ព័ត៌មានពីព្រះវិហារ ម៉ោង៣:២៥នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤
មានអាជ្ញាធរគំរាមនឹងចាប់ប្រជាសហគមន៍២នាក់ដោយសំអាងថាពួកគាត់ពាក់អាវទាហានជារឿងខុសច្បាប់ ពេលពួកគាត់ចូលរួមទប់ស្កាត់ដីរបស់សហគមន៍ជនជាតិដើមភាគតិចនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
មុនពេលកើតហេតុចាប់ខ្លួននេះ សហគមន៍នាំគ្នាប្រមាណ១១០នាក់ទៅទប់ស្កាត់ការឈូសឆាយដែលកំពុងតែបន្តយ៉ាងគំហុក ហើយពេលនោះប្រជាពលរដ្ឋ នាំគ្នាឈរ និងអង្គុយបាំងព្រៃចំពីមុខគ្រឿងចក្រដែលសំដៅឈូសព្រៃរបស់សហគមន៍គាត់។
គួររំលឹកថា សកម្មភាពឈូសឆាយទាំងនេះចេញពីក្រុមហ៊ុនឡានហ្វេង និងរូយហ្វេង ដែលទទួលអាជ្ញាប័ណ្ឌពីរដ្ឋាភិបាល។
សម្រាប់ការឈូសឆាយនេះមានផលប៉ះពាល់យ៉ាងខ្លាំងដល់សហគមន៍ ដីស្រែ ចំការវិលជុំ ប្រឡាយ ត្រពាំង ប្រាសាទបុរាណ កន្លែងប្រមូលអនុផលព្រៃឈើ និងកន្លែងចុះបញ្ជីដីធ្លីសហគមន៍ជាកម្មសិទ្ទិសមូហភាព។
សូមបញ្ជាក់ថា បញ្ហានេះគឺមិនទាន់មានដំណោះស្រាយដោយសមស្របណាមួយឡើយពីរដ្ឋាភិបាល ក្រុមហ៊ុន និងបណ្តាអ្នកពាក់ព័ន្ធនៅឡើយ។
ព័ត៌មាននិងរូបថតពីខេត្តព្រះវិហារ ដោយ @Luon Hoklek
An unheard community voice (សំឡេងសហគមន៍) be heard
Pages
- Home (ទំព័រដើម)
- To reader (ជូនចំពោះអ្នកអាន)
- Friends of December 10th (ក្រុមមិត្ត១០ធ្នូ)
- VOD (វីអូឌី) ព័ត៌មានពីសហគមន៍
- បទយកការណ៍នៅលើ YouTube (Feature Stories)
- ទិវាយុត្តិធម៌សង្គមពិភពលោក (World Day of Social Justice)
- វិទ្យុសំឡេងសហគមន៍យើង (RVoC)
- សំឡេងប្រជាពលរដ្ឋ (Voice of the People)
- សំឡេងប្រជាពលរដ្ឋ (Voice of the People, VoP)
- VIP Cambodia (English Version)
អ្នកកាសែតសហគមន៍ (Media Operator)៖ ជាបណ្ដាញអ្នកកាសែតសហគមន៍ដែលធ្វើការដោយស្ម័គ្រចិត្តក្នុងការប្រមូល ចែករំលែកនិងទទួលព័ត៌មានដែលកើតឡើងក្នុងសង្គមដើម្បីលើកកម្ពស់ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម។
Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.
Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment