លោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ បានព្យាយាមសុំហ្វ្រេកង់ទូរទស្សន៍ និងវិទ្យុុជាយូរមកហើយប៉ុន្តែមិនបានសោះ ដោយលោករដ្ឋមន្ត្រីក្រសួងព័ត៌មានផ្អែកលើហេតុផលពីរគឺ៖
- គ្មានហ្វ្រេកង់ និង
- លោក ម៉ម សូណង់ដូ ប្រធានស្ថានីយវិទ្យុសំបុកឃ្មុំគាំទ្រគណបក្សប្រឆាំង។
សំណួរ៖
- ហេតុអ្វីត្រូវទាមទារសុំបើកហ្វ្រេកង់បន្ថែមទៀត?
- តើលោកអ្នកយល់យ៉ាងណាចំពោះ ហេតុផលរបស់ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានច្រានចោលសំណើសុំរបស់លោក ម៉ម សូណង់ដូ ដោយផ្អែកលើហេតុផលពីរខាងលើ?
- លោកអ្នកយល់យ៉ាងណាចំពោះស្ថាននីយដែលមានស្រាប់នាពេលបច្ចុប្បន្ន? តើមានប៉ុណ្ណឹងគ្រប់គ្រាន់ទេ?
- ចំពោះលោកអ្នក តើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានសារសំខាន់កម្រិតណា?
- តើគួរធ្វើយ៉ាងណាដើម្បីជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយ ផ្សាយព័ត៌មានគួរជាទីទុកចិត្ត អាចយកជាការបាន និងមានប្រយោជន៍ដល់ប្រជាជនខ្មែរ?
- ក្នុងនាមជាអ្នកទស្សនាទូរទស្សន៍ និងស្ដាប់វិទ្យុ តើលោកអ្នកចង់បាន ឬចង់ឲ្យមានប្រព័ន្ធផ្សព្វផ្សាយបែបណា?
ចំណាំ៖ លោកអ្នកអាចចូលរួមផ្ដល់យោបល់ ដោយសរសេរនៅក្នុង ប្រអប់ 'comment' ខាងក្រោម។ សូមចុចលើពាក្យ 'comment' ប្រសិនបើ អ្នកមិនឃើញប្រអប់សម្រាប់សរសេរទេ។
No comments:
Post a Comment