អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Tuesday, September 30, 2014

សម្ថកិច្ចស្រុកថ្ពងរារាំងមិនអោយពលរដ្ឋឡើងមកភ្នំពេញ

នៅថ្ងៃទី៣០/០៩/២០១៤វេលាម៉ោង៤ទៀបភ្លើសម្ថកិច្ចបានឃាត់ប្រជាពលរដ្ឋ
មិនអោយធ្វើដំណើរឡើងមកភ្នំពេញដោយអះអាងឡានគ្មានឯកសារត្រឹមត្រូវ 
សម្រាប់បើកឡានប្រជាពលរដ្ឋមកពីឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ប្រជាពលរដ្ឋមានចំនួនជិត២០០នាក់ និងរថយន្ដចំនួន៧គ្រឿងមកទល ម៉ោង

នេះមិនទាន់មានដំណោះអ្វីនោះទេ។សូមបញ្ជាក់ដែរថាប្រជាពលរដ្ឋទាំងនេះ
សុទ្ធតែអ្នកមានជម្លោះដីធ្លី ជាមូយក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ ។
រាយការណ៍ និងរូបភាពដោយ៖ លីវ សារុំ

សកម្មភាពក្រុមសមត្ថកិច្ចរារាំងប្រជាពលរដ្ឋ

ប្រជាពលរដ្ឋមិនអាចបន្តរដំណើរទៅមុខ​បាន

Friday, September 26, 2014

សមត្ថកិច្ច​បិទផ្លូវចូលវិមានរដ្ឋសភា និងស្ថានទូតអូស្ត្រាលី

ភ្នំពេញ៖ ព្រឹក​ព្រហ៊ាម​ថ្ងៃទី២៦ ខែ​កញ្ញា ឆ្នាំ​២០១៤​ សមត្ថកិច្ច​ក្រុង​ភ្នំពេញ​បាន​បិទ​ផ្លូវ​ច្រក​ចូល​ជុំវិញ​វិមាន​រដ្ឋសភា​ និង​ស្ថាន​ទូត​អូស្ត្រាលី ក្នុង​គោល​ដំណង​មិន​ឲ្យ​មាន​ការ​តវ៉ា​រឿង​កម្ពុជា​ទទួល​យក​ជន​ភាស​ខ្លួន​ពីអូស្ត្រាលី។

រាយការណ៍និងរូបថត​ដោយ៖ យ៉ាន ធី

សមត្ថកិច្ច​បិទ​ផ្លូវ​ចូលវិមានរដ្ឋសភា

Thursday, September 18, 2014

អ្នករងគ្រោះដីធ្លីស្នើទៅ​ធនាការពិភពលោក World Bank ឲ្យបញ្ជាក់ពីគោលជំហរក្នុងការផ្តល់ថវិកាដល់រាជរដ្ឋាភិបាលកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤នេះ អ្នករងគ្រោះដីធ្លីតំបន់បឹងកក់ បុរីកីឡា ដោយរួមដំណើរជាមួយអ្នករងគ្រោះដីធ្លីភូមិឡពាង្គ ប្រមាណជាជាង200នាក់ បានមកឈរនៅមុខធនាគារពិភពលោកប្រចាំកម្ពុជា ដើម្បីឱ្យធនាគារមួយនេះ បញ្ជាក់ពីគោលជំហររបស់ខ្លួនក្នុងគម្រោងនៃការផ្ដល់ថវិកាដល់រដ្ឋាភិបាលកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ កន្លងមកធនាគារពិភពលោកបានសន្យាថា មុននឹងផ្តល់ថវិកាដល់រាជរដ្ឋាភិបាលកម្ពុជាលុះត្រាតែ រាជរដ្ឋភិបាលកម្ពុជាដោះស្រាយបញ្ហាជូនអ្នករងគ្រោះដីធ្លីនៅតំបន់បឹងកក់ឱ្យបានរួចរាល់សិន តែជាក់ស្ដែងបច្ចុប្បន្ននេះ ប្រជាពលរដ្ឋអ្នកភូមិបឹងកក់ប្រមាណជា៤០គ្រួសារទៀតមិនទាន់បានទទួលនូវដំណោះស្រាយទេ។ សូមបញ្ជាក់ថា៖ ជម្លោះដីធ្លីតំបន់បឹងកក់ត្រូវបានកើតឡើងតាំងពីឆ្នាំ២០០៧ ការកើតជម្លោះនេះគឺដោយសារតែរាជរដ្ឋាភិបាល បានសម្បទានដីតំបន់បឹងកក់ទាំងមូលទៅអោយក្រុមហ៊ុន ស៊ូកាកូ របស់លោក ឡៅ ម៉េងឃឹន សមាជិកព្រឹទ្ធិសភាគណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៩៩ឆ្នាំ ដោយបានបណ្ដេញប្រជាពលរដ្ឋចេញពីតំបន់នេះទាំងបង្ខំ និងមិនមានសំណងសមរម្យ។
រាយការណ៍ និងរូបភាពដោយ៖ ម៉ា ចិត្រា
ការតវ៉ានៅមុខធនាគាពិភពលោក 

