អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Tuesday, May 20, 2014

ក្រុម​សន្តិសុខ​ចេញ​មក​វ៉ៃ​​ប្រជា​ពលរដ្ឋ​នៅ​ក្រៅ​របាំង​បិទ​ផ្លូវ

ខណៈដែលក្រុមប្រជាពលរដ្ឋទាមទារឲ្យដោះលែង២៣នាក់​នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ២០១៤ នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ក្រុម​សន្តិសុខ​ចេញ​មក​វាយ​​ប្រជា​ពលរដ្ឋ​​នៅ​​ក្រៅ​របាំង​​​បិទ​ផ្លូវ។

Tuesday, May 13, 2014

បុគ្គ​លិក​រោង​ចក្​រផលិត​ស្រា​បៀរ​អង្គរ យោគ​ជ័យ​ក្នុង​ការ​ទាម​ទារ​ប្រាក់​គោល​ទាប​បំផុត ១៥០ ដុល្លារ


នៅ​ថ្ងៃទី ០៩ ខែ​ឧសភា ឆ្នាំ២០១៤ បុគ្គលិក​រោង​ចក្រ​ផលិត​ស្រា​បៀរ​អង្គរបាន​សម្រេច​ចិត្ត​ចូលធ្វើ​ការ​វិញ​បន្ទាប់​ពី​ថៅ​កែរោង​ចក្រ​ទទួល​យក​សំណើរ​សុំតំឡើង​ប្រាក់ឈ្នួល​គោល​ទាប​បំផុត ១៥០ដុល្លារ ដែល​ការ​ទាមទារ តាំងពី​ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៤ កន្លងមក។

យោង​តាម​លិខិត​ស្នើរ​សុំរបស់​កម្មករ​ និយោជិត ដែល​ដាក់​ទាមទារ​ជាមួយ​ថៅកែ​រោងចក្រ​ផលិត​ស្រាបៀរអង្គរ ដើម្បី​ដោះ​ស្រាយ​ក្នុងការ​ដំឡើង​ប្រាក់​ខែសម្រាប់​កម្មករ​និយោជិត​ គ្រប់ផ្នែកមាន ទី១ សូមឲ្យ​មានការ​​ដំឡើង​ប្រាក់​ខែ​​គោរព​​ទៅតាម​គោល​ការណ៍​របស់ក្រុមហ៊ុន ទី២ សូម​ឲ្យមានការដំ​ឡើង​ប្រាក់ខែឲ្យ​សក្តិសម​ទៅតាម​តួនាទី និង​ស្នាដៃ​ការងារ​របស់​កម្មករ​និយោជិត ទី៣ សូម​កំណត់​ឲ្យបាន​ទាបបំផុត​នៃប្រាក់​ខែគោល​របស់​កម្មករ​និយោជិត​ត្រឹម ១៥០ដុល្លារ និងទី៤ សម្រាប់​កម្មករ​និយោជិត​ផ្នែក​បច្ចេកទេស​សូមឲ្យ​មានការ​កំណត់​ខែ​គោល​ឲ្យ​ បាន​សមរម្យ។ លិខិត​របស់​ក្រុមកម្មករ​និយោ​ជិតក៏បាន​បន្តទៀតថា មូលហេតុដែលធ្វើឲ្យពួកគេធ្វើការទាមទារ​ ដោយសារតែការតំឡើប្រាក់ខែរបស់ក្រុមហ៊ុនកន្លងមកឃើញថា គ្រប់ផ្នែកទាំងអស់តែងតែមិនទទួលបាននូវការតំ​ ឡើងប្រាក់ខែឲ្យបានសមរម្យទៅនឹងគោលការណ៍របស់ក្រុមហ៊ុន និងការងារបច្ចេកទេសនោះទេ។ ខ្លឹមសារ​របស់លិខិតក៏បាន​សង្កត់ធ្ងន់ថា ការងារផ្នែកបច្ចេកទេស មានហានិភ័យខ្ពស់ជាមួយនឹងអាយុជីវិត។
លោក រ៉ន ជីវ័ន្ត បុគ្គលិកផ្នែកវិស្វកម្មករ(Engineering) បានមានប្រសាសន៍ថា ក្រុមហ៊ុនស្រាបៀរអង្គរជាមួយ​ដែលមានស្ថិតក្នុងលំដាប់ស្តង់ដារ​ ហេតុអ្វីបានជាគ្រាន់តែដំឡើងប្រាក់ខែឲ្យកម្មករនិយោជិតឲ្យបានសមរម្យមិន​បាន?
លោក តាំង ណារ៉េន បុគ្គលិកផ្នែកស្ងោរស្រាបៀរបានមានប្រសាសន៍ថា ជំហររបស់កម្មករនិយោជិតនឹងនៅតែ​ បន្តធ្វើកូដកម្មប្រសិនបើមិនមានដំណោះស្រាយមួយសមរម្យសម្រាប់ពួកគេ។
លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា ដែលបានចូលចរចាជាមួយ​ភាគីថៅកែក្រុមហ៊ុនបានមានប្រសាសន៍ថា ក្រោយពីជំនួបចរចាជាមួយភាគីក្រុមហ៊ុនអស់រយៈពេលជាច្រើនម៉ោង​មក ក្រុមហ៊ុនបានយល់ព្រមដំ​ឡើងប្រាក់ឈ្នួលគោលទាបបំផុតត្រឹម ១៥០ដុល្លារ ដល់កម្មករនិយោជិតទាំងអស់​នៅ​​ក្នុង​ក្រុមហ៊ុន។ លោក ស ម៉ូរ៉ា បានបន្តទៀតថា ចំនែកបញ្ហាផ្សេងៗទៀត ភាគីថៅកែក្រុមហ៊ុនក៏បានលើកទឹក​ចិត្តឲ្យ​ដាក់​ជជែកពិភាក្សានៅ​ពេល​​ក្រោយ​ ៗទៀត។

ខាងភាគីក្រុមហ៊ុនក៏បានបញ្ជាក់ពីជំហរក្នុងការដោះស្រាយបញ្ហាផ្សេងៗទៀតដែលកើតមាននៅគ្រប់ពេលវេលា គឺក្រុមហ៊ុនរីករាយក្នុងការដោះស្រាយជូនកម្មករនិយោជិត ២៤ ម៉ោង៕

បុគ្គលិកនៃក្រុមហ៊ុនកាលតិចទាមទារប្រាក់ឈ្នួលគោលទាបបំផុត ១៦០ ដុល្លារ [Caltex Workers strike to Demand Minimum Wage 160$ ]

Monday, May 12, 2014

We will only use gasoline and buy goods from Caltex stations when Chevron pays their workers a minimum wage of $160 per month

យើង​​នឹង​ប្រើ​សាំង​ និង​ទំនិញ​ពី​​ស្ថានីយ៍​​​កាល់​តិច លុះ​ត្រា​តែ​​ក្រុម​ហ៊ុន​​ឆេវរ៉ុន (Chevron) ផ្ដល់​ប្រាក់​ខែ​​ជូន​កម្មករ​​តិច​បំផុត​​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​​។

សហគមន៍​ស្រុក​ស្នួល ខេត្ត​ក្រ​ចេះ​ជាង​២០០​នាក់​ដាក់​ញត្តិ​ប្ដឹង​មន្ត្រី​បក្ស​ពួក​​​អភិបាល​​ខេត្ត​ក្រចេះ​​ក្នុង​រឿង​រំលោភ​ដី​ធ្លី


 នៅថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០១៤ វេលា​ម៉ោង​០៨​ព្រឹក​ សហគមន៍​ស្រុក​ស្នួល ខេត្ត​ក្រ​ចេះ​ជាង​២០០​នាក់​​​​​​ជួប​​​ជុំ​​​គ្នា​​នៅ​​រាជ​​ធានី​​ភ្នំពេញ ដើម្បី​នាំ​ញត្តិ​ប្តឹង​បដិសេធ​ស្នាម​មេ​ដៃ​ដែល​ក្រុម​មន្ត្រី​បក្ស​ពួក​អភិបាល​ខេត្តក្រចេះ​បាន​បោក​បញ្ឆោត​លើ​សេច​ក្តី​ទុក​ចិត្ត ដោយ​​​កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤​កន្លង​ទៅ​នេះបា​​​​​​​ន​​​​ប្រមូល​ស្នាម​​មេ​​ដៃ​​ពួក​​គាត់​​​ហើយ​​ប្រាប់​ក្រុម​ហ៊ុន​​ថា សហគមន៍​​ព្រម​​ប្រគល់​ដី​ឲ្យ​ក្រុម​ហ៊ុន​យួន ឈ្មោះ​ប៊ិញ​ភឿក​២​​។

ពួក​គាត់​​ធ្វើ​ការ​បែង​ចែក​ជា​៥​​ទិស​​ដៅ​​សំខាន់​ៗ​​ផ្សេង​​គ្នា​ ក្នុង​​ពេល​​តែ​​មួយ​​​ដាក់​តាម​ស្ថាប័ន​រដ្ឋ​ដូច​ជារដ្ឋសភា ព្រឹទ្ធសភា ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ក្រ​សួង​មហា​ផ្ទៃ និង​អាជ្ញា​ធរ​ជាតិ​ដោះ​ស្រាយ​ ទំ​នាស់​ដី​ធ្លី​​ជា​​​ដើម​​។

