An unheard community voice (សំឡេងសហគមន៍) be heard
Pages
- Home (ទំព័រដើម)
- To reader (ជូនចំពោះអ្នកអាន)
- Friends of December 10th (ក្រុមមិត្ត១០ធ្នូ)
- VOD (វីអូឌី) ព័ត៌មានពីសហគមន៍
- បទយកការណ៍នៅលើ YouTube (Feature Stories)
- ទិវាយុត្តិធម៌សង្គមពិភពលោក (World Day of Social Justice)
- វិទ្យុសំឡេងសហគមន៍យើង (RVoC)
- សំឡេងប្រជាពលរដ្ឋ (Voice of the People)
- សំឡេងប្រជាពលរដ្ឋ (Voice of the People, VoP)
- VIP Cambodia (English Version)
អ្នកកាសែតសហគមន៍ (Media Operator)៖ ជាបណ្ដាញអ្នកកាសែតសហគមន៍ដែលធ្វើការដោយស្ម័គ្រចិត្តក្នុងការប្រមូល ចែករំលែកនិងទទួលព័ត៌មានដែលកើតឡើងក្នុងសង្គមដើម្បីលើកកម្ពស់ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម។
Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Showing posts with label #ArengKH. Show all posts
Showing posts with label #ArengKH. Show all posts
Thursday, June 5, 2014
Thursday, April 10, 2014
ភាពចម្រូងចម្រះនៃការនាំពងក្រពើភ្នំទៅភ្ញាស់នៅក្រៅតំបន់អារ៉ែង
លោក Alex Gonzalez-Davidson មកពីអង្គការ "មាតាធម្មជាតិកម្ពុជា" (Mother of Nature Cambodia) ស្នើដល់អ្នកយកព័ត៌មាន ឲ្យសម្ភាសលោក ក្នុងករណីការនាំពងក្រពើភ្នំទៅភ្ញាស់នៅតំបន់ផ្សេង ដោយ អង្គការ FFI ដែលការធ្វើបែបនេះនាំឲ្យបាត់បង់ពូជក្រពើនៅតំបន់អារ៉ែង និងបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនចិន ក្នុងការសង់ទំនប់វារីអគ្គិសនីដែលនាំឲ្យមានផលប៉ះពាល់ដល់ប្រជាសហគមន៍នៅតំបន់ជាយអារ៉ែង៕
សម្រាប់ការសម្ភាស សូមទាក់ទងលោក Alex Gonzalez-Davidson តាមលេខទូរស័ព្ទ៖ ០៩៧ ៩៨៩ ៧៩៩៩
ប្រជាសហគមន៍អារ៉ែង បិទផ្លូវពាក់ព័ន្ធវារីអគ្គិសនី
នៅថ្ងៃព្រហស្បតិ៍ទី១០ ខែមេសា ប្រជាសហគមន៍នៃជនជាតិដើមភាគតិចជង នៅតំបន់អារ៉ែងស្រុកថ្មបាំងប្រមូលផ្តុំជាច្រើននាក់នាំគ្នាបិទកំណាត់ផ្លូវនៅក្បែរទីរួមស្រុកដើម្បីរារាំងក្រុមហ៊ុនចិន មិនឲ្យចូលទៅសិក្សាបន្តអំពីគម្រោងទំនប់វារីអគ្គិសនីស្ទឹងជាយអារ៉ែង។
ករណីនេះ មិនទាន់អាចដឹងថា តើនឹងអាចមានការប្រឈមមុខគ្នារវាងក្រុមប្រជាពលរដ្ឋជាមួយសមត្ថកិច្ច ឬយ៉ាងណានោះទេ ប៉ុន្តែកន្លងមកក្រុមហ៊ុន បានអាក់ខានមិនបានចូលព្រោះតែសហគមន៍បានរារាំង។
យើងនឹងព្យាយាមតាមដានករណីនេះបន្ត។ព័ត៌មានបន្ថែម សូមទាក់ទងតំណាងប្រជាសហគមន៍តំបន់អារ៉ែង លោក វ៉ែន វ៉ន តាមទូរសព្ទលេខ៖ ០៩៧ ៧៩ ៣២ ២២៨

Monday, March 31, 2014
We Don't Need Hydroelectric Power in Areng
យើងមិនត្រូវការទំនប់វារីអគ្គិសនីនៅអារ៉ែង!
