អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Tuesday, November 19, 2013

Media Operator Activity in their community

ក្រោយ​ពី​បាន​បញ្ចប់​វគ្គបណ្ដុះ​បណ្ដាល​រយៈ​ពេល​៣​ថ្ងៃ​ (១២ដល់​១៤ ខែ​វិច្ឆិកា) ស្ដី​ពី​ជំនាញ​កាត់​ត សំឡេង វីឌីអូ និង​វិធី​សាស្ត្រ​សរសេរ​បទ​យក​ការណ៍ លោក ផល វណ្ណៈ​ដែល​ជា​អ្នក​កាសែត​សហគមន៍មួយ​រូបក្នុង​ចំណោម​១០​រូប បាន​​ចុះ​ទៅ​អនុវត្តជំនាញ​​នៅ​សហគមន៍​របស់​លោក។

by Vannak, Cambodia Media Operator,
Kampong Speu, November 18, 2013
បន្តែ​ការ​ចុះ​អនុវត្ត​នេះ​​មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ទេ ដោយ​សារ​តែ​មាន​អាជ្ញាធរ​រារាំង​ការងារ​របស់លោក។

លោក វណ្ណៈ​បាន​សរសេរ​នៅ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​លោក​ថា៖ "​ថ្ងៃ​នេះ​ពេល​ដែល​ខ្ញុំ​ចុះ​ថត VDO [វីឌីអូ] ប៉ូលីស្ត៍ [នគរបាល] ​​យាម​ក្រុមហ៊ុន​បាន​ឃាត់ខ្ញុំមិនអោយថតទេ មុខក្រុមហ៊ុនភ្នំពេញស៊ូហ្គើ 18,11,2013"។

After completion of the three day training (12 to 14 November, 2013) on editing audio and video, and writing feature story, Mr. Vannak Phal, one the ten Cambodia Media Operator (Citizen Journalists) is trying to use the skilled he gained from training in his community.

However, he faces with difficulty in doing his job because the authority try to hinder him.

He wrote in his Facebook Timeline that "Today, when I try to capture/shoot a video in front of Phnom Penh Sugar, the police who was on their duty tried to stop me from shooting". This took place on November 18, 2013.
by Vannak, Cambodia Media Operator, Kampong Speu, November 18, 2013
 
by Vannak, Cambodia Media Operator, Kampong Speu, November 18, 2013


Friday, November 15, 2013

Voice of Cambodia Media Operator

សំឡេង​អ្នក​សារព័ត៌មាន​សហគមន៍​ ក្រោយ​ពី​បាន​ចូល​រួម​សិក្សា​វគ្គបណ្ដុះ​បណ្ដាលស្ដី​ពី​ជំនាញ​កាត់​ត​សំឡេង និង​វិឌីអូ ព្រម​​ទាំង​ជំនាញ​សរសេរ​បទ​យក​ការណ៍ ដែល​មាន​​រយៈ​ពេល​៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ដោយ​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់សហគមន៍​ នៅ​ទី​ក្រុង​ភ្នំពេញ។

Voice of Cambodia Media Operator after completion of a three day training on editing audio and video and writing feature story.

The training was conducted from November 12 to 14, 2013 by Community Legal Education Center (CLEC) in Phnom Penh.



Wednesday, November 13, 2013

A monk beaten by Phnom Penh's Authority

អាជ្ញាធរ​​ភ្នំពេញ​​​វាយ​ព្រះ​សង្ឃ​​គង់​នៅ​វត្ត​​ស្ទឹង​មាន​ជ័យ​​ឲ្យ​មាន​របួស​ក្នុង​​ពេល​​បង្ក្រាប​​ក្រុមបាតុករ​​នៃ​ក្រុមហ៊ុន SL កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
A monk beaten by Phnom Penh's authority,
Nov. 12, 2013,
by Ven. AN Vicheth, Media Operator 

Phnom Penh's authorities​ beat a monk staying at Stund Meanchey Pagoda was beaten by during a demonstration crackdown November 12, 2013.

