អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Tuesday, April 29, 2014

មូលហេតុ​ដែល​កម្មករ​​រោង​ចក្រ​ស៊ីម៉ងត៍​ កំពត​ធ្វើ​កូដកម្ម

ខាង​ក្រោម​នេះ ជា​​កូដ​កម្ម​ដោយ​កម្មករ​​រោង​ចក្រ​ស៊ីម៉ង់ត៍​កំពត។ សូម​ស្ដាប់​ហេតុ​ផល​ដែល​ពួក​គាត់​ធ្វើ​កូដកម្ម។

ប្រជា​ពលរដ្ឋ​ទាម​ទារ​ដោះ​លែង​២៣​នាក់ នៅ​ពេល​ជំនុំ​ជម្រះ​ថ្ងៃទី​២៥​ មេសា



នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ តុលាការ​សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​បើក​សវនា​ការ លើ​អង្គ សេច​​ក្តី​ជា​លើក​ដំបូង​ទៅ​លើ​សកម្ម​ជន​សិទ្ធិមនុស្ស និង​កម្មករ​ទាំង​២៣​នាក់ ក្នុង​នោះ​មាន​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជា​ធិប​តេយ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេង សាវឿន អ្នក​សម្រប​សម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា និង​លោក ចាន់ ពុទ្ធិស័ក្គ ប្រជា​ពល​រដ្ឋ​សហ​គមន៍​បឹង​កក់​ និង​​កម្មករ​​​២០ ​នាក់​ផ្សេង​ទៀត​។

អ្នក​ទាំង​២៣​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃទី២ និង​ទី៣ ខែមករា ឆ្នាំ២០១៤​ នៅ​មុខ​រោង​ចក្រ​យ៉ាកជីន និង​​ផ្លូវ​​វ៉េង​​ស្រេង ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​តុលាការ និង​​ត្រូវ​​បាន​​បញ្ចូន​​ទៅ​​ឃុំ​​ខ្លួន​​នៅ​​ពន្ធនាគារ​​ត្រ​ពាំង​​ផ្លុង​​អស់​​រយៈ​​ពេល​​ជិត​៤​ខែ​។​

ចំណែក​នៅ​ខាង​ក្រៅតុលាការវិញ សាច់ញាតិ បងប្អូន និង​អ្នក​ដែល​គាំ​ទ្រ​សកម្មជន​សិទ្ធិ​មនុស្ស​ និង​កម្មករ​ទាំង​២៣ នាក់​ជា​ច្រើន​រយ​នាក់​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាងក្រៅ​តុលាការ​ស្រែក​ទាម​ទារ​ ឱ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​២៣​នាក់​ឱ្យ​មាន​សេរីភាព និង​ស្នើ​​ឱ្យ​​តុ​លា​ការ​កាត់​ក្តី​ដោយ​យុត្តិ​ធម៌ ប៉ុន្តែ ត្រូវ​បាន​​​ប៉ូលីស​ដែល​ប្រដាប់ដោយអាវុធ និង​ខែល​បិទ​ផ្លូវ​មិន​ឱ្យ​ចូល​មក​ជិត​តុលាការ​ឡើយ​។

សវនាការ​បាន​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ​ដោយ​តុលាការ​សាក​សួរ​បាន តែ​កម្មករ​ចំនួន​៤​ នាក់​ប៉ុណ្ណោះ ចំពោះ​ករណី​នៅ​រោង​ចក្​រយ៉ាក​ជីន ចំណែកឯ លោក វន់ ពៅ លោក ថេង សាវឿន និង​លោក​ ចាន់ ពុទ្ធិស័ក្គ មិន​ទាន់​ត្រូវ​បាន​សាក​សួរ​ឡើយ​។ តុលាការ​បាន​បិទ​ការ​សាក​សួរ​ នៅ​ម៉ោង​ប្រ​មាន​៤​ល្ងាច នៅ​ថ្ងៃ​ទី​២៥ ហើយ​សម្រេច​លើក​ពេល​សវនាការ​ទៅ​បន្ត​ទៀត​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៤​។

