ) រាជធានីភ្នំពេញ។
កិច្ចប្រជុំពិគ្រោះយោបល់នេះមានអ្នកចូលរួមចំនួន២៩នាក់ ដែលក្នុងមានស្ត្រី៧នាក់ ដោយផ្ដោតទៅលើការងារផ្សព្វផ្សាយព័ត៌មានសហគមន៏នៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៤ខាងមុខនេះ។
![]() |
| អ្នកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់, ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ រូបថតដោយ លោក លីវ សារ៉ុប, អ្នកកាសែតសហគមន៍ |
Wednesday, March 12, 2014
Reflection Meeting of CPN, CMDP, Housing Rights, CPWD
វេទិកាស្ដីពីការឆ្លុះបញ្ចាំងអំពីស្ថានភាពនិងការងាររបស់បណ្ដាញសហគមន៏
ដោយលោក លីវ សារ៉ុម
ភ្នំពេញ, ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤៖ នៅភោជនីយដ្ឋានទន្លេបាសាក់អង្កការហ្វស៊ុស៊ុនបានរៀបចំវេទិកាមួយស្ដីពីការឆ្លុះបញ្ចាំងអំពីស្ថានភាពនិងការងាររបស់បណ្ដាញសហគមន៏ ដូចជា បណ្ដាញ CPN, CMDP, សិទ្ធិលំនៅដ្ឋាន CPWD ដោយមានអ្នកចូលរួមចំនួនជាង១០០នាក់ ដើម្បីរកចំណុចខ្លាំង ចំណុចខ្សោយ និងលើកសំណួមពរ។

| អ្នកចូលរួម១០០នាក់, កិច្ចប្រជុំបណ្ដាញ CPN, CMDP, Housing Rights, CPWD |
ខាងក្រោមនេះជាបទបង្ហាញស្ដីពីការឆ្លុះបញ្ចាំងទៅលើសកម្មភាពការងាររបស់បណ្ដាញកសាងសន្តិភាពសហគមន៏ដែលបានធ្វើកន្លងមក។
ចំណុចខ្លាំង ចំណុចខ្សោយ និងសំណូមពរ
Sunday, March 2, 2014
ក្រុមហ៊ុន ដុតបំផ្លាញខ្ទមប្រជាពលរដ្ឋនៅឃុំយាអង្គ ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ដោយ លីវ សារុម៖
បញ្ហាដីធ្លីនៅក្នុងឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺត្រូវបានអូសបន្លាយមកដល់ពេលនេះមិនទាន់មានការដោះស្រាយនៅឡើយទេ ទោះបីជាមានអនុក្រឹត្យពីសម្ដេចនាយករដ្ឋមន្ត្រី បញ្ជាកាត់ដីពីក្រុមហ៊ុនស៊ីធីម៉ាត ឲ្យប្រជាពលរដ្ឋចំនួនជាង៤០០គ្រួសារក៏ដោយ។
នៅឆ្នាំ២០០៧ ក្រុមហ៊ុនស៊ីធីម៉ាតបានប្រើហឹង្សាមកដុតបំផ្លាញខ្ទមប្រជាពលរដ្ឋអស់ចំនួន៣៥ខ្នង និងដំណាំផ្សេងៗទៀតអស់ជាច្រើនហិកតារ។
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤នេះស៊ីធីម៉ាតបានដុតបំផ្លាញខ្ទមប្រជាពលរដ្ឋអស់ចំនួន៣ខ្នងបន្ថែមទៀត។ តាមការសង្កេតរបស់ខ្ញុំ មកដល់ពេលនេះមានជនទីបីមកជួយប្រជាពលរដ្ឋ ប៉ុន្តែគេថា ត្រូវតែលក់ដីនោះឲ្យគេទៅវិញ សូម្បីតែដីដែលខេត្តបានអះអាងថាកាត់ទុកឲ្យសហគមន៏នោះ ក៏ត្រូវគេទន្ទ្រានយកទៅលក់ឲ្យអ្នកទីបីដែរ។
តាមការកត់សម្គាល់មកដល់ពេលនេះ ហាក់បីដូចជាគ្មានច្បាប់ទម្លាប់អ្វីសម្រាប់ទប់ស្កាត់បញ្ហាដីធ្លីនេះទេ។ អ្នកលក់នៅតែលក់ រីឯអ្នកតវ៉ានៅតែតវ៉ា មិនដឹងថ្ងៃណាទើបដោះស្រាយចេញ ដីកាន់តែអស់ ព្រៃឈើក៏កាន់តែអស់៕
លោកអ្នកចង់ដឹងអំពីបញ្ហាខាងលើនេះ សូមទាក់ទងមកយើងខ្ញុំតាមលេខទូរស័ព្ទខាងក្រោម៖
សូមអរគុណ!

