អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.
Showing posts with label by Samed Angkor. Show all posts
Showing posts with label by Samed Angkor. Show all posts

Monday, February 10, 2014

News Alert from Siem Reap: simultaneous action by unions and association

ចែក​រំលែក​ព័ត៌មាន​ពី​ខេត្ត​សៀមរាប៖

សូមស្វាគមន៏ សមាជិកសហជីព សហព័ន្ធ អង្គការ​ដៃ​គូ និង​ភ្នាក់ងារសារ​ព័ត៌មាន​ជាតិ និង​អន្តជាតិ​មេត្តា​ជ្រាប​ថា៖

នៅ​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ សហព័ន្ធសហជីព និងសមាគម មាន​ទីតាំង​ស្ថិត​នៅ​ក្រុង​សៀមរាប​បាន​ឯកភាព​គ្នា ក្នុង​គោល​ជំហ៊រ និង​ឆន្ទៈ​តែ​មួយ រៀប​ចំ​ពិធី​បង្ហោះ​ប៉េង​​ប៉ោង​ចំនួន​៣​កន្លែ​ង​គឺ៖

នាងចេកនាងចម មុខអង្គរវត្ត និង​នៅ​ការ​រិយាល័យ​សហព័ន្ធ​សមាគម​(បូរីប្រិមប្រិយ ភូមិ​ត្រ​ពាំង​សេះ សង្កាត់​គោក​ចក​ ក្រុង​សៀម​រាប ខេត្ត​សៀម​រាប)

កម្មវិធីនឹងប្រព្រឹត្ត​​ទៅ​​ដោយ​​ជួបជុំគ្នា ​មាន​អ្នក​ចូល​រួម តាម​កន្លែង​កំណត់​នីមួយៗ​​​តាម​គម្រោង​​ពី​២០​ទៅ​២៥នាក់ នៅ​វេលា​​​ថ្ងៃ​ត្រង់​ម៉ោង១១​និង​៣០​នាទី​ ដល់​ម៉ោង​១១​និង​៤៥​នាទីព្រឹក​ គឺ​ទាំង​បី​កន្លែង​​ក្នុង​ពេល​ព្រមៗគ្នាក្នុងពេលតែមួយ។

គោល​បំណងនៃ​សកម្មភាពនេះគឺ​យើងមានគោលបំណងរួមគ្នាតែមួយគឺ៖
  1. ទាមទារ​ដោះលែងសកម្មជន​សិទ្ធិ​មនុស្ស​២៣​នាក់
  2. ទាមទារផ្តល់យុត្តិធម៌ជូនជនរងគ្រោះដោយសារការបង្ក្រាប​របស់កងកម្លាំប្រដាប់អាវុធ
  3. ទាមទារ​បញ្ឈប់ការប្រើអំពើហឹង្សាប្រឆាំងនឹងអ្នកតវ៉ាស្របច្បាប់​ និង
  4. ទាមទារ​តម្លើងប្រាក់ឈ្នួលគោល១៦០ដុ្លល្លាក្នុង១ខែ​ជូន​កម្មករ

    យើខ្ញុំ​ជា​៖
    1. សហភាពការ​ងារ​កម្ពុជា​សាខា 
    2. សមាគម​ប្រជា​ធិប​តេយ្យ​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ខេត្ត​សៀម​រាប​ 
    3. សហព័ន្ធ​សហជីព​កម្មករ​ និយោជិត​ វិស័យ​ទេសចរណ៍ សេវា​កម្ម​កម្ពុជា
    4. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម​កម្ពុជា
    5. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា 

Wednesday, November 6, 2013

Workers set five days as ultimatum for demanding three solutions

ឱសានវាទ​៥​ថ្ងៃ​សម្រាប់​​ការទាមទារ​លក្ខខណ្ឌ​៣​ចំណុច​​របស់​សហជីព​ដែល​ការពារ​ដោយ​ច្បាប់ 

សហជីព​ដែល​បាន​ធ្វើ​ការ​តវ៉ា​តាំង​ពីថ្ងៃ​ទី​៥​ខែ​វិច្ឆិកា​​ម្សិលមិញ បាន​ទាមទារ​លក្ខខណ្ឌ​​​៣ចំណុច ហើយ​បាន​ដាក់​ឱសាន​វាទ​​៥​ថ្ងៃ​ ប្រសិន​បើ​ ការ​ចរចា​​​​នោះ​មិន​​បំពេញ​តាម​លក្ខខណ្ឌ​ទាំង​៣​នេះ​ទេ ពេលនោះ​សហជីព​​បន្ត​បាតុកម្ម​​។

សណ្ឋាគារ​លំដាប់​​ផ្កាយ​៥ ឈ្មោះ​ឡឺមេរីឌែន​ អង្គរ ​នៅ​​ក្រុង​សៀម​រាប​​រំលោភ​សិទ្ធិ​កម្មករ ដែល​ការ​រំលោភ​បែប​នេះ​គឺ​ជា​ការ​រំលោភ​​កិត្តិយសរបស់​ប្រទេស​​អច្ឆរិយ​របស់យើង ជា​​ការ​​កេង​ប្រវ័ញ្ញ​កម្លាំង​ពល​កម្ម​របស់​យើង​ធ្វើ​ឲ្យ​សុខ​ភាព​សេដ្ឋ​កិច្ច​​​ត្រូវ​គំរាម​កំហែង​ដោយ​អំពើពុករលួយ​។​ល​។
by Samed Angkor, Cambodia Media Operator,
Siem Reap, November 6, 2013

សូម​​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​កម្មករ។ ប្រសិន​បើ មិន​បញ្ឈប់​ទេ វា​​ជា​​ជំងឺ​រ៉ាំ​រ៉ៃ​ បំ​ផ្លាញ​​សុខ​​ភាព​​សេដ្ឋ​​កិច្ច​ជាតិ​ គ្រួសារ និងសង្គមជាតិ ទាំង​មូល ព្រម​ទាំង​​ប្រឈម​​ការ​គំរាម​កំហែង​ជា​ប្រចាំ​​ដោយ​សារ​អំពើ​ពុក​រលួយ​ចាក់ឬស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គមកម្ពុជា។

The workers who​ went on strike yesterday, November 5 demanding for three conditions. They set a five-day ultimatum that if the negotiation fails to meet the three conditions they demand, they continue to strike.

A five star hotel, Le Meridien Angkor in Siem Reap violates the workers' rights. It violate the fame of our country, the kingdom of wonder. They also cheat our labor force making the economic health worse due to the threat of corruption.

Please stop violating the workers' rights. If the violation continues, domestic, national, socio economy will be destroyed by the rooted corruption.