អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Thursday, November 7, 2013

Meeting on Women Committee and Draft Gender Policy

កិច្ច​ប្រជុំ​ស្ដីពី​គណៈ​កម្មាធិការ​ស្ត្រី និង​ការ​ព្រាង​គោលនយោបាល​យេនឌ័រ

រាជ​ធានី​ភ្នំពេញ​៖ ផ្ទះ​សាម​គ្គី ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ​បាន​បើក​កិច្ច​ប្រ​ជុំ​​មួយ​ទាក់​ទង​នឹង​គណៈ​កម្មា​ធិ​ការ​ស្ត្រី និង​ការ​​ពង្រាង​គោល​នយោបាយ​យេនឌ័រ ដែល​មាន​សមាជិក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ចំនួន​១៣​នាក់ សរុប​ទាំង​អ្នក​សម្រប​សម្រួលដែល​​មក​ពី​​៦សហគមន៍​ផង​ រួមមាន៖
by Soth Piseth, Media Operator,
Nov. 7, 2013
  1. ដីធ្លីអណ្តូងត្របែក
  2. សហគមន៍ចេកមាស
  3. សហគមន៍សំរោងមានជ័យ
  4. សហគមន៍សាមគ្គីតាជៃ 
  5. សហគមន៍សាមគ្គីស៊ាងឃ្វាង និង​
  6. សហគមន៍លើកស្ទួយសិទ្ធិមនុស្សនិងដីធ្លី 
by Maneth, Media Operator, Nov. 7, 2013
ចំពោះ​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​ស្ត្រី​និង​ពង្រាង​គោល​នយោ​បាយ​យេន​ឌ័រ​នេះ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) រៀប​ចំ​ឡើង​ក្នុង​គោល​បំណង៖
  1. ដើម្បី​ប្រមូល​ចង​ក្រង​បញ្ហា​របស់​ស្ត្រី​នៅ​តាម​សហគមន៍​មូលដ្ឋាន និង​ការ​ចែក​រំលែក​ព័ត៌​មាន​នានា​ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​ដែល​ស្ត្រី​កំពុង​ប្រឈម​មុខ​
  2. ដើម្បី​ពិ​ភាគ្សា​អំពី​ចំណុច​សំខាន់​ៗ​ដែល​ជា​ចំណុច​អាទិភាព​​ក្នុង​ការ​រៀប​ចំ​សរ​សេរ​ក្នុង​សេច​ក្តី​ព្រាង​ច្បាប់​គោល​នយោ​បាយ​យេនឌ័រ
  3. ដើម្បី​រៀប​ចំ​សមា​សភាព​គណៈ​កម្មា​ធិការ​ស្ត្រី​របស់​​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) និង​រៀប​ចំ​យុទ្ធ​សាស្ត្រ​ក្នុង​បញ្ហា​យេន​ឌ័រ។ (អត្ថបទ​និង​រូបថតដោយ​ ម៉ាណែត និង​ពិសិទ្ធ ក្រុម​អ្នក​ព័ត៌មាន​សហគមន៍  ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣)​

Wednesday, November 6, 2013

Workers set five days as ultimatum for demanding three solutions

ឱសានវាទ​៥​ថ្ងៃ​សម្រាប់​​ការទាមទារ​លក្ខខណ្ឌ​៣​ចំណុច​​របស់​សហជីព​ដែល​ការពារ​ដោយ​ច្បាប់ 

សហជីព​ដែល​បាន​ធ្វើ​ការ​តវ៉ា​តាំង​ពីថ្ងៃ​ទី​៥​ខែ​វិច្ឆិកា​​ម្សិលមិញ បាន​ទាមទារ​លក្ខខណ្ឌ​​​៣ចំណុច ហើយ​បាន​ដាក់​ឱសាន​វាទ​​៥​ថ្ងៃ​ ប្រសិន​បើ​ ការ​ចរចា​​​​នោះ​មិន​​បំពេញ​តាម​លក្ខខណ្ឌ​ទាំង​៣​នេះ​ទេ ពេលនោះ​សហជីព​​បន្ត​បាតុកម្ម​​។