Taken on November 12, 2013 during a demonstration crackdown.
by Pao Bo, November 12, 2013

Tuesday, November 12, 2013

ICT is a powerful tool that the affected communities can use for their advocacy

ICT ជា​ឧបករណ៍​ ឬ​ជា​មធ្យោបាយ​ដែល​សហគមន៍​អាច​ប្រើ​ប្រាស់​​​ក្នុង​ការតស៊ូមតិ​​ប្រកប​ដោយ​ប្រសិទ្ធភាព។

កម្រោង​ ICT (បច្ចេកវិទ្យា​ព័ត៌មាន​សារគមនាគមន៍) របស់​មជ្ឈមណ្ឌលអប់រំច្បាប់​សម្រាប់​សហគមន៍​ កំពុង​អនុវត្ត​គម្រោង​នេះ ​​ក្នុង​ការ​ជំរុញ​និងបណ្ដុះ​បណ្ដាល​ឲ្យ​សហគមន៍​ចេះ​ប្រើប្រាស់​ ICT ​ជា​ប្រយោជន៍​ដល់​សហគមន៍​របស់​ខ្លួន។

អ្នក​កាសែត​សហគមន៍ ឬ​អ្នក​កាសែត​ប្រជាជន ​ចំនួន​១០​នាក់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ចូល​រួម​វគ្គបណ្ដុះ​បណ្ឌាល​មួយ​ស្ដីពី​​​​របៀបកាត់​តសំឡេង វីឌីអូ និង​សរសេរ​ព័ត៌មានបទ​​យក​ការណ៍ ដែលមាន​រយៈ​ពេល​៣​ថ្ងៃ ដោយ​​​ប្រព្រឹត្ត​ទៅ​​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

Training on ICT for social change,
audio and video editing, and
writing feature story, CLEC, 12/11/2013 
ICT is a powerful tool that can be used by the affected communities for their advocacy.

CLEC's ICT is undertaking the ICT project in promoting and training the communities how to use the tool for their advocacy.

10 citizen journalists are being trained by the ICT project on how to edit audio and video, and on how to write a feature story.

This training is conducted at CLEC for three days, starting from 12 November and ending 14 November, 2013.

Saturday, November 9, 2013

Government staff/civil servant's salary can be increased to US$ 500.00 Per Month

ប្រាក់​​ខែ​​មន្ត្រី​រាជ​ការ​អាចឡើង​ដល់​៥០០​ដុល្លារ​យ៉ាង​តិច​ក្នុង​មួយ​ខែ

សមាគមមន្ត្រីរាជ​ការ​ឯក​រាជ្យ​កម្ពុជា (Cambodia's Independent Civil Servants Association, CICA) បាន​រៀប​ចំ​សិក្ខា​សាលាមួយ​ស្តីពី​ការ​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្ត្រ​តស៊ូ​មតិ​ថ្នាក់​ជាតិ​ដើម្បី​ទាម​ទារ​ឲ្យ​រាជ​រដ្ឋា​ភិបាល​តំឡើង​ប្រាក់​​ខែ​ជូន​មន្ត្រី​រាជ​ការ​យ៉ាង​ទាប​បំផុត​ចំនួន​៥០០​ដុល្លារ​ក្នុង​មួយ​ខែ​ក្នុង​នីតិ​កាល​ទី​៥​នេះ។​ សិក្ខា​សាលានេះ​​​​​មាន​ការ​ចូល​រួម​ធ្វើ​បទ​បង្ហាញ​ ដោយ​​លោក បណ្ឌិត​កែប ​ឡី​អ្នក​វិភាគ​ឯក​រាជ្យ​និង​ជា​ទី​ប្រឹក្សា​របស់ CICA និង​មាន​​​មន្ត្រី​រាជ​ការ​ចំនួន​២០​នាក់​ និង​បាន​​ប្រព្រឹត្ត​ទៅ​នៅ​ផ្ទះ​សាម​គ្គី​រាជ​ធានី​ភ្នំពេញ​។

by But Kosal, Cambodia Media Operator, Svay Rieng,
November 9, 2013
លោក​​បណ្ឌិត កែប ឡី​បាន​ឲ្យ​ដឹង​ថា​រាជ​រដ្ឋា​ភិបាល​កម្ពុជា​នីតិ​កាល​ទី​៥នេះ​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​តំឡើង​​ប្រាក់​ខែ​ជូន​មន្ត្រី​រាជ​ការ​យ៉ាង​តិច​ចំនួន​៥០០​ដុល្លារ​ក្នុង​មួយ​ខែ​តាម​រយៈ​ការ​អនុវត្ត​គោល​នយោ​បាយ​ការ​ធ្វើ​កំ​ណែ​ទម្រង់​ស៊ី​ជម្រៅ​ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​ដោយ​រៀប​ចំ​ឲ្យ​មាន​ការ​កែ​ទម្រង់​ដូច​ខាង​ក្រោម​៖

