អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Friday, January 31, 2014

Testing an online Radio of Independent Monks

ការ​ផ្សាយ​សាក​ល្បង​​​ពី​វិទ្យុសំឡេង​​ព្រះ​សង្ឃ​ឯករាជ្យ

Wednesday, January 29, 2014

Special Discussion (កិច្ច​ពិ​ភាក្សា​ពិសេស)

Members of Indigenous People are banned from Indigenous People Culture and Natural Resource Preservation Day

ថ្ងៃ​​​ទី​​២៩ ខែមករា ឆ្នាំ​២០១៤​ ​​​សហគមន៍​​​ជន​​ជាតិ​​ដើម​ភាគតិច​ ​ប្រហែល​​​១០០​នាក់ មក​ពី​​៥​ស្រុក​ ចូល​រួម​ធ្វើ​ទិវា​លើក​កម្ពស់ វប្បធម៌​ជន​ជាតិ​ដើម​ភាគតិច និង​ការ​ថែ​រក្សា​ធនធាន​ធម្ម​ជាតិ។ ការ​ប្រារព្វ​ទិវានេះ​ប្រព្រឹត្ត​ទៅ​​នៅលើភ្នំដោះក្រមុំ នៃ​ខេត្ត​មណ្ឌល​គិរី។ ​​

ជន​ជាតិ​ដើម​ភាគ​តិច​​មួយ​ចំនួន នៅ​​ឃុំ​ស្រែ​អំពូម​ និង​ឃុំប៊ូស្រា​​មិន​​​​បាន​​មក​ចូល​រួម​ទេ ​ព្រោះ​​នគរបាល​​ឃាត់​​​ពួក​គាត់​មិនឲ្យ​មក​។

by Somaly Hy, Mondulkiri, January 29, 2014
On January 29, 2014, about 100 members of Indigenous communities from 5 districts celebrate the Indigenous People Culture and Natural Resource Preservation Day.

The celebration is held on top of Doh Kromom Mountain in Mondulkiri province.

Some members of indigenous people in the commune of Srae Ampum and Busra cannot join the celebration, because the police stop them from joining it.

Monday, January 27, 2014

Hun Sen's forces cruelly crack down protesters

កង​កម្លាំង​របស់​ ហ៊ុន សែន បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ យ៉ាង​ឃោរឃៅ, នៅ​មុខ​ក្រសួង​ព័ត៌មាន​ ភ្នំពេញ​ ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៤។

Hun Sen's authorities throw stone at Cambodian protesters

អាជ្ញា​ធរ​ក្រោម​របប លោក ហ៊ុន សែន គប់​ដុំ​ថ្ម​ក្នុង​បំណង​សម្លាប់​អ្នក​តវ៉ា, ភ្នំពេញ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៤។

Sunday, January 26, 2014

Clashes Between Protester and Phnom Penh Security At Spean Neak (Freedom Park)

នេះ​ជា​ការ​ប៉ះទង្គិច​គ្នា​​រវាង​ក្រុម​អ្នក​តវ៉ា តម្លើង​ប្រាក់​​ឈ្នួល​ជូន​កម្មករ ១៦០​ ដុល្លារ​ក្នុង​មួយ​ខែ និង​ការតវ៉ា​ឲ្យ​ដោះ​លែង​សកម្មជន​​សិទ្ធិមនុស្ស និង​កម្មករ​ ដែល​ត្រូវ​អាជ្ញា​ធរ​ចាប់​ឃុំ​ ក្នុង​ព្រឹត្តិការណ៍​តវ៉ា​តម្លើង​ប្រាក់​ខឈ្នួល ១៦០ ដុល្លារ​​ក្នុង​មួយខែ កាល​ពី​ថ្ងៃ​ទី​២-៣ ខែ​មករា​ឆ្នាំ​២០១៤។​

Clashes between authorities and civil society

ការ​ប៉ះទង្គិក​គ្នា​រវាង​ អាជ្ញាធរ និង​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល នៅ​ភ្នំពេញ (ទីលាន​ប្រជាធិបតេយ្យ) ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៤។

Tuesday, January 21, 2014

Union leaders and land rights activists arrested

11 people were arrested and sent to Phnom Penh Police Headquarter this morning, January 21, 2014, when they were gathering in front of the U.S. and French Embassy to submit their petitions calling for intervention to release the 23 ( human rights defenders and workers) who have been detained in the Correction Center 3 (CC3) in Kampong Cham province.

The arrested include union leaders, land rights activists, Boeung Kak, and Thmor Kol community—Rong Chhun, Long Kim Heang, Tep Vanny, Yorm Bopha, Song Sreyleap, Pov Sophea, Phan Chhunreth, Phuong Sopheap, Ngoun Kimlang, Cheang Thyda, and Erm Srey Touch.

The arrested were then released at about 1: 45 PM on the same day in an exchange for an agreement that they (1) must become a good citizen, (2) stop committing any crime (បទល្មើស) prohibited by laws, (3) stop participating in, leading, inciting [people] to protest/demanding, and stop illegal demonstration (sic!), and (4) immediately cooperating in reporting to authorities when they are aware of, notice/see, anyone who act illegally.


Video clip by Sar Mory


Video by Ven. Luon Savath

Friday, January 17, 2014

Boeungkok community submit their petition to Embassies

Today, January 17, 2014: Boeungkok community submit their petition to Embassies in Phnom Penh, Cambodia.

Thursday, January 16, 2014

បុរស​ពីរ​នាក់​​ត្រូវ​ចាប់​ខ្លួន​ខណៈ​ពួក​គាត់​​ការ​ពារ​ដី​​សហគមន៍​របស់​គាត់

ព័ត៌មានពី​ព្រះ​វិហារ ម៉ោង​៣:២៥នាទី​រ​សៀល ​​ថ្ងៃ​ទី​​១៥ ខែ​មករា ឆ្នាំ​២០១៤

មាន​អាជ្ញាធរ​គំរាម​នឹង​ចាប់​​ប្រជា​សហគមន៍​២​នាក់​ដោយ​សំអាង​ថា​ពួក​គាត់​ពាក់​អាវ​ទាហាន​ជា​រឿង​ខុស​ច្បាប់​ ពេល​ពួក​គាត់​​ចូល​រួម​​ទប់​ស្កាត់​ដី​​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែង​មាន​ជ័យ ខេត្ត​ព្រះ​វិហារ​។

មុន​ពេល​កើតហេតុ​​ចាប់​​ខ្លួន​​នេះ​ សហគមន៍​នាំ​គ្នា​ប្រមាណ​១១០​នាក់​ទៅ​ទប់​ស្កាត់​ការ​ឈូស​ឆាយ​ដែល​កំពុង​តែ​បន្ត​យ៉ាង​គំហុក ហើយ​ពេល​នោះ​ប្រជា​ពល​រដ្ឋ នាំ​គ្នា​ឈរ​ និង​អង្គុយ​បាំង​​ព្រៃ​ចំ​ពី​មុខ​គ្រឿង​ចក្រ​ដែល​សំដៅ​ឈូស​ព្រៃ​របស់​សហគមន៍​គាត់​។

គួរ​រំលឹក​ថា សកម្មភាព​ឈូស​ឆាយ​​ទាំង​​នេះ​​ចេញ​​ពី​​ក្រុម​​ហ៊ុន​ឡាន​ហ្វេង និង​រូយហ្វេង ដែល​ទទួល​អាជ្ញាប័ណ្ឌ​ពី​រដ្ឋាភិបាល​។

សម្រាប់​​ការ​ឈូស​ឆាយ​នេះ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សហគមន៍ ដីស្រែ ចំការ​វិល​ជុំ ប្រឡាយ ត្រពាំង ប្រាសាទ​បុរាណ​ កន្លែង​ប្រមូល​អនុ​ផល​ព្រៃ​ឈើ និង​កន្លែង​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្ម​សិទ្ទិ​សមូហភាព​។

