ដោយលោក លីវ សារ៉ុម អ្នកកាសែតសហគមន៍
នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ បណ្ដាញកសាងសន្តិភាពសហគមន៏ បើកកិច្ចប្រជុំ លើកទី៣ដើម្បីរកយុទ្ធសាស្ត្រក្នុងការតស៊ូមតិដើម្បីលុបបំបាត់បញ្ហាអំពើពុករលួយ ដែលយុទ្ធនាការនេះនឹងប្រព្រឹត្តទៅនៅចុងខែមេសា ឬដើមខែឧសភា ខាងមុខនេះ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅអង្គការ CRWRC (Christian Reformed World Relief Committee-Cambodia) នៅសង្កាត់ទួលទំពួង រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមជាង៥០នាក់ មកពីបណ្ដាញថ្នាក់ខេត្ត និងថ្នាក់ជាតិចូលរួមពិភាក្សាគ្នា អំពីបញ្ហាអំពើពុករលួយ និងរកយុទ្ធសាស្ត្ររួមគ្នាដើម្បីតស៊ូមតិនៅថ្នាក់ជាតិនាពេលខាងមុខនេះ។
ការប្រជុំបណ្ដាញនេះក៏មានអង្គការ និងម្ចាស់ជំនួយចូលរួមប្រជុំដែរ ដូចជា៖ (១) NPA, (២) SADP, (៣) EWMI, និង (៤) ទីប្រឹក្សាភិបាលរបស់ CPN ( BCV ) ដោយបានចូលរួមពិភាក្សាគ្នា និងផ្ដល់អនុសាសន៍ល្អៗជូនអង្គប្រជុំ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ៖ ០៩២ ៦៦២ ៨៣៦ (លោក សេង សុខហេង អ្នកសម្របសម្រួល ឬលេខ០៦០ ៧៧៧ ៤០៧ (លោក លីវ សារ៉ុម))
An unheard community voice (សំឡេងសហគមន៍) be heard
Pages
- Home (ទំព័រដើម)
- To reader (ជូនចំពោះអ្នកអាន)
- Friends of December 10th (ក្រុមមិត្ត១០ធ្នូ)
- VOD (វីអូឌី) ព័ត៌មានពីសហគមន៍
- បទយកការណ៍នៅលើ YouTube (Feature Stories)
- ទិវាយុត្តិធម៌សង្គមពិភពលោក (World Day of Social Justice)
- វិទ្យុសំឡេងសហគមន៍យើង (RVoC)
- សំឡេងប្រជាពលរដ្ឋ (Voice of the People)
- សំឡេងប្រជាពលរដ្ឋ (Voice of the People, VoP)
- VIP Cambodia (English Version)
អ្នកកាសែតសហគមន៍ (Media Operator)៖ ជាបណ្ដាញអ្នកកាសែតសហគមន៍ដែលធ្វើការដោយស្ម័គ្រចិត្តក្នុងការប្រមូល ចែករំលែកនិងទទួលព័ត៌មានដែលកើតឡើងក្នុងសង្គមដើម្បីលើកកម្ពស់ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម។
Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.
Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment