អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.
Showing posts with label Svay Rieng. Show all posts
Showing posts with label Svay Rieng. Show all posts

Monday, March 17, 2014

About 100 villagers in Svay Rieng Pray​ to Stop Landgrabbing

​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​បន់​ស្រន់ បួង​សួង​សុំ​ឲ្យ​អាជ្ញាធរ និង​ក្រុម​ហ៊ុន​បញ្ឈប់​ការ​ឈូស​ឆាយ​​យក​ដី​ប្្រជាពលរដ្ឋ

ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៤, ខេត្ត​ស្វាយ​រៀង៖ នៅរសៀល​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៤​ ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់ បាន​នាំ​គ្នា​បន់​ស្រន់​​ បួង​សួង​​សុំ​ឲ្យ​អាជ្ញាធរ​និង​​ក្រុមហ៊ុន​បញ្ឈប់​ឈូស​ឆាយ​​យក​ដី​ប្រជាពលរដ្ឋ​​​ដែល​មាន​ទំហំ ២៥០​ហិកតារ។

ប្រជាពលរដ្ឋ​​ភូមិ​ជីក​ដី ឃុំ​​អណ្ដូង​​ត្រ​បែក ​ស្រុក​​រមាស​​ហែក
ខេត្ត​ស្វាយ​រៀង បន់​ស្រន់​​សុំ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន បញ្ឈប់​
សកម្មភាព​ឈូស​ឆាយ​ យក​ដី​ពួក​គាត់, រូប​ថត​ដោយ​ម៉ាណែត
អ្នក​កាសែត​សហគមន៍, ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៤
ព្រឹត្តិការណ៍​នេះ​ បាន​កើត​ឡើង​នៅក្នុង​ភូមិ​​ជីក​ដី ឃុំ​អណ្តូង​​ត្រ​បែក ស្រុក​​​រមាស​​ហែក​ ខេត្ត​ស្វាយ​រៀង ដោយ​សារ​​ឈ្មួញ ឬ​ក្រុម​ហ៊ុន​​ឯក​​ជន​ ឃុបឃិតជាមួយ​រដ្ឋា​បាល​ព្រៃ​ឈើ ព្រម​ទាំង អាជ្ញាធរ​ឃុំ ដើម្បី​​រំលោភ​បំពាន​​យក​ដី​ប្រជាពលរដ្ឋ៕

ប្រជាពលរដ្ឋ​​ភូមិ​ជីក​ដី ឃុំ​​អណ្ដូង​​ត្រ​បែក ​ស្រុក​​រមាស​​ហែក ខេត្ត​ស្វាយ​រៀង បន់​ស្រន់​​សុំ​ឲ្យអាជ្ញាធរ
និង​ក្រុមហ៊ុន បញ្ឈប់​ សកម្មភាព​ឈូស​ឆាយ​ យក​ដី​ពួក​គាត់, រូប​ថត​ដោយ​ម៉ាណែត អ្នក​កាសែត​សហគមន៍, ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៤

Sunday, February 9, 2014

People from Svay Rieng and Prey Veng demand release the 21 (2014-02-08)

ខេត្ត​ស្វាយរៀង​៖ ​​នៅ​​ព្រឹក​ថ្ងៃ​ទី​៩ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៤ ​ប្រជា​ពល​រដ្ឋ​តំ​ណាង​សហគមន៍​មក​ពី​ខេត្ត​ស្វាយ​រៀង​និង​ព្រៃ​វែងនាំ​គ្នា​ទៅ​​ដាក់​ញ្ញត្តិ​​នៅ​សាលា​ខេត្ត​​ស្វាយ​រៀង ដើម្បី​ទាម​ទារ​ឲ្យ​មាន​​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​២១​នាក់​។

ក្នុង​ពេល​ដែល​ពួក​គាត់​ទៅ​ដាក់​ញត្តិនោះ​ ខាង​កង​កម្លាំង​ប្រដាប់​អាវុធ ជាពិសេស​នគរបាល​ ក៏បាន​ដាក់​ពង្រាយ​កម្លាំង​​ នៅទីនោះ​ដែរ។

នៅ​ក្នុង​​ញត្តិ​​នោះ​​ក្រៅ​ពី​​ទាម​ទារ​​ឲ្យ​​ដោះ​លែង​​កម្មករ​ និង​សកម្ម​ជន​​សិទ្ធិ​មនុស្ស​ ក៏​​​មាន​​ការ​ទាម​ទារ​​ឲ្យ​មាន​​ការ​ដំឡើង​ប្រាក់​ខែ​​គោល​ដ​ល់​​កម្មករ​​​លើ​​គ្រប់​​វិស័យ​​ឲ្យ​បាន​​១៦០​​ដុល្លារ​​ក្នុង​​មួយ​ខែ​ និង​ទាម​ទារ​​ឲ្យ​​រដ្ឋា​ភិបាល​​បញ្ឈប់​​ការ​ប្រើ​​កម្លាំង​បាញ់​​បង្ក្រាប​​លើ​​បាតុ​កម្ម​​ដោយ​​សន្តិ​វិធី​​ទៀត​ដែរ​ ក៏​ប៉ុន្តែ​ខាង​អាជ្ញាធរ​ខេត្ត​​មិន​ទទួល​យ​ក​ទេ​ ដោយ​សុំ​ឲ្យ​បង្វែ​ទៅ​ដាក់​នៅ​រាជ​ធានី​ភ្នំពេញ​វិញ​ ដោ​យ​សំអាង​ថា ​មិន​មែន​ជា​ដែន​​សមត្ថ​កិច្ច​​របស់​ខ្លួន​នោះ​ទេ។

Svay Rieng: February 9, 2014, representatives of people from Prey Veng and Svay Rieng province gather in front of Svay Rieng (#SvayRieng) governor office to submit their petition demanding the release of the 21 who were arrested and sent to prison in Kampong Cham.

