អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Tuesday, July 15, 2014

ការ​ប៉ះ​គ្នា​មួយ​ប្រាវ​៖ សុំ​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើង​វិញ

សមាគម​​ការពារ​សិទ្ធិមនុស្ស​អាដហុក​ អំពាវ​សុំ​បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ៖

ព្រឹត្តិការណ៍​ធំៗ

នៅ​​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្ដដា​នេះ មាន​ព្រឹត្តិការណ៍​​ធំៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

ទី​មួយ គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជា​ពលរដ្ឋ​បាន​នាំ​គ្នា​​ទៅ​ទីលាន​​ប្រជា​ធិប​តេយ្យ​ទាម​​ទារ​​ឲ្យ​បើក​ទី​លាន​ប្រជាធិបតេយ្យ​ឡើង​វិញ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ មាន​ការ​ប៉ះ​ទង្គិច​គ្នា​​រវាង​​កម្លាំង​របស់​រដ្ឋាភិបាល​​លោក ហ៊ុន សែន និង​ក្រុម​អ្នក​តវ៉ា ដោយ​កម្លាំង​រដ្ឋាភិបាល​​បាន​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ ប៉ុន្តែ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​តប​ត បណ្ដាល​ឲ្យ​មាន​​របួស​​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​ចំនួន​៨​​នាក់ និង​ប្រជា​ជន​ម្នាក់ ហើយ​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​​៣រូប​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក ស្រី មូរ សុខហួរ លោក កែវ​ភារម្យ និងលោក ម៉ែន សុថារិន្ទ្រ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ស្នង​ការនេះ​តាម​ព័ត៌មានបឋម។

រូប​ថត​​របស់​បណ្ដាញ​​ព្រះ​សង្ឍ​​​ឯករាជ្យ​ដើម្បី​យុត្តិធម៌សង្គម
ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ នៅមុខ​ទីលាន​ប្រជាធិបតេយ្យ
ទី​ពីរ សហគមន៍​​​នានា​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​រំលោភ​ដី​ធ្លី​ លំនៅឋាន បណ្ដាញ​​ព្រះ​សង្ឃ​ឯករាជ្យ និង​សង្គម​ស៊ីវិល​បាន​​​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាន​ទូត​អូស្ត្រាលី ធនាគារ​អភិវឌ្ឍន៍​អាស៊ី សហគមន៍​អឺរ៉ុប ធនាគារ​ពិភពលោក ... ។
រូប​ថត​ពី​ព្រះតេជគុណ ​ប៊ុត ប៊ុនតិញ​ ប្រធាន​បណ្ដាញ​
ព្រះសង្ឍ​ឯករាជ្យ​ដើម្បី​យុត្តិធម៌សង្គម, នៅមុខ​ការិយាល័
សហគមន៍​អឺរ៉ុប​ ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤


និង​មាន​ព្រឹត្តិ​មួយ​ចំនួន​ទៀត​ ដូច​ជា កម្មករ​ធ្វើ​កូដកម្ម នៅ​ផ្លូវ​វេង​ស្រេង បិទ​ផ្លួវ​នៅ​មុខ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជាដើម។​