អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Wednesday, April 2, 2014

កម្ម​​ករ​​-​កម្ម​កា​រិនី​រោ​ង​ចក្រ​ញូវ​វ៉ាយ​ដ៍​​​ បន្តដួល​សន្លប់​

អត្ថបទ៖ ច័ន្ធូ

​ព្រឹក​ថ្ងៃ​ទី​២​​ ខែ​មេសា ឆ្នាំ​២០១៤, រាជធានី​​ភ្នំ​ពេញ៖ កម្ម​​ករ​​-​កម្ម​កា​រិនី​រោ​ង​ចក្រ​ញូវ​វ៉ាយ​ដ៍​ជា​ង​៥០​នាក់​បន្តដួល​សន្លប់​ ខណៈ​​ចូល​​ធ្វើការ​​បាន​​ជាង​​១ម៉ោង ហើយ​​ត្រូវ​​គេ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​​​​គ្លីនិក​ឯក​ជន​​ នៅព្រឹក​ថ្ងៃទី​​​​០២ មេសា។

​រោង​ចក្រ​កាត់​ដេរ​នេះ​​​​​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​​។

យោង​តាម​សេចក្តីរាយការ​ណ៍​​បាន​ឱ្យដឹង​ថា បន្ទាប់​ពី​​មាន​កម្មករ​​រោង​ចក្រ​​ដួលសន្លប់​ជា​បន្ត​បន្ទាប់​នេះ ខាង​​​រោង​ចក្រ​​បាន​ឱ្យ​​កម្មករ​​ត្រឡប់​ទៅ​​ផ្ទះ​វិញ និង​​បិ​​ទ​ទ្វារមួយ​រយៈ។

មូល​ហេតុ​នៃ​ការ​ដួល​សន្លប់​នេះ​ ត្រូវ​បាន​ក្រុម​កម្ម​ករ​សង្ស័យ​ថា​ បណ្តាល​មក​ពី​ក្លិន​ស្អុយ​ រួម​ជាមួយ​ក្លិន​ជាតិ​គីមី​នៅ​ក្នុង​ក្រណាត់​ និង​ក្លិន​ថ្នាំ​ពណ៌​ ដែល​គេ​លាប​ការិយា​ល័យ​ រួម​នឹង​ក្លិន​ថ្មាំ​​បាញ់ផង។

No comments:

Post a Comment