អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Monday, February 10, 2014

Petition​ demand 7 resolutions: February 10, 2014

​នេះ​ជា​ញត្តិ​ទាម​ទារ​របស់​​តំណាង​សហព័ន្ធ​សហជីព និង​កម្មករ​និយាយ​ជិត ដែល​មាន​ខ្លឹម​សារ​ទាំង​ស្រុង​ដូច​ខាង​ក្រោមនេះ៖ 
  1. សុំ​ដោះ​លែង​​ជន​ជាប់​ចោទ​ទាំង​២៣​នាក់​ និង​ទំលាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​​ទាំង​អស់,​
  2. សុំ​ឲ្យ​មាន​ការ​ចរចា​ឡើងវិញលើ​ប្រាក់​​ឈ្នួល​​គោល​១៦០​ដុល្លារ​​ក្នុង​មួយ​ខែ,  
  3. ត្រូវ​ដាក់​​ទោស​ដល់​ជន​ល្មើស​ដែល​​បាន​ប្រើ​ហិង្សា​​នៅមុខ​រោង​ចក្រ​​យាក់​ជីង និង​នៅ​ផ្លូវ​វេង​ស្រេង​​ព្រម​ទាំង​​ផ្ដល់​សំណង​​ជំងឺ​ចិត្ត​ដល់​ជន​រង​គ្រោះ​ដែល​បាន​បាត់​បង់​ជីវិត ជន​រង​គ្រោះ​​ដែល​បាន​រង​របួស និង​ជនរង​គ្រោះ​ ដែល​កំពុង​ជាប់​ឃុំ​ឃាំង, 
  4. រដ្ឋាភិបាល​​ ត្រូវ​ដក​បម្រាម​​នៃ​ការ​ជួប​ជុំ​​ជាសាធារណៈ​របស់​ប្រជាពលរដ្ឋ​វិញ, 
  5. តំណាង​ក្រុម​ហ៊ុនទាំង​អស់​​ត្រូវ​​ដក​បណ្ដឹង​​ដែល​ប្រឆាំង​​សហជីព និង​កម្មករ​និយោជិត, 
  6. សុំ​ទទួល​យក​កម្មករ​ដែល​​ត្រូវ​បញ្ឈប់​ពី​ការងារ​ឲ្យ​ចូល​ធ្វើ​ការវិញ ព្រម​ទាំង​ផ្ដល់​ប្រាក់​រំលឹក​ និង​អត្ថប្រយោជន៍​ផ្សេងៗ, និង
  7. ត្រូវ​ទូទាត់​ប្រាក់​ឈ្នួល​​ និង​ប្រាក់​រង្វាន់​​ទៀង​ទាត់​​ជូន​ដល់​កម្មករ ដែល​និយោជក​បាន​កាត់​​ក្នុង​អំឡុង​ពេល​ធ្វើ​បាតុកម្ម។ 

No comments:

Post a Comment