អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Saturday, November 30, 2013

Cambodia: Celebration of International Impunity Day 2013, Justice for Journalists

កម្ពុជា៖ ​ទិវា​​នីទណ្ឌភាព​អន្តរជាតិ, យុត្តិធម៌សម្រាប់​អ្នក​សារព័ត៌មាន​

បណ្ដាញ​​ព្រះ​សង្ឃ​ឯករាជ្យ​កម្ពុជា​ដើម្បី​យុត្តិធម៌សង្គម អង្គការ​​សង្គម​ស៊ីវិល និង​សហជីព​ និង​សមាគម​នានា ​ព្រមទាំង​​ប្រជាពលរដ្ឋ​​ចូល​រួម​​ទាមទារ​​​បញ្ចប់​​ការ​សម្លាប់​អ្នក​សារព័ត៌មាន និង​ទាម​ទារ​រក​យុត្តិធម៌​សម្រាប់​អ្នក​សារព័ត៌មាន។​ (វីឌីអូ និង​បទ​យក​ការណ៍​ដោយ លោក​សរ ម៉ូរី, អ្នក​កាសែត​សហគមន៍, គម្រោង​​បច្ចេកវិទ្យា​សារគមនាគមន៍​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​​សម្រាប់​សហគមន៍)

The Independent Monk Network for Social Justice (IMNSJ), members of Civil Society Organizations, Unions, and Associations and affected people from communities in Cambodia join the International Impunity Day 2013 demanding end of impunity and seeking justice for killed journalists. (Video and Feature story by Mr. Sar Mory, a Cambodian Media Operator under CLEC's ICT project)


Friday, November 29, 2013

Why Union? What can union help workers?

វីឌី​អូ​ខ្លី​ខាងក្រោម​នេះ និង​ពន្យល់​ថា តើ​ហេតុ​អ្វី​ត្រូវ​បង្កើត​សហជីព? សហជីព​ត្រូវ​បង្កើត​ឡើង​ដោយ​វិធីណា? និង​តើ​សហជីព​អាច​ជួយ​អ្វី​ខ្លះ​ដល់​កម្មករ?​

សូម​ចូល​រួម​ទស្សនា និង​ស្ដាប់​វិឌី​អូខ្លីនេះ​ដើម្បី​បង្កើន​​ចំណេះ​ដឹង​អំពី​សហជីព និង​ជ្រាប​​ជា​ព័ត៌មាន​ផង។ សូម​អរគុណ!

This video clip explain why union is established, how it is established? and how can it help Cambodian workers.



វិឌីអូ​នេះ​ផលិត​ដោយ​លោក ជួប សេរីរ័ត្ន​ អ្នក​កាសែត​សហគមន័​ នៃ​គម្រោង​បច្ចេកវិទ្យា​សារ​គមនាគមន៍​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។

This feature video is produced by Chuop Sereyroth, a Cambodian media operator under CLEC's ICT project.

Prey Long Forest Destruction Activities Active or Seen

ព្រះ​​វិហារ​​ មាន​​ម៉ា​​​ស៊ីន​​កាត់​​ឈើ​ (ត្រង់​សាន័រ) ប្រហែល១០០គ្រឿង ហើយ​ថ្ងៃ​ទី​២៧​ខែ​​វិច្ឆិកា​ ឆ្នាំ​២០១៣ មាន​អ្នក​​​ស៊ី​​ឈ្នួល​​មក​​ពី​​ខេត្ត​​ក្រ​​ចេះ​​ប្រ​ហែល​​៣០​​នាក់ រួម​​ជា​​មួយ​ម៉ា​ស៊ីន​​កាត់​​ឈើ (​ត្រង់​សាន័រ​) និង​​សម្ភារ​ផ្សេង​ៗ​​ចំ​នួន​មួយ​​ឡាន​​ឲ្យ​ក្រុម​ហ៊ុន​ទ្រី​ភាព​ដែល​កំពុង​ឆ្ពោះ​ទៅ​តំបន់​ស្នូល​ព្រៃ​ឡង់​។

