អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Thursday, February 20, 2014

Celebrating World Day of Social Justice

អបអរ​សាទរ​ ទិវា​យុត្តិធម៌​សង្គម

ថ្ងៃ​​ទី២០ ខែ​កុម្ភៈ​ ជា​​​​ "ទិវា​​យុត្តិធម៌​សង្គម​ពិភពលោក" ហើយ​​​ប្រជាជន​ឬ​រដ្ឋ​ដែល​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ​​ ប្រារព្វ​ទិវា​នេះ​នៅ​ទូទាំង​ពិភពលោក។

ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា រយៈ​កន្លង​មក យើង​ពុំ​​សូវ​ដែល​បាន​ឃើញ​ ឬ​ដឹង​អំពី​ ទិវា​យុត្តិធម៌​សង្គម​ពិភពលោក​នេះ​ទេ។ រីឯ​រដ្ឋ​ ឬ​អ្នក​គ្រប់​គ្រង​ប្រទេស​កម្ពុជា​វិញ​ក៏​មិន​​យក​ចិត្ត​ទុក​ដាក់​ប្រារព្វ​ទិវា​យុត្តិធម៌​ពិភពលោក​នេះ​ឡើយ។

ហេតុដូច្នេះ​ហើយ​បាន​ជា​ថ្ងៃ​នេះ (ទី២០ ខែកុម្ភៈ ឆ្នាំ​២០១៤) ​អង្គការ​សង្គម​ស៊ីវិល​ និង​បណ្ដាញ​សមាគម សហជី​ព​ចំនួន​៥​បាន​​រួម​គ្នា​រៀប​ចំ​ពិធី​​អបអរ​សាទរ​ទិវានេះឡើង​ជា​លើក​ដំបូង នៅ​មុខ​ប្រាសាទ​អង្គរ​តូច។ អង្គ​ការ​ទាំង​៥​នេះ​មាន​ដូច​ជា៖
  1. មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​​សម្រាប់​សហគមន៍ (CLEC)
  2. សមគម​​ប្រជាធិបតេយ្យ​ឯងរាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA),
  3. សហភាព​ការងារ​កម្ពុជា (CLC)
  4. សហព័ន្ធ​ សហជីព​កម្មករ​ចំណី​អាហារ​និង​សេវា​កម្ម​កម្ពុជា (CFSWF), និង​
  5. សហព័ន្ធ​ សហជីព​កម្មករ​សំណង់ និង​ព្រៃ​ឈើ​កម្ពុជា​ (BWTUC)
  ស្វែង​យល់​បន្ថែម​អំពី​ ​ទិវា​យុត្តធម៌​សង្គម​ពិភពលោក សូម​អាន​អត្ថ​បទជា​ភាសា​ខ្មែរ (បកប្រែ​ក្រៅផ្លូវការ) និង​ភាសា​អង់គ្លេស។ សូម​អរគុណ!

No comments:

Post a Comment