អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Sunday, August 31, 2014

សិក្ខាសាលាស្តីអំពី ការកែរប្រែតំបន់អារ៉ែងទៅជាតំបន់អេកូទេសចរណ៍

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី31/08/2014 ក្នុងកម្មវិធីសិក្ខារសាលាស្តីអំពី (ការកែប្រែតំបន់អារ៉ែង ទៅជាតំបន់អេកូទេសចរណ៍) ដែលរៀបចំឡើងដោយសមាគមនិស្សិតបញ្ញវ័ន្តខ្មែរ នៅឯសណ្ឋាគារហ្រ្គីនភែលេស លោក វ៉ែន វ៉ន ដែលជាតំណាងប្រជាពលរដ្ឋបានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អារ៉ែងគឺរស់នៅក្នុងតំបន់នោះគឺរស់នៅតាមបែបអាស្រ័យផលតាមរយៈការបរបាញ់សត្វ បោចវ័រ នេសាទត្រី ជាដើម ហើយការរស់នៅរបស់ពួកគាត់គឺប្រកបដោយភាពសុខដុមរម្យនា ហើយតំបន់អារ៉ែងគឺមានទំហំនៃព្រៃ ភ្នំចំនួនជាង 2ម៉ឺនហិចតាដែលពោរពេញទៅដោយធនធានធម្មជាតិគ្រប់ប្រភេទទាំងក្នុងដី ទឹក អាកាសជាដើម ហើយក្នុងនោះក៏មានសត្វដ៏កម្រគឺសត្វក្រពើភ្នំ និងត្រីនាគ៕ ជាមួយគ្នានេះ លោក វ៉ែន វ៉នក៏មានការព្រួយបារម្ភខ្លាំងបំផុតចំពោះគម្រោងនៃការសាងសងទំបន់វារីអគ្គិសនីនៅតំបន់នោះ ជាក់ស្តែងបច្ចុប្បន្នមានក្រុមហ៊ុនមួយ ឈ្មោះ Sinohydro ដែលជាក្រុមហ៊ុនរបស់ចិន មានគម្រោងធ្វើទំបន់វារីអគ្គសនី ហើយក្នុងគម្រោងនេះវាពិតប្រាកដណាស់ថា ប្រជាពលរដ្ឋដែលរស់នៅនឹងត្រូវជម្លៀសចេញ ហើយធនធានធម្មជាតិចំនួនជាង2ម៉ឺនហិចតានេះនឹងត្រូវវិនាសហិនហោចទាំងស្រុង។ លោក វ៉ែន វ៉នក៏បានស្នើទៅរដ្ឋាភិបាល ឲ្យបញ្ឈប់គម្រោងនៃការសាងសងនេះផងដែរ៕
រាយការណ៍ និងរូបភាពដោយ៖ Ma Chettra

លោកវ៉ែន វ៉ន តំណាងសហមន៍ជនជាតិដើមភាគតិចជងនៅតំបន់អារ៉ែង

សិក្ខាសាលាស្តីអំពី ការកែរប្រែតំបន់អារ៉ែងទៅជាតំបន់អេកូទេសចរណ៍

Friday, August 29, 2014

មនុស្សពីរនាក់ រងរបួសដោយសារសមត្ថកិច្ចយកដំបងឆក

មនុស្សពីរនាក់ រងរបួសដោយសារសមត្ថកិច្ចយកដំបងឆក ទៅបុកនឹងពោះរបស់គាត់ ហើយពេលនេះពួកគាត់ទាំងពីរនាក់ត្រូវបានក្រុមអង្គការសង្គមស៊ីវិលយកទៅព្យាបាល៕ 29/08/2014
វីឌីអូដោយ៖ Ma Chettra 
សូមមើលវីឌីអូខាងក្រោម

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីបឹងកក់៤នាក់

នៅម៉ោង០៩ និង១០នាទីនេះ សមត្ថកិច្ច បានចាប់ ក្រុមបឹងកក់ ០៤នាក់ បញ្ជូនទៅ សង្កាត់ជ្រោយចង្វា ដើម្បីកុំឲ្យបង្កភាពចលាចល។
អ្នកទាំង ០៤នោះមាន:
    ១. ទេព វន្នី
    ២. គង់ ចាន់ថា
    ៣.  ខែក ចាន់រស្មី
    ៤. ស៊ង ស្រីលាភ

រាយការណ៍ដោយ៖ ដានី

សមត្ថកិច្ចជាច្រើនរយនាក់ហាមឃាត់ក្បួនអ្នកដាក់ញត្ត

 ព្រឹកម៉ោង 8:15នាទី ថ្ងៃទី29/08/2014 នេះ ប្រជាពលរដ្ឋរងគ្រោះដីធ្លីមកពីខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិនប្រមាណជា70នាក់ នឹងធ្វើការហែរញត្តិចេញពីវត្តពោធិយារាម(វត្តចាស់) សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដាក់នៅស្ថាប័នចំនួន2 គឺរដ្ឋសភាជាតិ និងខុទ្ទការល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងគោលបំណងសុំអន្តរាគមន៍រឿងដីធ្លីរបស់ពួកគាត់ដែលត្រូវបានអ្នកមានអំណាចរំលោភយក៕ តែការហែរក្បួនដោយថ្មើរជើងរបស់ពួកគាត់ ត្រូវបានក្រុមសមត្ថកិច្ចរារាំងមិនឲ្យចេញពីវត្ត ដោយក្រុមសមត្ថកិច្ចអះអាងថាការហែរញត្តិរបស់ពួកគាត់ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
រាយការណ៍ និងរូបភាពដោយ៖ Ma Chettra
សកម្មភាពអាជ្ញាធរបិទវត្តចាស់

សកម្មភាពអាជ្ញាធរបិទវត្តចាស់

Thursday, August 28, 2014

ប្រធានគណបក្សប្រឆាំងចុះសួរសុខទុក្ខរស់នៅតាមផ្លូវរថភ្លើង

នៅរសៀលម៉ោង 3:35     នាទីថ្ងៃទី28/08/2014នេះ លោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានដឹកនាំក្រុមការងារបក្ស ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះតាមផ្លូវរថភ្លើង ដែលប្រជាពលរដ្ឋទាំងនោះ នឹងអាចត្រូវបណ្ដេញចេញ ដោយសារគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនេះ៕

មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បើកអង្គប្រជុំស្តីពី ទីប្រឹក្សាពលរដ្ឋ

នៅថ្ងៃទី១៨-១៩ខែសីហាឆ្នាំ២០១៤មជ្ឍមណ្ឌល់អប់រំច្បាប់សម្រាប់សហគមន៏
បានរៀបចំអង្គប្រជុំមួយស្ដីពីបង្ហាញពីបទពិសោធន៏ក្នុងការដោះស្រាយទំនាស់
ក្រៅប្រព័ន្ធតុលាការ និងស្វែងយល់ពីអ្វីទៅដែលហៅថាមេធាវី? និងច្បាប់ពាក់ព័ន្ធ
ផ្សេងៗទៀត សម្រាប់ទីប្រឹក្សាពលរដ្ឋ។


ក្រ​សួង​សុ​ខា​ភិ​បាល​បាន​ត្រូវ​លក់​ជា​សម្ងាត់​​

នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ខែ​សី​ហា​ឆ្នាំ​២០១៤​នេះ​បុគ្គលិក​ក្រសួង​សុខា​ភិបាល​បាន​ប្រតិ​កម្ម​ទៅ​និង​ថ្នាក់​នាំ​ក្រសួង​សុខាភិបាល​ផ្លាស់​ប្តូរ​ទី​តាំង​របស់​ក្រសួង​បច្ចុប្បន្ន​ទៅ​កាន់​ទី​តាំង​ថ្មី​ស្ថិត​នៅខ័ណ្ឌទួលគោក​ ដោយ​តំរូវ​អោយ​បុគ្គលិក​ចុះ​ហត្ថាលេខា​ទទួលប្រាក់​នៃការផ្លាស់​ប្តូរ​ទី​តាំង​ក្រសួង​សុខាភិបាល​ ៕


រោងចក្រ វុីបូ បិទទ្វាមិនឱ្យកម្មករចូលធ្វើការ

ថ្ងៃទី២៨ សីហា ឆ្នាំ២០១៤ កម្មករ​រោងចក្​រកាត់ដេរ​ វ៉ីបូ
អ៉ីអាយស៊ី​ ប្រមាណ​ជា​៤០០​នាក់​ ត្រូវបាន​
រោងចក្របិទទ្វា​វាមិន​ឲ្យ​ចូល​ធ្វើការ​ ដោយ​រោង
ចក្រ​បាន​ខឹង​នឹង​ពួក​គាត់​ធ្វើ​កូដកម្ម​២​ថ្ងៃ​ទាមទា​
ឲ្យ​រោងចក្រ​ទទួល​យក​ប្រធាន​ផ្នែកដេរ​ នឹងលុយ​
ថ្លៃ​បាយ​ចំនួន​៤ពាន់​រៀល​ក្នុង​១ថ្ងៃ​ បន្ទាប់មក​នៅ​
ថ្ងៃ​ទី​២៧​ ខែ​០៨​ ឆ្នាំ​២០១៤​បាន​ចរចា​គ្នា​ដោយ​ភាគី​
ទាំង​ពីរ​បាន​ព្រមព្រៀង​នឹង​ឲ្យ​កម្មករ​ចូល​ធ្វើ​
ការ​ធម្មតា​វិញ​ប៉ុន្តែ​ភាគី​រោងចក្រ​មិនបាន​គោរព​
កិច្ច​ព្រមព្រៀង​ នៅបន្ត​បិទ​ទ្វា​មិន​ឲ្យ​កម្មករ​ចូល​
ធ្វើ​ដដែរ​ ។​ ហើយ​ពួក​គាត់​បាន​បន្ត​ការ​ចរចា​
ជា​ជួយ​រោងចក្រទៀត​៕
រូបភាព និងរាយការណ៍ដោយ៖ Catu សំអូន



ក​ម្មករនៅមុខរោងចក្រកំពុងរងចាំការដោះស្រាយ

Wednesday, August 27, 2014

លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ស្នើរសុំឱ្យប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីត្រឡប់ទៅវិញ

សូមទស្សនាវីឌីអូខាងក្រោម៖
https://www.facebook.com/video.php?v=1495311470708377&set=vb.1399890233583835&type=2&theater

ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី មកស្នាក់នៅវត្តចាស់ត្រូវអាជ្ញាធរជម្លាស់ទាំងបង្ខំ

 នៅវត្តចាស់ ដែលបានទទូលពលរដ្ឋរងគ្រោះដីធ្លីមកពី ខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ពេលនេះក្រុមអាជ្ញាធរបាន យកឡានមកដឹកពួកគាត់ទៅវិញ រីឯអ្នកខ្លះក៏មិនទៅតាមការបញ្ជារបស់ ពួកអាជ្ញាធរនោះដែរ។ ដោយឡែក ក្រុមកម្លាំងសមត្ថកិច្ចថាគំរាមនឹងដាក់ កងកម្លាំងមកចាប់ព្រះសង្ឃដែលផ្តល់ទីជម្រកឲ្យពលរដ្ឋរងគ្រោះទាំងនោះ
ដូច្នេះសូមបណ្តាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ អ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិ មេត្តាទៅឃ្លាំមើលទិដ្ឋភាព នឹងផ្តិចយករូបភាពទាំង នោះផង។


រថយន្តដែលអាជ្ញាធរយកមកដឹកពលរដ្ឋរងគ្រោះ

កម្មក​រោង​ចក្រ​ វី​បូ​អី​អាយ​ស៊ី ​តំ​បន់​សេដ្ឋ​កិច្ច​ពិ​សេស​ភ្នំ​ពេញ​ធ្វើ​កូដ​កម្ម​ទាម​ទារ​​ប្រាក់​ការងារ​

នៅ​ព្រឹក​ថ្ងៃ​ទី​២៧ខែ​សី​ហា​ឆ្នាំ​២០១៤​កម្មករ​រោងចក្រ​កាត់​ដេរ​វ៉ីបូ​អ៊ីអាយ​ស៊ី​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ចពិសេសភ្នំពេញបានធ្វើកូដ​កម្ម​មិនចូលធ្វើការ​ទាមទារប្រាក់ឈ្នួលការងារ​ ក៏មានកម្មករោងចក្រ​មួយទៀតបានត្រូវថៅកែរោងចក្រ ចាក់សោរទ្វាមិនអោយកម្មករចេញមកធ្វើការតវ៉ាបន្ថែម ដែលជាហេតុបណ្តាលអោយកម្មករចំនួន ៤នាក់ សន្លប់នៅក្នុងរោងចក្រដោយសារតែបរិយា កាសក្នុងរោងចក្រមិនមានខ្យល់ចេញចូល ៕

កម្មកររោងចក្រ ស៊ីន ហ្វាង ខេមបូឌា ហ្គាមមែន តវ៉ាដុតកង់ឡាន ស្វែងរកដំណោះស្រាយ

27-August-2014: កម្មកររោងចក្រ ស៊ីន ហ្វាង ខេមបូឌា ហ្គាមមែន តវ៉ាដុតកង់ឡាន ស្វែងរកដំណោះស្រាយ ទាមទារ​ឲ្យ​ប្រធាន​សហជីព ស៊ីខៅឌូ ប្រចាំ​រោងចក្រនេះ ចូលធ្វើ​ការងារ​ធម្មតាវិញ។
រោងចក្រនេះ មានទីតាំង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមកម្មករជាង ៤០០នាក់ សម្រ​ប​សម្រួល​ដោយ សម្ព័ន្ធសហជីពស៊ីខៅឌូ បានតវ៉ា​ជាង ១០ថ្ងៃមកហើយ ដោយថៅកែជនជាតិចិននេះ គេចវេសមិនដោះស្រាយជូនកម្មករ។
របាយការណ៍ ៖ Cambodian Labour Confederation 