  1. លុប​បំបាត់​អំពើ​ពុក​រលួយ​នៃ​ការ​ប្រ​មូល​ពន្ធ​គយ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​។
  2. ការ​ធ្វើ​ជំរឿន​ចំនួន​មន្ត្រី​រាជ​ការ​ដែល​ធ្វើ​ការ​ងារ​ពិត​ប្រា​កដ​ដើម្បី​លុប​បំបាត់​ឈ្មោះ​​ខ្មោច​ដែល​មេ​បើក​​ប្រាក់​ខែ​​ជំនួស​​។
  3. ការ​រៀប​ចំ​គោល​នយោ​បាយ​ដាក់​ឲ្យ​ស្ថាប័ន​រដ្ឋ​បាល​សា​ធារណៈ​រក​ចំណូល​ថវិកា​ពាក់​កណ្តាល​ស្វ័យ​យ័ត​ និង​ពាក់​កណ្តាល​រដ្ឋ​។
  4. ការ​រៀប​ចំ​ឲ្យ​មាន​ការ​ទូទាត់​សាច់​ប្រាក់​និង​បើក​ប្រាក់​ខែ​តាម​ប្រព័ន្ធ​ធានាគារ​ទំនើប​និង​កែ​សម្រួល​សមាស​ភាព​ក្នុង​ស្ថាប័ន​សវន​កម្ម​ជាតិ​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។
  5. ការវិភាគនិងរៀបចំខ្ទង់ចំណាយថវិកាជាតិឲ្យបានត្រឹមត្រូវតាមក្រសួងនីមួយៗ។
  6. ការ​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​ជាតិ ឥត​ប្រយោជន៍​ទៅ​លើ​សកម្ម​ភាព​មិន​ចាំ​បាច់​មួយ​ចំនួន​។
  7. ការ​វិភាគ​លើ​មុខ​ងារ​​ តួនាទី​និង​ភារកិច្ច​សម្រាប់​ឲ្យ​មន្ត្រី​រាជ​ការ​ម្នាក់​អនុវត្ត​ការ​ងារ​ឲ្យ​ច្បាស់​លាស់​ និង​ពេញ​ម៉ោង​។
  8. ការ​រៀប​ចំ​ឲ្យ​មាន​គោល​នយោ​បាយ​ដោយ​ធ្វើ​ការ​បែង​ចែក​ឲ្យ​ដាច់​ពី​គ្នា​រវាង​មន្ត្រី​រាជ​ការ​ដែល​បម្រើ​ការ​ងារ​ក្នុង​ស្ថាប័ន​រដ្ឋ​និង​ឯកជន​។
  9. ការ​វិភាគ​ការ​ចំណាយ​ថវិកា​របស់​ជាតិ​ទៅ​ផែន​ការ​ចំណាយ​​របស់​ក្រសួង​ផែន​ការ​។
  10. ការ​ស្វែង​រក​ការ​គាំទ្រ​ថវិកា​របស់​​​ដៃ​គូ​អភិវឌ្ឍន៍​និង​ម្ចាស់​ជំនួយ​។
អ្វី​ដែល​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​ការ​អនុវត្ត​គោល​នយោបាយ​ស៊ី​ជម្រៅ​របស់​រដ្ឋា​ភិបាល​មិន​ទទួល​បាន​ជោគ​ជ័យ​ដោយ​មាន​បញ្ហា​សំខាន់​ពីរ​គឺ៖
  • ទី​១ ប្រាក់​ខែ​មន្ត្រី​រាជ​ការ​តិច​មិន​អាច​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រប់​គ្រាន់​ ជា​ហេតុ​ធ្វើ​ឲ្យ​គុណ​ភាព​នៃ​ការ​បម្រើ​សេ​វា​សាធារណៈ​គ្មាន​គុណ​ភាព​និង​ប្រសិទ្ធ​ភាព​។
  • ទី២​អំពើ​ពុក​រលួយ​ជា​ឧបសគ្គ​ធ្ងន់ធ្ងរ​ដែល​បណ្តាល​ឲ្យ​បាត់​បង់​ថវិកា​ចំណូល​របស់​ជាតិ​។

Result of Sugar Network meeting with KSL today, November 9, in Bangkok, Thailand

លទ្ធផល​នៃ​កិច្ច​ប្រជុំ​រវាង​បណ្ដាញស្ករ​អំពៅ​កម្ពុជាជាមួយ​ក្រុមហ៊ុន KSL នៅ​ទីក្រុងបាងកក ប្រទេស​ថៃ

ក្រុងបាងកក, ប្រទេស​ថៃ៖ តាម​សេចក្ដី​រាយការណ៍​​ពី​លោក ផល វណ្ណៈ​ ដែល​ជា​តំណាង​ម្នាក់​​ក្នុង​ចំណោម​តំណាង​​៥​នាក់​នៃ​ប្រជាពលរដ្ឋ​​នៃ​បណ្ដាញ​ស្ករអំពៅ​ដែល​បាន​ចូល​រួម​ប្រជុំ​​ជាមួយ​​​ក្រុមហ៊ុន KSL (KHON KAEN SUGAR INDUSTRY PUBLIC COMPANY) កាល​ពីព្រឹកថ្ងៃ​ទី​៩ ខែ​វិច្ឆិកានេះ ​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​សម្ពាធ​ពី​ក្រុម​ហ៊ុន​កូកា​កូឡាឲ្យ​ក្រុមហ៊ុន​​​ KSL ដោះ​ស្រាយ​ជា​បន្ទាន់​ដោយ​ក្រុម​ហ៊ុន​ប្រញាប់​រកស៊ី ដូច្នេះ​​ក្រុម​ហ៊ុន​ KSL បាន​សុខចិត្ត​ព្រម​ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង​មុន។

Vannak Phal in Bangkok,
Thailand, Nov. 9, 2013
ចំពោះ​ខេត្ត​ពីរ​ទៀតមាន​​​​ខេត្ត​កំពង់​ស្ពឺ​និង​ខេត្ត​ឧត្តរមាន​ជ័យ ក្រុមហ៊ុន​នឹង​ដោះ​ស្រាយ​​ជូន​នៅ​ពេល​ក្រោយ។

ចំពោះ​ដំណោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្រែ​អំបិល​ខេត្ត​កោះកុង ក្រុមហ៊ុន​ព្រមដោះស្រាយ​ ដោយ​សង​សំណង​ជា​ប្រាក់ មិន​សង​សំណង​ជាដី​វិញ​ទេ។ ក្រុមហ៊ុន​និយាយថា គេ​នឹង​ប្រគល់​សំណង​ជា​ប្រាក់​ភ្លាម​ ឲ្យ​តែ​ប្រជាពលរដ្ឋ​ព្រម​យក ប៉ុន្តែ​តំណាង​របស់​ប្រជាពលរដ្ឋ​មិន​ទាន់​សម្រេច​ចិត្ត​ទេ ដោយ​ពួក​គាត់និយាយ​ថា ចាំមក​ពិភាក្សា​​ជាមួយ​ប្រជាពលរដ្ឋ​សិន។ (រាយការណ៍​ពី​ក្រុង​បាងកក​ ដោយ លោក ផល វណ្ណៈ អ្នក​កាសែត​សហគមន៍ ខេត្ត​កំពង់​ស្ពឺ និង​ជា​តំណាង​​ប្រជាពលរដ្ឋ​នៃ​បណ្ដាញ​ស្ករ​អំពៅ​កម្ពុជា​)

សូម​អាន​ព័ត៌មាន​ពាក់ព័ន្ធ៖ ពី​វិទ្យុ​អាស៊ី​សេ​រី ​ ​http://www.rfa.org/khmer/news/land/Coca-Cola-to-investigate-into-surgar-supply-companies-involved-with-land-grabbing-11082013220736.html

Bangkok, Thailand: With the pressure from Coca-Cola Company, KSL agrees to offer resolution to the residents of Koh Kong's Srae Ambel first, according to Mr. Vannak Phal, one of the five representatives of residents of Sugar Network, who attended the meeting with KSL (KHON KAEN SUGAR INDUSTRY PUBLIC COMPANY) this morning, November 9, 2013. The Company will work with the other two provinces, Kampong Speu and Uddor Meanchey later.