- 092 875 215
- 016 677 865
- 060 777 407
- 088 7185 898
សូមអរគុណ!
Sunday, February 23, 2014
Traditional Ceremony to pray for land resolution and curse the land grabbers
អស់ជំនឿលើអាជ្ញាធរ ប្រជាពលរដ្ឋបែរមកជឿលើជំនឿសាសនាវិញដោយធ្វើពិធីបុណ្យដាក់បណ្ដាសា
ប្រវត្តិរឿងដីធ្លីនៅក្នុងឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កើតឡើងតាំងពីឆ្នាំ២០០៦រហូតមកដល់ពេលនេះឬថ្ងៃនេះមិនទាន់មានដំណោះស្រាយអ្វីគួរឲ្យកត់សម្គាល់នោះទេ។
ប្រជា ពលរដ្ឋបានដាក់ពាក្យបណ្ដឹងជាច្រើនសារមកហើយ ពុំទាន់ឃើញមានការដោះស្រាយបានល្អនោះទេ។ បើនិយាយពីការដោះស្រាយវិញគឺធ្វើបានតែចំពោះបក្សពួកគេតែប៉ុណ្ណោះ ទើបមកដល់ថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០១៤នេះប្រជាពលរដ្ឋរៀបចំបុណ្យតាមទំនៀមទំលាប់ប្រពៃណីរបស់ពួកគាត់ ហើយបានបួងសួងដាក់បណ្ដាសា អ្នកដែលរំលោភយកដីពួកគាត់ឲ្យរលាយដូចអំបិលត្រូវទឹក ដូចក្រមួនត្រូវថ្ងៃ និងវិនាស់សន្តរាយ។
កម្មវិធីបុណ្យចាប់ពីម៉ោង១២ថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០១៤ដល់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ មានអ្នកចូលរួមចំនួន២៥០នាក់ រួមទាំងអ្នកមកពីភ្នំពេញដែរ។
ទីកន្លែងធ្វើកម្មវិធីបុណ្យនៅតំបន់ភ្នំព្រះ ចំណុចភ្នំចាក់អង្គ ឋិតនៅក្នុងភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ៕
ដោយសារ បញ្ហាដីធ្លីជាមួយក្រុមហ៊ុនស៊ីធីម៉ាត និងប្រជាពលរដ្ឋ ដូច្នេះយើងសង្កេតឃើញ មានអាជ្ញាធរមកចូលរួមក្នុងកម្មវិធីបុណ្យនោះដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់់ទាងតាមទូរស័ព្ទលេខ៖

| Photo by MO, Liv Sarom, K. Speu, 22-02-2014 |
- 092 87 52 15
- 016 67 78 65
- 060 777 407
- 088 7 185 898
Thursday, February 6, 2014
CPN meeting on Development Trend in Cambodia
បណ្ដាញកសាងសន្តិភាពសហគមន៍ (Community Peace-building Network) បានរៀបចំកិច្ចប្រជុំមួយដែលមានបណ្ដាញសហគមន៏ទាំង២៤ខេត្តក្រុងចូលរួម។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤។
ប្រធានបទនៃកិច្ចប្រជុំនេះគឺ "និន្នាការអភិវឌ្ឃន៍នៅកម្ពុជា" ដោយមានអ្នកសម្របសម្រួលលោក ចាន់ សុវ៉េត មន្ត្រីជាន់ខ្ពស់មកពីសមាគមអាដហុក និងមានអ្នកចូលរួមចំនូនសរុប៤៣នាក់ ក្នុងនោះមានស្ត្រី១២នាក់៕
Community Peace-building Network (CPN) organizes a meeting on 'Development Trend in Cambodia', February 6, 2014 in Phnom Penh. 43 Members in which 12 women of CPN from 24 provinces/municipalities participate in the meeting.