នេះ​ឬជា​កំ​ណែ​ទម្រង់​ស៊ីជម្រៅ​​របស់​រាជ​រដ្ឋា​ភិ​បាល​អណត្តិ​ទី​៥? តើ​លោក​នាយក​រដ្ឋ​​មន្ត្រី​និង​មន្ត្រី​​ក្រោម​ឱ​វាទ​របស់​លោក​មាន​អាណិត​អាសូរ​ដល់​ប្រជា​ពល​រដ្ឋ​រស់​នៅ​ជំវិញ​ព្រៃ​ឡង់​ដែរ​ឬ​ទេ​?(ព័ត៌មាន​ពី​លោក ជា សុខឿន អ្នក​កាសែត​​សហគមន៍​ ប្រចាំ​តំបន់​ព្រៃ​ឡង់)

Mr. Chea Sokhoeun, a Cambodian Media Operators of Prey Long community wrote in his social media, LINE that Preah Vihea: there are about 100 tree cutting machines, and on November 27, 2013 there are about 30 paid workers from Kratie province with a truck of tree cutting machines and other equipment for Treepheap company moving into the center of Prey Long.

Is this the thorough reform of fifth mandate government? Do the Prime Minister and his subordinates have any sympathy for people living around Prey Long?    

Thursday, November 28, 2013

ILO Trade Union Strategic Planning Workshop (សិក្ខា​សាលា​​ផែនការ​យុទ្ធសាស្ត្រ​ ILO និង​សហជីព)

​អង្គការ​ពល​កម្ម​អន្តរជាតិ (អាយឡូ) រៀបចំ​​សិក្ខា​សាលា​មួយ​​ស្ដីពី​​ផែនការ​​យុទ្ធ​សាស្ត្រ​អង្គការ​​ពល​កម្ម​​អន្តរ​ជាតិ​​ និង​​សហជីព​​ស្តីពី​​តួ​នាទី​​សហ​ជីព​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​កម្ពុជា។

by Thy Yann, a Cambodian Media Operator,
November 28, 2013
សិក្ខា​សាលា​នេះ មាន​រយៈ​ពេល​ពីរ​ថ្ងៃ ចាប់​ពី​​ថ្ងៃ​ទី​២៨ ដល់ ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ នៅ​សណ្ឋា​គារ​កាំ​បូ​ឌី​យ៉ា​ណា ភ្នំពេញ (កម្ពុជា) ដោយ​​​មាន​អ្នក​ចូល​រួម​​សរុប​ចំនួន​៧៩​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​​៤០​នាក់​ ដែល​អ្នក​ចូល​រួម​ទាំង​​នោះ​​មក​ពី សហភាព​ការងារ​កម្ពុជា (Cambodian Labour Confederation, CLC), សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា (Cambodia Confederation of Trade Union, CCTU), NACC, សម្ព័ន្ធ​​សហជីព​​កម្ពុជា (Cambodian Confederation of Unions,  CCU) , CNCLP, NIFTUC, លីកដូ, និង​​ក្រសួងការងារ។

​សិក្ខា​សាលា​​​​ពិភាក្សា​​អំពី​ (១)​ ការ​អភិវឌ្ឍន៏​សេដ្ឋ​កិច្ច​អាស៊ាន​ និង​ជំហរ​នៃ​សេដ្ឋ​កិច្ច​​​របស់​​ប្រទេស​កម្ពុជា នៅ​ក្រោយ​ឆ្នាំ​២០១៥, (២) បទ​ប្បញ្ញត្តិ​ច្បាប់ នយោបាយ​ជាតិ និង​យុទ្ធ​សាស្រ្ត ស្តី​ពី​របប​សន្តិ​សុខ​សង្គម, និង (៣) ការ​ចូល​រួម​របស់​ស្រ្តី​នៅ​ក្នុង​សហជីព និង​ការ​ដឹក​នាំ ការ​លើក​កម្ពស់​សមភាព​យេនឌ័រ ជាដើម​។ (អត្ថបទ​និង​រូប​ថត​ដោយ​ យ៉ាន ធី អ្នក​កាសែត​សហគមន៍)

Stop Violence Against Women Everywhere

by Maly KEO, a Cambodian Media Operator,
November 28, 2013 
បញ្ឈប់​​​អំពើ​ហិង្សា​​លើ​ស្ត្រី​គ្រប់​ទី​កន្លែង! ជា​សារ​តស៊ូមតិ​របស់​​ប្រ​ជា​ពលរដ្ឋ​ខ្មែរមក​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​ដូច​​ជា​​ប្រ​ជា​ពល​រដ្ឋ​ដែល​ប្រ​ឈម​​ផល​​ប៉ះ​ពាល់​​​ការ​​រំលោភ​​សិទ្ធិ​មនុស្ស សង្គម​​ស៊ីវិល ព្រះ​​សង្ឃ​​។​​ល​​។ ដែល​​បាន​​មក​​ជួប​​ជុំ​​គ្នា​​​នៅ​​វត្ត​​ភ្នំ ថ្ងៃ​​ទី​​២៨ ខែ​​វិច្ឆិកា ឆ្នាំ​២០១៣ ដើម្បី​​​ស្វែង​​រក​​ការ​​គាំ​ទ្រ​​​​ឲ្យ​​​បញ្ឈប់​​អំ​ពើ​​​​ហិង្សា​​​លើ​​​ស្ត្រី​​​នៅ​​​គ្រប់​​​ទី​​កន្លែង​។ (រូបថត ដោយ​ព្រះតេជគុណ កែវ ម៉ាលី)   ​​​

by Maly KEO, a Cambodian Media Operator,
November 28, 2013
'Stop Violence Against Women Everywhere' is an advocacy message by Cambodians from different circles, including the effected ordinary people, civil society, Buddhist monks etc who gather together at Wat Phnom in Phnom Penh, today, November 28, 2013. (Photo by Ven. Maly KEO)
by KEO Darith, a Cambodian Media Operator, November 28, 2013

Wednesday, November 27, 2013

ជំនាញ​សម្រប​សម្រួល​សម្រាប់​ទីប្រឹក្សា​ពលរដ្ឋ (Paralegal)

មជ្ឃ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៏​បាន​រៀប​ចំ​វគ្គ​​បណ្ដុះ​​បណ្ដាល​​​ពិសេស​​​ស្ដី​​ពី​​ជំនាញ​សម្រប​​សម្រួល​សម្រាប់​​ទី​ព្រឹក្សា​ពលរដ្ឋ​ (paralegal) ចំនួន២៤នាក់​មក​ពី​បណ្ដា​ខេត្ត​ផ្សេង​​ៗ​​។

វគ្គ​បណ្ដុះ​បណ្ដាលនេះ​ ប្រព្រឹត្ត​ទៅ​​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ នៅ​​ខេត្ត​​ព្រះ​​សី​ហនុ​​​។ (អត្ថបទ​និង​រូប​ថត ដោយ​លោក លីវ សារ៉ុម, អ្នកកាសែត​សហគមន៍ ខេត្ត​កំពង់​ស្ពឺ)

A ​​facilitation skill training for twenty-four paralegals from different provinces in Cambodia is organized and delivered by Community Legal Education Center.

The training is conducted from November 26 - 27, 2013 in Preah Sihanouk province. (Text and photo by Mr. Liv Sarom, a Cambodia Media Operator, in Kampong Speu)    

Sunday, November 24, 2013

Youth Reflection for Improved Performance

កំ​ពង់​សោម​, ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៣៖ នៅ​ល្ងាច​​ថ្ងៃ​​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ អង្គការ សម​ធម៌​កម្ពុជា (Equitible Cambodia, (EC)) បាន​រៀបចំ​កិច្ច​ប្រជុំ​ឆ្លុះ​បញ្ចាំង​មួយ​នៅ​ Cambodia Resort ជា​មួយ​ និង​​សហគមន៍​មូល​ដ្ឋាន និង​ក្រុម​យុវ​ជន​និស្សិត​ផ្នែក​ច្បាប់ ដោយ​មាន​ អ្នក​ចូល​រួម​សរុប​៣៥​នាក់ ក្នុង​នោះ​មាន​ស្ត្រី​​១៨​នាក់​។

Sihanoukville, by Luon Hoklek, a Cambodia Media Operator,
November 23, 2013 
យោង​តាម​​លោក ប៊ុត មករា​ មន្ត្រី​គម្រោង នេះ​បាន​​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា គម្រោង​អប់រំ​​ និង​ផ្សព្វ​ផ្សាយ​ច្បាប់​សហគមន៍ (សីលា) នៃ​​អង្គ​ការ​សមធម៌​កម្ពុជា (EC) ​បាន​​បើក​​កិច្ច​ប្រជុំ​ឆ្លុះ​បញ្ចាំង​​​​​​សកម្មភាព​​របស់​ខ្លួន​​​​ដែល​​សហគមន៍បានចាប់ដែគូនឹង​គ្នានៅ​ឆ្នាំ​២០១៣​​ដើម្បី​ចែក​រំលែក​បទ​ពិ​សោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ រក​ចំណុច​ខ្លាំង​និង​ចំណុច​កែ​លម្អ​ដើម្បី​ធ្វើ​ផែន​ការ​រួម​គ្នា​​ឲ្យ​​​សម​ស្រប​មួយ​ដើម្បី និង​បន្តការ​ជួយ​ផ្សព្វ​ផ្សាយ​ច្បាប់ និង​សិទ្ឋិ​ដល់​សហគមន៍​មូល​ដ្ឋាន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ឋ​ភាព​។

ក្នុង​នោះ​ដែរ​​អង្គការ​​ក៏បាន​រៀបចំ​​​កិម្មវិធី​​ញ៉ាំអាហារពេលល្ងាចរួមគ្នា​នៅ​​មាត់​សមុទ្រ​ និង​លេង​ល្បែង​កំសាន្ត ព្រម​ទាំង​រាំ​កំសាន្ត​តាម​ប្រពៃណី ហើយ​មាន​ការ​ថ្លែង​អំណរ​គុណ​ដល់​គ្រូ​បង្គោល​ទាំង​​ក្រុម​យុវជន​និង​សហគមន៍​ ព្រម​ទាំង​បាន​ប្រគល់​​បណ្ណ​​សរ​សើរ​​លើក​​ទឹក​​​​​​ចិត្ត​ព្រម​ទាំង​​ប្រគល់​​វត្ថុ​អនុស្សាវរីយ៍​ជូន​​គ្រូ​បង្គោល​​ឆ្នើម​ និង​សកម្ម សម្របសម្រួលបានល្អ និង​មានឆន្ទៈ​ក្នុង​ការ​បំពេញ​ការងារ​។

កិច្ច​ប្រជុំ​​​ឆ្លុះ​​បញ្ចាំង​នេះ​​បាន​​ដំណើរ​ការ​​ចប់​សព្វគ្រប់​នៅ​វេលា​ម៉ោង​​១០​​យប់​នៅ​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​ក្រោម​បរិយាកាស​សប្បាយ​រីក​រាយ​មាន​ភាព​ស្និទ្ឋ​ស្នាល និង​ទទួល​បាន​ផ្លែ​ផ្កា​ជា​ទី​គាប់​ចិត្ត​៕​ (អត្ថបទ​និង​រូប​ថត​ដោយ លោក ហុកឡេក អ្នក​កាសែត​សហគមន៍)

