ថ្នាក់ខេត្តស្វាយរៀងក្នុងគោលបំណងៈ ដើម្បីជ្រើសរើសរចនាសម្ព័ន្ធគ្រប់គ្រងថ្នាក់ខេត្តច្បាស់លាស់ក្នុងការអនុវត្តន៍កាងារថ្នាក់សហគមន៍ដោយ
មានផាពល្អប្រសើរ ។ ដើម្បីឲ្យមានតំណាងថ្នាក់ខេត្តសម្រាប់សម្រួលការងារដែលជាសមាជិកនៅក្នុងខេត្ត ស្វាយរៀងក្នុងការកសាងសិទ្ធិអំណាចសហគមន៍ ។ដើម្បីអនុម័តលក្ខន្តិកៈ និង ឯកសារគោលនៃការទទួលខុសត្រូវរបស់គណៈកម្មាធិការខេត្តផ្ដល់ការគាំទ្រ ដល់សមាជិកសហគមន៍។ កម្មវិធីនៃការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការថ្នាក់ខេត្តនេះមានអ្នកចូលរួម សរុបចំនួន ៣៥ នាក់ ដែលតំណាងសហគមន៍ជាប់ឆ្នោតមកពីសហគមន៍ចំនួន ៧ ក្នុងខេត្តស្វាយរៀងរួបមានៈ សហគមន៍ដីធ្លីអណ្ដូងត្របែក សហគមន៍កសិករ សាមគ្គីរមាសហែក សហគមន៍កសិករប្រើប្រាស់ទឹក សហគមន៍កសិករស្រះនេសាទ សហគមន៍កសិករសាមគ្គីសំរោងមានជ័យ សហគមន៍កសិករសាមគ្គី ចេកមាស សហគមន៍ព្រៃឈើកំពង់អំពិល ។ដែលកំពុងមានបញ្ហាប្រឈមនានា ដូចជាបញ្ហាដីធ្លី នេសាទ កសិកម្ម ព្រៃឈើ ការរៀបចំនេះប្រព្រឹត្តទៅនៅសាល ប្រជុំអង្គការលីកាដូ ខេត្តស្វាយរៀង ហើយមានការគាំទ្រទាំងស្រុងពីសំណាក់ មូលនិធី Diakonia,DCA/CA,and Danmission ។ ក្រោមការសម្របសម្រួលដោយ មន្រ្តីចងក្រង និងតស៊ូមតិរបស់សម្ព័ន្ធសហគមន៍កសិករកម្ពុជា ។ រាយការណ៍ និងរូបភាពដោយ៖ ថេង សាវឿន ស្វាយរៀង ០៥ ខែកញ្ញា ២០១៤
![]() |
សកម្មភាពនៃការប្រជុំ និងដំណើរការបោះឆ្នោត |
No comments:
Post a Comment