An unheard community voice (សំឡេងសហគមន៍) be heard
Pages
- Home (ទំព័រដើម)
- To reader (ជូនចំពោះអ្នកអាន)
- Friends of December 10th (ក្រុមមិត្ត១០ធ្នូ)
- VOD (វីអូឌី) ព័ត៌មានពីសហគមន៍
- បទយកការណ៍នៅលើ YouTube (Feature Stories)
- ទិវាយុត្តិធម៌សង្គមពិភពលោក (World Day of Social Justice)
- វិទ្យុសំឡេងសហគមន៍យើង (RVoC)
- សំឡេងប្រជាពលរដ្ឋ (Voice of the People)
- សំឡេងប្រជាពលរដ្ឋ (Voice of the People, VoP)
- VIP Cambodia (English Version)
អ្នកកាសែតសហគមន៍ (Media Operator)៖ ជាបណ្ដាញអ្នកកាសែតសហគមន៍ដែលធ្វើការដោយស្ម័គ្រចិត្តក្នុងការប្រមូល ចែករំលែកនិងទទួលព័ត៌មានដែលកើតឡើងក្នុងសង្គមដើម្បីលើកកម្ពស់ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម។
Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.
Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.
Tuesday, April 29, 2014
ប្រជាពលរដ្ឋទាមទារដោះលែង២៣នាក់ នៅពេលជំនុំជម្រះថ្ងៃទី២៥ មេសា
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ តុលាការសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការ លើអង្គ សេចក្តីជាលើកដំបូងទៅលើសកម្មជនសិទ្ធិមនុស្ស និងកម្មករទាំង២៣នាក់ ក្នុងនោះមានលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងលោក ចាន់ ពុទ្ធិស័ក្គ ប្រជាពលរដ្ឋសហគមន៍បឹងកក់ និងកម្មករ២០ នាក់ផ្សេងទៀត។
អ្នកទាំង២៣នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤ នៅមុខរោងចក្រយ៉ាកជីន និងផ្លូវវ៉េងស្រេង ហើយត្រូវបានចោទប្រកាន់ពីតុលាការ និងត្រូវបានបញ្ចូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងអស់រយៈពេលជិត៤ខែ។
ចំណែកនៅខាងក្រៅតុលាការវិញ សាច់ញាតិ បងប្អូន និងអ្នកដែលគាំទ្រសកម្មជនសិទ្ធិមនុស្ស និងកម្មករទាំង២៣ នាក់ជាច្រើនរយនាក់បានមកប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការស្រែកទាមទារ ឱ្យមានការដោះលែងអ្នកទាំង២៣នាក់ឱ្យមានសេរីភាព និងស្នើឱ្យតុលាការកាត់ក្តីដោយយុត្តិធម៌ ប៉ុន្តែ ត្រូវបានប៉ូលីសដែលប្រដាប់ដោយអាវុធ និងខែលបិទផ្លូវមិនឱ្យចូលមកជិតតុលាការឡើយ។
សវនាការបានប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃដោយតុលាការសាកសួរបាន តែកម្មករចំនួន៤ នាក់ប៉ុណ្ណោះ ចំពោះករណីនៅរោងចក្រយ៉ាកជីន ចំណែកឯ លោក វន់ ពៅ លោក ថេង សាវឿន និងលោក ចាន់ ពុទ្ធិស័ក្គ មិនទាន់ត្រូវបានសាកសួរឡើយ។ តុលាការបានបិទការសាកសួរ នៅម៉ោងប្រមាន៤ល្ងាច នៅថ្ងៃទី២៥ ហើយសម្រេចលើកពេលសវនាការទៅបន្តទៀតនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment