អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.
Showing posts with label #Cambodia. Show all posts
Showing posts with label #Cambodia. Show all posts

Tuesday, July 15, 2014

ព្រឹត្តិការណ៍​ធំៗ

នៅ​​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្ដដា​នេះ មាន​ព្រឹត្តិការណ៍​​ធំៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

ទី​មួយ គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជា​ពលរដ្ឋ​បាន​នាំ​គ្នា​​ទៅ​ទីលាន​​ប្រជា​ធិប​តេយ្យ​ទាម​​ទារ​​ឲ្យ​បើក​ទី​លាន​ប្រជាធិបតេយ្យ​ឡើង​វិញ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ មាន​ការ​ប៉ះ​ទង្គិច​គ្នា​​រវាង​​កម្លាំង​របស់​រដ្ឋាភិបាល​​លោក ហ៊ុន សែន និង​ក្រុម​អ្នក​តវ៉ា ដោយ​កម្លាំង​រដ្ឋាភិបាល​​បាន​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ ប៉ុន្តែ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​តប​ត បណ្ដាល​ឲ្យ​មាន​​របួស​​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​ចំនួន​៨​​នាក់ និង​ប្រជា​ជន​ម្នាក់ ហើយ​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​​៣រូប​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក ស្រី មូរ សុខហួរ លោក កែវ​ភារម្យ និងលោក ម៉ែន សុថារិន្ទ្រ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ស្នង​ការនេះ​តាម​ព័ត៌មានបឋម។

រូប​ថត​​របស់​បណ្ដាញ​​ព្រះ​សង្ឍ​​​ឯករាជ្យ​ដើម្បី​យុត្តិធម៌សង្គម
ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ នៅមុខ​ទីលាន​ប្រជាធិបតេយ្យ
ទី​ពីរ សហគមន៍​​​នានា​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​រំលោភ​ដី​ធ្លី​ លំនៅឋាន បណ្ដាញ​​ព្រះ​សង្ឃ​ឯករាជ្យ និង​សង្គម​ស៊ីវិល​បាន​​​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាន​ទូត​អូស្ត្រាលី ធនាគារ​អភិវឌ្ឍន៍​អាស៊ី សហគមន៍​អឺរ៉ុប ធនាគារ​ពិភពលោក ... ។
រូប​ថត​ពី​ព្រះតេជគុណ ​ប៊ុត ប៊ុនតិញ​ ប្រធាន​បណ្ដាញ​
ព្រះសង្ឍ​ឯករាជ្យ​ដើម្បី​យុត្តិធម៌សង្គម, នៅមុខ​ការិយាល័
សហគមន៍​អឺរ៉ុប​ ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤


និង​មាន​ព្រឹត្តិ​មួយ​ចំនួន​ទៀត​ ដូច​ជា កម្មករ​ធ្វើ​កូដកម្ម នៅ​ផ្លូវ​វេង​ស្រេង បិទ​ផ្លួវ​នៅ​មុខ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជាដើម។​

Monday, May 12, 2014

We will only use gasoline and buy goods from Caltex stations when Chevron pays their workers a minimum wage of $160 per month

យើង​​នឹង​ប្រើ​សាំង​ និង​ទំនិញ​ពី​​ស្ថានីយ៍​​​កាល់​តិច លុះ​ត្រា​តែ​​ក្រុម​ហ៊ុន​​ឆេវរ៉ុន (Chevron) ផ្ដល់​ប្រាក់​ខែ​​ជូន​កម្មករ​​តិច​បំផុត​​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​​។

Tuesday, April 8, 2014

កម្មករ​​ប្រមាណ​​២០០​នាក់ មក​ពី​៦​រោងចក្រ​នៅ​កំពត​​ធ្វើ​កូដកម្ម

(កម្មករ​រោងចក្រ​ ខេ​ស៊ីមេន កំពត​​ធ្វើ​កូដកម្ម ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៤)
Workers on strike, April 8, 2014
ព្រឹក​ថ្ងៃ​ទី​៨ ខែ​មេសា​ នេះ​​កម្មករ​ប្រមាណ​ជា​២០០​នាក់ មក​ពី​​៦​រោងចក្រ​ នៅ​ខេត្ត​កំពត​បាន​ធ្វើ​ កូដ​កម្មកម្ម​ទាម​ទារ​ដំណោះ​ស្រាយ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖



ដោយ​សារ​ពួក​គាត់​មក​ពី​រោង​ចក្រ​ខុស​គ្នា​ដូច្នេះ​ពួក​​គាត់​ក៏​បាន​ស្នើ​ទាម​ទារ​ ដែល​មាន​ចំណុច​ទាម​ទារ​មួយ​ចំនួន​ដូច​ខាងក្រោម៖ 


ពួក​គាត់​បាន​អះអាង​​​ថា ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​ជូន​ពួក​គាត់​ទេ ពួក​គាត់​នឹង​បន្ត​ធ្វើ​កូដ​កម្ម​ រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ។

ខាង​លើ​នេះ ជា​ព័ត័មាន​បឋម។​ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​​តាម​ទូរស័ព្ទ​លេខ៖ ០៩៨ ២២៨ ១២៣​ ឬ​ ០១៧ ២២៨ ១២៣


Monday, March 31, 2014

We Don't Need Hydroelectric Power in Areng

យើងមិនត្រូវការទំនប់វារីអគ្គិសនីនៅអារ៉ែង!


ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០១៤, ខេត្តកោះកុង៖ មាន ប្រ​ជា​ពល​រដ្ឋ​ប្រ​មាណ​ជាង​៣០០​នាក់ ​រួម​មាន​​ព្រះ​សង្ឃ ប្រជា​ពល​រដ្ឋ​​ចាស់ ក្មេង និង​កូន​តូច​ៗ​ផង​ បាន​ធ្វើ​ដំ​ណើរ​ដោយ​​ម៉ូ​តូ​ប្រ​មាណ​១០០​គ្រឿង​ចេញ​ពី​ស្រុក​ថ្ម​បាំង​នៃ​ខេត្ត​កោះ​កុង​ឆ្ពោះ​ទៅ​ទី​រួម​ខេត្ត​កោះ​កុង​។ 

នៅ​តាម​ផ្លូវ​ពួក​គាត់​បាន​ឈប់​ដាក់​​ញត្តិ​ជូន​អាជ្ញាធរ​​ស្រុក​ថ្ម​បាំង រួច​នាំ​គ្នា​បន្ត​ដំណើរ​រហូត​ដល់ "តាតៃ" ទើប​នាំ​គ្នា​ឈប់​សម្រាក​អាហារ​ថ្ងៃ​ត្រង់​នៅ​ម៉ោង​ប្រមាណ​១២​។

ក្រោយ​ពេល​សម្រាក​ ពួក​គាត់​​​បន្ត​ដំ​ណើរ​ទៅ​ដាក់​ញត្តិ​នៅ​សា​លា​ខេត្ត​កោះ​កុង​ដើម្បី​ស្នើ​សុំ​ឲ្យ​រាជ​រដ្ឋា​ភិបាល​លុប​ចោល​គម្រោង​វារី​អគិ្គ​សនី​​របស់​ក្រុម​ហ៊ុន​ចិន​ឈ្មោះ "ហៃដ្រូ​ស៊ីន​ណូ​" ដែល​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជា​ពល​រដ្ឋ​៣​ឃុំ ក្នុង​នោះ​មាន​៨​ភូមិ​ប្រឈម​ផលប៉ះពាល់។ ពួក​គាត់​គ្រោង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​ចំនួន​៥​នៅ​ថ្នាក់​ខេត្ត។​

ក្រៅពីការដាក់ញត្តិខាងលើនេះ​នៅ​តាម​ផ្លូវ​ពួក​គាត់​ចែក​ខិត​ប័ណ្ណ​ជា​ច្រើន​ដល់​ប្រ​ជា​ពល​រដ្ឋ​។​ សារ​សំ​ខាន់​របស់​ពួក​គាត់​គឺ៖ "យើង​មិន​ត្រូវ​ការ​​ទំ​នប់​វារី​អគ្គិសនី​នៅ​អា​រ៉ែង", "បញ្ឈប់​ការ​សាង​សង់​​ទំនប់​វារី​អគ្គិសនី​"​។