Wednesday, September 17, 2014

ការចុះទស្សនកិច្ចសិក្សារបស់សហគមន៍ផ្សេងនៅសហគមន៍ក្បាលខ្លា

នៅថ្ងៃទ៏១៧ខែកញ្ញាឆ្នាំ២០១៤សហគមន៏មកបណ្ដាខេត្តនានាបានមកទស្សន:កិច្ចសិក្សានៅក្នុងសហគមន៏ព្រៃឈើក្បាលខ្លារ
ឋិតនៅក្នុងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។មានអ្នកចូលរួមចំនួន៣១នាក់ស្ត្រី៥រូប
នៅថកងៃដដែលនេះដែរយើងបានផ្លាស់ប្ដូរបទពិសោធន៏ពីសហគមន៏មួយទៅសហគមន៏ពីបញ្ហាប្រឈម និងបញ្ហា
រីកចំរើននៅក្នុងសហគមន៏និមួយៗ។ទីកន្លែងប្រជុំនៅប៉ុស្តឹឈាមរបស់សហគមន៏ក្បាលខ្លារ (ក្នុងព្រៃ)
នៅពេលនោះដែរលោក ហឿន សុភាព បានបង្ងាញពីបទពិសោធន៏នៅក្នុងសហគមន៏របស់លោក
អំពីបញ្ហាប្រឈមនៅក្នុងសហគមន៏ ដូចជាបទល្មើសព្រៃឈើមានច្រើន និងអាជ្ញាធរមិនចូលរួមផងដែរ។
អង្គពិភាក្សាផ្លាស់ប្ដូរបទពិសោធន៏បានបញ្ជប់នៅម៉ោង៣រសៀលថ្ងៃដដែល ហើយបានវិលត្រលប់មកស្នាក់នៅទីរួមស្រុក
សណ្ដាន់វិញដោយជោគជ័យ។
រូបភាព និងរាយការណ៍ដោយ៖ លីវ សារុំ

សកម្មភាពនៃទស្សនកិច្ចសិក្សារបស់ប្រជាសហគមន៍

បទល្មើសព្រៃឈើមានការកើនឡើងនៅសហគមន៍ក្បាលខ្លា

បញ្ហាប្រឈមរបស់សហគមន៏ក្បាលខ្លារឃុំសណ្ដាន់ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
លោក ហឿន សុ ភាពបានមានប្រសាសន៏ថាសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងសហគមន៏
របស់លោក ក៏ដូចជានៅក្នុងតំបន់ព្រៃឡង់ មានការកើនឡើង
ជាលំដាប់ បើទោះបីលោកខំប្រឹងប្រែងទប់ស្កាត់យ៉ាងណាក៏ដោយ។
សួម្បីតែដាំកូនឈើក៏អាជ្ញាធរមិនអនុញ្ញាតិអោយដាំដែរ មានតែរដ្ឋបាលព្រៃឈើទេមាន
ឥឡូវកូនឈើទើបតែនិងដាំនោះត្រូវជនមិនស្គាល់
មុខកាប់បំផ្លាញចោលដែរ។លោកបានអំពាវនាវអោយអាជ្ញាធរកេត្តាជួយ
ទបស្កាត់បទល្មើសព្រៃឈើផង ពិសេសអាជ្ញាធរស្រុកសណ្ដាន់មេត្តាជួយគាំទ្រពួកគាត់ផង។

