អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.
Showing posts with label community strength. Show all posts
Showing posts with label community strength. Show all posts

Thursday, November 7, 2013

Meeting on Women Committee and Draft Gender Policy

កិច្ច​ប្រជុំ​ស្ដីពី​គណៈ​កម្មាធិការ​ស្ត្រី និង​ការ​ព្រាង​គោលនយោបាល​យេនឌ័រ

រាជ​ធានី​ភ្នំពេញ​៖ ផ្ទះ​សាម​គ្គី ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ​បាន​បើក​កិច្ច​ប្រ​ជុំ​​មួយ​ទាក់​ទង​នឹង​គណៈ​កម្មា​ធិ​ការ​ស្ត្រី និង​ការ​​ពង្រាង​គោល​នយោបាយ​យេនឌ័រ ដែល​មាន​សមាជិក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ចំនួន​១៣​នាក់ សរុប​ទាំង​អ្នក​សម្រប​សម្រួលដែល​​មក​ពី​​៦សហគមន៍​ផង​ រួមមាន៖
by Soth Piseth, Media Operator,
Nov. 7, 2013
  1. ដីធ្លីអណ្តូងត្របែក
  2. សហគមន៍ចេកមាស
  3. សហគមន៍សំរោងមានជ័យ
  4. សហគមន៍សាមគ្គីតាជៃ 
  5. សហគមន៍សាមគ្គីស៊ាងឃ្វាង និង​
  6. សហគមន៍លើកស្ទួយសិទ្ធិមនុស្សនិងដីធ្លី 
by Maneth, Media Operator, Nov. 7, 2013
ចំពោះ​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​ស្ត្រី​និង​ពង្រាង​គោល​នយោ​បាយ​យេន​ឌ័រ​នេះ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) រៀប​ចំ​ឡើង​ក្នុង​គោល​បំណង៖
  1. ដើម្បី​ប្រមូល​ចង​ក្រង​បញ្ហា​របស់​ស្ត្រី​នៅ​តាម​សហគមន៍​មូលដ្ឋាន និង​ការ​ចែក​រំលែក​ព័ត៌​មាន​នានា​ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​ដែល​ស្ត្រី​កំពុង​ប្រឈម​មុខ​
  2. ដើម្បី​ពិ​ភាគ្សា​អំពី​ចំណុច​សំខាន់​ៗ​ដែល​ជា​ចំណុច​អាទិភាព​​ក្នុង​ការ​រៀប​ចំ​សរ​សេរ​ក្នុង​សេច​ក្តី​ព្រាង​ច្បាប់​គោល​នយោ​បាយ​យេនឌ័រ
  3. ដើម្បី​រៀប​ចំ​សមា​សភាព​គណៈ​កម្មា​ធិការ​ស្ត្រី​របស់​​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) និង​រៀប​ចំ​យុទ្ធ​សាស្ត្រ​ក្នុង​បញ្ហា​យេន​ឌ័រ។ (អត្ថបទ​និង​រូបថតដោយ​ ម៉ាណែត និង​ពិសិទ្ធ ក្រុម​អ្នក​ព័ត៌មាន​សហគមន៍  ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣)​

Thursday, October 17, 2013

Community Experience and Strength

បទពិសោធន៍​របស់​សហគមន៍ 

យើង​បាន​ដឹង​តាម​រយៈ​បទ​ពិសោធន៍​ដែល​យើង​បាន​ឆ្លងកាត់ថា វាជា​រឿងសំខាន់​ណាស់​ដែល​​៖ 
  • យក​ល្អ ​យើង​ត្រូវការពារកុំ​ឲ្យ​ក្រុមហ៊ុន​ (កសិកម្ម​) យក​ដី​យើង​ 
  • យើង​​ត្រូវ​រួបរួម​សាមគ្គី​គ្នា (សហគមន៍​និង​សហគមន៍ ទាំងបុរស​ទាំង​ស្ត្រី ទាំង​ក្មេង​ទាំង​ចាស់ គឺ​ការ​ចូល​រួម​ទាំង​អស់​គ្នា​មាន​សារៈសំខាន់​ណាស់)
  • យើង​កសាង ឬ​បង្កើត​បណ្ដាញ ដើម្បី​គាំ​ទ្រ​ដល់​​ការ​តស៊ូទាមទារ​របស់​យើង នៅ​គ្រប់​លំដាប់​ថ្នាក់
  • យើង​ត្រូវ​ចង​ចាំ​ថា ដី​សម្រាប់​ប្រជាជន មិន​មែន​សម្រាប់​ក្រុមហ៊ុន​ធំៗ​នោះ​ទេ ហើយ​ត្រូវ​តែ​បំពេញ​មុខ​ងារ​សង្គម (គឺ​សិទ្ធិ​ជាមូលដ្ឋាន)
  • យើង​ត្រូវ​គិត​​ឲ្យ​បាន​ល្អិត​ល្អន់​​អំពី​ជំហាន​នីមួយៗ ដែល​យើង​ត្រូវ​អនុវត្ត (បង្កើន​កម្លាំង)
  • ត្រូវ​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​ការចាត់​ចែង​របស់​អ្នក ត្រូវ​តែ​រៀបចំ​​​ឲ្យ​បាន​ល្អ​​សម្រាប់​សកម្ម​ភាព​នីមួយៗ (ប្រជុំ​ជាច្រើន​លើក ... និង​ត្រូវ​​មាន​ចិត្ត​អត់​ធ្មត់)
  • យើង​ត្រូវ​ចាំ​ថា កាល​ណា​យើង​សាមគ្គី​គ្នា​បាន​កាត់​តែ​ល្អ ពេល​នោះ​យើងក៏​កាន់​តែ​ខ្លាំងដែរ។ 
(ខ្លឹម​សារក្នុង​រូបថត ដោយ​ លីវ សារ៉ុម)

Khmer language is translation of the text below. It is posted by Mr. Liv Sarom.