អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Monday, March 31, 2014

Five People Were Arrested Without Reason in Cambodia's Pailin

ប្រជា​ពល​រដ្ឋ​៥​នាក់​ត្រូវ​​​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ចុះ​ចាប់​ដោយ​មិន​ដឹង​មូល​ហេតុ​

ថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០១៤, ដោយ Poor Khmer

បណ្ដាញ​ព្រះ​សង្ឃ​ឯក​រាជ្យ​ដើម្បី​យុត្តិ​ធម៌​សង្គម​ប្រចាំ​​ខេត្ត​បាត់​ដំបង​បាន​រាយ​ការណ៍​មក​ថា​ អាជ្ញា​ធរ​លោក​អ៊ី​ឈាន​ខេត្ត​ប៉ៃ​លិន​ប្រដាប់​ដោយ​កាំ​ភ្លើង​អាកា (AK) គ្រប់​ដៃ​បាន​ចុះ​ចាប់ប្រជា ពលរដ្ឋនៅភូមិ​ស្រែ​អន្ទាក់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃ​លិន​ចំនួន​មនុស្ស​ចាស់​៤​នាក់ ក្មេង​​​អាយុ​៤​ឆ្នាំ​ម្នាក់ សរុប៥​នាក់គឺ៖
  1. លោកពេជ្រ សុភា ជាប្ដី 
  2. ឃឿន ជាប្រពន្ធ​ និង​​កូន​អាយុ​៤​ឆ្នាំ 
  3. ឱម សំអូន 
  4. ឱម សំអាត 
រត់ចូលព្រៃចំនួន៤នាក់ ដែលមានឈ្មោះដូច​ខាង​ក្រោម៖
  1. អ្នកស្រីប្រាក់ សុធី 
  2. លោកថោង ថន 
  3. លោកគឹម គីម 
  4. អ្នកស្រីវួច ស្រីមៅ 
ទាំង​៤​នាក់​នេះ​គេ​គ្រោង​មក​ចាប់​ទៀត​នៅ​​ស្អែក (ថ្អៃ​ទី១​ខែ​មេសា)។

ការ​ចុះ​ចាប់​ប្រ​ជា​ពល​រដ្ឋ​យ៉ាង​អន្ទះ​សា​នេះ​មិន​ទាន់​ដឹង​ប្រាកដ​ថា​ដោយ​ហេតុ​អ្វី​នោះ​ទេ​ តែ​គេ​សង្ស័យ​ថា​ ជា​រឿង​ទំ​នាស់​ដីធ្លី​។

ការ​ចុះ​ចាប់​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ម៉ោង​ប្រមាណ​៤​ល្ងាច (ថ្ងៃ​ទី​៣១ ខែ​មីនា) ខណៈ​ប្រជា​ពល​រដ្ឋ​កំ​ពុង​អង្គុយ​ជជែក​​គ្នា​ក្នុង​ផ្ទះ​។

សូម​រង់​ចាំ​ព័ត៌មានលម្អិត​បន្តទៀត ...

We Don't Need Hydroelectric Power in Areng

យើងមិនត្រូវការទំនប់វារីអគ្គិសនីនៅអារ៉ែង!


ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០១៤, ខេត្តកោះកុង៖ មាន ប្រ​ជា​ពល​រដ្ឋ​ប្រ​មាណ​ជាង​៣០០​នាក់ ​រួម​មាន​​ព្រះ​សង្ឃ ប្រជា​ពល​រដ្ឋ​​ចាស់ ក្មេង និង​កូន​តូច​ៗ​ផង​ បាន​ធ្វើ​ដំ​ណើរ​ដោយ​​ម៉ូ​តូ​ប្រ​មាណ​១០០​គ្រឿង​ចេញ​ពី​ស្រុក​ថ្ម​បាំង​នៃ​ខេត្ត​កោះ​កុង​ឆ្ពោះ​ទៅ​ទី​រួម​ខេត្ត​កោះ​កុង​។ 

នៅ​តាម​ផ្លូវ​ពួក​គាត់​បាន​ឈប់​ដាក់​​ញត្តិ​ជូន​អាជ្ញាធរ​​ស្រុក​ថ្ម​បាំង រួច​នាំ​គ្នា​បន្ត​ដំណើរ​រហូត​ដល់ "តាតៃ" ទើប​នាំ​គ្នា​ឈប់​សម្រាក​អាហារ​ថ្ងៃ​ត្រង់​នៅ​ម៉ោង​ប្រមាណ​១២​។

ក្រោយ​ពេល​សម្រាក​ ពួក​គាត់​​​បន្ត​ដំ​ណើរ​ទៅ​ដាក់​ញត្តិ​នៅ​សា​លា​ខេត្ត​កោះ​កុង​ដើម្បី​ស្នើ​សុំ​ឲ្យ​រាជ​រដ្ឋា​ភិបាល​លុប​ចោល​គម្រោង​វារី​អគិ្គ​សនី​​របស់​ក្រុម​ហ៊ុន​ចិន​ឈ្មោះ "ហៃដ្រូ​ស៊ីន​ណូ​" ដែល​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជា​ពល​រដ្ឋ​៣​ឃុំ ក្នុង​នោះ​មាន​៨​ភូមិ​ប្រឈម​ផលប៉ះពាល់។ ពួក​គាត់​គ្រោង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​ចំនួន​៥​នៅ​ថ្នាក់​ខេត្ត។​

ក្រៅពីការដាក់ញត្តិខាងលើនេះ​នៅ​តាម​ផ្លូវ​ពួក​គាត់​ចែក​ខិត​ប័ណ្ណ​ជា​ច្រើន​ដល់​ប្រ​ជា​ពល​រដ្ឋ​។​ សារ​សំ​ខាន់​របស់​ពួក​គាត់​គឺ៖ "យើង​មិន​ត្រូវ​ការ​​ទំ​នប់​វារី​អគ្គិសនី​នៅ​អា​រ៉ែង", "បញ្ឈប់​ការ​សាង​សង់​​ទំនប់​វារី​អគ្គិសនី​"​។

Sunday, March 30, 2014

Hun Sen Authorities Restrict the Right to Assemly

អា​ជ្ញាធរ​លោក​ហ៊ុន សែន​ ​រឹត​ត្បិត​​​សិទ្ធិ​​​​សេរីភាព ក្នុង​ការ​ជួប​ជុំ​

តាម​រយៈ​ការ​សង្កេត​​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​​​ក្នុង​រយៈ​ពេល​ថ្មីៗ​បំផុតនេះ​ឃើញថា សិទ្ធិ​សេរីភាព​របស់​​ប្រជា​ពល​រដ្ឋ​ ​​ត្រូវ​បាន​អាជ្ញាធរ​​ដែល​គ្រប់​គ្រង​ដោយ​លោក​​ ហ៊ុន​ សែន​ រឹតត្បិត​យ៉ាង​ណែន​។

បុណ្យ​រំលឹក​ខួប​១៧​ឆ្នាំ​នៃ​​ការ​​​គប់​គ្រប់​បែក

គណបក្ស​សង្គ្រោះ​ជាតិ​បាន​​ដាក់​ពាក្យ​​​​សុំ​​ការ​អនុញ្ញាត​​ធ្វើ​បុណ្យ​បង្សុកូល​​ និង​រំលឹក​​ខួប​​​​១​៧​ឆ្នាំ​នៃ​​ការ​គប់​គ្រាប់​បែក​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​នៅ​មុខ​​​វត្ត​​បទុម។

ជា​ការ​ឆ្លើយ​តប​នឹង​ពាក្យ​​សុំ​នេះសាលារាជធានី​ភ្នំពេញ​​បាន​ ​អនុញ្ញាត​​ឲ្យ​​​ប្រារព្វ​ពិធី​រំលឹក​ខួប​នេះ នៅមុខ​វត្ត​បុទុម​ ប៉ុន្តែ​បាន​​កំណត់​ឲ្យ​បញ្ចប់​ពិធីនេះ​យ៉ាង​យូរ​ត្រឹម​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក។