Thursday, April 10, 2014

ភាព​ចម្រូង​ចម្រះ​នៃ​ការ​នាំ​ពង​ក្រ​ពើ​ភ្នំ​ទៅ​ភ្ញាស់​​នៅ​ក្រៅ​តំបន់​អារ៉ែង​

លោក Alex Gonzalez-Davidson មក​ពី​​អង្គការ​ "​មាតា​ធម្មជាតិ​កម្ពុជា"​ (​​Mother of Nature Cambodia) ស្នើ​ដល់​អ្នក​​យក​ព័ត៌​មាន ឲ្យ​សម្ភាស​លោក ក្នុង​ករណី​​​ការ​នាំ​ពង​ក្រពើ​​ភ្នំ​ទៅ​ភ្ញាស់​នៅ​តំបន់​ផ្សេង ដោយ​ អង្គការ FFI ដែល​ការ​ធ្វើ​បែប​នេះ​​នាំ​ឲ្យ​បាត់​បង់​ពូជ​ក្រពើ​នៅ​តំបន់​អារ៉ែង និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​​ក្រុមហ៊ុន​ចិន ក្នុង​ការ​សង់​ទំនប់​វារីអគ្គិសនី​ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជា​សហគមន៍​នៅ​តំបន់​ជាយ​អារ៉ែង៕

សម្រាប់​ការ​សម្ភាស​ សូម​ទាក់​ទង​​​​លោក Alex Gonzalez-Davidson​ តាម​លេខ​​ទូរស័ព្ទ​៖ ០៩៧ ៩៨៩ ៧៩៩៩  

ប្រជា​សហគមន៍​អារ៉ែង បិទ​ផ្លូវ​ពាក់ព័ន្ធ​​វារី​អគ្គិសនី

នៅថ្ងៃព្រហស្បតិ៍ទី​​១០ ខែ​មេសា ប្រជាសហគមន៍នៃជនជាតិដើម​ភាគតិចជង នៅ​តំបន់​អារ៉ែង​ស្រុក​ថ្ម​បាំង​ប្រមូល​ផ្តុំ​ជា​ច្រើន​នាក់​នាំ​គ្នា​បិទ​កំណាត់​ផ្លូវ​នៅ​ក្បែរ​ទីរួម​ស្រុក​ដើម្បី​រា​រាំង​ក្រុម​ហ៊ុន​ចិន​ មិន​​ឲ្យ​​ចូល​​ទៅ​​សិក្សា​បន្ត​អំពី​គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង។ 

ករណីនេះ មិនទាន់អាចដឹងថា​ តើ​នឹង​អាច​មាន​ការ​ប្រឈមមុខ​​​គ្នា​​រវាង​ក្រុម​ប្រជា​ពល​រដ្ឋ​ជា​មួយ​សមត្ថ​កិច្ច ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​កន្លង​មក​ក្រុម​ហ៊ុន បាន​អាក់​ខាន​មិន​បាន​ចូល​ព្រោះ​តែ​សហគមន៍​បាន​រារាំង​។

យើង​នឹង​ព្យាយាម​តាម​ដាន​ករណី​នេះ​បន្ត។​ព័ត៌​មាន​បន្ថែម​ សូម​ទាក់​ទង​តំ​ណាង​​​ប្រជា​​សហគមន៍​តំបន់​អារ៉ែង លោក វ៉ែន វ៉ន តាម​ទូរសព្ទ​លេខ៖ ០៩៧ ៧៩ ៣២ ២២៨

Wednesday, April 9, 2014

យុទ្ធសាស្ត្រ​តស៊ូ​មតិ​​ដើម្បី​បំបាត់​អំពើ​ពុក​រលួយ

ដោយ​លោក លីវ​ សារ៉ុម អ្នក​កាសែត​សហគមន៍

នៅ​​ថ្ងៃ​ទី​​៩ ខែ​មេសា ឆ្នាំ​២០១៤ ​បណ្ដាញ​កសាង​សន្តិភាព​សហគមន៏​ បើក​កិច្ច​ប្រជុំ​ ​លើក​ទី៣​​ដើម្បី​រក​យុទ្ធ​សាស្ត្រ​​ក្នុង​​ការ​​តស៊ូ​មតិ​​ដើម្បី​លុប​បំបាត់​បញ្ហា​អំពើ​ពុក​រលួយ​ ដែល​យុទ្ធនាការនេះ​នឹង​​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ខែ​មេសា ឬ​ដើម​ខែ​ឧសភា ​ខាង​មុខ​នេះ។

កិច្ច​ប្រជុំ​នេះ​ប្រព្រឹត្ត​ទៅ​ នៅ​អង្គការ CRWRC (Christian Reformed World Relief Committee-Cambodia) នៅ​សង្កាត់​ទួលទំពួង រាជធានី​ភ្នំពេញ ដោយ​​​មាន​​អ្នក​ចូល​រួម​ជាង​៥០​នាក់ មក​ពី​​បណ្ដាញ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​ចូល​រួម​​ពិភាក្សា​គ្នា ​​អំពី​បញ្ហា​អំពើ​ពុក​រលួយ​ និង​រក​យុទ្ធ​សាស្ត្រ​រួម​គ្នា​ដើម្បី​តស៊ូ​មតិ​នៅ​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ​នេះ។

ការ​ប្រជុំបណ្ដាញ​នេះ​ក៏​មាន​អង្គការ និង​ម្ចាស់​ជំនួយ​​ចូល​រួម​ប្រជុំ​ដែរ ដូច​ជា៖ (១) NPA, (២) SADP, (៣) EWMI, និង​ (៤)​ ទី​ប្រឹក្សា​ភិបាល​របស់​ CPN ( BCV ) ដោយ​បាន​ចូល​រួម​ពិភាក្សា​គ្នា និង​ផ្ដល់​អនុសាសន៍​​​ល្អ​ៗជូន​អង្គប្រជុំ៕

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់​ទង​​តាម​ទូរសព្ទលេខ៖ ០៩២ ៦៦២ ៨៣៦ (លោក សេង សុខ​ហេង អ្នក​សម្រប​សម្រួល ឬលេខ​០៦០ ៧៧៧ ៤០៧ (លោក លីវ​ សារ៉ុម))

Tuesday, April 8, 2014

កម្មករ​​ប្រមាណ​​២០០​នាក់ មក​ពី​៦​រោងចក្រ​នៅ​កំពត​​ធ្វើ​កូដកម្ម

(កម្មករ​រោងចក្រ​ ខេ​ស៊ីមេន កំពត​​ធ្វើ​កូដកម្ម ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៤)
Workers on strike, April 8, 2014
ព្រឹក​ថ្ងៃ​ទី​៨ ខែ​មេសា​ នេះ​​កម្មករ​ប្រមាណ​ជា​២០០​នាក់ មក​ពី​​៦​រោងចក្រ​ នៅ​ខេត្ត​កំពត​បាន​ធ្វើ​ កូដ​កម្មកម្ម​ទាម​ទារ​ដំណោះ​ស្រាយ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖



ដោយ​សារ​ពួក​គាត់​មក​ពី​រោង​ចក្រ​ខុស​គ្នា​ដូច្នេះ​ពួក​​គាត់​ក៏​បាន​ស្នើ​ទាម​ទារ​ ដែល​មាន​ចំណុច​ទាម​ទារ​មួយ​ចំនួន​ដូច​ខាងក្រោម៖ 


ពួក​គាត់​បាន​អះអាង​​​ថា ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​ជូន​ពួក​គាត់​ទេ ពួក​គាត់​នឹង​បន្ត​ធ្វើ​កូដ​កម្ម​ រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ។

ខាង​លើ​នេះ ជា​ព័ត័មាន​បឋម។​ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​​តាម​ទូរស័ព្ទ​លេខ៖ ០៩៨ ២២៨ ១២៣​ ឬ​ ០១៧ ២២៨ ១២៣


Hun Sen vs. Sam Raingsy Speech​ Regarding a Recent letter to His Majesty King Norodom Sihamoni

នៅ​ថ្ងៃ​ទី​៧ ខែមេសា​នេះ មាន​សុន្ទរកថាពីរ (១) របស់​ លោក ហ៊ុន​ សែន និង (២) របស់​ លោក សម រង្ស៊ី។ ជា​សុន្ទរកថាឆ្លង​ឆ្លើយ ពាក់​ព័ន្ធ​​ការ​ប្រមាថ​ ស្ដេច។ សូម​ស្ដាប់​ កត់​សម្គាល់ វិភាគ រួច​ហើយ​សូម​ផ្ដល់​យោបល់ផង។



វិឌីអូ​ដោយ Poor Khmer, ​

Monday, April 7, 2014

A Response by CPP to CNRP's Letter to His Majesty King Norodom Sihamoni

ចម្លើយ​តប​​​​ពី​គណបក្ស​កាន់​អំណាច​ចំពោះ​​សារ​លិខិត​​​ថ្វាយ​ជូន​ព្រះមហា​ក្សត្រ​កម្ពុជា​​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​ 

ថ្មីៗ​​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​សារ​លិខិត​មួយ​ច្បាប់​ ថ្វាយ​​​ព្រះ​មហា​ក្សត្រ ចុះ​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៤ (សូម​មើល​លិខិត​ខាង​ក្រោម)។

ពីរ​បី​ថ្ងៃ​ក្រោយមក ​រដ្ឋា​ភិបាល​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ​មាន​ក្រសួង​ការពារ​ជាតិ ក្រសួង​មហាផ្ទៃ សាលា​រាជធានី​ភ្នំពេញ សាលា​ខេត្ត​។ល។ និង​។ល។ បាន​​ចេញ​​លិខិត​​​ប្រតិកម្ម​ទៅ​នឹង​សារ​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចោទ​​ថា លោក សម រង្ស៊ី​​​ប្រមាថ​​យ៉ាង​​កម្រោលលើ​​​ព្រះ​មហាក្សត្រ (សូម​មើល​លិខិត​​ពី​​សាលា​ខេត្ត​កំពង់​ឆ្នាំង​ ចុះ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៤)។


ប្រជា​ពលរដ្ឋ​មាន​ចំណេះ​ដឹង​តិច​តួច​ មិន​សូវ​យល់​​អំពី​បញ្ហា​ខាង​លើ ហេតុ​ដូច្នេះ​ហើយ មាន​តែ​​​ត្រូវ​ពឹង​​លោក លោក​ស្រី ​ឲ្យ​​​ជួយ​វិភាគ​ ​​​​និង​ពន្យល់​​​ដល់​​ប្រជាពលរដ្ឋ​ដែល​មាន​ចំណេះ​ដឹង​តិច​តួច​ទាំង​នោះ​ផងថា តើ​​ខាង​ណា​ខុស​ ខាង​ណា​ត្រូវ យោង​តាម​ច្បាប់​​ជាធរមាន​របស់​ប្រទេស​កម្ពុជា។​ ​ 

ការ​ចូល​រួម​ចំណែក​​ចែក​រំលែក​​​បទ​ពិសោធ និង​ចំណេះ​ដឹង​ និង​បទ​វិភាគ​របស់​លោក​អ្នក​​ពិត​ជា​មាន​តម្លៃ​ណាស់​ សម្រាប់​​ប្រជា​ជន​ខ្មែរ​។ ​

Thursday, April 3, 2014

ការ​ជួប​ប្រជុំ​របស់​សហគមន៍ និង​សង្គម​សីុវិល​ស្តី​ពី​សេច​ក្តី​ព្រាង​ច្បាប់​មួយ​ចំនួន​



នៅ​​ថ្ងៃ​​ទី​៣​ ខែ​មេសា ឆ្នាំ​២០១៤ នៅ​ទី​ស្នាក់​ការ​​​អង្គការ NGO Forum មាន​បើក​ការ​ប្រជុំ​ពិ​គ្រោះ​យោ​បល់​ស្ដីពី​ច្បាប់​គ្រប់​គ្រង​សមាគមន៏ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល ​និង​ពិនិត្យ​មើល​សេច​ក្ដី​ព្រៀង​ច្បាប់​លើក​ទី​២​ ដែល​មាន​អ្ន​ក​ចូល​រួម​ចំនួន​៥១​នាក់​។