Saturday, November 23, 2013

Traffic Jam in Bavet, Svay Rieng

ការ​កក​ស្ទះ​ចរាចរណ៍​មិន​មែន​កើត​មាន​តែ​នៅ​ភ្នំពេញ​ទេ

រៀង​រាល់​ថ្ងៃ​សៅរ៍​ ចាប់​ពី​​ម៉ោង​៤ និង​៥០​​នាទី​ទៅ​​គឺ​មាន​ការ​​កក​​ស្ទះ​​ចរា​ចរណ៍​​យ៉ាង​​ខ្លាំង​​អាច​មាន​រយៈ​​យូរ​រាប់​​ម៉ោង។

by Bun Sin, a Cambodia Media Operator in Bavet,
Svay Rieng, November 23, 2013
ដូច្នេះ​​​លោក​អ្នក ​​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​​​​តាម​ផ្លូវ​ជាតិ​លេខ១ ត្រង់​ចំណុច​តំបន់​សេដ្ឋ​កិច្ច​ពិសេស​តាយ សេង និង​​តំបន់​សេដ្ឋ​កិច្ច​ពិ​សេស​ម៉ាន់​​ហា​តាន់​ ក្រុង​បា​វិត​ខេត្ត​ស្វាយ​រៀង​​នោះ​​ទេ​។ (អត្ថបទ​និង​រូប​ថត​ដោយ​ លោក ប៊ុន ស៊ីន អ្នក​កាសែត​សហគមន៍​ប្រចាំ​ក្រុង​បាវិត ស្វាយ​រៀង)

Every Saturday, from 4:50 PM, there is a long hour and heavy traffic jam. For unnecessary travel, we suggest that you should not attempt to travel along National Road No. 1 in between Tai Seng and MANHATTAN SEZ (Special Economic Zones) in Svay Rieng's Baset Town.​ (Text and photo by Mr. Bun Sin, a Cambodia Media Operator (+MocambodiaBlogspot.com) in Bavet, Svay Rieng)

Friday, November 22, 2013

The Establishment of the RED Project Cannot protect the Forest

ការ​​បង្កើត​​គម្រោង​​​រ៉េដ​​​​មិន​​អាច​​ការ​​ពារ​​ព្រៃ​​ឈើ​​បាន​​ទេ

សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​បាន​ត្អូញ​ត្អែ​ថា ការ​បង្កើត​​គម្រោង​​រ៉េដ​ មិន​អាច​​ការ​ពារ​ព្រៃ​ឈើ​បាន​ទេ ប្រសិន​បើ​អ្នក​មាន​សមត្ថកិច្ច​មួយ​ចំនួន​​ឃុបឃិត​ជាមួយ​ក្រុម​ជន​ល្មើសនោះ។

សហគមន៍​​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន​១៥​ (សហគមន៍) បាន​​​ចុះ​​​​កិច្ច​ព្រម​ព្រៀង​អនុវត្ត​គម្រោង​រ៉េដ​ស្ម័គ្រ​ចិត្ត​នៅ​តំបន់​កែវ​សីមា ដែល​​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀងនេះ​បាន​ប្រព្រឹត្ត​​ទៅកាល​ពី​ថ្ងៃ​ទី​១៤​ខែ​មករា ឆ្នាំ​២០១៣ព​​​នៅ​​ស្នាក់​​ការ​​ខណ្ឌ​រដ្ខ​បាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌល​គិរី​​ ក្រោម​អធិបតី​ភាព​លោក​យីម​ លុច្ស​ អភិ​បាល​រង​ខេត្ត​មណ្ឌល​គិរី លោក​កែប​ កត់​​នាយ​ក​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌល​គិរី​ និង​​តំណាង​រដ្ឋ​បាល​ព្រៃ​ឈើ​ថ្នាក់​ជាតិ​ ព្រម​ទាំង​​​តំ​ណាង​អង្គការ​​ JICA ​​សហគមន៏ និង​​តំណាង​អង្គការ​​មិនមែន​​រដ្ឋា​​ភិ​បាល​​ជា​​ច្រើន​​​ទៀត​​។

