អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Tuesday, April 1, 2014

Cambodia is well known to the World under Hun Sen's Leadership

ការ​ដឹក​នាំ​​របស់​លោក​ ហ៊ុន សែន​ កំពុង​ល្បី​ល្បាញ​លើ​ឆាក​អន្តរ​ជាតិ

ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៤ ជា​ថ្ងៃ​ដែល​លោក ម៉ម សូណង់​ដូ ប្រកាស​ថា លោក​ មិនដឹក​នាំ​​ធ្វើ​បាតុ​កម្ម​​ទាម​ទារ​សុំ ប៉ុស្ដិ៍​ទូរទស្សន៍ និង​ពង្រីក​​ការ​ផ្សាយ​វិទ្យុ​ទៅ​កាន់​ខេត្ត​​/​តំបន់​ដាច់​ស្រយាល​នោះ​​ទេ ប៉ុន្តែ​លោក​ថា ការ​ធ្វើ​បាតុកម្ម​ថ្ងៃ​ទី​៣១នេះ គឺ​ប្រជា​ជន​ដែល​ស្រឡាញ់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​​មតិ និង​ចង់​ឲ្យមាន​​​ការផ្សព្វផ្សាយ​​ព័ត៌​មាន​ពិត​ត្រឹម​ត្រូវ​ និង​គ្មាន​លម្អៀង ​​ជា​​អ្នក​ធ្វើ​ដោយ​ខ្លួន​ឯង​ លោក​មិន​ពាក់​ព័ន្ធ​ទេ។

នៅ​ថ្ងៃ​នេះ​ មាន​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​​បាន​​ព្យាយាម​នាំ​គ្នា​ទៅ​​ទីលាន​ប្រជាធិបតេយ្យ (ពេល​នេះ​ដូរ​ឈ្មោះ​ទៅ​​ទីលាន​ផ្ដាច់​ការ​) ប៉ុន្តែ​​ត្រូវ​អាជ្ញាធរ​​របស់​លោក ហ៊ុន សែន បំបែក​យ៉ាង​សាហាវ​ បណ្ដាល​ឲ្យ​មាន​​របួស​យ៉ាង​តិច​៤​នាក់ មាន​បែក​ក្បាល​ដេរ​ច្រើន​ថ្នេរម្នាក់ និង​របួស​​ល្មម​​៣​​នាក់​ និង​ចាប់​​​បុរស​ពីរ​នាក់​។



សូម​អរគុណ @Roth Dany Chan's Video ខាង​ក្រុមនេះ។



ដោយ​ហេតុ​ដូច្នេះ​ហើយ បាន​ជា​គេ​និយាយ​ថា ការ​ដឹកនាំ​របស់​លោក​ ហ៊ុន សែន​ កំពុង​ល្បី​ល្បាញ​ពេញ​ពិភពលោក ព្រោះ​ថា មាន​កាសែត​ល្បី​ៗ​​ជាច្រើន​លើ​ពិភព​លោក​​កំពុង​នាំ​គ្នា​ចាប់​អារម្មណ៍​និង​ផ្ដោត​លើ​ការ​​ចុះ​ផ្សាយ​​ និង​ចែក​រំលែក​​ព័ត៌មាន​​អំពី​​អំពើ​របស់​អាជ្ញាធរ​លោក​ ហ៊ុន សែន។

អ្នក​កាសែត​សហគមន៍​ សូម​ដក​ស្រង់​​​​កាសែត​អន្តរជាតិ​ល្បី​ៗ​មួយ​ចំនួន​ដែល​បាន​ផ្សាយ​ព័ត៌មាន​ដែល​នាំ​ឲ្យ​អា​ជ្ញាធរ​លោក​ ហ៊ុន​ សែន ល្បី​៖

កាសែត​ AP៖ បាន​ចុះ​ផ្សាយ​​អំពី​សកម្មភាព​បង្ក្រាប​នេះ​ ដោយ​ដាក់​ចំណង​ជើង​ថា៖ Cambodia police beat protesters for TV license bid ដែល​មាន​ន័យថា ប៉ូលីស​​កម្ពុជា​វាយ​ដំ​​ប្រជា​ពលរដ្ឋ​ដែល​តវ៉ា​​សុំ​អាជ្ញាប័ណ្ណ​ទូរទស្សន៍។

កាសែត​រ៉យទ័រ (REUTERS)៖ ក៏​បាន​ចុះ​ផ្សាយ​​ពាក់​ព័ន្ធ​នឹង​​​អំពើ​បង្ក្រាប​នេះ​ដែរ​ ដោយ​ដាក់​ចំណង​ជើង​ថា Cambodian police thwart opposition rally over TV license

នៅ​មាន​កាសែត​ល្បី​ៗ​លើ​ពិភពលោក​ជា​ច្រើន​ទៀត​ដែល​កំពុង​ចាប់​អារម្មណ៍​​​​ និង​ផ្សាយ​​អំពី​​ស្ថានការណ៍​កម្ពុជា និង​ភាព​ល្បី​ល្បាញ​របស់​​​​អាជ្ញាធរ​​លោក ហ៊ុន សែន។ ​

No comments:

Post a Comment