សមាជមហាជន​លើក​ទី​២

សមាជ​មហាជន​លើក​ទី​២របស់​គណបក្ស​សង្គ្រោះ​ជាតិ​ភ្ជាប់​នឹង​​កម្មវិធី​បុណ្យ​រំលឹក​ខួប​​១៧​ឆ្នាំ​នៃ​ការ​គប់​គ្រាប់​បែកនេះ​​ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ដាក់​ពាក្យ​ជូន​ដំណឹង​អំពី​ការ​​ធ្វើ​សមា​ជ​​មហាជន​លើក​ទី​២​​របស់​ខ្លួន​​នៅ​ទីលាន​ប្រជាធិបតេយ្យនៅ​ពេល​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ​។

ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​​​​បាន​ចេញ​លិខិត​មួយ​ហាម​ប្រាម​​ មិន​ឲ្យ​​គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​សមាជ​លើក​ទី​២​នេះ​នៅ​ទីលាន​ប្រជាធិប​តេយ្យ​ជាដាច់​ខាត​ហើយ​ថែម​ទាំង​បាន​ត្រៀម​កម្លាំង​ របាំង​បន្លាលួស​និង​​សម្ភារ​ប្រឆាំង​បាតុកម្ម​ផ្សេងៗ​ទៀត។


ព្រឹក​ថ្ងៃ​ទី​៣០ខែ​មីនា​ ឆ្នាំ​២០១៤៖

តាំ​ង​ពី​ល្ងាច​ថ្ងៃ​ទី​២៩​ ខែមីនា ឆ្នាំ​២០១៤ គេ​សង្កេត​ឃើញ​​​អាជ្ញាធរ​ត្រៀម​កម្លាំង ​​របាំង​បន្លា​លួស និងសម្ភារ​ប្រឆាំង​បាតុកម្ម​​​ផ្សេងៗ​ទៀត​ស្ទើរ​គ្រប់​កន្លែង​សំខាន់​ៗ​នៅ​រាជាធានី​ភ្នំពេញ​ ដូច​ជា​ទី​លាន​ប្រជាធិបតេយ្យ​ជាដើម​។

លុះ​ព្រឹក​ឡើង​​ថ្ងៃ​ទី​៣០​ ខែមីនា ឆ្នាំ​២០១៤​ គេ​បាន​ឃើញ​​តាម​ផ្លូវ​មួយ​ចំនួន​ត្រូវ​បាន​បិទ​​ ដោយ​របាំង​បន្លា​លួស ដូច​ជា​ផ្លូវ​នៅ​ម្ដុំវិមាន​ឯករាជ្យ ផ្លូវ​នៅ​ម្ដុំ​​មជ្ឈមណ្ឌល​ហុង​កុង និង​ផ្លូវ​សំខាន់​ៗ​ចូល​ទៅ​វត្ត​បទុម​។







​បង្សុកូល រំលឹក​ខួប១៧​ឆ្នាំ (១៩៩៧-២០១៤) ​​៣០មីនា​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​សម្លាប់​យ៉ាង​រង្គាល


កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​​​ដោយ​មាន​អ្នក​ចូល​រួម​សរុប តាម​ការ​ប៉ាន់​ស្មាន​ប្រហែល​២០០០​ នាក់/អង្គ។ ​លោក​ប្រធាន​​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម​ រង្ស៊ី និង​លោក កឹម​ សុខា​ក៏បាន​ចូល​រួម​ក្នុង​កម្មវិធីនេះ​ដែរ​។


 




អ្នក​ចង់​ចូល​រួម​ពិធី​បង្សុកូល​រំលឹក​ខួប​១៧​ឆ្នាំ​នៃ​ការ​គប់​គ្រាប់​បែក​ត្រូវ​មាន​កាត​លឿង

បុរស​ម្នាក់​ដែល​ចង់​ចូល​រួម​ពិធី​​បង្សុកូល​នោះ​ ត្រូវ​បាន​ប៉ូលីស​​ដាក់​របាំង​ផ្លូវ​នៅ​ជិត​ផ្ទះ​ លោក​ហ៊ុន សែន ឃាត់​សួរ​គាត់​ថា "ទៅណា?" គាត់​ថា គាត់​ចង់​ចូល​រួម​បង្សុកូល​ ប៉ុន្តែ​ត្រូវ​នគរបាល​ហាម​មិន​ឲ្យ​គាត់​ចូល។

ដូច្នេះ​ហើយ គាត់​ត្រូវ​រង់​ចាំ​យ៉ាង​យូរ​ រហូត​ទាល់​តែ​មាន​​អន្តរាគមន៍​ពី​​មន្ត្រី​​គណបកស្ស​សង្គ្រោះ​ជាតិ​ ឲ្យ​កាត់​លឿង​គាត់​ពាក់​ទើប​ចូល​បាន។

សមាជ​មហាជន​លើក​ទី​២ លើក​ទៅ​ធ្វើ​នៅ​ស្នាក់​ការ​គណបក្ស​​នៅ​ចាក់​អង្រែ​លើ​

ដោយ​សារ​​តែ​​អាជ្ញាធរ​លោក​​ហ៊ុន សែន រឹត​ត្បិត​សិទ្ធិ​​សេរី​ភាព​បែបនេះ ទើប​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​​​មុន​​ដំបូង​បាន​សម្រេច​ចិត្ត​ថា ធ្វើ​សមាជ​មហាជន​​នៅ​មុខ​វត្ត​បទុម​ក្រោយ​​​ពិធី​បង្សុកូល​រំលឹក​ខួប​គប់​គ្រាប់​បែក​ចប់ ក៏ប៉ុន្តែ​ដោយ​សារ​​ សាលា​រាជធានី​ភ្នំពេញ​​បាន​កំណត់​ឲ្យ​គណ​បក្ស​​សង្គ្រោះ​ជាតិ​ត្រូវ​បញ្ចប់​កម្មវិធី​នេះ​​ត្រឹម​ម៉ោង​១១​ និង​៣០​នាទី​​ព្រឹក​យ៉ាង​យូរ ដូច្នេះ សមាជ​មហាជន​លើក​នេះ​ក៏​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ទី​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ចាក់​អង្រែ​​លើ​វិញ។

ខាង​ក្រោម​នេះ​គឺ​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នាំ​គ្នា​ដើរ​ទៅ​ស្នាក់​ការ​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចាក់​អង្រែ​លើ។​







Friday, March 28, 2014

Communities in front of Cambodia Ministry of Justice Demanding for Free The 23

ប្រជាសហគមន៍នៅមុខក្រសួងយុត្តិធម៌ស្នើរឲ្យមានការដោះលែងអ្នកទាំង២៣នាក់

#Freethe23, #MW160KH

Public Forum Conducted by Inter-ministries in Land Disputed Communities

វេទិកា​សាធារណៈ​ដឹក​នាំ​ដោយ​ក្រុម​អន្តរក្រសួង​​នៅ​សហគមន៍​ដែល​មាន​វិវាទ​ដី​ធ្លី

ថ្ងៃទី២៨ ខែ​មីនា ឆ្នាំ​២០១៤ ខេត្ត​កំពង់​ស្ពឺ៖ មាន​ក្រុម​អន្តរ​ក្រសួង​ថ្នាក់​ជាតិ​បាន​ចុះ​មក​បើក​វេទិកា​សា​ធា​រណៈ​មួយ​នៅ​ក្នុង​ភូមិ​ក្រវៀក ឃុំ​យា​អង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ក្រោម​​អធិបតីភាព​ឯកឧត្តម ភោគ សុវណ្ណរិត ជា​ប្រធាន​ក្រុម​ការ​ងារ​ពី​ថ្នាក់​ជាតិ ហើយ​មាន​អាជ្ញាធរ​ចូល​រួម​ក្នុង​វេទិកា​នេះ​ដែរ​។


