An unheard community voice (សំឡេងសហគមន៍) be heard
Pages
- Home (ទំព័រដើម)
- To reader (ជូនចំពោះអ្នកអាន)
- Friends of December 10th (ក្រុមមិត្ត១០ធ្នូ)
- VOD (វីអូឌី) ព័ត៌មានពីសហគមន៍
- បទយកការណ៍នៅលើ YouTube (Feature Stories)
- ទិវាយុត្តិធម៌សង្គមពិភពលោក (World Day of Social Justice)
- វិទ្យុសំឡេងសហគមន៍យើង (RVoC)
- សំឡេងប្រជាពលរដ្ឋ (Voice of the People)
- សំឡេងប្រជាពលរដ្ឋ (Voice of the People, VoP)
- VIP Cambodia (English Version)
អ្នកកាសែតសហគមន៍ (Media Operator)៖ ជាបណ្ដាញអ្នកកាសែតសហគមន៍ដែលធ្វើការដោយស្ម័គ្រចិត្តក្នុងការប្រមូល ចែករំលែកនិងទទួលព័ត៌មានដែលកើតឡើងក្នុងសង្គមដើម្បីលើកកម្ពស់ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម។
Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Showing posts with label #CNRP. Show all posts

Friday, August 1, 2014
Tuesday, April 8, 2014
Hun Sen vs. Sam Raingsy Speech Regarding a Recent letter to His Majesty King Norodom Sihamoni
នៅថ្ងៃទី៧ ខែមេសានេះ មានសុន្ទរកថាពីរ (១) របស់ លោក ហ៊ុន សែន និង (២) របស់ លោក សម រង្ស៊ី។ ជាសុន្ទរកថាឆ្លងឆ្លើយ ពាក់ព័ន្ធការប្រមាថ ស្ដេច។ សូមស្ដាប់ កត់សម្គាល់ វិភាគ រួចហើយសូមផ្ដល់យោបល់ផង។
វិឌីអូដោយ Poor Khmer,
វិឌីអូដោយ Poor Khmer,
Monday, April 7, 2014
A Response by CPP to CNRP's Letter to His Majesty King Norodom Sihamoni
ចម្លើយតបពីគណបក្សកាន់អំណាចចំពោះសារលិខិតថ្វាយជូនព្រះមហាក្សត្រកម្ពុជារបស់គណបក្សសង្គ្រោះជាតិ
ថ្មីៗនេះ គណបក្សសង្គ្រោះជាតិបានសរសេរសារលិខិតមួយច្បាប់ ថ្វាយព្រះមហាក្សត្រ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤ (សូមមើលលិខិតខាងក្រោម)។
ពីរបីថ្ងៃក្រោយមក រដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា មានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ សាលារាជធានីភ្នំពេញ សាលាខេត្ត។ល។ និង។ល។ បានចេញលិខិតប្រតិកម្មទៅនឹងសារលិខិតរបស់គណបក្សសង្គ្រោះជាតិ ដោយចោទថា លោក សម រង្ស៊ីប្រមាថយ៉ាងកម្រោលលើព្រះមហាក្សត្រ (សូមមើលលិខិតពីសាលាខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៤)។