The authorities, especially police is also deployed while people are gathering.

In addition to demanding the release the 21 people including workers and human rights activists, they also demand for the increase of basic salary of USD160.00 per month for workers in industries and that the government must stop using armed forces to kill and suppress peaceful demonstrators.

However, the provincial authorities does not accept the petition saying that they are not in any competence to do that and ask the people to send their petition to Phnom Penh municipalitiy.

Saturday, November 23, 2013

Traffic Jam in Bavet, Svay Rieng

ការ​កក​ស្ទះ​ចរាចរណ៍​មិន​មែន​កើត​មាន​តែ​នៅ​ភ្នំពេញ​ទេ

រៀង​រាល់​ថ្ងៃ​សៅរ៍​ ចាប់​ពី​​ម៉ោង​៤ និង​៥០​​នាទី​ទៅ​​គឺ​មាន​ការ​​កក​​ស្ទះ​​ចរា​ចរណ៍​​យ៉ាង​​ខ្លាំង​​អាច​មាន​រយៈ​​យូរ​រាប់​​ម៉ោង។

by Bun Sin, a Cambodia Media Operator in Bavet,
Svay Rieng, November 23, 2013
ដូច្នេះ​​​លោក​អ្នក ​​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​​​​តាម​ផ្លូវ​ជាតិ​លេខ១ ត្រង់​ចំណុច​តំបន់​សេដ្ឋ​កិច្ច​ពិសេស​តាយ សេង និង​​តំបន់​សេដ្ឋ​កិច្ច​ពិ​សេស​ម៉ាន់​​ហា​តាន់​ ក្រុង​បា​វិត​ខេត្ត​ស្វាយ​រៀង​​នោះ​​ទេ​។ (អត្ថបទ​និង​រូប​ថត​ដោយ​ លោក ប៊ុន ស៊ីន អ្នក​កាសែត​សហគមន៍​ប្រចាំ​ក្រុង​បាវិត ស្វាយ​រៀង)

Every Saturday, from 4:50 PM, there is a long hour and heavy traffic jam. For unnecessary travel, we suggest that you should not attempt to travel along National Road No. 1 in between Tai Seng and MANHATTAN SEZ (Special Economic Zones) in Svay Rieng's Baset Town.​ (Text and photo by Mr. Bun Sin, a Cambodia Media Operator (+MocambodiaBlogspot.com) in Bavet, Svay Rieng)

Tuesday, November 5, 2013

Cambodia Ministry of Education, Youth and Sport increase places (cadres) for education staff

ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បន្ថែមចំនួន​ក្រប​ខ័ណ្ឌ​ដើម្បី​ឲ្យ​បុគ្គលិក​អប់រំ​ប្រឡង​ប្រជែង​ប្តូរ​ក្របខ័ណ្ឌ

ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បន្ថម​ចំនួន​ក្រប​ខ័ណ្ឌ​ដើម្បី​ឲ្យ​បុគ្គលិក​អប់រំ​ប្រឡង​ប្រជែង​ប្តូរ​ក្រប​ខ័ណ្ឌ​សរុប​៨២៨​កន្លែង​ក្នុង​នោះ​ចែក​ជា​ពីរ​ក្រប​ខ័ណ្ឌ​គឺ​ក្រប​​ខ័ណ្ឌ​​"ក" ចំនួន​៥០០​កន្លែង​និង​ក្រប​ខ័ណ្ឌ​ "ខ" ចំនួន​៣២៨​កន្លែង។

យោង​តាម​លិខិត​របស់​ក្រសួង​អប់រំ យុវជន និងកីឡា​ ជម្រាប​ជូន​លោក លោក​ស្រី​ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និងកីឡា​បាន​ឲ្យ​ដឹង​ថា​មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​បន្ថែម​ចំនួន​កន្លែង​សម្រាប់​ឲ្យ​បុគ្គលិក​អប់រំ ប្រឡងប្រជែង​ប្តូរ​ក្រប​ខ័ណ្ឌ​ដោយ​សារ​តម្រូវ​ការ​ចាំ​បាច់​របស់​ក្រសួង​ និង​ចំណា​របស់​លោក​ (នាយក​រដ្ឋមន្ត្រី) ហ៊ុន សែន ចុះថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ២០១៣។

គួរ​បញ្ជាក់​ថា៖ ក្រសួង​បាន​កំណត់​ចំនួន​ត្រឹម​១៥០​កន្លែង​សម្រាប់​ក្រប​ខ័ណ្ឌ "ក" និង​៧៨​កន្លែង​សម្រាប់​ក្រប​ខ័ណ្ឌ "ខ" កាល​ពី​ក្រសួង​ចេញ​សេចក្តី​ជូន​ដំណឹង​បន្ថែម​​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​៕ (អត្ថបទ​ដោយ ប៊ុត កុសល, អ្នក​កាសែត​សហគមន៍ ខេត្ត​ស្វាយរៀង)

Cambodia Ministry of Education, Youth and Sport has increased total places (cadres) of 828 for education staff who can compete for levels they are suited. The cadres are divided into two levels: 500 places of level 'A' and 328 places of level 'B'.

According to a letter by Ministry of Education, Youth and Sports to Provincial Department of Education, Youth and Sport, the reasons for increasing the cadres is to response to the Ministry's needs and written approval by Mr. Hun Sen, dated October 26, 2013.

Remark: On September, the Ministry has limited the cadres to 150 for level 'A' and 78 for level 'B'. (Article by But Kosal, Cambodia Media Operator, Svay Rieng)