ប្រ​ជា​ពល​រដ្ឋ​បាន​លើក​ឡើង​អំ​ពី​បញ្ហា​មួយ​ចំនួន​ដូច​ត​ទៅ៖

  1. បញ្ហា​ដី​ធ្លី​ដែល​មាន​ប្លង់​ហើយ បែរជា​ក្រុម​ហ៊ុន​មិនឲ្យធ្វើ
  2. បញ្ហា​ទា​ហ៊ាន​នៅ​យាម​ក្រុម​ហ៊ុន​ស៊ីធី​ម៉ាត​ និង​ភ្នំ​ពេញ​ស៊ូហ្គើរ​បិទ​ផ្លូវ​មិន​ឲ្យ​ចេញ​ចូល​ ហើយ​ចាក់​សោ និង​បាញ់​គំរាម​ប្រជា​ពល​រដ្ឋ​។
  3. បញ្ហា​និស្សិត​បាន​វាស់វែង​ឲ្យ​ហើយ ប៉ុន្តែ​អាជ្ញាធរដក​យក​វិញ
  4. បញ្ហា​ព្រៃ​សហគមន៏​ដែល​ថា​កាត់​ទុក​ឲ្យ​ប្រជា​ពល​រដ្ឋ​
  5. បញ្ហា​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​បែប​អា​ណា​ធិប​តេយ្យ
  6. បញ្ហា​ការ​ប្រើ​ហិង្សា​មក​លើ​​ប្រជា​ពលរដ្ឋ ដូច​ជា​ដុត​ផ្ទះ​ពួក​គាត់​
បញ្ហា​ទាំង​អស់​នេះ​ត្រូវ​បាន​ឯកឧត្តម ភោគ សុវណ្ណរិត សន្យា​ដោះ​ស្រាយ​ជូន​​ប្រជា​ពលរដ្ឋ និង​មិន​បង្អង់​ឡើយ ហើយ​ឯក​ឧត្តម​​មាន​​ប្រសាសន៏​ថា លោក​ចុះ​មក​នេះ​គឺ​ ដើម្បី​យក​មតិ​របស់​បង​ប្អូន​ទាំង​អស់ ហើយ​ធ្វើ​ការ​ដោះ​ស្រាយ​ជូន​​។

 នៅ​ក្នុង​នោះ​ដែរ​លោក លីវ សារ៉ុម​បាន​ក្រើន​រំលឹក​អំពី​ជំលោះ​ដីធ្លី​ ដែល​ប្រជាពលរដ្ឋ​​បាន​ដាក់​ពាក្យ​បណ្ដឹង​មក​ថ្នាក់លើ  ហើយ​ថ្នាក់​ជាតិ​បាន​ណែនាំ​ឲ្យ​តំ​ណាង​ធ្វើ​ជា​យូរ​ណាស់​មក​ហើយ​ ព្រម​ទាំង​សុំ​ឲ្យ​​ដោះ​ស្រាយ​​ប្រកប​​ដោយ​​ភាព​យុត្តិធម៌​ចំពោះ​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ កុំមាន​ភាព​លំ​អៀង​អ្នក​មាន​ដី​ពិត​ប្រាកត់ បែរ​ជា​អត់បាន​ទទួល​ដី​ទៅ​វិញ។


 អង្គវេទិកាបាន​បញ្ចប់​ទៅ​នៅ​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ដដែល៕

Thursday, March 27, 2014

Communities affected by Landgrapping Seek Intervention from European Union

ប្រជាសហគមន៍ដែលរងការរំលោភយកដីធ្លី រក​អន្តរាគមន៍​ពី​សហគមន៍​អ៊ឺរ៉ុប

Dr. Lao Mong Hay and Dr. Kem Ley had a Dialogue with Villagers

On May 27, 2014 Dr. Lao Mong Hai and Dr. Kem Ley were invited by Prek Koy villagers for a dialogue.

The dialogue between both intellectuals and villagers is as simple and serves as model for other Cambodian intellectuals.

Saturday, March 22, 2014

A Prolong Land Dispute in Pailin, Cambodia

ជម្លោះ​ដីធ្លីមួយដ៏រ៉ាំរៃនៅខេត្តប៉ៃលិន

អ្នកស្រី សោម សំអុល រូបថតដោយ លីវ សារ៉ុម
២១ មីនា ឆ្នាំ២០១៤​ ដោយលោក លីវ សារ៉ុម

តាំងពី​ឆ្នាំ​២០០៦ មក​ដល់​ឆ្នាំ​២០១៤​នេះ​ ជំលោះ​ដីធ្លី​
មួយ​នៅ​ខេត្ត​ប៉ៃ​លិន​បាន​អូស​បន្លាយ​ដ៏​វែង​ឆ្ងាយ​មក​
 ហើយ​ពុំ​ទាន់​មាន​ការ​ស្រាយ​នៅ​ឡើយ​ទេ បើ​ទោះ​បី
​មាន​ចំណា​ពី​លោក​ ហេង សំរិន ប្រធន​សភា​ក៏​ដោយ​។


តាម​សំដី​អ្នក​ស្រី​ សោម សំអុល ជា​អ្នក​រង​គ្រោះ​បាន​ឲ្យ
​ដឹង​ថា គេ​មិន​បាន​ដោះ​ស្រាយ​ឲ្យ​ពួក​គាត់​ទេ គឺ​មាន​
តែ​ដេញ​បន្ថែម​ទៀត​ មក​ដល់​​សព្វ​ថ្ងៃ​នេះ​។


រឿង​ដីធ្លី​នេះ​កើត​នៅ​ក្នុង​ភូមិភ្នំ​ក្រិញ លូកន្ដៀងវ៉ា ទំនប់ អន្លង់​រក្សា
​ឃុំ​ស្ទឺង​ត្រង់ ស្រុក​សាលា​ក្តៅ​ ក្រុង​ប៉ៃ​លិន​ រវាង​ពល​រដ្ឋ​និង
​ប្រពន្ធ​លោក​អភិបាល​ក្រុង​ប៉ៃលិន​នេះ​តែ​ម្ដង (ឥ​ឡូវ​​ជា​តំ​ណាង​រាស្ត្រ​)។

អ្នក​​ស្រី​សោម សំអុល បាន​រៀប​រាប់​ទាំង​អូល​ដើម​ក​ថា ខ្ញុំ​មាន​ការ​
ភ័យ​ខ្លាច​ខ្លាំង​ណាស់ ​ចំពោះ​រឿង​​នេះ ខ្ញុំ​មាន​តែ​ស្លាប់​ទេ វា​ចំ​លើ
​អ្នក​មាន​អំណាច​ផង​។ 
លោក​ស្រី​ សោម សំអុល​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ដី​នោះ​គឺ
​អាជ្ញាធរបាន​ចែក​ឲ្យ​ពួក​គាត់​ត្រឹម​ត្រូវ មិន​មែន​ពួក​គាត់​
ទៅ​យក​ដី​រដ្ឋ ឬ​ទៅ​លួច​ប្លន់ អ្នក​ណា​នោះ​ឡើយ​។


ព័ត៌មានបន្ថែម សូម​ទូរស័ព្ទ​ទៅ​លេខ ០៨៨ ៩០៧​ ៩៣៨៣ អ្នកកាសែតសហគមន៏

Thursday, March 20, 2014

BEHIND THE WAGE! [VIDEO DOCUMENTARY]

ខ្សែវីដេអូឯកសារដែមានចំណងជើងភាសាអង់គ្លេសថា BEHIND THE WAGE នេះ​នឹង​បង្ហាញ​អំពីស្ថានភាពរបស់​ស្ត្រីផ្សព្វផ្សាយស្រាបៀរ៖
- ជីវភាពរបស់ស្រ្តីផ្សព្វផ្សាយស្រាបៀរ
- ស្ថានភាពធ្វើការរបស់ស្រ្តីផ្សព្វផ្សាយស្រា­បៀរ
- ស្ថានភាពប្រាក់ឈ្នួលរបស់ស្រ្តីផ្សព្វផ្សាយ­ស្រាបៀរ។
ខ្សែវីដេអូឯកសារនេះផលិតដោយ សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា​(CFSWF) ដើម្បីជំរុញឲ្យមានការតំលើងប្រាក់ខែមួយសមរម្យដែលអាចធានាការរស់នៅសមរម្យ​សម្រាប់ស្ត្រីផ្សព្វផ្សាយស្រាបៀរ។
 

Local Authorities Stop Cambodian Youth Network (CYN) From Conducting Training on Human Rights

អាជ្ញាធរ​មូល​ដ្ឋាន រួម​ទាំង​នគរបាល​ប្រដាប់​អាវុធ​ឃាត់​បណ្ដាញ​យុវជន​​កម្ពុជា​មិន​ឲ្យ​បង្រៀន​សហគមន៍​អំពី​សិទ្ធិមនុស្ស

នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា​ ឆ្នាំ​២០១៤ អាជ្ញាធរ​ស្រុក​សណ្តាន់ ចំនួន​៧ នាក់​ដែល​ប្រដាប់​ដោយ​កាំភ្លើងវែង ខ្លី (មិនស្គាល់ម៉ាក) បាន​ចុះ​ទៅ​ហាម​ឃាត់ បណ្តាញ​យុវជន​កម្ពុជា​ ដែល​កំពុង​បណ្ដុះ​បណ្ដាល​សហគមន៍​​អំពី​សិទ្ធិមនុស្ស ...