ប្រជាពលរដ្ឋមានចំណេះដឹងតិចតួច មិនសូវយល់អំពីបញ្ហាខាងលើ ហេតុដូច្នេះហើយ មានតែត្រូវពឹងលោក លោកស្រី ឲ្យជួយវិភាគ និងពន្យល់ដល់ប្រជាពលរដ្ឋដែលមានចំណេះដឹងតិចតួចទាំងនោះផងថា តើខាងណាខុស ខាងណាត្រូវ យោងតាមច្បាប់ជាធរមានរបស់ប្រទេសកម្ពុជា។
ការចូលរួមចំណែកចែករំលែកបទពិសោធ និងចំណេះដឹង និងបទវិភាគរបស់លោកអ្នកពិតជាមានតម្លៃណាស់ សម្រាប់ប្រជាជនខ្មែរ។
Sunday, March 30, 2014
Hun Sen Authorities Restrict the Right to Assemly
អាជ្ញាធរលោកហ៊ុន សែន រឹតត្បិតសិទ្ធិសេរីភាព ក្នុងការជួបជុំ
តាមរយៈការសង្កេតយ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេលថ្មីៗបំផុតនេះឃើញថា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធរដែលគ្រប់គ្រងដោយលោក ហ៊ុន សែន រឹតត្បិតយ៉ាងណែន។
បុណ្យរំលឹកខួប១៧ឆ្នាំនៃការគប់គ្រប់បែក
គណបក្សសង្គ្រោះជាតិបានដាក់ពាក្យសុំការអនុញ្ញាតធ្វើបុណ្យបង្សុកូល និងរំលឹកខួប១៧ឆ្នាំនៃការគប់គ្រាប់បែកសម្លាប់មនុស្សយ៉ាងច្រើននៅមុខវត្តបទុម។
ជាការឆ្លើយតបនឹងពាក្យសុំនេះសាលារាជធានីភ្នំពេញបាន អនុញ្ញាតឲ្យប្រារព្វពិធីរំលឹកខួបនេះ នៅមុខវត្តបុទុម ប៉ុន្តែបានកំណត់ឲ្យបញ្ចប់ពិធីនេះយ៉ាងយូរត្រឹមម៉ោង១១ និង៣០នាទីព្រឹក។
សមាជមហាជនលើកទី២
សមាជមហាជនលើកទី២របស់គណបក្សសង្គ្រោះជាតិភ្ជាប់នឹងកម្មវិធីបុណ្យរំលឹកខួប១៧ឆ្នាំនៃការគប់គ្រាប់បែកនេះ គណបក្សសង្គ្រោះជាតិក៏បានដាក់ពាក្យជូនដំណឹងអំពីការធ្វើសមាជមហាជនលើកទី២របស់ខ្លួននៅទីលានប្រជាធិបតេយ្យនៅពេលរសៀលថ្ងៃដដែលនេះដែរ។
ប៉ុន្តែក្រសួងមហាផ្ទៃបានចេញលិខិតមួយហាមប្រាម មិនឲ្យគណបក្សសង្គ្រោះជាតិធ្វើសមាជលើកទី២នេះនៅទីលានប្រជាធិបតេយ្យជាដាច់ខាតហើយថែមទាំងបានត្រៀមកម្លាំង របាំងបន្លាលួសនិងសម្ភារប្រឆាំងបាតុកម្មផ្សេងៗទៀត។
ព្រឹកថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៤៖
តាំងពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៤ គេសង្កេតឃើញអាជ្ញាធរត្រៀមកម្លាំង របាំងបន្លាលួស និងសម្ភារប្រឆាំងបាតុកម្មផ្សេងៗទៀតស្ទើរគ្រប់កន្លែងសំខាន់ៗនៅរាជាធានីភ្នំពេញ ដូចជាទីលានប្រជាធិបតេយ្យជាដើម។
លុះព្រឹកឡើងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ គេបានឃើញតាមផ្លូវមួយចំនួនត្រូវបានបិទ ដោយរបាំងបន្លាលួស ដូចជាផ្លូវនៅម្ដុំវិមានឯករាជ្យ ផ្លូវនៅម្ដុំមជ្ឈមណ្ឌលហុងកុង និងផ្លូវសំខាន់ៗចូលទៅវត្តបទុម។