សកម្មភាពនៃការដុតកងឡានរបស់កម្មករ

អ្នក​តវ៉ា​​គប់​ពង​មាន់​​ដាក់​​រូប​​ថត​អតីត​អភិបាល​​រាជធានី​ភ្នំពេញ​

ព្រឹកថ្ងៃទី27/08/2014 នេះ ប្រជាសហគមន៍ រងគ្រោះ​តំបន់​បឹងកក់ចាកចេញ បានធ្វើការគប់ពងមាន់ ដាក់លើ រូប​ថត​របស់ លោក កែប ជុតិមា តំណាងរាស្រ្តមណ្ឌលភ្នំពេញ​​ និងជា​ អតីតអភិបាល​រាជធានីភ្នំពេញ​ ព្រោះអ្នកតវា បាន​ខឹងសម្បារ​នឹង​លោក កែប ជុតិមា ដែល​បាន​ធ្វើឲ្យ ពួកគាត់ បាត់បង់ដីធ្លី។ ការគប់ពងមាន់នេះ គឺធ្វើឡើងនៅខាងមុខវិមានរដ្ឋសភា៕
រាយការណ៍ ៖ ម៉ា ចិន្រ្តា 
ពងមាន់ត្រូវបានគប់មកលើរូបថតអតីតអភិបាលរាជធានី

សហគមន៍ឡពាង និងបឹងកក់បន្តរដាក់ញាត្តិទៅខុទ្ធការល័យលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន

ភ្នំពេញ៖ នៅព្រឹកម៉ោង 8 ថ្ងៃទី27 ខែសីហា ឆ្នាំ2014នេះ ប្រជាពលរដ្ឋរងគ្រោះដីធ្លីខេត្តកំពង់ឆ្នាំង(ឡពាង្គ) រួមដំណើរដោយប្រជាសហគមន៍បឹងកក់ទាំងអស់ប្រមាណជា80នាក់ បានធ្វើការហែញត្តិ ដាក់ទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ដើម្បីជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ តែត្រូវបានអាជ្ញាធរហាមឃាត់មិនឲ្យដើរ តែឲ្យជិះម៉ូតូកង់បី៕ នៅក្នុងញត្តិនោះគឺមានគោលបំណងបី គឺ ទី1៖ស្នើឲ្យមានការដោះលែងសកម្មជនរបស់ពួកគាត់ទាំង5រូបដែលត្រូវបានតុលាការខេត្តកំពង់ឆ្នាំងចាប់ខ្លួនកាលពីពេលកន្លងទៅឲ្យមានសេរីភាពដោយឥតលក្ខខណ្ឌ, ទី2៖ស្នើជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួក គាត់ឲ្យបានឆាប់រហ័ស និងទី3៖ស្នើបញ្ឈប់ការចោទប្រកាន់ទៅលើសកម្មជនដីធ្លីបន្តទៀត និងឲ្យក្រុមហ៊ុនបញ្ឈប់ការធ្វើរបងលើដីរបស់ពួកគាត់ ហើយឲ្យដកកងកម្លាំងសមត្ថកិច្ចចេញពី តំបន់ដែលមានជម្លោះ។ ប៉ុន្តែរត្រូវបានហាមឃាត់ដោយអជ្ញាធរមិនឱ្យដើរដង្ហែរជាក្បួនទេ ដោយឱ្យប្រជាពលរដ្ឋធ្វើដំណើរតាមតុតុ ឬ រុឺម៉កកង់៣៕ 
រាយការណ៍ដោយ៖ ម៉ា ចិត្រា 
អ្នកភូមិឡពាង និងបឹងកក់រៀបចំចេញដំណើរ

Tuesday, August 26, 2014

សម័្ពន្ធសហគមន៍កសិករកម្ពុជាធ្វើវគ្គបណ្តុះបណ្តាលអំពីការតស៊ូមតិ

ក្នុងថ្ងៃទី26/08/2014នេះសម្ព័ន្ធសហគមន៍កសិករកម្ពុជា ហៅកាត់ថាccfc រួមមានលោក ស៊ុម ម៉ាណែត មន្ត្រីតស៊ូមតិនិង លោក ម៉ៃ​ ទិត្យ មន្ត្រីចងក្រង បានមកបណ្តុះបណ្តាល
សហគមន៍កសិករសាមគ្គី ស៊ាងឃ្វាង ឃុំស៊ាងឃ្វាង ស្រុកកំចាយមារខេត្តព្រៃវែង ដែលមាន
អ្នកចូលរួម៥៣នាក់រួមទាំងលោក មេភូមិជំទប់ទី២ និងប៉ូលីសព្រមទាំងសហគមន៍
ស្រី២៥នាក់ ក្នុងគោលបំណងអោយប្រជាពលរដ្ឋយល់ដឹងផ្នែកច្បាប់និងការតស៊ូមតិ
គួរបញ្ជាក់ថា ccfc  មិនមែនអង្គការបម្រើគណបក្សនយោបាយណាឡើយ គឺបម្រើសិទ្ធិ
អំណាចជូនពលរដ្ឋតែម្យ៉ាងគត់។
ប្រជាពលរដ្ឋចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការតស៊ូមតិ

បុគ្គលិក​ក្រុម​ហ៊ុន​សូរិយាពីរក្រុមធ្វើកូដកម្មប្រឆាំងគ្នា

នៅព្រឹកថ្ងៃទី​២៦​ខែ​សីហា​ឆ្នាំ​២០១៤មានបុគ្គលិក​ក្រុមហ៊ុនសូរិយា​២ក្រុម ​ដោយក្រុម​មួយប្រឆាំង​និង​ក្រុមហ៊ុន​​រីឯមួយក្រុមទៀតធ្វើបាតុកម្មគាំទ្រក្រុមហ៊ុនសូរិយា​  រហូតមកដល់ម៉ោង១០ព្រឹក​ថ្ងៃដដែល​នេះ​គេមិនទាន់ឃើញក្រុមហ៊ុនសូរិយាដោះស្រាយយ៉ាងណានៅឡើយទេ ៕
រូបភាពដោយ​ ដា ​នី​ ៖ 
សកម្មភាពនៃការធ្វើកូដកម្មប្រឆាំងគ្នា

សកម្មភាពនៃការធ្វើកូដកម្មប្រឆាំងគ្នា

សកម្មភាពនៃការធ្វើកូដកម្មប្រឆាំងគ្នា

ពលរដ្ឋ​រស់សងខាង​ផ្លូវរថភ្លើងធ្វើសន្និសីទសារពត៌មាន​នៅមុខ​ធនាគា​អភិវឌ្ឍន៌អាស៊ី ADB

នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ខែ​សីហា​ឆ្នាំ​២០១៤​នេះ​ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​ដងផ្លូវ​រថ​ភ្លើង​បានប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ធនាគា​អភិវឌ្ឍ​ន៍​អាស៊ី​(​ADB )ធ្វើ​សន្និសីទ​សារពត៌មាន​ស្តីពីក្តីកង្វល់នៃការបណ្តេញ​​ពលរដ្ឋ​អោយចាក​ចេញ​ពី​លំនៅ​ដ្ឋាន​ពីតំបន់អភិវឌ្ឍន៌​ផ្លូវដែកនៅកម្ពុជា ៕
រូបភាពដោយ​​​ ដានី ៖ 
ការប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ធនាគា​អភិវឌ្ឍ​ន៍​អាស៊ី​(​ADB )

ការប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ធនាគា​អភិវឌ្ឍ​ន៍​អាស៊ី​(​ADB )

ពលរដ្ឋ​​មក​ពី​ភូមិ​ព្រែក​ខ្សាច់​ស្រុកគិរី​សាគរ​មកតវ៉ានៅ​មុខ​សា​លា​ខេត្តកោះ​កុង​​

ពលរដ្ឋ​ដែល​មាន​គ្នា​ប្រ​មាណ​ជា​ជាង​៧០​នាក់តំណាងអោយ​ពលរដ្ឋជាង​១០០គ្រួសារ​ស្ថិត​នៅ​​បាន​មក​ធ្វើ​ការ​តវ៉ា​នៅ​មុខ​សា​លា​ខេត្ត​កោះ​កុង​ដើម្បី​ស្នើរ​ទៅ​អជ្ញាធរ​ខេត្ត​ដោះស្រាយ​ដីធ្លី​ដែល​មាន​ទំ​នាស់​ជា​មួយ​និង​ក្រុម​ហ៊ុន​SEZ របស់​លោក​លី​យ៉ុង​ផាត់​រួមជាមួយនិងពលរដ្ឋ១៩គ្រួសា​ររស់នៅ​ភូមិ​តា​នូន​ឃុំ​តា​នូន​ស្រុក​បទុមសាគរ​ក៏បាន​មកតវ៉ា​រួម​គ្នា​នោះ​ដែរ​៕
រូបភាពដោយ លោក​ គង់ ជិត​​ ៖
ប្រជាពលរដ្ឋតវ៉ាមុខសាលាខេត្តកោះកុង

គ្រួសារ​​​កម្ម​កា​រិ​នី​​​​​សួន​កា​ណា​ឌី​យ៉ា​​​​ ​ស្វែង​​​រក​​​សមាជិក​​​បាត់​​ខ្លួន​​​ពេល​ផ្ទុះហិង្សា​​កាល​ខែ​​​មករា

កម្មការិនីរោងចក្រ​សួនកា​ណា​ឌី​យ៉ា​កញ្ញា​ទូច​សូនី​អាយុ​៣១ឆ្នាំ​ កញ្ញា ទូច សូនីដែល​បាន​បាត់​ខ្លួន​ក្នុង​កំឡុង​តវ៉ា​នៅ​ផ្លូវវេង​ស្រេង​កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១៤​បានត្រូវ​ក្រុម​គ្រួសារ​ប្រ​កាស​ថា​មិនទាន់ទទួលបាន​ដំណឹង​នៅឡើយ​ទេ ៕
រូបភាពដោយ អង្គការលីកាដូ ៖


Monday, August 25, 2014

ប្រជាសហគមន៍រង់គ្រោះដីធ្លី២៨០នាក់ទើបមកដល់ក្រុងភ្នំពេញ

ប្រជាពលរដ្ឋប្រមាណ ២៨០នាក់ដែលមានបញ្ហាដីធ្លីមកពីខេត្ត​បន្ទាយមានជ័យ និងខេត្តបាត់ដំបងបានធ្វើដំណើរតាមរថយន្តចំនួន​៨គ្រឿងបានធ្វើដំណើរមកដល់ភ្នំពេញនៅម៉ោងប្រមាណជា ៩៖៥០យប់។ ពួកគាត់កំពុងស្នាក់នៅក្នុងវត្ត ពុទ្ធិយារាម ដែលឋិតក្នុង​សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ឫស្សីកែវ (ទុលមុខព្រះបរមរាជវាំង ត្រើយខាងកើត)។
កាលពីម៉ោងប្រមាណជា៦​ល្ងាច​ មានក្រុមសន្តិសុខប្រមាណជា ៥០នាក់បានទៅដល់វត្ត ដោយមានអ្នកខ្លះឈរនៅក្នុងវត្ត និងនៅក្រៅវត្ត ទំនងជាមកហាមឃាត់ការស្នាក់នៅរបស់ប្រជាពលរដ្ឋ តែក្រោយពីមានការមកដល់របស់ប្រជាពលរដ្ឋ ចំនួន​៣ឡានដំបូង ចៅសង្កាត់ជ្រោយចង្វារបានមកស្វាគមន៍ និងរងទឹកជូនប្រជាពលរដ្ឋ ហើយកងកំលាំងសន្តិសុខទាំងនោះក៏បាន​ដក​ចេញ​ទៅវិញដែរ។
រហូតមកដល់ម៉ោង ១០យប់នេះ ពួកគាត់កំពុងតែសម្រាក់។ មិនទាន់មានព័ត៌មានណាមួយពីពួកគាត់ថានឹងទៅ​កន្លែងណា​នៅថ្ងៃស្អែកនោះទេ។
ប្រជាពលរដ្ឋប្រមាណ ២៨០នាក់ដែលមានបញ្ហាដីធ្លីមកពីខេត្ត​បន្ទាយមានជ័យ និងខេត្តបាត់ដំបងបានធ្វើដំណើរតាមរថយន្តចំនួន​៨គ្រឿងបានធ្វើដំណើរមកដល់ភ្នំពេញនៅម៉ោងប្រមាណជា ៩ៈ៥០យប់។ ពួកគាត់កំពុងស្នាក់នៅក្នុងវត្ត ពុទ្ធិយារាម ដែលឋិតក្នុង​សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ឫស្សីកែវ (ទុលមុខព្រះបរមរាជវាំង ត្រើយខាងកើត)។
កាលពីម៉ោងប្រមាណជា៦​ល្ងាច​ មានក្រុមសន្តិសុខប្រមាណជា ៥០នាក់បានទៅដល់វត្ត ដោយមានអ្នកខ្លះឈរនៅក្នុងវត្ត និងនៅក្រៅវត្ត ទំនងជាមកហាមឃាត់ការស្នាក់នៅរបស់ប្រជាពលរដ្ឋ តែក្រោយពីមានការមកដល់របស់ប្រជាពលរដ្ឋ ចំនួន​៣ឡានដំបូង ចៅសង្កាត់ជ្រោយចង្វារបានមកស្វាគមន៍ និងរងទឹកជូនប្រជាពលរដ្ឋ ហើយកងកំលាំងសន្តិសុខទាំងនោះក៏បាន​ដក​ចេញ​ទៅវិញដែរ។
រហូតមកដល់ម៉ោង ១០យប់នេះ ពួកគាត់កំពុងតែសម្រាក់។ មិនទាន់មានព័ត៌មានណាមួយពីពួកគាត់ថានឹងទៅ​កន្លែងណា​នៅថ្ងៃស្អែកនោះទេ។
រាយការណ៏ដោយ ម៉ាលីនា និង ស្រស់


ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីដែលទើបមកដល់វត្តពុទ្ធយារាម

ក្រសួង​​ធនធានទឹក និងឧតុនិយម ព្រមាន​​​ ៖ សប្តាហ៍នេះ​ រាជធានី​ភ្នំពេញ​មាន​ភ្លៀងច្រើន និង​ខេត្ត​ពីរ​ អាច​​មាន​ជំនន់​ទឹកភ្លៀង​​​​