Wednesday, March 19, 2014

Local Communities Worry About China Hydrodam in Koh Kong's Areng

ក្ដី​បារម្ភ​របស់​សហគមន៍​​ចំពោះ​​​ទំនបន់​វារី​អគ្គិសនី​​របស់​ក្រុម​ហ៊ុន​ចិន​នៅ​​ស្ទឹង​អារ៉ែង

ស្ទឹង​អារ៉ែង គឺ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ប្រឡាយ ឃុំ​នាប់ និង​ឃុំ​ថ្ម​ដូន​ពៅ ស្រុក​​ថ្ម​បាំង​ខេត្ត​កោះ​កុង ដែល​បច្ចុប្បន្ន​រដ្ឋា​ភិបាល​បាន​ផ្តល់​សិទ្ធិ​ទៅ​ឱ្យ​​ក្រុម​ហ៊ុន​ចិន SINOHYDRO ​ដើម្បី​សាង​សង់​ទំនប់​វារី​អគ្គីសនី​៕​

The Nature of Koh Kong's Areng Community Must be protected, no hydro-power here

ត្រូវ​តែ​ការពារ​តំបន់​ធម្មជាតិ​​អារ៉ែងក្នុង​ខេត្ត​កោះ​កុង យើង​មិន​ត្រូវ​ការ​វារីអគ្គិសនី​ទេ

នេះ​ជា​វិឌីអូ​រៀប​រាប់​អំពី​សកម្មភាព​របស់​​​សហគមន៍​​ជន​​ជាតិ​​ដើម​​ភាគ​តិច​ "ជង" រួម​ទាំង​សកម្ម​ជន​ព្រៃ​ឈើ​របស់​ចលនា​មាតាធម្មជាតិ (Mother Nature Cambodia) បណ្តាញ​ព្រះ​សង្ឃ​ឯក​រាជ្យ​ និង​ក្រុម​យុវជន​ខ្មែរ​មហា​នគរ ដែល​បាន​បិទ​ផ្លូវ​ទប់​ស្កាត់​មិន​ឲ្យ​​គ្រឿង​ចក្រ ក្រុម​ហ៊ុន​SINOHYDRO ចូល​ទៅ​កាន់​តំបន់​អា​រ៉ែង។

តើ​រដ្ឋា​ភិ​បាល​កុម្មុយ​និស្ត​ចិន មាន​ដឹង​ខ្លះ​ទេ​ថា ប្រជា​ជន​របស់​ខ្លួន ដែល​មក​រក​ស៊ីនៅ​ស្រុុក​ខ្មែរ កំ​ពុង​មក​បំផ្លាញ​ជីវិត​ប្រជា​ជន​ខ្មែរ និង​បំផ្លាញ​ធនធាន​ធម្ម​ជាតិ​របស់​​ខ្មែរ​?

តើ​​សហគម​អ៊ឺរ៉ុប និង​អង្គការ ការពារ​សិទ្ធិ​រស់​នៅ និង​អង្គការ​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​នៅ​​លើ​សកល​លោក​មាន​យក​រឿង​ទាំង​នេះ​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋា​ភិ​បាល​កុម្មុយនិស្ត​ចិន​ដែរ​ឬ​ទេ​?​

Tuesday, March 18, 2014

Members of Prey Lang Community found many planks during their patrolling

​​​​ប្រជា​សហគមន៍​​ព្រៃ​ឡង់​ចុះ​ល្បាត​​​ឃើញ​​​​ឈើ​អារ​ហើយ​យ៉ាង​​ច្រើន​

កាល​​ពី​​​ថ្ងៃ​ទី​១-២ ខែមីនា ឆ្នាំ​២០១៤ ប្រជា​សហគមន៍​បាន​ចុះ​ល្បាត​ព្រៃ​ឡង់​ ដើម្បី​​​​រុក​​រក​​​សកម្ម​ភាព​​បទ​ល្មើស​​អា​​ឈើ​​នៅ​តំបន់​ព្រៃ​ឡង់​ ត្រង់​ចំណុច​ក្បាល​អូរ​ទ្រៀក ជាប់​ព្រំប្រទល់​​ខេត្ត​កំពង់​ធំ​ និង​ព្រះ​វិហារ​។ នៅ​ពេល​ចុះ​ល្បាតនោះ​ ពួក​គាត់​បាន​រក​ឃើញ​​​​ចម្រៀក​ក្ដារ ជា​ច្រើន​​នៅ​ក្នុង​ព្រៃ​​៕​ ដោយ ហឿន សុភាព





Monday, March 17, 2014

Patrol the Forest, Patrol the Hope

ល្បាត​ព្រៃ​ឡង់ ជា​ល្បាត​ដោយ​ក្ដី​សង្ឃឹម!

តើ​លោក​អ្នក​​​ធ្លាប់​បាន​ដឹង​​អំពី​ព្រៃ​ឡង់​ទេ? តើ​លោក​អ្នក​ដឹង​ថា មាន​រឿង​អី​កំពុង​កើត​ឡើង​នៅ​ព្រៃ​ឡង់​ទេ? សូម​មើល​វីឌី​អូ​ខ្លី​ខាង​ក្រោម ដែល​ជា​ខ្សែវីឌីអូ​ផលិត​ឡើង​ដោយ​ក្រុម​យុវជន​​ដែល​ស្រឡាញ់​ព្រៃ​ឡង់។​

Have you ever heard about Prey Lang? Do you know what is happening right now at Prey Lang? Please see this video that produced by a team of youth who care about Prey Lang.

About 100 villagers in Svay Rieng Pray​ to Stop Landgrabbing

​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​បន់​ស្រន់ បួង​សួង​សុំ​ឲ្យ​អាជ្ញាធរ និង​ក្រុម​ហ៊ុន​បញ្ឈប់​ការ​ឈូស​ឆាយ​​យក​ដី​ប្្រជាពលរដ្ឋ

ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៤, ខេត្ត​ស្វាយ​រៀង៖ នៅរសៀល​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៤​ ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់ បាន​នាំ​គ្នា​បន់​ស្រន់​​ បួង​សួង​​សុំ​ឲ្យ​អាជ្ញាធរ​និង​​ក្រុមហ៊ុន​បញ្ឈប់​ឈូស​ឆាយ​​យក​ដី​ប្រជាពលរដ្ឋ​​​ដែល​មាន​ទំហំ ២៥០​ហិកតារ។

ប្រជាពលរដ្ឋ​​ភូមិ​ជីក​ដី ឃុំ​​អណ្ដូង​​ត្រ​បែក ​ស្រុក​​រមាស​​ហែក
ខេត្ត​ស្វាយ​រៀង បន់​ស្រន់​​សុំ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន បញ្ឈប់​
សកម្មភាព​ឈូស​ឆាយ​ យក​ដី​ពួក​គាត់, រូប​ថត​ដោយ​ម៉ាណែត
អ្នក​កាសែត​សហគមន៍, ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៤
ព្រឹត្តិការណ៍​នេះ​ បាន​កើត​ឡើង​នៅក្នុង​ភូមិ​​ជីក​ដី ឃុំ​អណ្តូង​​ត្រ​បែក ស្រុក​​​រមាស​​ហែក​ ខេត្ត​ស្វាយ​រៀង ដោយ​សារ​​ឈ្មួញ ឬ​ក្រុម​ហ៊ុន​​ឯក​​ជន​ ឃុបឃិតជាមួយ​រដ្ឋា​បាល​ព្រៃ​ឈើ ព្រម​ទាំង អាជ្ញាធរ​ឃុំ ដើម្បី​​រំលោភ​បំពាន​​យក​ដី​ប្រជាពលរដ្ឋ៕