បង្សុកូល រំលឹកខួប១៧ឆ្នាំ (១៩៩៧-២០១៤) ៣០មីនាព្រឹត្តិការណ៍គប់គ្រាប់បែកសម្លាប់យ៉ាងរង្គាល
កម្មវិធីនេះបានប្រព្រឹត្តទៅដោយមានអ្នកចូលរួមសរុប តាមការប៉ាន់ស្មានប្រហែល២០០០ នាក់/អង្គ។ លោកប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខាក៏បានចូលរួមក្នុងកម្មវិធីនេះដែរ។
អ្នកចង់ចូលរួមពិធីបង្សុកូលរំលឹកខួប១៧ឆ្នាំនៃការគប់គ្រាប់បែកត្រូវមានកាតលឿង
បុរសម្នាក់ដែលចង់ចូលរួមពិធីបង្សុកូលនោះ ត្រូវបានប៉ូលីសដាក់របាំងផ្លូវនៅជិតផ្ទះ លោកហ៊ុន សែន ឃាត់សួរគាត់ថា "ទៅណា?" គាត់ថា គាត់ចង់ចូលរួមបង្សុកូល ប៉ុន្តែត្រូវនគរបាលហាមមិនឲ្យគាត់ចូល។
ដូច្នេះហើយ គាត់ត្រូវរង់ចាំយ៉ាងយូរ រហូតទាល់តែមានអន្តរាគមន៍ពីមន្ត្រីគណបកស្សសង្គ្រោះជាតិ ឲ្យកាត់លឿងគាត់ពាក់ទើបចូលបាន។
សមាជមហាជនលើកទី២ លើកទៅធ្វើនៅស្នាក់ការគណបក្សនៅចាក់អង្រែលើ
ដោយសារតែអាជ្ញាធរលោកហ៊ុន សែន រឹតត្បិតសិទ្ធិសេរីភាពបែបនេះ ទើបគណបក្សសង្គ្រោះជាតិដែលមុនដំបូងបានសម្រេចចិត្តថា ធ្វើសមាជមហាជននៅមុខវត្តបទុមក្រោយពិធីបង្សុកូលរំលឹកខួបគប់គ្រាប់បែកចប់ ក៏ប៉ុន្តែដោយសារ សាលារាជធានីភ្នំពេញបានកំណត់ឲ្យគណបក្សសង្គ្រោះជាតិត្រូវបញ្ចប់កម្មវិធីនេះត្រឹមម៉ោង១១ និង៣០នាទីព្រឹកយ៉ាងយូរ ដូច្នេះ សមាជមហាជនលើកនេះក៏ត្រូវលើកទៅធ្វើនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើវិញ។
ខាងក្រោមនេះគឺអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នាំគ្នាដើរទៅស្នាក់ការ គណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើ។
តាមរយៈការសង្កេតយ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេលថ្មីៗបំផុតនេះឃើញថា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធរដែលគ្រប់គ្រងដោយលោក ហ៊ុន សែន រឹតត្បិតយ៉ាងណែន។
បុណ្យរំលឹកខួប១៧ឆ្នាំនៃការគប់គ្រប់បែក
ជាការឆ្លើយតបនឹងពាក្យសុំនេះសាលារាជធានីភ្នំពេញបាន អនុញ្ញាតឲ្យប្រារព្វពិធីរំលឹកខួបនេះ នៅមុខវត្តបុទុម ប៉ុន្តែបានកំណត់ឲ្យបញ្ចប់ពិធីនេះយ៉ាងយូរត្រឹមម៉ោង១១ និង៣០នាទីព្រឹក។
សមាជមហាជនលើកទី២
សមាជមហាជនលើកទី២របស់គណបក្សសង្គ្រោះជាតិភ្ជាប់នឹងកម្មវិធីបុណ្យរំលឹកខួប១៧ឆ្នាំនៃការគប់គ្រាប់បែកនេះ គណបក្សសង្គ្រោះជាតិក៏បានដាក់ពាក្យជូនដំណឹងអំពីការធ្វើសមាជមហាជនលើកទី២របស់ខ្លួននៅទីលានប្រជាធិបតេយ្យនៅពេលរសៀលថ្ងៃដដែលនេះដែរ។
