បញ្ហាដីធ្លីនៅក្នុងឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺត្រូវបានអូសបន្លាយមកដល់ពេលនេះមិនទាន់មានការដោះស្រាយនៅឡើយទេ ទោះបីជាមានអនុក្រឹត្យពីសម្ដេចនាយករដ្ឋមន្ត្រី បញ្ជាកាត់ដីពីក្រុមហ៊ុនស៊ីធីម៉ាត ឲ្យប្រជាពលរដ្ឋចំនួនជាង៤០០គ្រួសារក៏ដោយ។
នៅឆ្នាំ២០០៧ ក្រុមហ៊ុនស៊ីធីម៉ាតបានប្រើហឹង្សាមកដុតបំផ្លាញខ្ទមប្រជាពលរដ្ឋអស់ចំនួន៣៥ខ្នង និងដំណាំផ្សេងៗទៀតអស់ជាច្រើនហិកតារ។
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤នេះស៊ីធីម៉ាតបានដុតបំផ្លាញខ្ទមប្រជាពលរដ្ឋអស់ចំនួន៣ខ្នងបន្ថែមទៀត។ តាមការសង្កេតរបស់ខ្ញុំ មកដល់ពេលនេះមានជនទីបីមកជួយប្រជាពលរដ្ឋ ប៉ុន្តែគេថា ត្រូវតែលក់ដីនោះឲ្យគេទៅវិញ សូម្បីតែដីដែលខេត្តបានអះអាងថាកាត់ទុកឲ្យសហគមន៏នោះ ក៏ត្រូវគេទន្ទ្រានយកទៅលក់ឲ្យអ្នកទីបីដែរ។
តាមការកត់សម្គាល់មកដល់ពេលនេះ ហាក់បីដូចជាគ្មានច្បាប់ទម្លាប់អ្វីសម្រាប់ទប់ស្កាត់បញ្ហាដីធ្លីនេះទេ។ អ្នកលក់នៅតែលក់ រីឯអ្នកតវ៉ានៅតែតវ៉ា មិនដឹងថ្ងៃណាទើបដោះស្រាយចេញ ដីកាន់តែអស់ ព្រៃឈើក៏កាន់តែអស់៕
លោកអ្នកចង់ដឹងអំពីបញ្ហាខាងលើនេះ សូមទាក់ទងមកយើងខ្ញុំតាមលេខទូរស័ព្ទខាងក្រោម៖
- 092 875 215
- 016 677 865
- 060 777 407
- 088 7185 898
សូមអរគុណ!
No comments:
Post a Comment