ប្រជាពលរដ្ឋ​​ភូមិ​ជីក​ដី ឃុំ​​អណ្ដូង​​ត្រ​បែក ​ស្រុក​​រមាស​​ហែក ខេត្ត​ស្វាយ​រៀង បន់​ស្រន់​​សុំ​ឲ្យអាជ្ញាធរ
និង​ក្រុមហ៊ុន បញ្ឈប់​ សកម្មភាព​ឈូស​ឆាយ​ យក​ដី​ពួក​គាត់, រូប​ថត​ដោយ​ម៉ាណែត អ្នក​កាសែត​សហគមន៍, ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៤

CYN រៀបចំវគ្គបណ្តុះបណ្តាលស្តីពី "ការប្រើប្រាស់បណ្តាញសង្គម" (CYN Conduct a Training on Social Media)

កាល​ពីថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០១៤ បណ្តាញយុវជន​កម្ពុជា ហៅ​កាត់​ថា CYN បានរៀប​ចំ វគ្គ​បណ្តុះ​​បណ្តាល​​ស្តីពី បណ្តាញ​ទំ​នាក់​​ទំនង​សង្គម ដែល​​មាន​​អ្នក​​ចូល​​រូម​​ពី​​សំណាក់​​សិស្ស​​និស្សិត​ មក​​ពី​​​បណ្តា​​​សា​កល​​​វិទ្យា​ល័យ​​នៅ​​ក្នង​ទី​​ក្រុង​​ភ្នំពេញ​​​ដែល​​បាន​​ប្រព្រឹត្ត​​ទៅ​​នៅ​​ការិយាល័យផ្ទះសាមគ្គី។


វគ្គបណ្តុះបណ្កាលស្តីពីបណ្តាញទំនាក់ទំនងសង្គមនេះមាន​ការ​​ចាប់​​អារម្មណ៍​​ពី​​​សំ​ណាក់​​​អ្នក​​ចូល​​រូម​​​យ៉ាង​​ខ្លាំង​​ ព្រោះ​ពួក​គេ​យល់​ថា ​សម័យ​នេះ ជាសម័យ​បច្ចេក​វិទ្យា (តិចណូឡូជី) គឺ​​គេ​​ប្រើ​​ប្រ​ព័ន្ធ​​​អ៊ីន​​​ធើ​​ណិត​​បណ្តាញ​សង្គម​​សម្រាប់​ទំ​នាក់​ទំនង​គ្នា ទាំង​ការងារ ទាំង​ការ​សិក្សា និង​​ការ​​ប្រ​កប​​​របរ​​​អា​​​ជីវកម្ម​​ជា​ដើម​​។

និស្សិតអក្សរសាស្ត្រខ្មែរមកពីសាកលវិទ្យាល័យភូមិន្ធភ្នំពេញ កញ្ញា នាក់ ខេមា បាន​មាន​ចំ​ណាប់​​អារម្មណ៍ថា ហ្វេស​ប៊ុក (Facebook) ធ្វើ​​ឲ្យ​កញ្ញា​ស្គាស់​មិត្ត​រឹត​តែ​ច្រើន​ជាង​មុន អាច​​ទទួល​បាន​​ព័ត៌​​មាន​​ដែល​​កញ្ញា​​មិន​​ធ្លាប់​​បាន​ដឹង​​ ហើយ​អ្វី​ដែល​សំខាន់​ទៅ​ទៀត​នោះ គឺ​​ព័ត៌​​មាន​​ស្តីពី​​អា​ហារ​​រូប​​ករណ៍​​ទៅ​​សិក្សា​​នៅ​​បរ​ទេស​ដែល​​វា​ជា​រឿង​ដែល​​សំ​ខាន់​​​សម្រាប់​​និស្សិត​ដូច​ជា​កញ្​ញា។​ខេមា បាន​បន្ត​ថា កញ្ញា​ចង់​ស្វែង​​យល់​ព័ត៌​មាន​មួយ​ចំនួន​ដែល​​ទាក់​​ទង​​នឹង​​សង្គម​កម្ពុជា ដែល​កញ្ញា​​មិន​បាន​ដឹង​។

ចំណែក​ឯ​និស្សិតច្បាប់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង​វិទ្យា​សាស្ត្រ​ សេដ្ឋកិច្ច លោក ឡុង ឈុនហៃ មានប្រសាសន៍ថា វាពិតជាមានសារសំខាន់ណាស់ ព្រោះយើងបានស្វែងយល់ពីការប្រើប្រាស់ប្រព័ន្ធ​អ៊ីនធឺណេត ស្វែង​យល់​ពី​ការ​វិវត្ត​ផ្សេង​ៗ​របស់​សង្គម​កម្ពុជា​។

ឈុន​ហៃ ក៏​បាន​ឡើងថា គឺជាបណ្តាញសង្គមមួយ​ដែល​ពេញ​​និយម និង​មាន​សារ​សំខាន់ ដោយ​ហេតុ​​ថា ទាំង​យុវ​ជន ក៏​ដូច​ជា​ប្រជា​​ពល​​រដ្ឋ​ ​អាច​​ទទួល​​បាន​​ព័ត៌​​មាន​​យ៉ាង​​ងាយ​​ស្រួល​​ដោយ​​គ្រាន់​តែ​​មាន​​ប្រព័ន្ធអ៊ីន​ធឺណេត និង​ចេះ​ប្រើ​​ប្រាស់​បណ្តាញ​សង្គម ប៉ុន្តែ ឈុន​ហៃ ក៏​បាន​​បញ្ជាក់​​ផង​​ដែរ​​ថា រាល់​ព័ត៌​មាន​ទាំង​អស់​នៅ​ក្នុង បណ្តាញ​សង្គម មិន​មែន​សុទ្ធ​តែ​ពិត​ទាំង​អស់​នោះ​ទេ គឺ​ទាម​​ទារ​​​ឲ្យ​​អ្នក​ប្រើ​បណ្តាញ​សង្គម​មួយ​នេះ​ចេះ​វិភាគ​និង​ស្វែង​រក​ប្រភព​ព័ត៌​មាន​ដែល​អាច​ទុក​ចិត្ត​និង​ជឿ​ជាក់​។

លោក សន ចាន់រដ្ឋា ជាមន្ត្រីព័ត៌មាននិងផ្សព្វផ្សាយរបស់បណ្តាញយុវជនកម្ពុជា និង​ជា​គ្រូ​បង្គោល បានមានប្រសាសន៍ថា គោលបំនងសំខាន់ គឺ​ចង់​ឲ្យ​សិក្ខា​កាម​ទាំង​អស់​យក​ចំណេះ​ដឹង​ដែល​​ទទួល​​បាន​នៅក្នុង វគ្គ​បណ្តុះ​បណ្តាល​នេះ​ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ពួកគេ និងអ្វីដែលពិសេសនោះ ពួកគេជាផ្នែក​មួយ​នៃ​ការ​ចែក​រំលែក​ព័ត៌​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោកក៏មានសង្ឃឹម​ដែរ​ថា នៅ​ថ្ងៃ​ខាង​មុខ ការ​ប្រើ​​ប្រាស់​បណ្តាញ​សង្គម នឹង​មាន​ការ​រីក​ចម្រើន​ ព្រោះ​​វា​ជា​ប្រភព​ផ្ដល់​ព័ត៌​មាន​មួយ​​ដែល​អាច​ជឿ​ជាក់ ​ទោះ​បី​ជា មាន​​ព័ត៌​​មាន​​មួយ​​ចំនួន​​មិន​​ពិត​​ក៏​ដោយ​។ សិក្ខា​កាម​ទាំង​អស់​ក៏​បាន​សំណូម​ពរ​ទៅ​ដល់​យុវ​ជន​ផ្សេង​ៗ​ទៀត ឲ្យ​​ចូល​រួម​ចែក​​រំ​លែក​​ព័ត៌​​មាន​​ដែល​​ពិត និង​​ព្យា​យាម​​ស្វែង​​យល់​​ឲ្យ​​បាន​​ច្រើន​​អំពី​​បញ្ហា​​របស់​​សង្គម​ជាតិ​៕