សណ្ឋាគារ​លំដាប់​​ផ្កាយ​៥ ឈ្មោះ​ឡឺមេរីឌែន​ អង្គរ ​នៅ​​ក្រុង​សៀម​រាប​​រំលោភ​សិទ្ធិ​កម្មករ ដែល​ការ​រំលោភ​បែប​នេះ​គឺ​ជា​ការ​រំលោភ​​កិត្តិយសរបស់​ប្រទេស​​អច្ឆរិយ​របស់យើង ជា​​ការ​​កេង​ប្រវ័ញ្ញ​កម្លាំង​ពល​កម្ម​របស់​យើង​ធ្វើ​ឲ្យ​សុខ​ភាព​សេដ្ឋ​កិច្ច​​​ត្រូវ​គំរាម​កំហែង​ដោយ​អំពើពុករលួយ​។​ល​។
by Samed Angkor, Cambodia Media Operator,
Siem Reap, November 6, 2013

សូម​​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​កម្មករ។ ប្រសិន​បើ មិន​បញ្ឈប់​ទេ វា​​ជា​​ជំងឺ​រ៉ាំ​រ៉ៃ​ បំ​ផ្លាញ​​សុខ​​ភាព​​សេដ្ឋ​​កិច្ច​ជាតិ​ គ្រួសារ និងសង្គមជាតិ ទាំង​មូល ព្រម​ទាំង​​ប្រឈម​​ការ​គំរាម​កំហែង​ជា​ប្រចាំ​​ដោយ​សារ​អំពើ​ពុក​រលួយ​ចាក់ឬស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គមកម្ពុជា។

The workers who​ went on strike yesterday, November 5 demanding for three conditions. They set a five-day ultimatum that if the negotiation fails to meet the three conditions they demand, they continue to strike.

A five star hotel, Le Meridien Angkor in Siem Reap violates the workers' rights. It violate the fame of our country, the kingdom of wonder. They also cheat our labor force making the economic health worse due to the threat of corruption.

Please stop violating the workers' rights. If the violation continues, domestic, national, socio economy will be destroyed by the rooted corruption.

Giving Awareness on Nature Protection and Tree Ordination​, Cambodia's Areng

ព្រះ​សង្ឃ​ និស្សិត អង្គការសង្គមស៊ីវិល និងអ្នកការសែតជាតិ​និង​អន្តរជាតិ សរុប​ជិត​១០០​នាក់​បាន​រួម​ដំណើរ​ទៅតំបន់​ស្ទឹង​អារ៉ែង ស្រុក​ថ្ម​បាំង ខេត្ត​​កោះ​​កុង​​ក្នុង​​គោល​​បំណង​​ផ្សព្វ​ផ្សាយ​​ឲ្យ​​ប្រជា​​ពល​រដ្ឋ​យល់​​ដឹង​​និង​​ជួយ​​ថែ​​រក្សា​​ធម្ម​ជាតិ​​ និង​​បំបួសដើមឈើ​​នៅ​ទីនោះ។

កម្មវិធី​ផ្សព្វផ្សាយ និង​បំបួស​ដើមឈើនេះ​ ប្រព្រឹត្ត​ទៅ​៣ថ្ងៃ ចាប់ថ្ងៃទី៣ដល់​ថ្ងៃ​ទី​៦ ខែ​វិច្ចិកា ឆ្នាំ​២០១៣​។
by Sambo Pech,
Cambodia Media Operator, Nov. 2013

About 100 people, including monks, students, members of civil society organization, and local and international journalists joint a trip to the area of Stung Areng in Koh Kong's Thmor Bang district in order to give awareness to villagers on how to preserve the nature and to ordain trees.

The activity is carried out for three days, starting from 3 - 6 November, 2013.  