គោល​បំណង​នៃ​ការ​ប្រជុំ​នេះ​គឺ​ដើម្បី​ពិ​និត្យ​មើល​ថា តើ សេច​ក្តី​ព្រាង​ច្បាប់​ទាំង​នោះ​មាន​ផល​ប៉ះ​ពាល់​អ្វី​ខ្លះដល់​សង្គម​ស៊ីវិល​ និង​សមាគមន៏​ ដែល​កំ​ពុង​ប្រតិ​បត្តិ​កិច្ច​ការ​ងារ​សព្វ​ថ្ងៃ​នេះ​៕ រូបភាព និង​អត្ថបទ លោក​ លីវ សារ៉ុម (​អ្នក​កា​សែត​សហគមន៏​)

Wednesday, April 2, 2014

កម្ម​​ករ​​-​កម្ម​កា​រិនី​រោ​ង​ចក្រ​ញូវ​វ៉ាយ​ដ៍​​​ បន្តដួល​សន្លប់​

អត្ថបទ៖ ច័ន្ធូ

​ព្រឹក​ថ្ងៃ​ទី​២​​ ខែ​មេសា ឆ្នាំ​២០១៤, រាជធានី​​ភ្នំ​ពេញ៖ កម្ម​​ករ​​-​កម្ម​កា​រិនី​រោ​ង​ចក្រ​ញូវ​វ៉ាយ​ដ៍​ជា​ង​៥០​នាក់​បន្តដួល​សន្លប់​ ខណៈ​​ចូល​​ធ្វើការ​​បាន​​ជាង​​១ម៉ោង ហើយ​​ត្រូវ​​គេ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​​​​គ្លីនិក​ឯក​ជន​​ នៅព្រឹក​ថ្ងៃទី​​​​០២ មេសា។

​រោង​ចក្រ​កាត់​ដេរ​នេះ​​​​​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​​។

យោង​តាម​សេចក្តីរាយការ​ណ៍​​បាន​ឱ្យដឹង​ថា បន្ទាប់​ពី​​មាន​កម្មករ​​រោង​ចក្រ​​ដួលសន្លប់​ជា​បន្ត​បន្ទាប់​នេះ ខាង​​​រោង​ចក្រ​​បាន​ឱ្យ​​កម្មករ​​ត្រឡប់​ទៅ​​ផ្ទះ​វិញ និង​​បិ​​ទ​ទ្វារមួយ​រយៈ។

មូល​ហេតុ​នៃ​ការ​ដួល​សន្លប់​នេះ​ ត្រូវ​បាន​ក្រុម​កម្ម​ករ​សង្ស័យ​ថា​ បណ្តាល​មក​ពី​ក្លិន​ស្អុយ​ រួម​ជាមួយ​ក្លិន​ជាតិ​គីមី​នៅ​ក្នុង​ក្រណាត់​ និង​ក្លិន​ថ្នាំ​ពណ៌​ ដែល​គេ​លាប​ការិយា​ល័យ​ រួម​នឹង​ក្លិន​ថ្មាំ​​បាញ់ផង។

Tuesday, April 1, 2014

​Public Forum on TV and Radio License Bid​ by Sonando

វេទិកា​បញ្ចេញ​មតិ ពាក់​ព័ន្ធនឹង​ការ​ស្នើ​សុំ​ហ្វ្រេកង់​​​ទូរទស្សន៍​ និង​វិទ្យុ​ឯករាជ្យ​

លោក​ម៉ម សូណង់​ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ បាន​ព្យាយាម​សុំ​​ហ្វ្រេកង់​​ទូរទស្សន៍ និង​វិទ្យុុជាយូរ​មក​ហើយ​ប៉ុន្តែ​មិន​បាន​សោះ ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ផ្អែក​លើ​ហេតុផល​ពីរគឺ៖
  1. គ្មាន​ហ្វ្រេកង់ និង​
  2. ​លោក ម៉ម សូណង់​ដូ ប្រធាន​ស្ថានីយវិទ្យុ​សំបុក​ឃ្មុំ​គាំ​ទ្រ​គណបក្ស​ប្រឆាំង​។ 
ប្រជា​ជន​ខ្មែរ​ភាគច្រើន​​បាន​ដឹង​ថា បច្ចុប្បន្ន​នេះ​ មាន​ស្ថានីយ​ទូរទស្សន៍​ និង​វិទ្យុ​យ៉ាង​ច្រើន ហើយ​​បើ​​យោង​តាម​របាយការណ៍​របស់​ក្រសួង​ព័ត៌មាន​​បាន​ឲ្យ​ដឹង​ថា មាន​ស្ថានីយ​ទូរទស្សន៍​​​ចំនួន​​៧៤​ស្ថានីយ និង​ស្ថានីយ​វិទ្យុ​ចំនួន​១៦៦​ស្ថានីយ។

សំណួរ៖
  1. ហេតុ​​អ្វី​ត្រូវ​ទាម​ទារ​សុំ​បើក​​​ហ្វ្រេកង់​បន្ថែម​ទៀត? 
  2. តើ​លោក​អ្នក​យល់​យ៉ាង​ណា​ចំពោះ​ ហេតុផល​របស់​​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​​ដែល​បាន​ច្រាន​ចោល​សំណើ​សុំ​​របស់​លោក ម៉ម សូណង់​ដូ ដោយ​ផ្អែកលើ​ហេតុ​ផល​ពីរខាងលើ?​
  3. លោក​អ្នក​យល់​យ៉ាង​ណា​ចំពោះ​​​​ស្ថាននីយ​ដែលមាន​ស្រាប់​នា​ពេល​បច្ចុប្បន្ន? តើ​មាន​ប៉ុណ្ណឹង​គ្រប់​គ្រាន់ទេ? 
  4. ចំពោះ​លោក​អ្នក​ តើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មាន​សារ​សំខាន់​កម្រិត​ណា?​
  5. តើ​គួរ​ធ្វើ​យ៉ាង​ណា​​ដើម្បី​ជំរុញ​ឲ្យ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ផ្សាយ​ព័ត៌មាន​គួរ​ជា​ទីទុក​ចិត្ត​ អាច​យក​ជា​ការ​បាន​ និង​មាន​ប្រយោជន៍​ដល់​ប្រជាជន​ខ្មែរ? 
  6. ក្នុង​នាម​ជា​អ្នក​​ទស្សនា​ទូរទស្សន៍​ និង​​ស្ដាប់​វិទ្យុ តើ​លោក​អ្នក​ចង់​​បាន​ ឬ​ចង់​ឲ្យ​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បែប​ណា?
សូម​លោក​អ្នក​ចូល​រួម​បញ្ចេញ​យោបល់​​ ឲ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​​ជាតិ​មាតុភូមិ​​​មាន​​លទ្ធិ​ប្រជាធិបតេយ្យ​​ពិត​ប្រាកដ មាន​យុត្តិធម៌ និង​សុខ​សន្តិភាព ព្រម​ទាំង​មាន​វឌ្ឍនភាព​ដូច​បណ្ដា​ប្រទេស​រីក​ចម្រើន​នានា​នៅ​លើ​សាកល​លោក។

ចំណាំ៖ លោក​អ្នក​អាច​​ចូល​រួម​ផ្ដល់​យោបល់​ ដោយ​សរសេរ​នៅ​ក្នុង​ ប្រអប់​ 'comment' ខាង​ក្រោម។ សូម​ចុច​លើ​ពាក្យ​ 'comment' ប្រសិនបើ អ្នក​មិន​ឃើញ​ប្រអប់​សម្រាប់​សរសេរ​ទេ។ 

Cambodia is well known to the World under Hun Sen's Leadership

ការ​ដឹក​នាំ​​របស់​លោក​ ហ៊ុន សែន​ កំពុង​ល្បី​ល្បាញ​លើ​ឆាក​អន្តរ​ជាតិ

ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៤ ជា​ថ្ងៃ​ដែល​លោក ម៉ម សូណង់​ដូ ប្រកាស​ថា លោក​ មិនដឹក​នាំ​​ធ្វើ​បាតុ​កម្ម​​ទាម​ទារ​សុំ ប៉ុស្ដិ៍​ទូរទស្សន៍ និង​ពង្រីក​​ការ​ផ្សាយ​វិទ្យុ​ទៅ​កាន់​ខេត្ត​​/​តំបន់​ដាច់​ស្រយាល​នោះ​​ទេ ប៉ុន្តែ​លោក​ថា ការ​ធ្វើ​បាតុកម្ម​ថ្ងៃ​ទី​៣១នេះ គឺ​ប្រជា​ជន​ដែល​ស្រឡាញ់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​​មតិ និង​ចង់​ឲ្យមាន​​​ការផ្សព្វផ្សាយ​​ព័ត៌​មាន​ពិត​ត្រឹម​ត្រូវ​ និង​គ្មាន​លម្អៀង ​​ជា​​អ្នក​ធ្វើ​ដោយ​ខ្លួន​ឯង​ លោក​មិន​ពាក់​ព័ន្ធ​ទេ។

