អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Sunday, August 10, 2014

ជនជាតិដើមជងនៅជ្រលងភ្នំអារ៉ែងប្រារព្ធទិវានៃជនជាតិដើម 

ថ្ងៃទិវានៃសិទ្ធជនជាតិដើមពិភពលោកទី ០៩ ខែ សីហា ឆ្នាំ ២០១៤ សហគមន៍ជនជាតិដើមជងរស់ នៅជ្រលងភ្នំអារ៉ែង ក៏មិនខុសពីសហគមន៍ជនជាតិដើមនានាក្នុងប្រទេសកម្ពុជា ក៏ដូចជាជនជាតិ ដើមរស់នៅលើពិភពលោកដែរ ។ បានប្រារព្ធទិវានៃជនជាតិដើមជាលើកដំបូង​ដោយមានការចូល រួមពីអង្គការសង្គមស៊ីវិល និង អ្នកសារពត៌មានជាតិនិងអន្តរជាតិ ដោយមានសហគមន៍ចួលរួមប្រមាណជា ៤០ ទៅ ៥០នាក់ ។
រូបភាពដោយ សូ ម៉ាលី  ៖​
រូបភាពក្នុងពិធីសែនព្រេននៅមុខសាលាបឋបសិក្សាជំនាប់ 

មន្រ្តីអ្នកច្បាប់ឡើងថ្លែងពីទិវានៃសិទ្ធជនជាតិដើម 




Wednesday, August 6, 2014

អ្នក​ភូមិ​ឡ​ពាង​នៅ​បន្ត​ដំ​ណើរ​ឆ្ពោះ​ទៅ​កាន់​តុ​លា​ការ​ខេត្ត​កំ​ពង់​ឆ្នាំង​

ខេត្តកំពង់ឆ្នាំង៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ​ខែ ​សី​ហា ​ឆ្នាំ​ ២០​១៤ ​នេះ​សហ​គម​ន៍​មក​ពី​ភូមិ​ឡ​ពាង​បាន​បន្ត​ដំ​ណើរ​មក​កាន់​តុ​លា​ការ​ខេត្ត​កំ​ពង់​ឆ្នាំង​ ក្នុង​គោល​បំ​ណង​ស្នើរ​អោយ​តុ​លា​ការ​ខេត្ត​កំ​ពង់​ឆ្នាំង​ធ្វើ​លើក​លែង​ ការ​ចោទ​ប្រ​កាន់​ពល​រដ្ឋ​៨​នាក់​ដែល​បាន​ត្រូវ​តុ​លា​ការ​ចោទ​ប្រ​កាន់​ពី​ញ៉ុះ​ញង់​អោយ​មាន​អំ​ពើរ​ហិ​ង្សា​ បំ​ផ្លិច​បំ​ផ្លាញ​ទ្រ​ព្យ​សម្ប​ត្តិ​ឯក​ជន​  នៅ​ព្រឹក​នេះ​ពួក​គាត់​បាន​ធ្វើ​ដំ​ណើរ​មក​ដល់​ខេត្ត​កំ​ពង់​ឆ្នាំង​ហើយ​ នេះ​បើ​តាម​ការ​ផ្តល់​ពត៌​មាន​ពី​អ្នក​កា​សែត​សហ​គម​ន៍ ​៕
រូប​ភាព​ដោយ​ ឆេន​ សំ​បូរ​ ៖​


សកម្មភាពប្រជាពលរដ្ឋធ្វើដំណើរពីភូមិឡពាងឆ្ពោះទៅកាន់តុលាការខេត្តកំពង់ឆ្នាំង


Tuesday, August 5, 2014

ប្រជាពលរដ្ឋប្រមាណជិត ១០០ នាក់ មកពីខេត្តក្រចេះ សុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី

ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៤ ប្រជា​ពល​រដ្ឋ​ប្រមាណ​ជិត១០០​នាក់​ តំណាង​ឲ្យ​៣៨០​គ្រួសារ​ មក​ពី​ឃុំ​ស្នួល ស្រុកស្នួល​ ខេត្តក្រចេះ មក​តវ៉ា​នៅ​សួន​ច្បារ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​សុំកិច្ច​អន្តរាគមន៍ ក្នុងករណីជម្លោះដីធ្លីរវា​ប្រជា​ពល​រដ្ឋ​និង​​អភិ​បាល​ខេត្ត​ក្រចេះ។ គូសបញ្ជាក់ថា កាលពី២ឆ្នាំមុន ដីដែល​មាន​ជម្លោះ​នេះ​ត្រូវ​បាន​ក្រុម​យុវជន​ស្ម័គ​ចិត្ត​ ចុះ​ទៅ​វាស់​វែង​រួច​រាល់​ហើយ តែ​អជ្ញាធរ​នៅ​ពុំ​ទាន់​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិនៅ​ឡើយ​៕

ប្រជាពលរដ្ឋមកពីខេត្តក្រចេះ មកសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

Monday, August 4, 2014

នៅ​​ថ្ងៃ​ទី​០៥ ​ខែសី​ហា ​ឆ្នាំ​២០​១៤នេះ អ្នក​ភូមិ​ឡពាង​ដែល​មាន​គ្នា​ប្រមាណ​ជា៨០​នាក់​ បាន​ធ្វើដំ​ណើរ​​ដោយថ្មើរជើង​​ទៅ​​តុលាការ​ខេត្ត​កំពង់​ឆ្នាំង បន្ទាប់​ពី​តុលាការ​ខេត្តនេះ​​បាន​ចេញ​​ដី​កា​កោះ​​ហៅ​អ្នក​​ភូមិ​​ចំ​នួន​​៨​​នាក់​ ដោយ​​ចោទ​ពី​ញ៉ុះ​ញង់​បំផ្លាញ​ទ្រព្យ​សម្ប​ត្តិ​ឯក​ជន កាល​ពី​ថ្ងៃ​​ទី​២​១ ​ខែ​កក្កដា​ឆ្នាំ​២០១៤ កន្លង​ទៅ៕

រូបថត​ដោយ​ឆេន សំបូរ៖


រូប​ថត​ដោយ ឆេន សំបូរ

ការដាក់ញាត្តិរបស់សហគមន៍បឹកកក់នៅស្ថានទូតសង្ហបូរី

នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤​នេះ សហគមន៍​បឹង​កក់​ចាក​ចេញ បានដាក់ញត្តិ​ជូន​ស្ថាន​ទូត​សិង្ហ​​បុរី​​ដើម្បី​​ឱ្យ​ក្រុម​ហ៊ុន​របស់​ប្រទេស​មួយ​នេះ ផ្អាក​ការ​ទិញ​ដី​នៅ​តំបន់​បឹង​កក់​សិន​ ឲ្យ​រង់​ចាំ​ពួក​គាត់​ទទួល​បាន​នូវ​ដំណោះ​ស្រាយ​សិន​។

ប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងកក់កំពុងឈរនៅមុខស្ថានទូតសឹង្ហបូរី ។ ០៤ សីហា ២០១៤

ប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងកក់កំពុងឈរនៅមុខស្ថានទូតសឹង្ហបូរី ។ ០៤ សីហា ២០១៤



Tuesday, July 15, 2014

ការ​ប៉ះ​គ្នា​មួយ​ប្រាវ​៖ សុំ​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើង​វិញ

សមាគម​​ការពារ​សិទ្ធិមនុស្ស​អាដហុក​ អំពាវ​សុំ​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ៖

ព្រឹត្តិការណ៍​ធំៗ

នៅ​​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្ដដា​នេះ មាន​ព្រឹត្តិការណ៍​​ធំៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

ទី​មួយ គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជា​ពលរដ្ឋ​បាន​នាំ​គ្នា​​ទៅ​ទីលាន​​ប្រជា​ធិប​តេយ្យ​ទាម​​ទារ​​ឲ្យ​បើក​ទី​លាន​ប្រជាធិបតេយ្យ​ឡើង​វិញ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ មាន​ការ​ប៉ះ​ទង្គិច​គ្នា​​រវាង​​កម្លាំង​របស់​រដ្ឋាភិបាល​​លោក ហ៊ុន សែន និង​ក្រុម​អ្នក​តវ៉ា ដោយ​កម្លាំង​រដ្ឋាភិបាល​​បាន​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ ប៉ុន្តែ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​តប​ត បណ្ដាល​ឲ្យ​មាន​​របួស​​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​ចំនួន​៨​​នាក់ និង​ប្រជា​ជន​ម្នាក់ ហើយ​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​​៣រូប​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក ស្រី មូរ សុខហួរ លោក កែវ​ភារម្យ និងលោក ម៉ែន សុថារិន្ទ្រ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ស្នង​ការនេះ​តាម​ព័ត៌មានបឋម។

រូប​ថត​​របស់​បណ្ដាញ​​ព្រះ​សង្ឍ​​​ឯករាជ្យ​ដើម្បី​យុត្តិធម៌សង្គម
ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ នៅមុខ​ទីលាន​ប្រជាធិបតេយ្យ
ទី​ពីរ សហគមន៍​​​នានា​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​រំលោភ​ដី​ធ្លី​ លំនៅឋាន បណ្ដាញ​​ព្រះ​សង្ឃ​ឯករាជ្យ និង​សង្គម​ស៊ីវិល​បាន​​​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាន​ទូត​អូស្ត្រាលី ធនាគារ​អភិវឌ្ឍន៍​អាស៊ី សហគមន៍​អឺរ៉ុប ធនាគារ​ពិភពលោក ... ។
រូប​ថត​ពី​ព្រះតេជគុណ ​ប៊ុត ប៊ុនតិញ​ ប្រធាន​បណ្ដាញ​
ព្រះសង្ឍ​ឯករាជ្យ​ដើម្បី​យុត្តិធម៌សង្គម, នៅមុខ​ការិយាល័
សហគមន៍​អឺរ៉ុប​ ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤


និង​មាន​ព្រឹត្តិ​មួយ​ចំនួន​ទៀត​ ដូច​ជា កម្មករ​ធ្វើ​កូដកម្ម នៅ​ផ្លូវ​វេង​ស្រេង បិទ​ផ្លួវ​នៅ​មុខ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជាដើម។​