Tuesday, November 5, 2013

We together use ICT for social, economic, and cultural development

យើង​រួបរួម​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​​​ដើម្បី​រួម​ចំណែក​​ក្នុង​ការ​​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច​ និង​វប្បធម៌

សមាគម​ NAGCM បាន​រៀប​ចំ​​វេទិកា​​​ថ្នាក់​ជាតិ​មួយ​​​​ក្រោម​ប្រធាន​បទ ​យើង​រួបរួម​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ដើម្បី​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច សង្គម​កិច្ច និង​វប្បធម៌ នៅ​ខេត្ត​សៀមរៀប​។ វេទិកានេះ​​ប្រព្រឹត្ត​ទៅ​​​​ចាប់​​​​ពី​​ថ្ងៃ​​​ទី​​៥ ដល់​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

by Yim Sothy, Media Operator, Nov. 5, 2013
NAGCM has organized a national forum on 'we together use ICT to share information for social, economic, and cultural development. This forum is conducted in Siem Reap from November 5 to 6, 2013.   

Who are the police protecting?

តើ​បង​ៗ​នគរបាល​ការពារអ្នក​ណា?

នៅ​កម្ពុជា នៅ​ពេល​ណា​ក៏​ដោយ​ឲ្យ​តែ​មាន​ ប្រជាពលរដ្ឋ​ជួប​ជុំ​គ្នា​ដើម្បី​តវ៉ា​អំពី​បញ្ហា​អ្វី​មួយ ក្រុម​នគរបាល កង​រាជ​អាវុធ​ហត្ថ​ ឬ​​កង​ប្រជា​ការ​ពារ​​តែង​​​តែ​​មាន​​មុខ​មិន​ដែល​ខាន​ឡើយ​។
by Keo Darith, Cambodia MO, 2013

ដោយ​សារ​តែ​​សង្កេត​ឃើញ​ដូច្នេះ​ហើយ បាន​ជា​កញ្ញា​ កែវ ដារិទ្ធិ លើក​ឡើង​​ជា​ទស្សនៈនិង​សំណួរ​​​សួរថា៖  

បង​​ៗ​ប៉ូលីស​​មិន​ដឹង​ធ្វើ​អីទេ​​ឲ្យ​តែ​​មាន​​ការ​​​តវ៉ា​​របស់​ប្រជា​ពលរដ្ឋ បងៗមាន​មុខ​រហូត​។ តើ​បងៗ​​​មក​ការពារ​អ្នក​ណា?

តើ​មិត្តទាំង​អស់គ្នា​អាច​ជួយ​ផ្ដល់​យោបល់​ផង​បានទេ?

In Cambodia, whenever and whereever people gather together to demand for or protest against something, armed forces including police, military police, and local security forces always show up.

Observing this, Ms. Keo Darith who is also a community media operator raises and asks this question:

[I] don't know what the police job is. They are always deployed wherever and whenever there is a protest. Who are they protecting?

Please help giving your comment.

Cambodia Ministry of Education, Youth and Sport increase places (cadres) for education staff

ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បន្ថែមចំនួន​ក្រប​ខ័ណ្ឌ​ដើម្បី​ឲ្យ​បុគ្គលិក​អប់រំ​ប្រឡង​ប្រជែង​ប្តូរ​ក្របខ័ណ្ឌ​

ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បន្ថម​ចំនួន​ក្រប​ខ័ណ្ឌ​ដើម្បី​ឲ្យ​បុគ្គលិក​អប់រំ​ប្រឡង​ប្រជែង​ប្តូរ​ក្រប​ខ័ណ្ឌ​សរុប​៨២៨​កន្លែង​ក្នុង​នោះ​ចែក​ជា​ពីរ​ក្រប​ខ័ណ្ឌ​គឺ​ក្រប​​ខ័ណ្ឌ​​"ក" ចំនួន​៥០០​កន្លែង​និង​ក្រប​ខ័ណ្ឌ​ "ខ" ចំនួន​៣២៨​កន្លែង។

យោង​តាម​លិខិត​របស់​ក្រសួង​អប់រំ យុវជន និងកីឡា​ ជម្រាប​ជូន​លោក លោក​ស្រី​ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និងកីឡា​បាន​ឲ្យ​ដឹង​ថា​មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​បន្ថែម​ចំនួន​កន្លែង​សម្រាប់​ឲ្យ​បុគ្គលិក​អប់រំ ប្រឡងប្រជែង​ប្តូរ​ក្រប​ខ័ណ្ឌ​ដោយ​សារ​តម្រូវ​ការ​ចាំ​បាច់​របស់​ក្រសួង​ និង​ចំណា​របស់​លោក​ (នាយក​រដ្ឋមន្ត្រី) ហ៊ុន សែន ចុះថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ២០១៣។

