អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Friday, March 14, 2014

Natural Area in Areng, Cambodia's Koh Kong Is Facing Destruction (អារ៉ែង​​តំបន់​ធម្មជាតិប្រឈម​ការ​បំផ្លាញ)

តំបន់​អារ៉ែង ខេត្ត​កោះ​កុង៖ ប្រជា​សហគមន៍​​ដែល​ជា​ជន​ជាតិដើម​ភាគតិច ១០០​នាក់ បាន​បណ្ដេញ ជន​ជាតិ​ចិន​២​នាក់​​ឲ្យ​ចេញ​ពី​តំបន់​អារ៉ែង នៅ​ម៉ោង​១១ កន្លះ​ព្រឹក​​ថ្ងៃ​សុក្រ​​ទី​១៤ ខែ​មីនា​ ឆ្នាំ​២០១៤​ និង​​បាន​​បិទ​​ផ្លូវ​​​នៅ​​ចំណុច​​​ភូមិ ជំនាប់​។

កាល​ពី​ថ្ងៃ​ទី​១៣ ជនជាតិ​ចិន​​២​នាក់​បូក​រួម​ទាំង​​អ្នក​បក​ប្រែ​ម្នាក់ កង​កម្លាំង​ប្រដាប់​​​អាវុធ​ជាច្រើន​នាក់ និង​មន្ត្រី​ក្រសួង​ពាក់​ព័ន្ធ​ បានមក​ដល់​តំបន់​ស្ទឹង​អារ៉ែង ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​​ដែល​ត្រូូវ​ខួង​​ធ្វើ​វាវី​អគ្គិសនី។ ប្រជាពលរដ្ឋ​​លែង​មាន​ជំនឿ​ទៅលើ​អាជ្ញាធរ​រដ្ឋាភិបាល​​ លោក ហ៊ុន សែន ទៀត​ហើយ ដូច្នេះ​ពួក​គាត់​​​ត្រូវ​នាំ​គ្នា​​តវ៉ា​ប្រឆាំង​​ដោយ​ខ្លួនឯងផ្ទាល់​។

លោក កែវ​ នីបូរ៉ា អភិបាល​រង​ស្រុុក​ថ្មបាំង បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន Sinohydro បាន​បង្ហាញ​លិខិត​លេខ២២៨ ចុះ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៤​របស់​​​ក្រ​សួង​​ឧស្សា​ហកម្ម រ៉ែ និង​​ថាមពល ទៅ​អាជ្ញាធរ​ស្រុក​ថ្ម​បាំង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថ្ងៃ​ទី​១៣​ ខែ​មីនា ឆ្នាំ​២០១៤។ ​លិខិត​​នេះ អនុញ្ញាត​ឲ្យ​នាំ​​​គ្រឿង​ចក្រ​ចូល សិក្សា ប្រមូល​ទិន្នន័យ​បន្ថែម សម្រាប់​គម្រោង​ វារីអគ្គិសនី ស្ទឹង​ឆាយ​អារ៉ែង ស្ថិត​នៅ​ក្នុង​​ឃុំ​ថ្មដូន​ពៅ។ លោក​អភិបាល​រង​​ បាន​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​ចិន នឹង​ត្រូវ​ជួស​ជុល​ផ្លូវ​ប្រវែង ៥៤ គ.ម. ខួង ពិនិត្យ​វាស់​វែង ស្ទង់​​ទីតាំង​ផ្លូវ​បង្វែរ​ទឹក​ក្រោម​ដី​​ប្រវែង​៤៩០​ម៉ែត្រ​។

នៅ​ថ្ងៃ​សុក្រ​នេះ ក្រុមហ៊ុន នាំ​គ្រឿង​ចក្រ​ចូល​ តែ​ជំហាន​ដំបូង​​គឺ​ជួស​ជុល​ផ្លូវ​​​តភ្ជាប់​ពី​ផ្លូវ​​៤៨ទៅឃុំ​ជំនាប់។ 

អង្គការ​មាតា​ធម្មជាតិ (Mother Nature) ដែល​មាន​លោក អាឡិច (Alex Jandro Gonzaler) ជា​ប្រធាននោះ​ បាន​គ្រោង​​ដឹកនាំ​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិចដែល​ប្រឈម​ផល​ប៉ះពាល់​​​ក្នុង​ឃុំ​ជំនាប់ ឃុំ​ប្រឡាយ ធ្វើ​ការ​បិទផ្លូវ​រារាំង​ក្រុមហ៊ុន​ចិន​នេះ៕ 

ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​​តំណាង​សហគមន៍ ឈ្មោះ វ៉ែន វ៉ន តាម​ទូរស័ព្ទ​លេខ ០៨៨ ៧៩៣ ២២២៨

No comments:

Post a Comment