The meeting is facilitated by a senior officer, Mr. Chan Saveth from ADHOC.

Wednesday, November 27, 2013
ជំនាញសម្របសម្រួលសម្រាប់ទីប្រឹក្សាពលរដ្ឋ (Paralegal)
មជ្ឃមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៏បានរៀបចំវគ្គបណ្ដុះបណ្ដាលពិសេសស្ដីពីជំនាញសម្របសម្រួលសម្រាប់ទីព្រឹក្សាពលរដ្ឋ (paralegal) ចំនួន២៤នាក់មកពីបណ្ដាខេត្តផ្សេងៗ។
វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅខេត្តព្រះសីហនុ។ (អត្ថបទនិងរូបថត ដោយលោក លីវ សារ៉ុម, អ្នកកាសែតសហគមន៍ ខេត្តកំពង់ស្ពឺ)
A facilitation skill training for twenty-four paralegals from different provinces in Cambodia is organized and delivered by Community Legal Education Center.
The training is conducted from November 26 - 27, 2013 in Preah Sihanouk province. (Text and photo by Mr. Liv Sarom, a Cambodia Media Operator, in Kampong Speu)

Thursday, November 21, 2013
Cambodia Indigenous Community Call the Civil Society for help
![]() |
| by Mr. Liv Sarom, Cambodia Media Operator, K. Speu |
តាមសំដីរបស់ប្រជាពលរដ្ឋនៅទីនោះបានមានប្រសាសន៍ថា៖ ពួកគាត់បានអស់ជំនឿលើអាជ្ញាធរ ពាក់ព័ន្ធដែលចុះវាស់វែងដីធ្លីដែលមិនធ្វើតាមសារាចររបស់លោកហ៊ុន សែនដែលបានចេញសេចក្តីណែនាំ តាមផ្លូវច្បាប់។
នៅពេលនិស្សិតចុះវាស់វែងដីធ្លី គេវាស់លើដីសមូហភាពរបស់ពួកគាត់។ នៅពេល ពួកគាត់តវ៉ាគេរកចាប់ដាក់គុក ហើយគេជេរប្រម៉ាថថា ពួកម៉ីល្ងង់ មិនចេះចាយលុយ។ ទោះបីជា ពួកគាត់ខំតវ៉ាយ៉ាងណាក៏ដោយ ក៏គេនៅតែគេចេញប្លង់កម្មសិទ្ធិទៅឲ្យពួកផ្សេងដែរ។
ឥឡូវពួកគាត់អស់សង្ឃឹមហើយ។ ដូចកូនឥតមានមេបាអ៊ីចឹង ថែមទាំងបែកបាក់សាមគ្គីគ្នាទៀត។ពួកគាត់សំណូមពរឲ្យសង្គមស៊ីវិលជួយពួកគាត់ផង ព្រោះពួកគាត់អស់សង្ឃឹមលើអាជ្ញាធរហើយ។
បញ្ហាដីធ្លីនេះកើតឡើងនៅក្នុងភូមិកោដូនតី ឃុំត្រពាំងជោរ ស្រុកឱរាល់ ខេត្តកំពង់ស្ពឺ៕ (អត្ថបទ និងរូបថតដោយលោក លីវ សារ៉ុម អ្នកកាសែតសហគមន៏ ខេត្តកំពង់ស្ពឺ)
![]() |
| Indigenous People, by Liv Sarom, Cambodia Media Operator Kampong Speu |
The indigenous people in the community say that they have no trust on the relevant authorities who conduct the survey of the land and who do not follow the circular issued by Mr. Hun Sen.
