អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Sunday, December 7, 2014

ការដង្ហែរក្បួនធម្មយាត្រា-សិទ្ធិយាត្រាផ្សព្វផ្សាយអប់រំសិទ្ធិមនុស្សសម្រាប់ថ្ងៃ អាទិត្យទី​ ០៧ធ្នូ២០១៤នេះ

សេចក្តីជូនដំណឹង៖ 
Update: នៅខណៈម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី ០៧ធ្នូ២០១៤ នេះក្បួនធម្មយាត្រា-សិទ្ធិយាត្
រាផ្សព្វផ្សាយអប់រំសិទ្ធិមនុស្ស នៃក្រុមមិត្ត១០បានមកដល់៖
ផ្លូវជាតិលេខ១៖ ក្រុមដើរហែក្បួនធម្មយាត្រាផ្លូវជាតិលេខ១នៅព្រឹកថ្ងៃទី០៧ខែធ្នូនេះបាន
មកដល់ ភូមិ ព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល ។
ផ្លូវជាតិលេខ២៖ មកដល់វត្តអង្គមេត្រី ស្រុកសំរោង ៦៥គីឡូទៀតដល់ភ្នំពេញ ។
ផ្លូវជាតិលេខ៣៖ មកដល់ភូមិខ្នាច ខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង
ខេត្តតាកែវ នៅសល់ ៧០គីឡូម៉ែត្រទៀត មកដល់ភ្នំពេញហើយ។
ផ្លូវជាតិលេខ៤៖ ក្បួនធម្មយាត្រាបានមកដល់ សង្កាត់ច្បាមន ក្រុងច្បាមន ខេត្តកំពុងស្ពឺ 

ហើយនៅសល់៤៨គីឡូម៉ែត្រទៀត ដល់ភ្នំពេញហើយ។
ផ្លូវជាតិលេខ៥៖បានឈានចូលដល់គឺឡូ៥១ ហើយនឹងសំរាកឆាន់ត្រង់នៅវត្តតាកុលត្រង

គីឡូលេខ៥១ នេះឯង។ ដូច្នេះនៅសល់៥១គឺឡូទៀតក្បួនហ្នឹងដល់ភ្នំពេញ។
ផ្លូវជាតិលេខ៦/៧៖ក្រុមធម្មយាត្រាសិទ្ធិ ស្នាក់នៅអាហារថ្ងៃត្រង់នៅស្រុកមុខកំពូល

 ខេត្តកណ្តាល នៅសល់ ៤០គីឡូម៉ែត្រទៀត ដល់ភ្នំពេញ។
រាយការណ៍ដោយ៖ គណៈកម្មការគ្រប់គ្រងក្រុមនៅតាមផ្លូវជាតិនីមួយៗ







No comments:

Post a Comment