គួរ​បញ្ជាក់​ថា៖ ក្រសួង​បាន​កំណត់​ចំនួន​ត្រឹម​១៥០​កន្លែង​សម្រាប់​ក្រប​ខ័ណ្ឌ "ក" និង​៧៨​កន្លែង​សម្រាប់​ក្រប​ខ័ណ្ឌ "ខ" កាល​ពី​ក្រសួង​ចេញ​សេចក្តី​ជូន​ដំណឹង​បន្ថែម​​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​៕ (អត្ថបទ​ដោយ ប៊ុត កុសល, អ្នក​កាសែត​សហគមន៍ ខេត្ត​ស្វាយរៀង)

Cambodia Ministry of Education, Youth and Sport has increased total places (cadres) of 828 for education staff who can compete for levels they are suited. The cadres are divided into two levels: 500 places of level 'A' and 328 places of level 'B'.

According to a letter by Ministry of Education, Youth and Sports to Provincial Department of Education, Youth and Sport, the reasons for increasing the cadres is to response to the Ministry's needs and written approval by Mr. Hun Sen, dated October 26, 2013.

Remark: On September, the Ministry has limited the cadres to 150 for level 'A' and 78 for level 'B'. (Article by But Kosal, Cambodia Media Operator, Svay Rieng)

Independence Democracy of Informal Economy Association builds network in Kampot

ក្រុម​ការងារ​មក​ពី​សមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហៅកាត់ថា ស.ប.ឯ.ស ឬ IDEA បានចុះទៅ​ចង​ក្រង​​អ្នក​ប្រកប​មុខ​របរ​សេដ្ឋ​កិច្ច​ក្រៅ​​ប្រព័ន្ធ​​នៅ​ខេត្ត​​កំពត ​​នៅ​​ព្រឹក​ថ្ងៃ​ទី​​០៤ ខែ​វិច្ឆិកា ឆ្នាំ​​២០១៣​​។  
Photo by Keo Darith, Media Operator,
November 04, 22013

A working group from IDEA (Independence Democracy from Informal Economy) is building a network of informal economy in Kampot province, November 4, 2013.

Cambodian carriage workers are not allowed to enter Thailand

កម្មករ​ខ្មែរ​ត្រូវ​បាន​ហាម​មិន​ឲ្យ​អូស​រទេះ​ចូល​ទឹក​ដី​ថៃ

កម្មករស៊ីឈ្នួលអូស​រទេះ​ដឹក​ទំនិញ​ចេញ​ចូល​ទៅ​ក្នុង​ទឹកដីថៃ​ជា​ច្រើន​នាក់​ខក​ខាន​ពុំ​បាន​ប្រកប​មុខ​របរ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ដូច​សព្វ​មួយ​ដង​ទេ​​ ដោយសារតែសមត្ថកិច្ចថៃ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​​ហាមឃាត់។ (អត្ថបទ និង​រូបថត​ដោយ កែវ ដារិទ្ធិ)

Photo by Keo Darith, Media Operator, November 5, 2013
Many goods carriage workers who cross border from and into Thailand miss their normal daily livelihood, because they are not allowed by Thai authorities at Poi Pet international check point. (Article and photo by Keo Darith, Media Operator)

Monday, November 4, 2013

Most roads at the entrance to Phnom Penh Blocked and Checked

នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​តុលានេះ អាជ្ញាធរ​មូល​ដ្ឋាន​ រួម​មាន​នគរបាល ប៉េអឹម និង​កង​ប្រជាការពារ​មូល​ដ្ឋាន​ផង ត្រូវ​​បាន​ដាក់​ពង្រាយ​ដោយ​មាន​របាំង​​ត្រួត​ពិនិត្យឆែក​ឆេរ​​​អ្នក​ធ្វើ​ដំណើរ​​ជា​ពិសេសរថ​យន្ត​ឈ្នួល​ដឹក​អ្នក​ដំណើរ ​តាម​ផ្លូវ​ធំៗ​ទាំង​អស់​​ចូល​រាជធានី​ភ្នំពេញ។