When the students were sent to conduct the land survey, they survey the communal land. And when the indigenous people try to protest, the group of students insult them as stupid/silly people who don't know how to use money.
Though they try to protest, the title is issued to the other people. They (the community) now feel hopeless. They feel like they are the children without parent, citizens without good leader to take care of them. The worse thing is that they are broken up. They appeal to civil societies for help as they have no more trust on the authorities.
The issue of the collective land occurs in Kordountey village, Tropeang Chor commune of Kampong Speu's Oral district. (Text and photo by Mr. Liv Sarom, Cambodia Media Operator in Kampong Speu)
Friday, November 1, 2013
City Mart Company Bulldozes resident's land in Kampong Speu Province
ក្រុមហ៊ុនស៊ីធីម៉ាតឈូសឆាយលើដីប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ
ក្រុមហ៊ុនស៊ីធីម៉ាតបានឈូសឆាយលើដីប្រជាពលរដ្ឋជាច្រើនគ្រួសារ។ ការឈូសឆាយដីប្រជាពលរដ្ឋបានកើតឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ នៅឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ដីខ្លះមានប្លង់ ហើយដីខ្លះទៀតមិនទាន់មានប្លង់ ទំហ៊ុំដីមិនទាន់សរុបនៅឡើយទេ។ មានប្រជាជនពី៥០ទៅ៦០នាក់កំពុងធ្វើការតវ៉ានឹងការឈូសឆាយប៉ះពាល់ដីរបស់ពួកគាត់៕ (អត្ថបទនិងរូបថតដោយ លោក លីវ សារ៉ុម, អ្នកកាសែតប្រជាជន នៅខេត្តកំពង់ស្ពឺ)
City Mart Company, October 31, 2013, uses bulldozers to clear land belong to many families in Year Ang commune, Thpong district, Kampong Speu province.
Some owners of the land have land title. some other owners do not have land title. The size of the land being bulldozed has not been calculated yet.
About 50 to 60 villagers whose land are being bulldozed are protesting against the land grab. (Article and photo by Mr. Liv Sarom, Media Operator, Kampong Speu)
ក្រុមហ៊ុនស៊ីធីម៉ាតបានឈូសឆាយលើដីប្រជាពលរដ្ឋជាច្រើនគ្រួសារ។ ការឈូសឆាយដីប្រជាពលរដ្ឋបានកើតឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ នៅឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
![]() |
| Photo by M.r Liv Sarom, Media Operator, Kampong Speu, October 31, 2013 |
City Mart Company, October 31, 2013, uses bulldozers to clear land belong to many families in Year Ang commune, Thpong district, Kampong Speu province.
Some owners of the land have land title. some other owners do not have land title. The size of the land being bulldozed has not been calculated yet.