A National Consultation Meeting to Seek Strategy for a Better Dissemination of Information in Local Communities

ប្រជុំ​ពិគ្រោះ​យោបល់​រយ​យុទ្ធសាស្ត្រ​ផ្សព្វ​ផ្សាយ​ព័ត័មាន​​សហគមន៍នៅ​ថ្នាក់​មូលដ្ឋាន

ដោយ​លោក លីវ​ សារ៉ុម អ្នក​កាសែត​សហគមន៍ ខេត្ត​កំពង់​ស្ពឺ

ថ្ងៃ​ទី​១៧ ខែ​មីនា​ ឆ្នាំ​២០១៤, ភ្នំពេញ៖ ក្រុម​ពិ​គ្រោះ​យោបល់​ថ្នាក់​ជាតិ​បាន​បើក​កិច្ច​ប្រជុំ​​ប្រចាំ​ត្រី​មាស​ទី២ នៅ​ស្នាក់​ការ​អង្គការ​អភិវឌ្ឃន៏​សម្លេង​សហគមន៏ ( BCV ) រាជធានី​ភ្នំពេញ។

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​នេះ​​មាន​អ្នក​ចូល​រួម​ចំនួន២៩​នាក់ ដែល​ក្នុង​មាន​ស្ត្រី​៧​នាក់ ដោយ​ផ្ដោត​​ទៅ​​លើ​ការ​ងារ​​ផ្សព្វផ្សាយ​ព័ត៌មាន​សហគមន៏​នៅ​​ថ្នាក់​​មូល​ដ្ឋាន និង​ថ្នាក់​ជាតិ​ នៅ​ក្នុ​ង​ខែវិច្ឆិកា ឆ្នាំ​២០១៤​​ខាង​​មុខ​​នេះ​​​។

អ្នក​ចូល​រួម​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់, ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៤
រូប​ថត​ដោយ លោក លីវ សារ៉ុប, អ្នក​កាសែត​សហគមន៍ 
អង្គប្រជុំបាន​សម្រេច​ប្រើយុទ្ធសាស្ត្រថ្មីឲ្យ​សហគមន៍​មាន​ឱ​កាស​​ផ្សព្វ​​ផ្សាយ​​នៅ​ថ្នាក់​មូល​ដ្ឋាន​ឲ្យ​បាន​ល្អ​ប្រសើរ​ដោយ​បង្កើត​​ខ្លឹម​សារ​​ជា​ កំណាព្យ រឿង​ខ្លី ចម្រៀង វិឌីអូ​​។ល។ សម្រាប់​ផ្សព្វ​ផ្សាយ​​នៅ​​មូលដ្ឋាន តាម​រយៈ​ការ​សូត្រ ឬ​ច្រៀង ឬ​ចាក់​​ឲ្យ​ប្រជាពលរដ្ឋ​ស្ដាប់ ឬ​មើល និង​តាម​រយៈ​បច្ចេកវិទ្យា​ទំនើប ដោយ​ប្រើ​បណ្ដាញ​​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធើណិត ដូច​ជា​ ហ្វេស​ប៊ុក (Facebook) ​ជាដើម៕

Areng Community's Message to Royal Government of Cambodia, LNGOs, INGOs and the World

សារ​របស់​សហគមន៍​អារ៉ែង ជូន​រាជ​រដ្ឋាភិបាល​កម្ពុជា អង្គការ​ក្នុង​និង​ក្រៅ​ស្រុក ព្រមទាំង​ពិភពលោក

Below is message from Areng community. 
ខាង​ក្រោម​នេះ​ជា​សារ​របស់​ប្រជាសហគមន៍​​អារ៉ែង។

Message 1 (above): I don't want hydro-power dam here. People here will suffer badly, if there is a development of hydro-power dam. 

Message 2 (above): We need help from both local and international organizations (communities), please help us. 

Message 3 (above): We love our beautiful, fresh and green rice field and nature here. 

Message 4 (above): We all don't allow Sinohydro to build hydro-power dam across Areng river. 

Friday, March 14, 2014

Natural Area in Areng, Cambodia's Koh Kong Is Facing Destruction (អារ៉ែង​​តំបន់​ធម្មជាតិប្រឈម​ការ​បំផ្លាញ)

តំបន់​អារ៉ែង ខេត្ត​កោះ​កុង៖ ប្រជា​សហគមន៍​​ដែល​ជា​ជន​ជាតិដើម​ភាគតិច ១០០​នាក់ បាន​បណ្ដេញ ជន​ជាតិ​ចិន​២​នាក់​​ឲ្យ​ចេញ​ពី​តំបន់​អារ៉ែង នៅ​ម៉ោង​១១ កន្លះ​ព្រឹក​​ថ្ងៃ​សុក្រ​​ទី​១៤ ខែ​មីនា​ ឆ្នាំ​២០១៤​ និង​​បាន​​បិទ​​ផ្លូវ​​​នៅ​​ចំណុច​​​ភូមិ ជំនាប់​។

កាល​ពី​ថ្ងៃ​ទី​១៣ ជនជាតិ​ចិន​​២​នាក់​បូក​រួម​ទាំង​​អ្នក​បក​ប្រែ​ម្នាក់ កង​កម្លាំង​ប្រដាប់​​​អាវុធ​ជាច្រើន​នាក់ និង​មន្ត្រី​ក្រសួង​ពាក់​ព័ន្ធ​ បានមក​ដល់​តំបន់​ស្ទឹង​អារ៉ែង ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​​ដែល​ត្រូូវ​ខួង​​ធ្វើ​វាវី​អគ្គិសនី។ ប្រជាពលរដ្ឋ​​លែង​មាន​ជំនឿ​ទៅលើ​អាជ្ញាធរ​រដ្ឋាភិបាល​​ លោក ហ៊ុន សែន ទៀត​ហើយ ដូច្នេះ​ពួក​គាត់​​​ត្រូវ​នាំ​គ្នា​​តវ៉ា​ប្រឆាំង​​ដោយ​ខ្លួនឯងផ្ទាល់​។

លោក កែវ​ នីបូរ៉ា អភិបាល​រង​ស្រុុក​ថ្មបាំង បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន Sinohydro បាន​បង្ហាញ​លិខិត​លេខ២២៨ ចុះ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៤​របស់​​​ក្រ​សួង​​ឧស្សា​ហកម្ម រ៉ែ និង​​ថាមពល ទៅ​អាជ្ញាធរ​ស្រុក​ថ្ម​បាំង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថ្ងៃ​ទី​១៣​ ខែ​មីនា ឆ្នាំ​២០១៤។ ​លិខិត​​នេះ អនុញ្ញាត​ឲ្យ​នាំ​​​គ្រឿង​ចក្រ​ចូល សិក្សា ប្រមូល​ទិន្នន័យ​បន្ថែម សម្រាប់​គម្រោង​ វារីអគ្គិសនី ស្ទឹង​ឆាយ​អារ៉ែង ស្ថិត​នៅ​ក្នុង​​ឃុំ​ថ្មដូន​ពៅ។ លោក​អភិបាល​រង​​ បាន​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​ចិន នឹង​ត្រូវ​ជួស​ជុល​ផ្លូវ​ប្រវែង ៥៤ គ.ម. ខួង ពិនិត្យ​វាស់​វែង ស្ទង់​​ទីតាំង​ផ្លូវ​បង្វែរ​ទឹក​ក្រោម​ដី​​ប្រវែង​៤៩០​ម៉ែត្រ​។

នៅ​ថ្ងៃ​សុក្រ​នេះ ក្រុមហ៊ុន នាំ​គ្រឿង​ចក្រ​ចូល​ តែ​ជំហាន​ដំបូង​​គឺ​ជួស​ជុល​ផ្លូវ​​​តភ្ជាប់​ពី​ផ្លូវ​​៤៨ទៅឃុំ​ជំនាប់។ 

