នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤នេះ អ្នករងគ្រោះដីធ្លីតំបន់បឹងកក់ បុរីកីឡា ដោយរួមដំណើរជាមួយអ្នករងគ្រោះដីធ្លីភូមិឡពាង្គ ប្រមាណជាជាង200នាក់ បានមកឈរនៅមុខធនាគារពិភពលោកប្រចាំកម្ពុជា ដើម្បីឱ្យធនាគារមួយនេះ បញ្ជាក់ពីគោលជំហររបស់ខ្លួនក្នុងគម្រោងនៃការផ្ដល់ថវិកាដល់រដ្ឋាភិបាលកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ កន្លងមកធនាគារពិភពលោកបានសន្យាថា មុននឹងផ្តល់ថវិកាដល់រាជរដ្ឋាភិបាលកម្ពុជាលុះត្រាតែ រាជរដ្ឋភិបាលកម្ពុជាដោះស្រាយបញ្ហាជូនអ្នករងគ្រោះដីធ្លីនៅតំបន់បឹងកក់ឱ្យបានរួចរាល់សិន តែជាក់ស្ដែងបច្ចុប្បន្ននេះ ប្រជាពលរដ្ឋអ្នកភូមិបឹងកក់ប្រមាណជា៤០គ្រួសារទៀតមិនទាន់បានទទួលនូវដំណោះស្រាយទេ។ សូមបញ្ជាក់ថា៖ ជម្លោះដីធ្លីតំបន់បឹងកក់ត្រូវបានកើតឡើងតាំងពីឆ្នាំ២០០៧ ការកើតជម្លោះនេះគឺដោយសារតែរាជរដ្ឋាភិបាល បានសម្បទានដីតំបន់បឹងកក់ទាំងមូលទៅអោយក្រុមហ៊ុន ស៊ូកាកូ របស់លោក ឡៅ ម៉េងឃឹន សមាជិកព្រឹទ្ធិសភាគណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៩៩ឆ្នាំ ដោយបានបណ្ដេញប្រជាពលរដ្ឋចេញពីតំបន់នេះទាំងបង្ខំ និងមិនមានសំណងសមរម្យ។
រាយការណ៍ និងរូបភាពដោយ៖ ម៉ា ចិត្រា
![]() |
ការតវ៉ានៅមុខធនាគាពិភពលោក |
No comments:
Post a Comment