កាលពីថ្ងៃទី​២៣ សីហា ក្រសួងធនធានទឹក និង​ឧតុនិយម បានព្រមានថា រាជធានី​ភ្នំពេញ ​នឹង​មាន​​ភ្លៀងធ្លាក់​ខ្លាំង នៅ​ចន្លោះ​ថ្ងៃទី​២៥ ដល់ ២៨ សីហា។ ​ក្រសួង​ព្យាករណ៍​ថា ខេត្ត​កំពង់ស្ពឺ និង​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ អាចនឹង​មាន ​ជំនន់ទឹកភ្លៀង​។ បើ​តាម​សេចក្តី ប្រកាស ព័ត៌មាន របស់​ក្រសួង ចាប់ពីថ្ងៃទី​២៥ ដល់ ថ្ងៃទី​២៨ សីហា ២០១៤ មានប្រព័ន្ធ​សម្ពាធទាបមួយ ឈ្មោះ ITCZ កើតឡើង និងអូសបន្លាយ​ កាត់ ប្រទេស​ថៃ និងឡាវ ព្រមទាំង​មាន ឥទ្ធិពល​ដល់កម្ពុជា ជាហេតុបង្ក អោយ​មានភ្លៀងធ្លាក់​ពី បង្គួរទៅ ច្រើន។ ហេតុដូច្នេះ ខេត្តជាច្រើន នៅកម្ពុជា អាចនឹង មានភ្លៀងធ្លាក់ច្រើន និងបង្គួរ។

កម្មករោង​ចក្រ​ជីង​យី​ធ្វើ​ដំណើរ​ពីខេត្ត​កំពង់​ឆ្នាំង​ស្នើរ​ក្រសួង​កាងារ​ជួយ​អន្តរាគមន៍​ដល់ថៅកែ​រោងចក្រ​

នៅព្រឹក​ថ្ងៃទី​២៥​ខែ​សីហា​ឆ្នាំ​២១៤​កម្មក​រោងចក្រ​ជីង​យី​ប្រមាណ​ជា​៥០០​នាក់​ស្ថិត​នៅខេត្ត​កំពង់​ឆ្នាំ​ងបានធ្វើ​ដំណើរ​មក​កាន់​ក្រសួង​ការ​ងារដើម្បី​ស្នើរ​ដល់​​​លោក​អ៊ិត​សំហេង​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ​ជួយ​អន្តរាគមន៍​ដល់ថៅ​កែ​រោង​ចក្រ​ទទួលយក​លក្ខ​ខ័ណ្ឌ​ការងារ​៧​ចំណុច​របស់​កម្មករ​ ។ បើ​តាម​ការ​បញ្ជាក់​ពី​តំណាង​កម្មករ​បានអោយ​ដឹងថា​រដ្ឋមន្រ្តីបានស្នើរអោយ​តំណាង​កម្មករ​ចូលជួប​នៅ​រសៀល​ម៉ោង​៣​ ថ្ងៃ​នេះ​៕
រូបភាព​របស់​អ្នក​កាសែត​សហគមន៍​៖



សកម្មភាពនៃការតវ៉ារបស់កម្មករ កម្មការីនី

ពលរដ្ឋ​មក​ពី​ខេត្ត​ប៉ៃលិន​ស្នើរ​ទៅរដ្ឋាភិបាល​ជួយដោះស្រាយបញ្ហាដី​ធ្លី​

ពលរដ្ឋ​មក​ពី​ខេត្ត​ប៉ៃ​លិន​ធ្វើ​ដែល​បានធ្វើ​ដំណើរ​មក​ទី​ក្រុង​ភ្នំ​ពេញ​កាលពីថ្ងៃ​ទី​២៤​ខែ​សីហា​ឆ្នាំ​២០១៤​ម្សិល​មិញ​នេះ​នៅថ្ងៃ​ទី​២៥​នេះ​ពលរដ្ឋ​ប្រមាណជា​២២ គ្រួសារបានគ្រោង​យកញ្ញត្តិ​ទៅដាក់ជូន​រដ្ឋាភិបាល​ដើម្បីជួយអន្តរាគមន៍​បញ្ហាដីរបស់ពួកគាត់​នោះ ។ រហូត​ដល់​ម៉ោង​៩​ព្រឹក​នេះ​តំណាងរដ្ឋាភិបាល​ក៏បានទៅ​ទទួលយកញ្ញត្តិ​ពីពលរដ្ឋនៅវត្តសាមគ្គីរង្សី​រួចរាល់ហើយ​៕

កម្មករ​​តវ៉ា និង​គាំទ្រ​​​រថយន្ត​ក្រុង​​សូរិយា ១៦៨ ប៉ះគ្នា​​មួយ​​ប្រ៉ាវ

នៅព្រឹកថ្ងៃទី​២៥ សីហា នេះ ក្រុមសន្តិសុខក្រុមហ៊ុន រថយន្តភ្នំពេញសូរិយា ដឹកអ្នកដំណើរ បាន​ រុញច្រាន និងដេញវាយ អ្នកបើកឡានក្រុង  ទាំង ១៧នាក់ ដែល​ស្រែកម៉េក្រូ តវ៉ាទាមទារ ឲ្យក្រុមហ៊ុន ទទួលយក ពួកគេ​ ចូលធ្វើការងារវិញ។
បើ​ទោះបីជា មាន​ សេចក្តីបង្គាប់​​ពី​ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ឲ្យក្រុមហ៊ុន ទទួលយកពួកគេទាំង ១៧រូប ចូលធ្វើការងារវិញ​ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​នេះ មិនទាន់​អនុវត្ត​តាម​ឡើយ។
សកម្មភាពនៃការប៉ះទង្គេចគ្នាមួយប្រាវ

ពលរដ្ឋ​មក​ពី​បឹង​ប្រាំ​ស្រុក​បវេល​ខេត្ត​បាត់​ដំបង​មកជួប​ជុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត​បាត់​ដំបង​​

ប្រជាពលរដ្ឋ​នៅ​ចំណុច​ឃុំ​បឹង​ប្រាំ​ស្រុក​បវេល​ខេត្ត​បាត់ដំបង​ដែលមាន​ទំនាស់ដី​ជាមួយ​និង​លោក​សង​ថន​និង​លោក​ទន់​ប៊ុន​ធឿន​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សា​លា​ខេត្ត​បាត់​ដំបង​ដើម្បី​អោយ​អជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍​ដល់ពួក​គាត់​ជុំវិញ​បញ្ហា​ជំលោះដី​របស់ពួក​គាត់​ដែល​បានអូស​បន្លាយ​អស់ច្រើន​ឆ្នាំ​មកហើយ​នោះ​ ៕ ​

សហគមន៍ចំនួន ០៩ មកតវ៉ានៅមុខសាលាខេត្តព្រះសីហនុក្នុងជម្លោះដីធ្លី

នៅថ្ងៃនេះសហគមន៍ចំនួន ០៩ មានគ្នា ចំនួន ២០២ ក្នុងខេត្តព្រះសីហនុបានធ្វើការតវ៉ានៅមុខសាលាខេត្តព្រះសីហនុ ដើម្បីជម្រុញឲ្យអាជ្ញាធរដោះស្រាយ
បញ្ហាដីធ្លីជូនដល់ពួកកាត់។ ជាលទ្ធផលសាលាខេត្តបានហៅតំណាង សហគមន៍០៩នាក់ចូលជួបការប្រជុំដែលដឹកនាំដោយអភិបាលរងខេត្តព្រះសីហនុឈ្មោះ ស្រ៊ុន ស្រន់។
រូបភាពដោយ៖ Theng Savoeun
សកម្មភាពតវ៉ានៃប្រជាសហគមន៍ទាំង០៩

