ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤ ប្រជាពលរដ្ឋប្រមាណជិត១០០នាក់ តំណាងឲ្យ៣៨០គ្រួសារ មកពីឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មកតវ៉ានៅសួនច្បារក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំកិច្ចអន្តរាគមន៍ ក្នុងករណីជម្លោះដីធ្លីរវាប្រជាពលរដ្ឋនិងអភិបាលខេត្តក្រចេះ។ គូសបញ្ជាក់ថា កាលពី២ឆ្នាំមុន ដីដែលមានជម្លោះនេះត្រូវបានក្រុមយុវជនស្ម័គចិត្ត ចុះទៅវាស់វែងរួចរាល់ហើយ តែអជ្ញាធរនៅពុំទាន់ចេញប័ណ្ណកម្មសិទ្ធិនៅឡើយ៕

ប្រជាពលរដ្ឋមកពីខេត្តក្រចេះ មកសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
No comments:
Post a Comment