ប៉ុន្តែក្រសួងមហាផ្ទៃបានចេញលិខិតមួយហាមប្រាម មិនឲ្យគណបក្សសង្គ្រោះជាតិធ្វើសមាជលើកទី២នេះនៅទីលានប្រជាធិបតេយ្យជាដាច់ខាតហើយថែមទាំងបានត្រៀមកម្លាំង របាំងបន្លាលួសនិងសម្ភារប្រឆាំងបាតុកម្មផ្សេងៗទៀត។
ព្រឹកថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៤៖
តាំងពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៤ គេសង្កេតឃើញអាជ្ញាធរត្រៀមកម្លាំង របាំងបន្លាលួស និងសម្ភារប្រឆាំងបាតុកម្មផ្សេងៗទៀតស្ទើរគ្រប់កន្លែងសំខាន់ៗនៅរាជាធានីភ្នំពេញ ដូចជាទីលានប្រជាធិបតេយ្យជាដើម។
លុះព្រឹកឡើងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ គេបានឃើញតាមផ្លូវមួយចំនួនត្រូវបានបិទ ដោយរបាំងបន្លាលួស ដូចជាផ្លូវនៅម្ដុំវិមានឯករាជ្យ ផ្លូវនៅម្ដុំមជ្ឈមណ្ឌលហុងកុង និងផ្លូវសំខាន់ៗចូលទៅវត្តបទុម។
បង្សុកូល រំលឹកខួប១៧ឆ្នាំ (១៩៩៧-២០១៤) ៣០មីនាព្រឹត្តិការណ៍គប់គ្រាប់បែកសម្លាប់យ៉ាងរង្គាល
កម្មវិធីនេះបានប្រព្រឹត្តទៅដោយមានអ្នកចូលរួមសរុប តាមការប៉ាន់ស្មានប្រហែល២០០០ នាក់/អង្គ។ លោកប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខាក៏បានចូលរួមក្នុងកម្មវិធីនេះដែរ។
អ្នកចង់ចូលរួមពិធីបង្សុកូលរំលឹកខួប១៧ឆ្នាំនៃការគប់គ្រាប់បែកត្រូវមានកាតលឿង
បុរសម្នាក់ដែលចង់ចូលរួមពិធីបង្សុកូលនោះ ត្រូវបានប៉ូលីសដាក់របាំងផ្លូវនៅជិតផ្ទះ លោកហ៊ុន សែន ឃាត់សួរគាត់ថា "ទៅណា?" គាត់ថា គាត់ចង់ចូលរួមបង្សុកូល ប៉ុន្តែត្រូវនគរបាលហាមមិនឲ្យគាត់ចូល។ដូច្នេះហើយ គាត់ត្រូវរង់ចាំយ៉ាងយូរ រហូតទាល់តែមានអន្តរាគមន៍ពីមន្ត្រីគណបកស្សសង្គ្រោះជាតិ ឲ្យកាត់លឿងគាត់ពាក់ទើបចូលបាន។
សមាជមហាជនលើកទី២ លើកទៅធ្វើនៅស្នាក់ការគណបក្សនៅចាក់អង្រែលើ
ដោយសារតែអាជ្ញាធរលោកហ៊ុន សែន រឹតត្បិតសិទ្ធិសេរីភាពបែបនេះ ទើបគណបក្សសង្គ្រោះជាតិដែលមុនដំបូងបានសម្រេចចិត្តថា ធ្វើសមាជមហាជននៅមុខវត្តបទុមក្រោយពិធីបង្សុកូលរំលឹកខួបគប់គ្រាប់បែកចប់ ក៏ប៉ុន្តែដោយសារ សាលារាជធានីភ្នំពេញបានកំណត់ឲ្យគណបក្សសង្គ្រោះជាតិត្រូវបញ្ចប់កម្មវិធីនេះត្រឹមម៉ោង១១ និង៣០នាទីព្រឹកយ៉ាងយូរ ដូច្នេះ សមាជមហាជនលើកនេះក៏ត្រូវលើកទៅធ្វើនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើវិញ។
ខាងក្រោមនេះគឺអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នាំគ្នាដើរទៅស្នាក់ការ គណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើ។
Subscribe to:
Posts (Atom)