ប្រជាពលរដ្ឋប្រមាណ ២៨០នាក់ដែលមានបញ្ហាដីធ្លីមកពីខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងបានធ្វើដំណើរតាមរថយន្តចំនួន៨គ្រឿងបានធ្វើដំណើរមកដល់ភ្នំពេញនៅម៉ោងប្រមាណជា ៩៖៥០យប់។ ពួកគាត់កំពុងស្នាក់នៅក្នុងវត្ត ពុទ្ធិយារាម ដែលឋិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ (ទុលមុខព្រះបរមរាជវាំង ត្រើយខាងកើត)។
កាលពីម៉ោងប្រមាណជា៦ល្ងាច មានក្រុមសន្តិសុខប្រមាណជា ៥០នាក់បានទៅដល់វត្ត ដោយមានអ្នកខ្លះឈរនៅក្នុងវត្ត និងនៅក្រៅវត្ត ទំនងជាមកហាមឃាត់ការស្នាក់នៅរបស់ប្រជាពលរដ្ឋ តែក្រោយពីមានការមកដល់របស់ប្រជាពលរដ្ឋ ចំនួន៣ឡានដំបូង ចៅសង្កាត់ជ្រោយចង្វារបានមកស្វាគមន៍ និងរងទឹកជូនប្រជាពលរដ្ឋ ហើយកងកំលាំងសន្តិសុខទាំងនោះក៏បានដកចេញទៅវិញដែរ។
រហូតមកដល់ម៉ោង ១០យប់នេះ ពួកគាត់កំពុងតែសម្រាក់។ មិនទាន់មានព័ត៌មានណាមួយពីពួកគាត់ថានឹងទៅកន្លែងណានៅថ្ងៃស្អែកនោះទេ។
ប្រជាពលរដ្ឋប្រមាណ ២៨០នាក់ដែលមានបញ្ហាដីធ្លីមកពីខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងបានធ្វើដំណើរតាមរថយន្តចំនួន៨គ្រឿងបានធ្វើដំណើរមកដល់ភ្នំពេញនៅម៉ោងប្រមាណជា ៩ៈ៥០យប់។ ពួកគាត់កំពុងស្នាក់នៅក្នុងវត្ត ពុទ្ធិយារាម ដែលឋិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ (ទុលមុខព្រះបរមរាជវាំង ត្រើយខាងកើត)។
កាលពីម៉ោងប្រមាណជា៦ល្ងាច មានក្រុមសន្តិសុខប្រមាណជា ៥០នាក់បានទៅដល់វត្ត ដោយមានអ្នកខ្លះឈរនៅក្នុងវត្ត និងនៅក្រៅវត្ត ទំនងជាមកហាមឃាត់ការស្នាក់នៅរបស់ប្រជាពលរដ្ឋ តែក្រោយពីមានការមកដល់របស់ប្រជាពលរដ្ឋ ចំនួន៣ឡានដំបូង ចៅសង្កាត់ជ្រោយចង្វារបានមកស្វាគមន៍ និងរងទឹកជូនប្រជាពលរដ្ឋ ហើយកងកំលាំងសន្តិសុខទាំងនោះក៏បានដកចេញទៅវិញដែរ។
រហូតមកដល់ម៉ោង ១០យប់នេះ ពួកគាត់កំពុងតែសម្រាក់។ មិនទាន់មានព័ត៌មានណាមួយពីពួកគាត់ថានឹងទៅកន្លែងណានៅថ្ងៃស្អែកនោះទេ។
រាយការណ៏ដោយ ម៉ាលីនា និង ស្រស់
![]() |
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីដែលទើបមកដល់វត្តពុទ្ធយារាម |
No comments:
Post a Comment