នៅ​ថ្ងៃ​នេះ​ មាន​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​​បាន​​ព្យាយាម​នាំ​គ្នា​ទៅ​​ទីលាន​ប្រជាធិបតេយ្យ (ពេល​នេះ​ដូរ​ឈ្មោះ​ទៅ​​ទីលាន​ផ្ដាច់​ការ​) ប៉ុន្តែ​​ត្រូវ​អាជ្ញាធរ​​របស់​លោក ហ៊ុន សែន បំបែក​យ៉ាង​សាហាវ​ បណ្ដាល​ឲ្យ​មាន​​របួស​យ៉ាង​តិច​៤​នាក់ មាន​បែក​ក្បាល​ដេរ​ច្រើន​ថ្នេរម្នាក់ និង​របួស​​ល្មម​​៣​​នាក់​ និង​ចាប់​​​បុរស​ពីរ​នាក់​។



សូម​អរគុណ @Roth Dany Chan's Video ខាង​ក្រុមនេះ។



ដោយ​ហេតុ​ដូច្នេះ​ហើយ បាន​ជា​គេ​និយាយ​ថា ការ​ដឹកនាំ​របស់​លោក​ ហ៊ុន សែន​ កំពុង​ល្បី​ល្បាញ​ពេញ​ពិភពលោក ព្រោះ​ថា មាន​កាសែត​ល្បី​ៗ​​ជាច្រើន​លើ​ពិភព​លោក​​កំពុង​នាំ​គ្នា​ចាប់​អារម្មណ៍​និង​ផ្ដោត​លើ​ការ​​ចុះ​ផ្សាយ​​ និង​ចែក​រំលែក​​ព័ត៌មាន​​អំពី​​អំពើ​របស់​អាជ្ញាធរ​លោក​ ហ៊ុន សែន។

អ្នក​កាសែត​សហគមន៍​ សូម​ដក​ស្រង់​​​​កាសែត​អន្តរជាតិ​ល្បី​ៗ​មួយ​ចំនួន​ដែល​បាន​ផ្សាយ​ព័ត៌មាន​ដែល​នាំ​ឲ្យ​អា​ជ្ញាធរ​លោក​ ហ៊ុន​ សែន ល្បី​៖

កាសែត​ AP៖ បាន​ចុះ​ផ្សាយ​​អំពី​សកម្មភាព​បង្ក្រាប​នេះ​ ដោយ​ដាក់​ចំណង​ជើង​ថា៖ Cambodia police beat protesters for TV license bid ដែល​មាន​ន័យថា ប៉ូលីស​​កម្ពុជា​វាយ​ដំ​​ប្រជា​ពលរដ្ឋ​ដែល​តវ៉ា​​សុំ​អាជ្ញាប័ណ្ណ​ទូរទស្សន៍។

កាសែត​រ៉យទ័រ (REUTERS)៖ ក៏​បាន​ចុះ​ផ្សាយ​​ពាក់​ព័ន្ធ​នឹង​​​អំពើ​បង្ក្រាប​នេះ​ដែរ​ ដោយ​ដាក់​ចំណង​ជើង​ថា Cambodian police thwart opposition rally over TV license

នៅ​មាន​កាសែត​ល្បី​ៗ​លើ​ពិភពលោក​ជា​ច្រើន​ទៀត​ដែល​កំពុង​ចាប់​អារម្មណ៍​​​​ និង​ផ្សាយ​​អំពី​​ស្ថានការណ៍​កម្ពុជា និង​ភាព​ល្បី​ល្បាញ​របស់​​​​អាជ្ញាធរ​​លោក ហ៊ុន សែន។ ​