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤, ខេត្តកោះកុង៖ មាន ប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ រួមមានព្រះសង្ឃ ប្រជាពលរដ្ឋចាស់ ក្មេង និងកូនតូចៗផង បានធ្វើដំណើរដោយម៉ូតូប្រមាណ១០០គ្រឿងចេញពីស្រុកថ្មបាំងនៃខេត្តកោះកុងឆ្ពោះទៅទីរួមខេត្តកោះកុង។
នៅតាមផ្លូវពួកគាត់បានឈប់ដាក់ញត្តិជូនអាជ្ញាធរស្រុកថ្មបាំង រួចនាំគ្នាបន្តដំណើររហូតដល់ "តាតៃ" ទើបនាំគ្នាឈប់សម្រាកអាហារថ្ងៃត្រង់នៅម៉ោងប្រមាណ១២។
ក្រោយពេលសម្រាក ពួកគាត់បន្តដំណើរទៅដាក់ញត្តិនៅសាលាខេត្តកោះកុងដើម្បីស្នើសុំឲ្យរាជរដ្ឋាភិបាលលុបចោលគម្រោងវារីអគិ្គសនីរបស់ក្រុមហ៊ុនចិនឈ្មោះ "ហៃដ្រូស៊ីនណូ" ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ៣ឃុំ ក្នុងនោះមាន៨ភូមិប្រឈមផលប៉ះពាល់។ ពួកគាត់គ្រោងដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធចំនួន៥នៅថ្នាក់ខេត្ត។
ក្រៅពីការដាក់ញត្តិខាងលើនេះនៅតាមផ្លូវពួកគាត់ចែកខិតប័ណ្ណជាច្រើនដល់ប្រជាពលរដ្ឋ។ សារសំខាន់របស់ពួកគាត់គឺ៖ "យើងមិនត្រូវការទំនប់វារីអគ្គិសនីនៅអារ៉ែង", "បញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនី"។
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤, ខេត្តកោះកុង៖ មាន ប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ រួមមានព្រះសង្ឃ ប្រជាពលរដ្ឋចាស់ ក្មេង និងកូនតូចៗផង បានធ្វើដំណើរដោយម៉ូតូប្រមាណ១០០គ្រឿងចេញពីស្រុកថ្មបាំងនៃខេត្តកោះកុងឆ្ពោះទៅទីរួមខេត្តកោះកុង។
នៅតាមផ្លូវពួកគាត់បានឈប់ដាក់ញត្តិជូនអាជ្ញាធរស្រុកថ្មបាំង រួចនាំគ្នាបន្តដំណើររហូតដល់ "តាតៃ" ទើបនាំគ្នាឈប់សម្រាកអាហារថ្ងៃត្រង់នៅម៉ោងប្រមាណ១២។ក្រោយពេលសម្រាក ពួកគាត់បន្តដំណើរទៅដាក់ញត្តិនៅសាលាខេត្តកោះកុងដើម្បីស្នើសុំឲ្យរាជរដ្ឋាភិបាលលុបចោលគម្រោងវារីអគិ្គសនីរបស់ក្រុមហ៊ុនចិនឈ្មោះ "ហៃដ្រូស៊ីនណូ" ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ៣ឃុំ ក្នុងនោះមាន៨ភូមិប្រឈមផលប៉ះពាល់។ ពួកគាត់គ្រោងដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធចំនួន៥នៅថ្នាក់ខេត្ត។
ក្រៅពីការដាក់ញត្តិខាងលើនេះនៅតាមផ្លូវពួកគាត់ចែកខិតប័ណ្ណជាច្រើនដល់ប្រជាពលរដ្ឋ។ សារសំខាន់របស់ពួកគាត់គឺ៖ "យើងមិនត្រូវការទំនប់វារីអគ្គិសនីនៅអារ៉ែង", "បញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនី"។
Wednesday, March 19, 2014
Local Communities Worry About China Hydrodam in Koh Kong's Areng