Thursday, August 21, 2014

អ្នកភូមិឡពាងបដិសេធសំណើររបស់តំណាងរាស្ត្រគណបក្សប្រជាជន

21 09 2014 លោកស្រី កែ ចន្ទមុនី តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ស្នើប្រជាពលរដ្ឋឡពាងឱ្យត្រលប់ទៅដោះស្រាយបញ្ហានៅខេត្តកំពង់ឆ្នាំងវិញ តែត្រូវបានប្រជាពលរដ្ឋបដិសេធ។
វីឌីអូដោយ៖ ម៉ា ចិត្រា

អ្នកភូមិឡពាងមិនជឿរជាក់លើការសន្យារបស់តំណាងរាស្ត្រគណបក្សប្រជាជន

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤នេះ អ្នកស្រី អ៊ំ សុភីដែលជា តំណាងរបស់ប្រជាពលរដ្ឋរងគ្រោះអ្នកឡពាង្គ បានមានប្រសាសន៍ថា គាត់មិនមានការជឿជាក់ចំពោះតំណាងរាស្ត្រគឺលោកស្រី កែ ចន្ទមុនីឡើយ ព្រោះបញ្ហាដែលបានកើតមានឡើងគឺអស់រយៈកាល១០ជិតហើយ មិនមានការដោះស្រាយណាមួយជូនចំពោះប្រជាពលរដ្ឋទេ គឺមានតែការចាប់
ប្រជាពលរដ្ឋដាក់គុក ក្នុងនោះក៏មានប្តី និងម្តាយក្មេករបស់គាត់ផងដែរ។
 អ្នកស្រីនិយាយបែបនេះគឺ បន្ទាប់ពីតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា 
ប្រចាំខេត្តកំពង់ឆ្នាំងគឺ លោកស្រី កែ ចន្ទមុនី បានមកចុះជួបប្រជាពលរដ្ឋរង គ្រោះឡពាង្គដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងផ្ទះសហគមន៍បឹងកក់។ ហើយគោលបំណងដែលលោកស្រី កែ ចន្ទមុនី មកជួយដោះស្រាយនោះគឺ គ្រាន់តែចង់បាននូវសំណូមពរដែលប្រជាពលរដ្ឋចង់បានតែប៉ុណ្ណោះ ចំពោះលទ្ធផលយ៉ាងណានោះគឺលោកស្រីមិនបានសន្យាថា ជួយដោះស្រាយឱ្យ
ទាល់តែបាននោះទេ។ ជាមួយគ្នានេះ លោកស្រីតំណាងរាស្ត្រ ក៏បានស្នើរទៅប្រជាពលរដ្ឋឱ្យត្រលប់ទៅខេត្តកំពង់ឆ្នាំងវិញ ដើម្បីស្វែងរក
ដំណោះស្រាយ តែប្រជាពលរដ្ឋគឺគាត់មិនព្រមទៅតាមការស្នើសុំនេះទេ
ហើយគាត់បានបន្ថែមទៀតថា បើសិនជាមិនមានដំណោះស្រាយណាមួយនោះទេ គឺពួកគាត់នឹងមិនត្រលប់ទៅខេត្តកំពង់ឆ្នាំងវិញជាដាច់ខាត។ ចំពោះការស្នើសុំរបស់ប្រជាពលរដ្ឋវិញគឺមានបីចំនុចគឺ ទី១.ស្នើឱ្យមានការដោះលែងតំណាងប្រជាពលរដ្ឋ៥នាក់ ទី២.ស្នើឱ្យការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ឱ្យបានឆាប់រហ័ស និងទី៣. ស្នើឱ្យក្រុមហ៊ុនបញ្ឈប់ការធ្វើរបង និងដកកងកម្លាំងប្រដាប់អាវុធចេញពីទីនោះឱ្យអស់។
សូមបញ្ជាក់ថាៈ នៅថ្ងៃស្អែកនេះ ប្រជាពលរដ្ឋរងគ្រោះឡពាង្គនឹងធ្វើការដាក់ញត្តិជូនលោក នាយករដ្ឋមន្រ្តីហ៊ុន សែន។


លោកស្រី កែ ចន្ទមុនីតំណាងគណបក្សប្រជាជនជួបអ្នកភូមិឡពាង

មជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍បង្កើតសារពត៌មានពលរដ្ឋជាលើកដំបូង

នៅ​ថ្ងៃ​ទី​២០​ ខែ ​សី​ហា​​ ឆ្នាំ​​២០​១៤ ​មជ្ឈ​មណ្ឌ​ល​អប់​រំច្បាប់​សំ​រាប់​​សហ​គមន៍​​និង​ចាប់​ផ្តើម​បណ្តាញ​អ្នក​សារ​ព័ត៌​មាន​ពលរដ្ឋ​ ជា​លើក​ដំបូង​នៅ​កម្ពុ​ជា ​ដែល​នឹង​មាន​អ្នក​សារ​ព័ត៌​មាន​ពលរដ្ឋ​ ប្រ​មាណ​ជា ​៨០នាក់​ចូល​រួម ។ យើង​សូម​អញ្ចើំញ ​មិត្ត​អ្នក​សារ​ព័ត៌​មាន​ទាំង​អស់ ​ចូល​រួម​រាយការណ៍​ពី​ព្រឹត្តិការណ៍នេះហើយនឹងឆ្លៀតឪកាស​ បង្កើត​បណ្តាញ​ជា​មួយ ​អ្នក​សារ​ព័ត៌​មាន​ពល​រដ្ឋ​ ដែល​អាច​ក្លាយ​ជា​ប្រ​ភព​ដំណឹងនៅមូល​ដ្ឋាន​ផ្ទាល់ ​ដ៏មាន​តំលៃ​នា​ពេល​អនា​គត​៕

ពលរដ្ឋ​នៅ​ស្រុកចន្ទ្រាចំនួន​៣​នាក់​បាន​ត្រូ​វ​​អជ្ញា​ធរ​​ចាប់​ខ្លួន​​

មាន​ពល​រដ្ឋ​យ៉ាង​ហោច​ណាស់​ចំនួន៣នាក់បាន​ត្រូវ​អជ្ញា​ធរ​ស្រុក​ចន្រ្ទា​ចាប់​ខ្លួនកាលពី​វេលាម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២១​ខែ​សី​ហា​ឆ្នាំ​២០១៤នេះ ដោយ​មាន​ដីការ​របស់​តុលាការខេត្តស្វាយរៀង​ចោទពីបទ​បំពាបំពាន​ដី​ឯក​ជន​  ៕

កងកម្លាំង​សមត្ថ​កិច្ច​បាន​ឡោម​ព័ទ្ធ​ផ្ទះ​អ្នក​ភូមិ​បឹង​កក់​

មាន​កង​កម្លាំង​សម​ត្ថ​កិច្ច​យ៉ាង​ហោច​ណាស់ ​១០​០​នាក់​បានឡោម​ព័ទ្ធ​ផ្ទះ​អ្នក​ភូមិ​បឹង​កក់​នៅ​វេ​លា​ម៉ោង​ប្រមាណ​ជា​៩ព្រឹក​ថ្ងៃ​ទី​២១​ខែ​សីហា​ឆ្នាំ​២០១៤​នេះ​ក្នុងគោល​បំណង​រារាំង​មិន​អោយ​អ្នក​ភូមិ​ឡពាង​​ធ្វើ​ការ​ហែ​ក្បូន​ដាក់​ញ្ញត្តិ​ទៅរដ្ឋាភិបាល​ ។​ ក៏ប៉ុន្តែបើតាម​ការ​អះ​អាង​អ្នក​ភូមិ​បានបញ្ជាក់ថា​ការគ្រោង​ហែរញ្ញត្តិ​របស់​អ្នក​ភូមិ​នេះ​គឺគ្រោង​និង​ធ្វើ​នៅ​ពេល​ក្រោយទេ​ ៕

