អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Saturday, June 28, 2014

១​នាទី​​ស្វែង​យល់​អំពី​សំឡេង​ប្រជា​ពលរដ្ឋ និង​ប្រព័ន្ធ​​ឆ្លើយតប​ជា​សំឡេង​



ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ២០១៤ មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​​ប្រកាស​​បើក​​ដំណើរ​ការ​គេហ​ទំព័រ​ថ្មី​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា “សម្លេង​​ប្រជា​ពល​រដ្ឋ​”​។

គេហ​ទំព័រ​ “​សំឡេង​ប្រជា​ពល​រដ្ឋ​" ជា​វេទិកា​លើ​ប្រព័ន្ធ​អ៊ីន​ធើ​ណិត​ សម្រាប់​លើក​កម្ពស់​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​សេរីភាព​នៃ​ការ​ផ្ដល់​និង​ទទួល​ព័ត៌មាន​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។

គេ​ហទំព័រ​នេះ​​កត់​ត្រា​បណ្ដឹង​ឬ​​​ដំណឹង​​​ពី​​ប្រជា​សហគមន៍​នានា​ដែល​ប្រ​ឈម​ហា​និភ័យ​ផ្សេង​ៗ ដោយ​ភ្ជាប់​ទៅ​អ្នក​កាសែត​និង​សហគមន៍​ដែល​ជា​អ្នក​ប្រមូល​និង​ចែក​រំលែក​ព្រឹត្តិ​ការណ៍​នា​នា​ និង​ដំណឹង​ថ្មី​ៗ​ទាន់​ហេតុ​ការណ៍​ផ្សេង​ៗ​។

តាម​រយៈ​ការ​​ប្រើ​ប្រព័ន្ធ​សារ​ ”​ឆ្លើយ​តប​ជា​សំឡេង​" ដែល​ជា​​ប្រព័ន្ធ​ថ្មី​របស់​យើង ប្រជា​សហ​គមន៍​ និង​ប្រជា​ជន​សាមញ្ញ​នៅ​គ្រប់​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​ អាច​ទូរសព្ទ​ចូល​មក​ការិយាល័យ​កណ្ដាល​របស់​យើង ដើម្បី​ទទួល​ការ​ពិ​គ្រោះ​យោបល់​ពី​អ្នក​ជំនាញ​ផ្នែក​ច្បាប់ ​ការ​អប់រំ​ច្បាប់​ និង​ទទួល​ដំណឹង​ថ្មី​ៗ​បំផុត​អំពី​ព្រឹត្តិការណ៍​នៅ​តាម​សហគមន៍​នានា​។

លោក​អ្នក​ក៏​អាច​ផ្ញើសារ​ជា​សំឡេង​អំពី​​ព្រឹត្តិ​ការណ៍​ណា​មួយ​ មក​កាន់​ការិយា​ល័យ​កណ្ដាល​របស់​យើង​បាន​ដែរ​។

សារ​ជា​សំ​ឡេង​​ដែល​លោក​អ្នក​​ផ្ញើ​មក​នោះ នឹង​ត្រូវ​បាន​ពិនិត្យ​មើល​យ៉ាង​ល្អិត​ល្អន់​មុន​នឹង​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ “សំឡេង​ប្រជាពលរដ្ឋ”​។ ក្រោយ​ពី​បាន​ប្រកាស​ផ្សព្វ​ផ្សាយ​ អ្នក​ផ្សេង​ទៀត​អាច​ផ្ដល់​មតិ​របស់​ខ្លួន​ចំពោះ​ព័ត៌មាន​នៅ​គេហ​ទំព័រ​នោះ​បាន​។ សូម​ចូល​មើល​គេហ​ទំព័រ​ “សំឡេង​​ប្រជា​ពលរដ្ឋ” តាម​អាសយ​ដ្ឋាន​នេះ​៖ http://www.vopkh.net។

ផ្ញើ​របាយការណ៍ ឬ​ដំណឹង​មក​កាន់​យើង​ខ្ញុំ ដោយ​ទូរស័ព្ទ​មក​លេខ ០៧០ ២២១ ១០២។ លោក​អ្នក​អាច​ហៅ​មក​២៤​ម៉ោង​ក្នុង​១​ថ្ងៃ​និង​៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ (២៤/៧)។

គេហទំព័រ “សំឡេង​​ប្រជា​ពលរដ្ឋ"​នៃ​​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​​ទទួល​​បាន​​ការ​គាំ​ទ្រ​ពី​សហភាព​អឺរ៉ុប​ដោយ​ផ្ដោត​លើ​ផ្នែក​មួយ​របស់​ខ្លួន​គឺ​គម្រោង​ “សិទ្ធិ​មនុស្ស​ក្នុង​សម័យ​បច្ចេក​វិទ្យា​កុំព្យូទ័រ​៖​ការ​ការ​ពារ​​សុវត្ថិ​ភាព​សារ​និង​អ្នក​ផ្ញើ​សារ​"។ គម្រោង​នេះ សហ​ភាព​អឺរ៉ុប​ផ្ដល់​មូល​និធិ​គាំទ្រ​ជិត ១៨៥.០៩៧,០០អឺរ៉ូ​សម្រាប់​រយៈ​ពេល​២ឆ្នាំ ដើម្បី​ការ​ពារ​ ក្រុម​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។

Wednesday, June 4, 2014

សមាគមន៍ខ្មែរក្រោមបានប្រារព្វខួបលើកទី65នៃការបាត់បង់ទឹកដីកម្ពុជាក្រោម

ថ្ងៃទី 04 មិថុនា 2014
ភ្នំពេញ:  អង្គការសមាគមន៍ខ្មែរកម្ពុជាក្រោមបានធ្វើនៅពិធីបុណ្យសាសនារំលឹកខួបលើកទី65នៃការបាត់បង់ទឹកដីកម្ពុជាក្រោម នៅវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ គួររំលឹកផងដែរថា កាលពីថ្ងៃទី 04 មិថុនា 1949 អាណានិគមបារាំងបានកាត់ទឹកដីកម្ពុជាក្រោមចំនួន21ខេត្តក្រុង ដែលមានផ្ទៃដីទំហំ 6មឺុន 8ពាន់គីឡូមែ៉តក្រឡា(68.965គីឡូម៉ែតក្រឡា) ទៅអោយយួនកាន់កាប់ខុសច្បាប់ដោយគ្មានការឯកភាពយល់ព្រមពីប្រជាពលរដ្ផខ្មែរក្រោមឡើយ។គិតមកដល់ថ្ងៃទី 04 មិថុនា 2014 នេះគឺអស់រយះពេល 65ឆ្នាំគត់ដែលខ្មែរកម្ពុជាក្រោមបានរស់នៅក្រោមការគៀបសង្កត់របស់វៀតណាម។ ព័ត៌មាន និងរូបភាព ដោយ ដានី កូនខ្មែរ














ទិវារំលឹកខួបទី៦៥ឆ្នាំរបស់ ខ្មែរកម្ពុជាក្រោម

ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤
ភ្នំពេញ៖ ពិធីរំលឹកខួបបាត់ទឹកដីខ្មែរឆ្នាំនេះមានប្រជាពលរដ្ឋរាប់ពាន់នាក់នឹងព្រះសង្ឃរាប់រយអង្គចូលរួម តែគួឲ្យស្តាយ ទីធ្លាប្រារពពិធីនៅវត្តសាមគ្គីរង្សីចង្អៀតពេក សម្រាប់ ចំនួនមនុស្សរាប់ពាន់បែបនេះ។
តាមការបញ្ជាក់លោកតា មួយរូបបានឲ្យដឹងថានៅមាន មនុស្សរាប់រយនាក់ទៀតកំពុងធ្វើដំណើរតាមផ្លូវដើម្បីចូលរួមពិធីនេះ។ រឿងទឹកដីជារឿងជាតិទាំអស់គ្នា ហេតុអ្វីត្រូវមានការរិត ត្បិតទីតាំងប្រារពពិធីនេះ?
ដោយ មឿន តុលា

ការប្រារពពិធីរំលឹកខួបទី ៦៥ នៃការបាត់បងទឹកដីកម្ពុជាទៅប្រទេសវៀតណាម ក្នុងវត្តសាមគ្គីរង្សី។ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤

ការប្រារពពិធីរំលឹកខួបទី ៦៥ នៃការបាត់បងទឹកដីកម្ពុជាទៅប្រទេសវៀតណាម ក្នុងវត្តសាមគ្គីរង្សី។ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤

ការប្រារពពិធីរំលឹកខួបទី ៦៥ នៃការបាត់បងទឹកដីកម្ពុជាទៅប្រទេសវៀតណាម ក្នុងវត្តសាមគ្គីរង្សី។ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤

WebRep
currentVote
noRating
noWeight