by Sopheak Em, CLEC staff, and
Media Operator in Mondulkiri, 
ទោះ​បី​ជា​​សហគមន៏​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ហើយ​ក៏​ដោយ​ ក៏​ការ​​កាប់​​បំ​ផ្លាញ​​ព្រៃ​​ឈើ​​ពី​​សំ​ណាក់​​អ្នក​មាន​​អំណាច​​​និង​​ឈ្មួញ​​យ៉ាង​​គគ្រឹក​​គគ្រេង​ ដោយ​​សហគមន៍​​មិន​​អាច​​​ការ​ពារ​​បាន​​​ឡើយ​ ហើយ​ពួក​គាត់​​ត្អូញ​​ថា ការ​​បង្កើត​​គម្រោង​​​រ៉េដ​​នេះ​​​មិន​​អាច​​ការ​​ពារ​​ព្រៃ​​ឈើ​​បាន​​ទេ បើ​​អ្នក​​មាន​​សមត្ថ​​កិច្ច​​មួយ​ចំនួន​​ឃុប​​ឃិត​​ជា​​មួយ​​ក្រុម​​ជន​​ល្មើស​​នោះ​​​។ (អត្ថបទ​និង​រូប​ថត​ដោយ​ ឯម សុភ័គ, មន្ត្រី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង​ជា​អ្នក​កាសែត​សហគមន៍​ ​ប្រចាំ​ខេត្ត​មណ្ឌលគិរី)

The Indigenous People complaints that the establishment of the RED Project cannot prevent the forest from the destruction when the competent authorities accomplice with the perpetrators.

Fifteen Indigenous Communities signed an agreement on a volunteer implementation of the RED Project in Keo Seyma Area. The signatory ceremony was held January 14, 2013 at the provincial office of Forest Administration under the chairmanship of Mr. Yim Lux, the deputy governor of Mondulkiri, Mr. Kep Kot, director of provincial forest administration, and​ representatives from national forest administration, JICA, communities, and NGOs.

Even though the agreement was signed, the forest destruction by the powerful and rich people hugely continues and the communities cannot protect the forest.

They complaint the forest cannot be protected if the competent authorities accomplice with the perpetrators. (Text and photo by Sopheak Em, an staff from CLEC and a media operator based in Mondulkiri)

Why Kathen Tien to Wat Angkiri? (ហេតុ​អ្វី​ផ្ទះសាមគ្គី​ដង្ហែ​អង្គកឋិនទានទៅ​វត្ត​អង្គគិរី?)

នេះ​ជា​សេចក្ដី​រាយការណ៍​មួយ​ដោយ​កញ្ញា​កណ្ណិកាថា តើ​ហេតុ​អ្វី​បាន​ជា​ផ្ទះសាមគ្គី​សម្រេច​ចិត្ត​ដង្ហែ​អង្គកឋិនទាន​ទៅ​កាន់​វត្ត​អង្គគិរី​ ដែល​ស្ថិតនៅ​ភូមិ​ដាច់​ស្រយ៉ាល​មួយ​នៅ​ក្នុង​ខេត្ត​កោះកុង។

សូម​ទស្សនា និង​រីករាយជាមួយ​​​វិឌី​អូ​ខ្លី​ដូច​ខាង​ក្រោម៖



(សេចក្ដីរាយការណ៍​ដោយ​កញ្ញា​កណ្ណិកា និង​កាត់​ត​វីឌីអូ​ដោយ​លោក សេរីរ័ត្ន (ហៅ​ Chaly) ទាំងពីរ​​នាក់​ជា​ អ្នក​កាសែត​សហគមន៍ ក្រោម​គម្រោង​បច្ចេកវិទ្យា​សារគមនាគមន៍ (ICT)នៃមជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍​)