អង្គការ​មាតា​ធម្មជាតិ (Mother Nature) ដែល​មាន​លោក អាឡិច (Alex Jandro Gonzaler) ជា​ប្រធាននោះ​ បាន​គ្រោង​​ដឹកនាំ​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិចដែល​ប្រឈម​ផល​ប៉ះពាល់​​​ក្នុង​ឃុំ​ជំនាប់ ឃុំ​ប្រឡាយ ធ្វើ​ការ​បិទផ្លូវ​រារាំង​ក្រុមហ៊ុន​ចិន​នេះ៕ 

ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​​តំណាង​សហគមន៍ ឈ្មោះ វ៉ែន វ៉ន តាម​ទូរស័ព្ទ​លេខ ០៨៨ ៧៩៣ ២២២៨

Wednesday, March 12, 2014

Reflection Meeting of CPN, CMDP, Housing Rights, CPWD

វេទិកា​ស្ដី​ពីការ​​​ឆ្លុះបញ្ចាំង​​អំពី​ស្ថានភាព​និង​ការងារ​​របស់​បណ្ដាញ​សហគមន៏

ដោយ​លោក លីវ សារ៉ុម

ភ្នំពេញ, ថ្ងៃទី១២ ខែ​មីនា ឆ្នាំ​២០១៤៖ នៅ​ភោជនីយ​ដ្ឋានទន្លេបាសាក់​អង្កការ​ហ្វស៊ុស៊ុន​​បាន​​រៀប​ចំ​​វេទិកា​​មួយ​ស្ដី​ពីការ​​​ឆ្លុះបញ្ចាំង​​អំពី​ស្ថានភាព​និង​ការងារ​​របស់​បណ្ដាញ​សហគមន៏ ដូច​ជា បណ្ដាញ CPN, CMDP,​ សិទ្ធិលំនៅដ្ឋាន CPWD ដោយ​មាន​អ្នក​ចូលរួម​ចំនួន​ជាង​១០០​នាក់ ដើម្បី​រក​ចំណុច​​ខ្លាំង ចំណុច​ខ្សោយ និង​លើក​សំណួម​ពរ​។
 អ្នក​ចូល​រួម​១០០​នាក់, កិច្ច​ប្រជុំ​​បណ្ដាញ CPN, CMDP, Housing Rights, CPWD
ខាង​ក្រោម​នេះ​ជា​បទ​បង្ហាញ​ស្ដីពី​​ការ​ឆ្លុះ​បញ្ចាំង​ទៅ​លើ​សកម្មភាព​​ការងារ​រ​បស់​​បណ្ដាញ​កសាង​សន្តិភាព​សហគមន៏​ដែល​បាន​ធ្វើ​កន្លង​ម​ក​។ 

ចំណុច​ខ្លាំង ចំណុច​ខ្សោយ និង​​សំណូម​ពរ





សម្ព័ន្ធ​​កំណែ​ទម្រង់​​ការ​បោះ​ឆ្នោត ​សោក​ស្តាយ​​ចំពោះ​​លទ្ធផល​ប្រជុំ​​គណបក្ស​ជាប់​ឆ្នោត​​

សម្ព័ន្ធ​កំណែ​ទម្រង់​​ការ​បោះ​ឆ្នោត បាន​​សម្តែង​​ការ​សោក​ស្តាយ​​ចំពោះ​ កិច្ច​​ប្រជុំ​​ របស់​គណៈ​កម្មការ​ចម្រុះ​​របស់​​គណបក្ស​ជាប់​ឆ្នោត​​ទាំង​ពីរ កាល​ពី​ថ្ងៃទី​១០ មីនា ដែល​​មិន​​បាន​​លទ្ធផល​ជាក់​លាក់។ ​​ថ្លែង​ក្នុង​ សន្និសីទ​​សារព័ត៌មាន នៅ​ថ្ងៃទី​១២ មីនា អង្គការ​សម្ព័ន្ធ​​​ប្រមាណ​ជាង ២០​ នេះ ​បាន​​ជំរុញឲ្យ​​គណៈ​កម្មការ​​​ចម្រុះ​ ដែល​​មាន​​សមាស​ភាព ​គណ​បក្ស​សង្រ្គោះ​ជាតិ និ​ង​​បក្ស​ប្រជាជន​កម្ពុជា គួរ​ផ្តោត​លើ​ របៀប​វារៈ ត្រឹម ៥ ជា​គោល ហើយ​​មិន​គួរ​​បន្ថែម​ ប្រធាន​បទ​​ថ្មី​ឡើយ ព្រោះ​ជា ការ​ចំណាយ​ពេល​​ច្រើន​​។ សម្ព័ន្ធ​កំណែ​ទម្រង់ បានផ្តល់យោបល់ថា ប្រធាន​រឿង គួរ​ពិភាក្សា​​​ទាំងនោះ រួម​មាន គណៈ​កម្មាធិការ​ជាតិរៀប​ចំ​​ការ​បោះ​​ឆ្នោត ការ​ចុះ​ឈ្មោះ​​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​បោះឆ្នោត ប្រព័ន្ធ​ផ្សព្វ​ផ្សាយ យន្តការ​​ដោះស្រាយ​​វិវាទ​បោះឆ្នោត​ និង​ការ​រៀបចំ​​បង្កើត​ច្បាប់​ហិរញ្ញវត្ថុ​នយោ​បាយ។
សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត បើកសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី​១២ មីនា នៅស្នាក់ការ​ ខុមហ្វ្រែល


«យើង​សង្ឃឹមថា នៅ​ពេល​​ដែល​​គណៈកម្មាធិការ​​ចម្រុះ​ជួបគ្នា​​ថ្ងៃទី​១៧ ខាងមុខ​នេះ គាត់នឹង​ខំប្រឹង​ប្រែង ធ្វើការ​សកម្ម ឈាន​ទៅ​មាន ការបង្កើត​គណៈ កម្មការជំនាញ សម្រាប់ កំណែ​ទម្រង់​ជាក់លាក់ ដូច​ដែល​បាន​ឯកភាព​​ថ្ងៃមុន ឈាន​ទៅ​មាន ផែនការណ៍​សកម្មភាព​ជាក់លាក់ ​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​កំណែ​​ទម្រង់​ការ​បោះឆ្នោត​ ដោយ​​លម្អិត ពេញលេញ និង​​ការបោះ​ឆ្នោត​​ឡើងវិញ​មុនអាណត្តិ នៅ​ចុងឆ្នាំ​២០១៥» លោក យ៉េង វីរៈ សមាជិក​សម្ព័ន្ធ​កំណែ​ទម្រង់​​ការ​បោះឆ្នោត និង​ជា​ នាយក​ប្រតិបត្តិ មជ្ឈមណ្ឌល​​អប់រំច្បាប់​សម្រាប់​សហគមន៍។

សម្ព័ន្ធ​កំណែ​ទម្រង់​​ការ​បោះឆ្នោត បាន​​លើក​​ឡើង​ដែរ​អំពី ស្ថាប័នរៀប​ចំការ​បោះឆ្នោត​​ ដែល​គួរតែ​​ស្ថិត​ក្រោម​ច្បាប់​រដ្ឋធម្មនុញ្ញ និង​​បោះឆ្នោត​​អនុម័ត​​សមាសភាព ដោយ​​សម្លេង ២/៣ នៃសភា ដែល​អាច​​ការពារ​​បាន​​នូវ​ឥទ្ធិពល​​ពី​គ​ណបក្ស​នយោបាយ​​ក្នុងការ​បំពេញ​មុខងារ​របស់​ គណៈ​កម្មា​ធិការ​ជាតិ​រៀបចំការបោះឆ្នោត (គជប) ដោយ​សា​រ​តែ កន្លងមក គជប មិន​មាន​អំណាច​ គ្រប់​គ្រាន់ ខណៈ​មាន​អន្តរាគមន៍​​ពី​​ក្រសួង​​ព័ត៌មាន ឬរដ្ឋាភិបាល ក្នុង​ពេល​បោះ​ឆ្នោត។ ឯកសារ​បច្ចេកទេស​ នៃ​ការ​កំណែទម្រង់​ គួរ​តែ​ត្រូវ​បាន​​ព្រម​ព្រៀង​ជាស្រេច មុន​ពេល គណបក្ស​សង្រ្គោះ​ជាតិ ចូលទៅសភា ដើម្បី​ប្រជុំ​អនុម័ត ដោយ​មិន​ចាំបាច់​ពិភាក្សា​​បន្ថែម​ ជាដើម​។