About 50 to 60 villagers whose land are being bulldozed are protesting against the land grab. (Article and photo by Mr. Liv Sarom, Media Operator, Kampong Speu)
Thursday, October 17, 2013
Community Experience and Strength
បទពិសោធន៍របស់សហគមន៍
យើងបានដឹងតាមរយៈបទពិសោធន៍ដែលយើងបានឆ្លងកាត់ថា វាជារឿងសំខាន់ណាស់ដែល៖
- យកល្អ យើងត្រូវការពារកុំឲ្យក្រុមហ៊ុន (កសិកម្ម) យកដីយើង
- យើងត្រូវរួបរួមសាមគ្គីគ្នា (សហគមន៍និងសហគមន៍ ទាំងបុរសទាំងស្ត្រី ទាំងក្មេងទាំងចាស់ គឺការចូលរួមទាំងអស់គ្នាមានសារៈសំខាន់ណាស់)
- យើងកសាង ឬបង្កើតបណ្ដាញ ដើម្បីគាំទ្រដល់ការតស៊ូទាមទាររបស់យើង នៅគ្រប់លំដាប់ថ្នាក់
- យើងត្រូវចងចាំថា ដីសម្រាប់ប្រជាជន មិនមែនសម្រាប់ក្រុមហ៊ុនធំៗនោះទេ ហើយត្រូវតែបំពេញមុខងារសង្គម (គឺសិទ្ធិជាមូលដ្ឋាន)
- យើងត្រូវគិតឲ្យបានល្អិតល្អន់អំពីជំហាននីមួយៗ ដែលយើងត្រូវអនុវត្ត (បង្កើនកម្លាំង)
- ត្រូវយកចិត្តទុកដាក់ចំពោះការចាត់ចែងរបស់អ្នក ត្រូវតែរៀបចំឲ្យបានល្អសម្រាប់សកម្មភាពនីមួយៗ (ប្រជុំជាច្រើនលើក ... និងត្រូវមានចិត្តអត់ធ្មត់)
- យើងត្រូវចាំថា កាលណាយើងសាមគ្គីគ្នាបានកាត់តែល្អ ពេលនោះយើងក៏កាន់តែខ្លាំងដែរ។
(ខ្លឹមសារក្នុងរូបថត ដោយ លីវ សារ៉ុម)
Khmer language is translation of the text below. It is posted by Mr. Liv Sarom.
Voice of local community to Cambodian government
សំណូមពរពីសហគមន៍ទៅអាជ្ញាធរ
សូមលោកអភិបាលខេត្តកំពង់ស្ពឺមេត្តាជួយធ្វើផ្លូវដែលតភ្ជាប់ពីផ្លូវលេខ៤៤ទៅផ្លូវលេខ៥២ឆ្លងកាត់ពីរស្រុកគឺ ស្រុកឧដ្ដុង្គ និងស្រុកថ្ពងផង។
ផ្លូវនេះត្រូវខួចស្ទើរទាំងស្រុងដែលធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្កាំង។ (អត្ថបទនិងរូបថតដោយ លោក លីវ សារ៉ុម)
Please, governor of Kampong Speu, help repair a line of road connecting road Number 44 to 52 which crosses two districts, Udong and Thpong districts.
The roads are almost damaged that seriously affect the livelihood of communities. (Article and photo by Mr. Liv Sarom)

| Photo by Mr. Liv Sarom, Cambodia Media Operator, 2013, a road in Kampong Speu Province |
Third Education/Training for Peace
វគ្គអប់រំដើម្បីសន្តិភាពលើកទី៣
វគ្គអប់រំមួយដើម្បីសន្តិភាពដែលជាវគ្គទី៣ នឹងប្រព្រឹត្តទៅនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ វគ្គនេះជាវគ្គបញ្ចប់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣នេះ។
វគ្គអប់រំនេះ ត្រូវបានសម្របសម្រួលដោយ លោក លីវ សារ៉ុម មកពីបណ្ដាញកសាងសន្តិភាពសហគមន៏ (CPN) និងលោក គ្រឹស្នា មកពីអង្គការស្ពានសន្តិភាព៕ (អត្ថបទនិងរូបថតដោយ លោក លីវ សារ៉ុម, អ្នកកាសែតសហគមន៍)
A third education/training for peace is to be conducted from 22 - 24 October, 2013 in Om Lang commune, Thpong district, Kampong Speu.
It is facilitated by Mr. Liv Sarom from Cambodian Peace Network, and Mr. Krisna from Peace Bridge Organization. (Article and Photo by Mr. Liv Sarom, Cambodia Media Operator)
![]() |
| Photo taken from previous education/training, by Mr. Liv Sarom, 2013 in Om Lang commune, Kampong Speu |
Subscribe to:
Posts (Atom)