KSL agrees to offer financial compensation to Srae Ambel's residents, saying they will give the money to the residents immediately after they agree. They will not offer land compensation. But the representatives says they will discuss with their community before they can make decision. (Report by Mr. Vannak Phal, Media Operator in Kampong Speur, also representatives of community's Sugar Network)

Gender Equity and Non-discrimination Workshop to Union leaders and members

​សិក្ខា​សាលា​ស្ដីពី​​សមភាព​យេនឌ័រ​និង​ភាពមិន​រើសអើងនៅ​កន្លែង​ធ្វើ​ការ​

ស្រុក​កំពង់​សៀម, ខេត្ត​កំពង់​​ចាម៖ សម្ព័ន្ធ​សហជីព​កម្ពុជា​បាន​បើក​សិក្ខាសាលា​មួយ​ស្តីពី​សមភាព​យេនឌ័រ​ និង​ភាព​​មិន​រើស​អើង​នៅ​កន្លែង​ធ្វើ​​ការ និង​នៅ​ក្នុង​សហ​ជីព ជូន​ថ្នាក់​ដឹក​នាំ សមាជិក សមាជិកា​​សហជីព​​ដែល​​បម្រើ​ការ​ងារ​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​ មេតហានថេន។

សិក្ខាសាលា​នេះមាន​រយៈ​ពេល​១​ថ្ងៃ​ ដែលប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ នៅផ្ទះ​របស់​កម្មករ​នៅ​ក្បែរ​រោង​ចក្រ​ស្ដិត​​ក្នុង​​​​ភូមិ​ថ្មី ឃុំ​ក្រ​ឡា ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាម ដែល​មាន​កម្មករ​-​កម្មការិនី​​​ចំនួន​​៣០​នាក់​ចូល​រួម។ (អត្ថបទ​និង​រូបថត​ដោយ​ ឈុន សំអូន, អ្នក​កាសែត​សហគមន៍)

by Samaun Chhun, MO,
November 9, 2013
Kampong Siem, Kampong Cham: Cambodian Alliance of Trade Unions conducts a workshop on gender equity​ and nondiscrimination in workplace and unions to union leaders and members who work for a garment factory, Methanten.

It is a one-day workshop and is conducted on November 9, 2013 at a worker's home near the factory in Thmey village, Krola commune, Kampong Siem district, Kampong Cham province. 30 participants attend this workshop. (Article and photo by Samaun Chhun, Cambodia Media Operator)

Cambodia Sugar Network meets with KSL in Bangkok, Thailand, today, November 9

បណ្ដាញ​ស្ករអំពៅ​ជួប​ជាមួយ​ក្រុម​ហ៊ុន KSL នៅ​ក្រុង​បាងកក ប្រទេស​ថៃ​ ថ្ងៃ​ទី៩ ខែវិច្ឆិកា

នៅថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣​នេះ តំណាង​បណ្ដាញ​ស្ករ​អំ​ពៅ​នឹង​ជួប​ជា​មួយ​ក្រុម​ហ៊ុន K.S.L (KHON KAEN SUGAR INDUSTRY PUBLIC COMPANY) ​នៅ​សណ្ឋាគារ​លំដាប់ផ្កាយ​៥​ប្រចាំក្រុង​បាង​កក​​។

បណ្ដាញ​ស្ករអំពៅ​នឹង​​​​រាយ​ការណ៍​​អំពី​លទ្ទផល​នៃ​​ការ​ប្រជុំ​​ក្រោយ​ពេល​ប្រជុំចប់​។

in Bangkok, Thailand,
by Vannak Phal, MO, K. Speu,
November 8, 2013
សូមបញ្ជាក់ថា​ក្រុម​ហ៊ុនជាអ្នក​ចេញ​ថ្លៃ​​​ជួល​បន្ទប់​ប្រជុំ​​នៅ​​​សណ្ឋា​គារ​នេះ​។ (អត្ថបទ​និង​រូបថត​ដោយ ផល វណ្ណៈ អ្នក​កាសែត​សហគមន៍ ខេត្ត​កំពង់​ស្ពឹ)

Representatives of [Cambodian] Sugar Network is meeting today, November 9, with KSL (KHON KAEN SUGAR INDUSTRY PUBLIC COMPANY) at a 5 star hotel in Bangkok. We will give the result after the meeting.

