អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Sunday, February 2, 2014

Praying for free the 23

កាល​ពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​សួន​វឌ្ឍនៈ២ ដែល​ស្ថិត​នៅ​តាម​ផ្លូវ​វេងស្រេង កម្មករ សង្គម​ស៊ីវីល និង​​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ ប្រារព្វ​ពិ​ធី​សូត្រមន្ត បួង​សួង​សុំ ដោះ​លែង លោក វ៉ន​ ពៅ (ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ហៅកាត់ថា អាយឌៀ (IDEA)), លោក ថេង សាវឿន (អ្នក​​សម្រប​សម្រួល​សម្ព័ន្ធ​សហ​គមន៍​កសិករ​កម្ពុជា​(CCFC)) ​​លោក ចាន់​ ពុទ្ធិស័ក្ត ​សកម្ម​ជន​​​សិទ្ធិ​​ដី​ធ្លី​តំបន់​បឹង​កក់ និង​កម្មករ​២០​នាក់​ទៀត​​ដែល​​ត្រូវ​​អាជ្ញាធរ​​​ចាប់​ឃុំ​នៅ​មណ្ឌល​កែប្រែ​៣ (CC3)ខេត្ត​កំពង់​ចាម ដោយ​គ្មាន​កំហុស​កាល​ពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៤ ក្នុង​ខណៈ​ដែល​ពួក​គាត់​​​​និង​កម្មករ​ជាច្រើន​នាក់​ទៀត​តវ៉ា​ទាម​ទារ​សុំ​តំឡើង​ប្រាក់​ឈ្នួល​​១៦០​ដុល្លារ​ក្នុង​មួយ​ខែ ដើម្បី​ជីវភាព​រស់​នៅ​សម​រម្យ។

​ពិធី​សូត្រ​មន្ត​​នេះ​ក៏បាន​បួង​សួង​សុំ​ឲ្យ​តុលាការ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ស្វែង​រក​យុត្តិធម៌​ជូន​កម្មករ​ដែល​​ត្រូវ​កង​កម្លាំង​បាញ់​សម្លាប់​​នៅ​ថ្ងៃ​​ទី៣ ខែមករា ឆ្នាំ​២០១៤​នោះ​ដែរ។​

No comments:

Post a Comment