អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Monday, February 10, 2014

News Alert from Siem Reap: simultaneous action by unions and association

ចែក​រំលែក​ព័ត៌មាន​ពី​ខេត្ត​សៀមរាប៖

សូមស្វាគមន៏ សមាជិកសហជីព សហព័ន្ធ អង្គការ​ដៃ​គូ និង​ភ្នាក់ងារសារ​ព័ត៌មាន​ជាតិ និង​អន្តជាតិ​មេត្តា​ជ្រាប​ថា៖

នៅ​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ សហព័ន្ធសហជីព និងសមាគម មាន​ទីតាំង​ស្ថិត​នៅ​ក្រុង​សៀមរាប​បាន​ឯកភាព​គ្នា ក្នុង​គោល​ជំហ៊រ និង​ឆន្ទៈ​តែ​មួយ រៀប​ចំ​ពិធី​បង្ហោះ​ប៉េង​​ប៉ោង​ចំនួន​៣​កន្លែ​ង​គឺ៖

នាងចេកនាងចម មុខអង្គរវត្ត និង​នៅ​ការ​រិយាល័យ​សហព័ន្ធ​សមាគម​(បូរីប្រិមប្រិយ ភូមិ​ត្រ​ពាំង​សេះ សង្កាត់​គោក​ចក​ ក្រុង​សៀម​រាប ខេត្ត​សៀម​រាប)

កម្មវិធីនឹងប្រព្រឹត្ត​​ទៅ​​ដោយ​​ជួបជុំគ្នា ​មាន​អ្នក​ចូល​រួម តាម​កន្លែង​កំណត់​នីមួយៗ​​​តាម​គម្រោង​​ពី​២០​ទៅ​២៥នាក់ នៅ​វេលា​​​ថ្ងៃ​ត្រង់​ម៉ោង១១​និង​៣០​នាទី​ ដល់​ម៉ោង​១១​និង​៤៥​នាទីព្រឹក​ គឺ​ទាំង​បី​កន្លែង​​ក្នុង​ពេល​ព្រមៗគ្នាក្នុងពេលតែមួយ។

គោល​បំណងនៃ​សកម្មភាពនេះគឺ​យើងមានគោលបំណងរួមគ្នាតែមួយគឺ៖
  1. ទាមទារ​ដោះលែងសកម្មជន​សិទ្ធិ​មនុស្ស​២៣​នាក់
  2. ទាមទារផ្តល់យុត្តិធម៌ជូនជនរងគ្រោះដោយសារការបង្ក្រាប​របស់កងកម្លាំប្រដាប់អាវុធ
  3. ទាមទារ​បញ្ឈប់ការប្រើអំពើហឹង្សាប្រឆាំងនឹងអ្នកតវ៉ាស្របច្បាប់​ និង
  4. ទាមទារ​តម្លើងប្រាក់ឈ្នួលគោល១៦០ដុ្លល្លាក្នុង១ខែ​ជូន​កម្មករ

    យើខ្ញុំ​ជា​៖
    1. សហភាពការ​ងារ​កម្ពុជា​សាខា 
    2. សមាគម​ប្រជា​ធិប​តេយ្យ​ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ខេត្ត​សៀម​រាប​ 
    3. សហព័ន្ធ​សហជីព​កម្មករ​ និយោជិត​ វិស័យ​ទេសចរណ៍ សេវា​កម្ម​កម្ពុជា
    4. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម​កម្ពុជា
    5. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា 

No comments:

Post a Comment