Tuesday, August 19, 2014

ក្រសួងដែនដី​​ទទួល​​ញ្ញត្តិ​​អ្នកតវ៉ា​​មក​ពី​ក្រចេះ​​បន្ទាប់​ពី​​ការ​បង្ក្រាប​

បន្ទាប់ពី បង្រ្កាប អ្នកតវ៉ា អោយ​ចេញពីមុខផ្ទះ លោកនាយករដ្ឋមន្រ្តី​នៅ​​រសៀល​ថ្ងៃ​ទី​​១៨ ខែ​សីហា នេះ លោក​ សរ សុវណ្ណ រដ្ឋ​លេ​ខា​​ធិការ​​ក្​រសួង​​​រៀបចំ​ដែន​ដី នគរូបណីយកម្ម និង​សំណង់​ ​បាន​ចេញ​មុខ​មក​​ទទួល​ញត្តិ​របស់ប្រជា​ពល​រដ្ឋ​​អ្នក​តវ៉ា មក​ពី​ខេត្ត​​ក្​រចេះ​នៅ​​ក្បែរ​ផ្ទះ​លោក​​នាយក​រដ្ឋ​មន្រ្តី​។ ​ ​

ក្រ​សួង​សុំ​ពេល​​ធ្វើ​ការ​​សិក្សា​ដោះ​ស្រាយ​​តា​ម​នីតិវិធី ហើយ​សន្យា​ថានឹង​ព្យា​យាមឲ្យ​​​អស់​​លទ្ធ​ភាព​។

រាយការណ៍ដោយ ៖ ឆេន សំបូរ
មន្ត្រីក្រសួងដែនដីបានចេញមកទទួលញត្តិរបស់អ្នកតវ៉ា



Monday, August 18, 2014

សក្មមភាពកងសន្តិសុខបង្គ្រាបមកលើប្រជាពលរដ្ឋមកពីខេត្តក្រចេះនៅមុខផ្ទះលោក ហ៊ុន សែន

សូមមើលវីឌីអូ

ប្រជាពលរដ្ឋជិត៣០០​នាក់តំណាង​៤១៦​គ្រួសារ​មក​ពី​ខេត្ត​ក្រ​ចេះ​សុំ​អន្តរាគមន៍​ពីរដ្ឋសភា

ប្រជាពល​រដ្ឋ​ជិត​៣០០​នាក់​តំណាង​​៤១៦​គ្រួសារ​មក​ពី​ភូមិតាសោម ឃុំស្វាយជ្រះ ភូមិគ្រង ឃុំស្នួល និង​ភូមិ​ប្រឡា​ទ្រាក ចំណុច​អូរ​សំពង់ ឃុំដំរីផុង ស្រុកឆ្លូង​ ខេតក្រចេះ។ បាន​ដាក់​ញត្តិ​មក​គណ​កម្ម​ការ​​ទទួល​ពាក្យ​បណ្តឹង​សាធារណៈ ទំនាក់​ទំនង​រដ្ឋសភា និង​ព្រឹទ្ធ​សភា​ដើម្បី​សុំ​អន្តរា​គមន៍​ជួយ​រក​យុត្តិធម៌​ ដោយ​សុំការគាំទ្រពីសមាជិក សមាជិការ​នៃរដ្ឋសភា​ចំនួន៣០​រូប​ដើម្បី​ឱ្យ​​មាន​​ការ​អញ្ជើញ​​ប្រ​មុខ​រាជ​រដ្ឋាភិបាល​ មក​បំ​ភ្លឺ​ចំពោះ​មុខ​សភា​ពេញ​អង្គ​ក្នុង​​រឿង​​ការ​​ផ្តល់​​ដី​​សម្បទាន​​ឱ្យ​​ទៅ​​ក្រុម​ហ៊ុន​វិនិយោគ​ចំនួន​​០២​​​ដែល​បង្ក​ឱ្យ​មាន​ជម្លោះ​រំលោភ​ដីធ្លី បំផ្លាញ​ផល​ដំណាំ ដុត​ផ្ទះ​សម្បែង គំរាម​កំហែង​បង្ខំ​ឱ្យផ្តិត​មេ​ដៃ បង្ក​ជម្លោះ​ជា​មួយ​ប្រជាពលរដ្ឋ​ចំនួន​​៤១៦​គ្រួសារ​នៅ​ខេត្តក្​រចេះ​។

ប្រជាពលរដ្ឋមកពីខេត្តក្រចេះសុំអន្តរាគមន៍ពីរដ្ឋសភា

Sunday, August 17, 2014

សហ​គមន៍​​អម​លាំង​និង​ឱរ៉ាល់​កំ​ពុង​រង​ការ​គំ​រាម​ពី​សំ​ណា​ក់​អជ្ញា​ធរ​

សហគមន៌អមលាំងនិងឱរ៉ាល់ដែលមានជំលោះជាមួយនិងក្រុមហ៊ុនស្ករ លោកលីយ៉ុងផាត់ រងការគំរាមពីសំណាក់អជ្ញាធរមូលដ្ឋាន !!

បន្ទាប់ពីសហគមន៍រងគ្រោះនៅស្រុកថ្ពង និង ស្រុុកឱរ៉ាល់ បានធ្វើដំណើរមក កាន់ទីក្រុងភ្នំពេញដើម្បីស្នើរអោយធនាគាអេអិនហ្សិតដោះស្រាយជូនពួកគាត់បន្ទាប់ពីធនាគារនេះបានផ្តល់ប្រាក់កម្ចីទៅក្រុមហ៊ុនស្ករអំពៅលោកលីយ៉ុងផាត់នោះ ។ នៅថ្ងៃទី១៦ខែ សីហាឆ្នាំ ២០១៤នេះ សហគមន៍រងគ្រោះទាំងពី បានត្រូវអជ្ញាធរមូលដ្ឋានសាកសួរបំបាក់ស្មារតី !!!