Note that the Company will pay for the Hotel room/facility. (Article and photo by Vannak Phal, MO, K. Speu)

Friday, November 8, 2013

Cambodian Sugar Network in cooperation with Thai Farmer network held press conference in Bangkok, Thailand

បណ្ដាញ​ស្ករ​អំពៅ​​កម្ពុជា សហការ​ជាមួយ​បណ្ដាញកសិករ​ថៃ​ធ្វើ​សន្និសីទ​កាសែត​នៅ​​ក្រុង​បាងកក​​ ប្រទេស​ថៃ​

នៅ​​ថ្ងៃ​​ទី​​០៨ ខែ​​វិច្ឆិកា ឆ្នាំ​​២០១៣​នេះ នៅ​​ម៉ោង​​៩​​និង​​២៥​​នាទី​​នៅ​​សណ្ឋាគារ​​សាសា (SASA) ក្រុងបាង​​កក​​ បណ្ដាញ​​ស្ករ​អំពៅ​ទាំង​បី​ ខេត្តកោះកុង កំពង់ស្ពឺ​ និង​ឧត្ដរ​មាន​ជ័យ ដោយ​​មាន​​កិច្ច​​សហ​ការ​​ជា​មួយ​​បណ្ដាញ​​​កសិករ​​ថៃ​​បាន​​​ធ្វើ​​​​សន្និសីទ​​កាសែត​ និង​​​ដាក់​​ពាក្យ​​បណ្ដឹង​​ទៅ​​​គណៈ​​កម្មការ​​សិទ្ធិ​​មនុស្ស​ថៃ​ដើម្បី​អង្កេត និង​​​​ដោះ​ស្រាយ​​បញ្ហា​​​ដី​ស្រែចម្ការ​ជូន​​ប្រជា​ពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​នៅ​ខេត្ត​ទាំង​បី។ (អត្ថបទ​និង​រូប​ថត​ដោយ​ ផល វណ្ណៈ, អ្នក​កាសែត​សហគមន៍ ខេត្ត​កំពង់​ស្ពឺ)
A conference at SASA Hotel, Bangkok,
Thailand, November 8, 2013
by Vannak Phal, Cambodia Media Operator,
in Kampung Speu

SASA hotel, Bangkok, November 8, 2013: A sugar network of three provinces, Koh Kong, Kampong Speu, and Uddor Meanchey in cooperation with Thai Farmer network held a press conference at 9:25 AM in SASA hotel, in Bangkok and submitted a petition to the National Human Rights Commission of Thailand seeking an investigation [into land grabbing] and find resolution for the affected families in the communities. (Article and photo by Vannak Phal, Cambodia Media Operator, Kampong Speu)  

Workshop on education policy

សមាគមគ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ (ហៅ​កាត់​​ថា ស.គ.ក.ឯ) ​បាន​រៀប​ចំ​វគ្គ​សិក្ខា​សាលា​​មួយ​ស្ដីពី​គោល​​នយោបាយ​​អប់រំ​​របស់​អង្គការ​អប់រំ​អន្តរ​ជាតិ​ (Education International, EI)។

សិក្ខា​សាលានេះ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ២០១៣ នៅ​ភោជ​នីយដ្ឋាន​ទន្លេ​បា​សាក់​ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ ដោយ​​មាន​លោក​គ្រូ-អ្នក​គ្រូ​ចំនួន​៣៥​នាក់​មក​ពី​តាម​បណ្តា​ខេត្ត​ក្រុង​នានា​ចូល​រួម​​។ (អត្ថបទ​និង​រូប​ថត​ដោយ ឈុន សំអូន អ្នក​កាសែត​សហគមន៍)
by Samaun Chhun,
Cambodia Media Operator, Nov. 8, 2013

A workshop on education policy of the Education International is organized by Cambodian Independent Teachers' Association, CITA.

This workshop is conducted on November 8, 2013 at Basac Restaurant's facility which is located in Tuol Svay Prey commune, Phnom Penh's Chamkarmon district.

35 teachers from different provinces-municipalities participate in the workshop. (Article and photo by Samaun Chhun, Cambodia Media Operator, Phnom Penh)