A Fire Burnt Down An Orphan Kuy IP's House (អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ក្មេង​កំព្រា​ជន​ជាតិ​កួយ)

ត្បែង​មាន​ជ័យ, ព្រះវិហារ៖ ពាក្យចាស់ពោលថា «សូវ​លិច​ទូក​កណ្តាល​ទន្លេ តែ​កុំ​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ​»។ ការ​ដែល​មាន​ការ​ពោល​ដូច្នេះ ព្រោះយើងដឹង​ហើយ​ថា កាល​ណា​ភ្លើង​ឆេះ​ផ្ទះ​គឺ ពិត​ជា​មិន​សល់​អ្វី​នោះ​ឡើយ​។

ជារឿងគួរឲ្យអនិច្ចាក្រៃពេក ដែល​នៅថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៤ វេលាម៉ោង ៤:៤០ នាទី​រសៀល ភ្លើង​បាន​ឆាប​ឆេះ​ផ្ទះ​បង​ប្អូន​កំ​ព្រា​ពីរ​នាក់​យ៉ាង​​សន្ធោ​សន្ធៅ នៅ​ភូមិស្រែព្រាង ឃុំប្រមេរ ស្រុក​ត្បែង​មាន​ជ័យ ខេត្តព្រះវិហារ។

អគ្គិភ័យ​​​​កើត​​ឡើង​​នេះ​ នៅ​មិន​ទាន់​ដឹង​​អំពី​មូល​ហេតុ​ច្បាស់លាស់​នៅ​ឡើយ​ទេ​។ តាម​សេចក្ដី​រាយ​ការណ៍​ពីលោក ផាន់ សុខេត ដែល​ប្រជាពលរដ្ឋ​នៅ​ភូមិ​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​​​នេះ​​កើត​​ឡើង​​នៅ​​វេលា​ល្ងាច​ ហើយ​អ្នក​ភូមិ​បាន​ព្យាយាម​ជួយ​ពន្លត់​ដែរ​ តែ​ជា​អកុសល ភ្លើង​បាន​ឆាប​​ឆេះ​ផ្ទះ​ស្បូវ​ដ៏​កំសត់​របស់​ពួក​គេ​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ​។

នៅ​ថ្ងៃ​កើត​ហេតុនេះដែរ ប្អូនប្រុស រ៉េត រឹទ្ធិ​ដែល​ជា​បង​ប្រុស​បាន​ទៅ​ចម្ការ ដោយ​ទុក​ឲ្យ​ប្អូន​ស្រី​នៅ​​ចាំ​ផ្ទះ តែ​មិន​ដឹង​ជា​មាន​អ្វី​កើត​ឡើង​បាន​ជា​មាន​ភ្លើង​ឆេះ​ផ្ទះ​ដូច្នេះ​​ទេ​។​

អ្វី​ដែល​កាន់​តែ​អាណិត​ខ្លោច​ចិត្ត​នោះ​គឺ បង​ប្អូន​ពីរ​នាក់​នេះ​ជា​កូន​កំព្រា​​នៅ​តែ​ពីរ​នាក់ ដោយ​ម្តាយ​បាន​ស្លាប់ និង​ឪពុក​ក៏​មាន​ប្រពន្ធ​ថ្មី ហើយ​​បង​ស្រី​ច្បង​ក៏​មាន​គ្រួសារ ហើយ​ទៅ​រស់​នៅ​ខាង​គ្រួសារ​ខាង​ប្តី​ចោល​ប្អូន​ដ៏​កំសត់​ទាំង​ពីរ​ឲ្យ​នៅ​រក​ស៊ី​ចិញ្ជឹម​អាត្មា​ដោយ​ខ្លួន​ឯង​យ៉ាង​វេទនា​។

ក្រោយ​ពី​ម្តាយ​ស្លាប់​ជាង​៧​ឆ្នាំ ឪពុក​មាន​ប្រពន្ធ​ថ្មី​ និង​បង​ស្រី​មាន​គ្រួសារ​ចោល​អស់​ទៅ ប្អូន​ប្រុស រ៉េត រឹទ្ធិ អាយុ​១៧​ឆ្នាំ​ជា​អ្នក​ដើរ​តួ​ជា​អ្នក​រក​ស៊ី​ចិញ្ចឹម​ប្អូន​ស្រី​ពៅ​ដែល​ទើប​​មាន​​អាយុ​៧ឆ្នាំ​។

ជីវភាព​រស់នៅ​តាំង​ពី​បែក​បាក់​គ្រួសារ បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ទាំង​ពីរ​នាក់​នេះ រស់នៅ​យ៉ាង​លំបាក គ្មាន​អ្នក​មើល​ថែរ និង​មិន​ដែល​ស្គាល់​អ្វី​ជា​ភាព​កក់​ក្តៅ​ពី​គ្រូសារ​ឡើយ ហើយ​អ្វី​កាន់​តែ​ខ្លោច​ចិត្តទៅ​ទៀត អគ្គិភ័យ​បាន​មក​បំផ្លាញ​ផ្ទះ​សុភ​មង្គល​របស់​ប្អូន​ទាំង​ពីរ​ថែម​ទៀត​។

យ៉ាង​ណាក៏ដោយ សង្ឃឹមថា អាជ្ញាធរ ក៏ដូចជាសប្បុរសជននានា នឹង​ជួយ​គិត​គូរ​ដល់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នេះ ជាពិសេសអាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ធ្វើ​យ៉ាងណា​ចាត់​វិធាន​ការ​ដើម្បី​ជួយ​ជន​រង​គ្រោះ​ទាន់​ពេល​វេលា​៕

Tuesday, March 11, 2014

Consultation Meeting to Seek Strategy to Fight Corruption (បណ្តាញសហគមន៍បើកកិច្ចប្រជុំពិគ្រោះយោបល់)

នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៤ បណ្ដាញកសាងសន្តិភាពសហគមន៏ (Community Peace-building Network, CPN) បានបើកកិច្ចប្រជុំមួយ​ស្ដីពី​ការ​ពិគ្រោះយោបល់​​ រក​យុទ្ធសាស្ត្រ​​​​ធ្វើ​យុទ្ធនា​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​។

កិច្ច​​ប្រជុំ​​នេះ​ ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់​ការអង្គការ (CRWTC ) ស្ថិត​​នៅ​​​ក្នុង​​​សង្កាត់​​ទួល​ទំពួង​ រាជ​ធានី​​ភ្នំពេញ ដោយ​​មាន​​អ្នក​​ចូល​​រួម​​ចំនួន​​៣៤​នាក់ ក្នុង​នោះ​មាន​ស្ត្រី​១៥​នាក់ ហើយ​ត្រូវ​បាន​សម្រប​សម្រួល​ដោយ លោក ប៊ុនធឿន មកពី ថាស់​។ ​រូប​ថត និង​អត្ថ​ដោយ លីវ សារ៉ុម 

Forest Protecting Communities Patrol Community Forest (សហគមន៍ការពារព្រៃឈើចុះល្បាតព្រៃ)

​សហគមន៍​ការ​ពារ​ព្រៃ​ឈើ​ចំនួន​២៨​​នាក់​​​មក​ពី​ភូមិ​ស្រែ​ចង់​និង​ភូមិ​ក្បាល​ខ្លា​បាន​ចុះ​ល្បាត​​​ព្រៃ​សហគមន៍​ ពី​​ថ្ងៃ​ទី​​៩ ដល់​​ថ្ងៃ​​ទី​​១០ ខែ​​មីនា ឆ្នាំ​​២០១៤។

នៅ​ពេល​ពួក​គាត់​ទៅ​ដល់​ស្នាក់ការ ពួក​​គាត់​​តែង​តែ​​នាំ​​​គ្នា​​​គោ​រព​ទង់​ជាតិ​និង​វិញ្ញាណក្ខន្ត​​​អ្នក​​តស៊ូ​ការ​ពារ​ព្រៃ​ឈើ​ដែល​​បាន​ពលីជីវិត​ដើម្បី​ប្រទេស​ជាតិ​មាតុ​ភូមិ​។ អត្ថបទ​និង​​រូប​ថត ដោយ សុភាព