រាយការណ៍ និងរូបភាពដោយ៖ លីវ សារុំ

ព្រៃឈើដែលត្រូវបានកាប់បំផ្លាញ់

Tuesday, September 16, 2014

តុលាការឧទ្ធរណ៍កោះហៅប្រជាពលរដ្ឋឃុំជីខក្រោមមកសាកសួរ

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ នៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានតុលាកា
សាលាឧទ្ធរកោះហៅនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤នេះ។ករណីនេះពួកគាត់
បានដាក់ពាក្យប្ដឹងក្រុមហ៊ុនដែលបានមករំលោកបំពានយកដីរបស់ពួកគាត់កាល
ពីឆ្នាំ២០០៧មកហើយពួកគាត់ដាក់ពាក្យនៅឆ្នាំ២០១០រហូតមកដល់ពេលនេះ
ទើបតែបានកោះហៅពួកគាត់។តុលាកាកោះហៅប្រជាពលរដ្ឋចំនួន៥នាក់។
រាយការណ៍ និងរូបភាពដោយ៖ ហេង ស្រស់


ប្រជាពលរដ្ឋរងចាំនៅមុខសាលាឧទ្ធរណ៍

Friday, September 12, 2014

អជ្ញាធរ ខ័ណ្ឌជ្រោយចង្វារចុះរុះរើសផ្ទះប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ ១២ កញ្ញា ២០១៤អជ្ញាធរសង្កាត់ជ្រោយចង្វា ខ័ណ្ឌ ជ្រោយចង្វា កំពុងត្រូវបានកងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុន អជ្ញាធរខ័ណ្ឌជ្រោយចង្វា កំពុង ចុះរុះរើផ្ទះពលរដ្ឋ គាត់បានស្នើរអោយអង្គការសង្គមស៊ីវិលចុះ ទៅជួយឃ្លាំមើលផង ( គាត់បានបញ្ជាក់ថា គាត់សុខចិត្តស្លាប់មិនព្រមចាកចេញពីដីរបស់ពួកគាត់ទេ )៕
រូបភាពដោយ៖ ហេង ស្រស់


ផ្ទះរបស់ប្រជាពលរដ្ឋដែលអជ្ញាធរចុះរុះរើ



ស្រវឹងស្រាបើកម៉ូតូបុកបង្កោលស្លាប់ភ្លាមនៅកន្លែងកើតហេតុ

រតនៈគិរី៖ ថ្ងៃទី១១ កញ្ញា ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង ៦.៣០នាទីល្ងាច ។ ហេតុការណ៍នេះគឺបណ្តាលមកពីជនរងគ្រោះផឹកស្រាស្រវឹង នៅពេលមកដកល់ចំណុចកើតហេតុ ស្រាប់តែងងឹតមុខក៏ទៅបុកនឹងបង្កោលរួចក៏ដួលផ្កាបមុខស្លាប់ភ្លាមនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅភូមិដំរីងាប់ ស្រុកបរកែវ ខេត្តរតនៈគិរី ៕
រាយការណ៍ និងវីឌីអូដោយ៖ សែវ ម៉ារៀ

សហគមន៍​ឡពាង​គ្រោង​បន្ត​រហែ​ក្បួន​ដើម្បីរកអន្តរាគមន៍​ទៅ​ក្រសួង​យុត្តិ​​ធម៌​​និង​​ក្រុម​​ប្រឹ​ក្សា​រដ្ឋ​ធម្ម​នុញ្ញ ​

នៅព្រឹកថ្ងៃទី​១២​ខែ​កញ្ញា​ឆ្នាំ ២០១៤ស្អែកនេះ​សហគមន៍រងគ្រោះឡពាង​​ត្រៀមរៀបចំហែរក្បួនពីភូមិបឹងកក់ ឆ្ពោះទៅកាន់​ក្រសួងយុទ្ធធម៌ និង ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ។  ការហែរក្បួន​នេះ​និងចាប់ផ្តើមពីម៉ោង ៨ ព្រឹក ។

Thursday, September 11, 2014

កម្មកររោងចក្រ ធាន ឈាន ធ្វើកូដកម្មសុំឱ្យតំណាងរបស់ខ្លួនចូលធ្វើការវិញ

កម្មកររោងចក្រស្ថិតនៅជិតសារមន្ទីរជើងឯកសង្កាត់ជើងឯកខណ្ឌដង្កោររាជធានីភ្នំពេញ
នៅព្រឹកនេះកម្មករធ្វើកូដកម្មដុតកង់ឡានក្នុងនោះមានអាជ្ញាធរនិងសន្តិសុខកំពុងតែ
ប្រឈមដាក់គ្នាកម្មកររោងចក្រធានយានស្នើរអោយតំណាងពួកគេចូលធ្វើការដូចដើមវិញ។
រាយការណ៍ និងវឌីអូដោយ៖ ហេង ស្រស់