ក្ដីបារម្ភរបស់សហគមន៍ចំពោះទំនបន់វារីអគ្គិសនីរបស់ក្រុមហ៊ុនចិននៅស្ទឹងអារ៉ែង
ស្ទឹងអារ៉ែង គឺមានទីតាំងស្ថិតនៅក្នុងឃុំប្រឡាយ ឃុំនាប់ និងឃុំថ្មដូនពៅ ស្រុកថ្មបាំងខេត្តកោះកុង ដែលបច្ចុប្បន្នរដ្ឋាភិបាលបានផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុនចិន SINOHYDRO ដើម្បីសាងសង់ទំនប់វារីអគ្គីសនី៕
ស្ទឹងអារ៉ែង គឺមានទីតាំងស្ថិតនៅក្នុងឃុំប្រឡាយ ឃុំនាប់ និងឃុំថ្មដូនពៅ ស្រុកថ្មបាំងខេត្តកោះកុង ដែលបច្ចុប្បន្នរដ្ឋាភិបាលបានផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុនចិន SINOHYDRO ដើម្បីសាងសង់ទំនប់វារីអគ្គីសនី៕
The Nature of Koh Kong's Areng Community Must be protected, no hydro-power here
ត្រូវតែការពារតំបន់ធម្មជាតិអារ៉ែងក្នុងខេត្តកោះកុង យើងមិនត្រូវការវារីអគ្គិសនីទេ
នេះជាវិឌីអូរៀបរាប់អំពីសកម្មភាពរបស់សហគមន៍ជនជាតិដើមភាគតិច "ជង" រួមទាំងសកម្មជនព្រៃឈើរបស់ចលនាមាតាធម្មជាតិ (Mother Nature Cambodia) បណ្តាញព្រះសង្ឃឯករាជ្យ និងក្រុមយុវជនខ្មែរមហានគរ ដែលបានបិទផ្លូវទប់ស្កាត់មិនឲ្យគ្រឿងចក្រ ក្រុមហ៊ុនSINOHYDRO ចូលទៅកាន់តំបន់អារ៉ែង។
តើរដ្ឋាភិបាលកុម្មុយនិស្តចិន មានដឹងខ្លះទេថា ប្រជាជនរបស់ខ្លួន ដែលមករកស៊ីនៅស្រុុកខ្មែរ កំពុងមកបំផ្លាញជីវិតប្រជាជនខ្មែរ និងបំផ្លាញធនធានធម្មជាតិរបស់ខ្មែរ?
តើសហគមអ៊ឺរ៉ុប និងអង្គការ ការពារសិទ្ធិរស់នៅ និងអង្គការការពារធនធានធម្មជាតិនៅលើសកលលោកមានយករឿងទាំងនេះទៅពិភាក្សាជាមួយរដ្ឋាភិបាលកុម្មុយនិស្តចិនដែរឬទេ?

Monday, March 17, 2014
Areng Community's Message to Royal Government of Cambodia, LNGOs, INGOs and the World
សាររបស់សហគមន៍អារ៉ែង ជូនរាជរដ្ឋាភិបាលកម្ពុជា អង្គការក្នុងនិងក្រៅស្រុក ព្រមទាំងពិភពលោក
Below is message from Areng community.
ខាងក្រោមនេះជាសាររបស់ប្រជាសហគមន៍អារ៉ែង។
Message 1 (above): I don't want hydro-power dam here. People here will suffer badly, if there is a development of hydro-power dam.
Message 2 (above): We need help from both local and international organizations (communities), please help us.
Message 3 (above): We love our beautiful, fresh and green rice field and nature here.
Message 4 (above): We all don't allow Sinohydro to build hydro-power dam across Areng river.
Subscribe to:
Posts (Atom)