សូម​បញ្ជាក់​ថា បញ្ហា​នេះ​គឺ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ដោយ​សមស្រប​ណាមួយឡើយ​ពី​រដ្ឋាភិបាល ក្រុមហ៊ុន និង​បណ្តា​អ្នក​ពាក់​ព័ន្ធ​នៅ​ឡើយ​។

ព័ត៌មាននិង​រូប​ថត​ពីខេត្តព្រះវិហារ ដោយ​ @Luon Hoklek

Supporters Cheer Their Leaders, CNRP and Teacher Association

ភ្នំពេញ៖​​ ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៤ ​​ជា​ថ្ងៃ​ដែល​ ​លោក សម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះ​ជាតិ ​​លោក កឺម សុខា អនុប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ និង​លោក រ៉ុង​ ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​​ឯករាជ​ ត្រូវ​​​ឡើង​តុលាការ​​ដើម្បី​ឆ្លើយ​សំណួរ​របស់​ព្រះ​រាជ​អាជ្ញា។​

នៅថ្ងៃនេះ ​ប្រជាពលរដ្ឋ​​ និង​កម្មករ​ សហជីព ជា​ច្រើន​ពាន់​នាក់ ដែល​​ជា​អ្នក​គាំ​ទ្រ​ លោក សម រង្ស៊ី លោក កឹម​ សុខា និង​លោក រ៉ុង​ ឈុន បាន​មកចូល​រួម​​គាំ​ទ្រ​​​និង​លើក​ទឹក​ចិត្ត​លោក​ទាំង​បី​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

Phnom Penh, January 14, 2014​ is the day that Sam Rainsy, president of CNRP, Kem Sokha, vice president of CNRP, and Rong Chhun, president of Cambodian Independent Teacher Association (#CITA) appear at the Phnom Penh Court of First Instance.

Thousands of supporters come to cheer the three leaders​ in front of the court. ​

Monday, January 6, 2014

សមាជិក​សភា​អាមេរិក​​វាយ​ប្រហារ​​លោក​ហ៊ុន សែន ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា

​ឣ្នក​កាសែត​សហគមន៍​ថ្ងៃ​នេះ សូម​ចែក​រំលែក​វីឌី​ឣូ​ខ្លីមួយ ពី​វិទ្យុ​សំឡេង​សហរដ្ឋ​ឣាមេរិក (វីឣូឣេ)



http://khmer.voanews.com/content/us-congressman-blasts-hun-sen-for-deadly-violence-in-cambodia-khmer/1823905.html

Saturday, January 4, 2014

Protesters in front of Phnom Penh Court of First Instance

ភ្នំពេញ ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤៖ សហគមន៍បឹង​កក់​ បណ្ដាញ​ព្រះ​សង្ឃ​ឯករាជដើម្បី​យុត្តិធម៌​សង្គម​ និង​សហជីព ធ្វើ​ការតវានៅមុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ឲ្យ​ដោះ​លែង​សកម្មជន​សិទ្ធិ​ដី​ធ្លី និងសហជីព​ដែល​ត្រូវ​អាជ្ញាធរ​ចាប់ កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤។ នៅ​ពេល​តវា ទាម​ទារនោះ ពួក​គាត់​ត្រូវ​អាជ្ញាធរ​របស់​ ហ៊ុន សែន​ បង្ក្រាប​យ៉ាង​ចាស់​ដៃ។

Phnom Penh, January 3, 2014: Boeungkok community, Independent Monk Network for Social Justice and Uniion are protesting in front of Phnom Penh Court of First Instance for release of land right and union activists who were arrested January 2, 2014. ​They are being badly crackdowned by Hun Sen's authorities, while protesting.

Friday, January 3, 2014

Workers and Communities demand for the release of Human Rights Activists and Union

កម្មករ​និង​​សហគមន៍​តវ៉ា​ទាម​ទារ​​ឲ្យ​ដោះ​លែង​សកម្ម​ជន​សិទ្ធិមនុស្ស​និង​​សហជីព៖