អង្គការ​សង្គម​ស៊ីវិលមើល​ឃើញ​​ថា ការ​ធ្វើ​បែបនេះ​របស់​អាជ្ញាធរ​ គឺ​ជា​ការរឹត​ត្បិត​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ និង​ជា​ការ​​​រារាំងសេរីភាព​របស់​​ប្រជា​ពលរដ្ឋ​មិន​ឲ្យ​​មក​ចូល​រួម​វេទិកា​សាធារណៈ​នៅ​ទីលាន​ប្រជាធិបតេយ្យ​​​ដែល​នឹ​ងត្រូវ​ធ្វើ​នៅ​រសៀល​ថ្ងៃ​អាទិត្យ​ទី​៦ ខែតុលានេះ។

Photo by Cambodia Media Operator, October 6, 2013
On October 6, the authorities including local police, military police (PM), and local people defending forces (Prochea Kapea) are deployed at every entrance to Phnom Penh with wired blocks, and barracks to check travelers, especially those who are on taxi to Phnom Penh.

The practice by authorities is observed by the civil society as means to limit the freedom of movement and participation in public forum to be held at Freedom Park this afternoon, Sunday October 6.

Photo by Cambodia Media Operator, October 6, 2013
Photo by Cambodia Media Operator, October 6, 2013
Photo by Cambodia Media Operator, October 6, 2013
Photo by Cambodia Media Operator, October 6, 2013
Photo by Cambodia Media Operator, October 6, 2013

Friday, November 1, 2013

City Mart Company Bulldozes resident's land in Kampong Speu Province

ក្រុម​ហ៊ុន​ស៊ីធីម៉ាត​ឈូស​ឆាយ​លើ​ដី​ប្រជា​ពលរដ្ឋនៅ​ខេត្ត​កំពង់​ស្ពឺ​

ក្រុម​ហ៊ុន​ស៊ីធីម៉ាត​បាន​ឈូស​ឆាយ​លើ​ដី​ប្រជា​ពលរដ្ឋ​​​​ជាច្រើន​គ្រួសារ។ ការ​ឈូស​ឆាយ​ដី​ប្រជា​ពលរដ្ឋ​​​​​បាន​កើត​ឡើង​​នៅ​ថ្ងៃ​ទី​៣១​ ខែ​តុលា ឆ្នាំ​២០១៣ នៅ​ឃុំ​យាអង្គ ស្រុក​ថ្ពង ខេត្ត​កំពង់​ស្ពឺ​​​។

Photo by M.r Liv Sarom, Media Operator,
Kampong Speu, October 31, 2013
ដីខ្លះមាន​ប្លង់​ ហើយ​ដី​ខ្លះ​ទៀត​មិន​ទាន់​មាន​ប្លង់​ ទំហ៊ុំ​ដី​មិន​ទាន់​សរុប​នៅ​ឡើយ​ទេ​។ មាន​ប្រជាជន​​ពី​៥០​ទៅ​៦០​នាក់​កំពុង​ធ្វើ​ការ​តវ៉ានឹង​ការ​ឈូសឆាយ​ប៉ះពាល់​ដី​របស់​ពួក​គាត់​៕ (អត្ថបទ​និង​រូប​ថត​ដោយ លោក​ លីវ សារ៉ុម, អ្នក​កាសែត​ប្រជាជន នៅ​ខេត្ត​កំពង់​ស្ពឺ)

City Mart Company, October 31, 2013, uses bulldozers to clear land belong to many families in Year Ang commune, Thpong district, Kampong Speu province.

Some owners of the land have land title. some other owners do not have land title. The size of the land being bulldozed has not been calculated yet.

About 50 to 60 villagers whose land are being bulldozed are protesting against the land grab. (Article and photo by Mr. Liv Sarom, Media Operator, Kampong Speu)