អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Monday, February 24, 2014

CFSWF calls their members to do the strike for minimum wage 160​ US and release the 23 victims

CFSWF អំពាវនាវឲ្យសមាជិករបស់ខ្លួនធ្វើកូដកម្មទាមទារប្រាក់ឈ្នួលអប្បបរមា​១៦០​ដុល្លារ និង​ដោះលែងជនរងគ្រោះ​២៣​នាក់

លោក ស ម៉រ៉ា ប្រធាន​សហ​ព័ន្ធ​​​សហជីព​​កម្មករ​​ចំណី​​​​អា​ហារ​ និង​​សេវា​​​​​កម្ម​​​​កម្ពុជា ​ធ្វើ​​សេចក្តី​អំពាវ​នាវ​​ទៅ​ដល់​សមាជិក​របស់​សហព័ន្ធ​សហជី​ពកម្មករ​ចំណី​អាហារ​និង​​សេវា​​កម្មកម្ពុជា​និង​​កម្មករ​ទាំង​អស់ ឲ្យ​ចូល​រួម​​ធ្វើ​កូដ​កម្ម​ទាម​ទារ​ប្រាក់​ឈ្នួល​គោល ១៦០ ដុល្លា​សម្រាប់​កម្មករ​គ្រប់​វិស័យ និង​ជំរុញ​ឲ្យមាន​ការដោះ​លែង​អ្នកទាំង ២៣ នាក់​ដោយ​ឥត​លក្ខខណ្ឌ ចាប់​ពី​ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ​តទៅ។

No comments:

Post a Comment