នៅថ្ងៃទី១ ខែកញ្ញា អភិបាលរងស្រុក បាន អញ្ជើញ​ តំណាងសហគមន៍អមលាំង មកប្រជុំ​បញ្ហាដីធ្លី។ កិច្ចប្រជុំ​មិនបាន និយាយពី បញ្ហា​ដីធ្លី ឡើយ បែររៀបរាប់ពី​​ ច្បាប់​បាតុកម្ម ដោយពន្យល់​ សហគមន៍ថា រាល់​ ការបាតុកម្ម និងប្រជុំអ្វីមួយ ត្រូវរាយការណ៍ និងសុំអនុញ្ញាតពី អាជ្ញាធរ។ ចំណែក​ បញ្ហាដីធ្លី ថ្នាក់ស្រុកថា នឹងចុះ អង្កេតបន្ត​ទៅទៀត។
សហគមន៍​ អស់សង្ឃឹម ដែលមិនទាន់ទទួលបាន​ដំណោះស្រាយ​ដីធ្លី ដែលរងចាំ​ជាយូរមកហើយ។ ការពិភាក្សា មានត្រឹម​តែការគំរាមកំហែង មិនអោយជួបប្រជុំគ្នា និងបាតុកម្មទេ។
រាយការណ៍ ៖ លីម សារ៉ុម