សកម្មភាពអ្នកភូមិអមលាំង និងឱរ៉ាល់ធ្វើការតវ៉ានៅមុខធនាគា ANZ

សកម្មភាពអ្នកភូមិអមលាំង និងឱរ៉ាល់ធ្វើការតវ៉ានៅមុខធនាគា ANZ

សកម្មភាពអ្នកភូមិអមលាំង និងឱរ៉ាល់ធ្វើការតវ៉ានៅមុខធនាគា ANZ

អ្នក​ភូមិ​ឡ​ពាង​និង​បន្ត​​ការ​​ស្វែង​រក​អន្ត​រា​គមន៍​ពី​រដ្ឋា​ភិ​បាល​និង​ស្ថាន​ទូត​សហ​រដ្ឋ​អា​មេ​រិក​

អ្នក​​ភូមិ​​ឡ​​ពាង​​និង​បន្តរ​ធ្វើ​ការ​ស្វែង​រ​ក​អន្ត​រា​គមន៍​ពី​រដ្ឋា​ភិ​បាល ​ក៏​ដូច​ជា​ស្ថាន​ទូត​មហា​អំ​ណាច​សហ​រដ្ឋ​អា​មេ​រិក​ មន្ទីរ​ដ្ឋ​សភា​ជាតិ​កម្ពុ​ជា ​ក្រ​សួង​យុត្តិ​ធម៌​ ក្រ​សួង​ដែន​ដី​នគរ​រូប​នី​យ​កម្ម​  ខុទ្ធ​ការ​ល័យ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ ។ ​ដើ​ម្បី​អោយ​មាន​ការ​ដោះ​លែង​ពល​រដ្ឋ​ដែល​បាន​ត្រូវ​តុ​លា​ការ​ចេញ​ដី​ការ​ចាប់​ខ្លួន​កាល​ពី​ពេល​កន្លង​ទៅ​នោះ ​។ ការ​ស្នើរ​អន្តរា​គមន៌​នេះ​និង​ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ទី​១៩​ ខែ​ សី​ហា ​ឆ្នាំ​២០​១៤​ ដោយ​ក្នុង​នោះ​ក៏​មាន​សន្និ​សីទ​សារ​ពត៌​មាន​ផង​ដែរ​ ៕ ​
រូបភាពកាលពីថ្ងៃទី១៣ខែសីហាឆ្នាំ២០១៤ ៖
ស្ត្រីមកពីភូមិឡពាងដែលដួលសន្លប់

ស្ត្រីមកពីភូមិឡពាងបានដួលសន្លប់បន្តរបន្ទាប់


ព្រះសង្ឃបានជួយក្មេងម្នាក់ ខណៈម្តាយគេត្រូវបានសន្លប់


កងកម្លាំងចម្រុះជាង១០០នាក់បានព័ទ្ធស្នាក់ការយុវជនមហានគរ

កងកម្លាំងចម្រុះ ប្រមាណជាង ១០០នាក់ព័ទ្ធទីស្នាក់ការ យុវជនមហានគរ និង មាតាធម្មជាតិ ខណៈពួកគេមានបំណងជិះកង់ ផ្សព្វផ្សាឱ្យមហាជនស្គាល់តំបន់អារ៉ែង និង ចូលរួមក្នុងការ ការពារបរិស្ថាន ៕

សកម្មភាពនៃការព័ទ្ធទីស្នាក់ការយុវជនមហានគរ
កង់ដែលក្រុមយុវជនត្រៀមនឹងជិះដើម្បីផ្សព្វផ្សាតំបន់អារ៉ែង


Friday, August 15, 2014

CFSWF និងACTED-PSF ចុះ MOU រយៈ​ពេលបីឆ្នាំ​លើ​គម្រោង​បណ្តុះ​បណ្តាល​កម្មករ​ផ្នែក​សេវា​កំសាន្ត

បទសំភាសន៍ជាមួយ លោកស្រី អ៊ុំ សុភី អ្នកតំណាងឱ្យសហគមន៍ឡពាង

បទសំភាសន៍ជាមួយ លោកស្រី អ៊ុំ សុភី អ្នកតំណាងឱ្យសហគមន៍ឡពាង ដែលកំពុងមានជម្លោះដីធ្លី ជាមួយលោកជំទាវ ជា ខេង នាថ្ងៃទី ១៣ សីហា ២០១៤៕

អគ្គី​ភ័យ​ឆាប​ឆេះ​រោង​ចក្រ​រ៉ុង​ឈាង​

នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ខែ​សី​ហា​ឆ្នាំ​២០១៤​មាន​អគ្គី​ភ័យ​ឆាប​ឆេះរោង​ចក្រ​​រ៉ុង​ឈាង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង​ក្បែ​សួន​វឌ្ឍនៈ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ក្រុងភ្នំពេញ​ ។ ក្នុងនោះគេ​ឃើញ​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​កង​ពល​ ង៧០ ចំនួន​១០គ្រឿង​​បានទៅ​ពន្លត់ទាន់​ពេល​វេលា​ ។ រហូត​មក​ដល់ម៉ោង​៩​ព្រឹកថ្ងៃ​ដដែល​នេះគេ​មិនទាន់​ដឹងច្បាស់ពីការឆេះនេះនៅឡើយទេ ៕
 រូបភាពកាសែតសហគមន៍ ៖

សកម្មភាពនៃការពន្លត់អគ្គីភ័យ
សកម្មភាពនៃការពន្លត់អគ្គីភ័យ

ពល​រដ្ឋ​សង្ស័​យ​ថា​មាន​ការ​កាប់​បំ​ផ្លាញ​ព្រៃ​នៅ​តំបន់​ប្រា​សាទ​បុ​រាណ

ពល​រដ្ឋ​រស់​នៅ​ខេត្ត​សៀម​រាប​មាន​ការ​ព្រួយ​បារ​ម្ភ​ពី​ការ​កាប់​បំ​ផ្លា​ញ​ព្រៃ​នៅ​តំ​បន់​ប្រា​សាទ​បុ​រាណ​អង្គ​រ​​​បន្ទាប់​ពី​ពួក​គាត់​ជា​រៀង​រាល់​ថ្ងៃ​តែងឭ​សម្លេង​​ម៉ា​ស៊ីន​អា​ឈើរ​ចេញពី​តំបន់​ហាម​ឃាត​របស់អជ្ញាធរអប្សរា ៕ ចុចទីនេះដើម្បីស្តាប់សម្លេង==>http://www.vopkh.net/infor15082014-sr-01/

Thursday, August 14, 2014

ពល​រដ្ឋ​ខេត្ត​កំ​ពង់​ស្ពឺ​នៅ​តែ​ជន​រង​គ្រោះ​ក្នុង​ការ​អភិ​វឌ្ឍ​ន៍​របស់​ក្រុម​ហ៊ុន​ស្ករ​អំ​ពៅ ​

នៅ​ ថ្ងៃទី ​១៤ ​ ខែ សី​ហា ឆ្នាំ ​២០​១៤ នៅវេលាម៉ោងប្រហែលជា ៨និង៣០ 
នាទីព្រឹក ប្រជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺប្រមាណជា ២០០នាក់ មកពីស្រុកថ្ពង់ និង តំបន់ឳរ៉ាល់ ខេត្តកំពង់ស្ពឺបានមកប្រមូលផ្តុំតវ៉ានៅមុខធនាគា ANZ ROYAL ដោយសារធនាគាមួយនេះបានផ្តល់ប្រាក់កម្ចីទៅក្រុមហ៊ុន លោក លី យ៉ុង ផាត់ ដើម្បីវិនិយោគទៅលើដំណាំអំពៅ ៕

សកម្មភាពប្រជាពលរដ្ឋធ្វើការតវ៉ា

សកម្មភាពប្រជាពលរដ្ឋធ្វើការតវ៉ា

សកម្មភាពប្រជាពលរដ្ឋធ្វើការតវ៉ា

សកម្មភាពប្រជាពលរដ្ឋធ្វើការតវ៉ា

សកម្មភាពប្រជាពលរដ្ឋធ្វើការតវ៉ា