សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត បើកសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១២ មីនា នៅស្នាក់ការ ខុមហ្វ្រែល |
«យើងសង្ឃឹមថា នៅពេលដែលគណៈកម្មាធិការចម្រុះជួបគ្នាថ្ងៃទី១៧ ខាងមុខនេះ គាត់នឹងខំប្រឹងប្រែង ធ្វើការសកម្ម ឈានទៅមាន ការបង្កើតគណៈ កម្មការជំនាញ សម្រាប់ កំណែទម្រង់ជាក់លាក់ ដូចដែលបានឯកភាពថ្ងៃមុន ឈានទៅមាន ផែនការណ៍សកម្មភាពជាក់លាក់ មានពេលគ្រប់គ្រាន់ ដើម្បីកំណែទម្រង់ការបោះឆ្នោត ដោយលម្អិត ពេញលេញ និងការបោះឆ្នោតឡើងវិញមុនអាណត្តិ នៅចុងឆ្នាំ២០១៥» លោក យ៉េង វីរៈ សមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត និងជា នាយកប្រតិបត្តិ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត បានលើកឡើងដែរអំពី ស្ថាប័នរៀបចំការបោះឆ្នោត ដែលគួរតែស្ថិតក្រោមច្បាប់រដ្ឋធម្មនុញ្ញ និងបោះឆ្នោតអនុម័តសមាសភាព ដោយសម្លេង ២/៣ នៃសភា ដែលអាចការពារបាននូវឥទ្ធិពលពីគណបក្សនយោបាយក្នុងការបំពេញមុខងាររបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដោយសារតែ កន្លងមក គជប មិនមានអំណាច គ្រប់គ្រាន់ ខណៈមានអន្តរាគមន៍ពីក្រសួងព័ត៌មាន ឬរដ្ឋាភិបាល ក្នុងពេលបោះឆ្នោត។ ឯកសារបច្ចេកទេស នៃការកំណែទម្រង់ គួរតែត្រូវបានព្រមព្រៀងជាស្រេច មុនពេល គណបក្សសង្រ្គោះជាតិ ចូលទៅសភា ដើម្បីប្រជុំអនុម័ត ដោយមិនចាំបាច់ពិភាក្សាបន្ថែម ជាដើម។
No comments:
Post a Comment