ប្រវត្តិរឿងដីធ្លីនៅក្នុងឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កើតឡើងតាំងពីឆ្នាំ២០០៦រហូតមកដល់ពេលនេះឬថ្ងៃនេះមិនទាន់មានដំណោះស្រាយអ្វីគួរឲ្យកត់សម្គាល់នោះទេ។
ប្រជា ពលរដ្ឋបានដាក់ពាក្យបណ្ដឹងជាច្រើនសារមកហើយ ពុំទាន់ឃើញមានការដោះស្រាយបានល្អនោះទេ។ បើនិយាយពីការដោះស្រាយវិញគឺធ្វើបានតែចំពោះបក្សពួកគេតែប៉ុណ្ណោះ ទើបមកដល់ថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០១៤នេះប្រជាពលរដ្ឋរៀបចំបុណ្យតាមទំនៀមទំលាប់ប្រពៃណីរបស់ពួកគាត់ ហើយបានបួងសួងដាក់បណ្ដាសា អ្នកដែលរំលោភយកដីពួកគាត់ឲ្យរលាយដូចអំបិលត្រូវទឹក ដូចក្រមួនត្រូវថ្ងៃ និងវិនាស់សន្តរាយ។
កម្មវិធីបុណ្យចាប់ពីម៉ោង១២ថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០១៤ដល់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ មានអ្នកចូលរួមចំនួន២៥០នាក់ រួមទាំងអ្នកមកពីភ្នំពេញដែរ។
ទីកន្លែងធ្វើកម្មវិធីបុណ្យនៅតំបន់ភ្នំព្រះ ចំណុចភ្នំចាក់អង្គ ឋិតនៅក្នុងភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ៕
ដោយសារ បញ្ហាដីធ្លីជាមួយក្រុមហ៊ុនស៊ីធីម៉ាត និងប្រជាពលរដ្ឋ ដូច្នេះយើងសង្កេតឃើញ មានអាជ្ញាធរមកចូលរួមក្នុងកម្មវិធីបុណ្យនោះដែរ។
![]() |
Photo by MO, Liv Sarom, K. Speu, 22-02-2014 |
- 092 87 52 15
- 016 67 78 65
- 060 777 407
- 088 7 185 898
No comments:
Post a Comment