ព័ត៌មាន​លម្អិត​សូម​​ទាក់​​ទង​​តំ​ណាង​ ប្រ​ជា​​ពល​រដ្ឋ​​តាម​​ទូរ​ស័ព្ទ​​លេខ​​៖
(1) ០៨៨ ៣១ ៤៥ ៩៧១,
(2) ០១២ ៩០៧ ១៥១

Thursday, May 8, 2014

កម្មកររោងចក្រផលិតស្រាបៀរអង្គរប្រចាំក្រុងព្រះសីហនុធ្វើកូដកម្មនៅព្រឹកនេះ

នៅ​ព្រឹក​ថ្ងៃ​ទី​០៨​ ខែ​ឧសភា​ ឆ្នាំ​២០១៤ កម្មករ​និយោជិត​ផ្នែក​វិស្វកម្ម(Engineering និង​ផ្នែក​ផ្សេង​ៗ​ទៀត ប្រមាណ​ជាង​១០០​នាក់​ បាន​ធ្វើ​កូដ​កម្ម​ទាម​ទារ​លក្ខ​ខណ្ឌ​ការ​ងារ​មួយ​ចំនួន។ ពួក​គាត់​បាន​ធ្វើ​កូដ​កម្ម​ នៅ​មុខ​រោង​ចក្​រផលិត​ស្រា​បៀរ​អង្គរ​ក្រុង​ព្រះ​សីហនុ​។

លោក សេ ណាក់ បុគ្គលិក​ផ្នែក​វិស្វកម្ម​បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​កូដ​កម្ម​នៅ​ថ្ងៃ​នេះ កម្មករ/​និយោជិត​ទាំង​អស់​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន តំ​ឡើង​ប្រាក់​ខែ​សម្រាប់​បុគ្គលិក​ផ្នែក​វិស្វកម្ម(Engineering) ទាបបំផុត ១៥០​ដុល្លារ និង​ការ​តំ​ឡើង​ប្រាក់​ខែ​សម្រាប់​កម្មករ​ឲ្យ​មាន​សមភាព​តាម​មុខ​តំណែង​។​

សូម​បញ្ជាក់​ថា ប្រាក់​ខែ​របស់​បុគ្គលិក​ផ្នែក​វិស្វកម្មសព្វ​ថ្ងៃ​ទាប​បំផុត​ត្រឹម​តែ​១២០​ដុល្លារប៉ុន្​នោះ៕

ទំនាក់ទំនងព័ត៌មានលម្អិត៖
-​ លោក សេ ណាក់ 010 347 894
- លោក ជ័យ សំបូរ 070 997 289

សូមរង់​ចាំ​​ព័ត៌មាន​លំអិត​នៅ​ពេល​ក្រោយ​!!!

Tuesday, May 6, 2014

ក្រុម​សិទ្ធិ​មនុស្ស​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​មើល​​កន្លែង​​​ដាក់​​ពង្រាយ​​​​ឡាន​ទឹក​​នៅ​ខាង​កើត​សាលា​ដំបូង​

រថយន្ត​សម្រាប់​​ពន្លត់​​អគ្គិភ័យ​របស់​​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​ដាក់​សម្រាប់​ទប់​ទល់​​អ្នក​តវ៉ា

ដោយ ម៉ា ចិត្រា៖ ថ្ងៃទី៦​ ខែឧសភា ឆ្នាំ២០១៤

ខ្ញុំ​សូម​​សម្ដែង​​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​បាន​ផ្តល់​រថ​យន្ត​ពន្លត់​អគ្គិភ័យ​ដល់​រដ្ឋា​ភិ​បាល​លោក​ហ៊ុន សែន​ ព្រោះ​រដ្ឋា​ភិបាល​នេះ​បាន​យក​ឡាន​ទឹក​ដែល​ជា​ជំ​នួយ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ មក​ធ្វើ​បាប​ប្រជាពល​រដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ទៅ​វិញ​។

ឡាន​ទឹក​នេះ​ដាក់​ត្រៀម​បាញ់​ប្រជា​ពល​រដ្ឋ​ដែល​មក​តាម​ដាន​សវនាការ​អ្នក​ទាំង​២៣​រូប​នៅ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ២០១៤​នេះ​។​ 





រូបភាព​នៃសវនាការ​របស់​អ្នក​ជាប់ឃុំទាំង២១នាក់

លោក​ ចាន់ ពុទ្ទិស័ក្ត នៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី៦ ខែឧសាភា ឆ្នាំ២០១៤។ 
លោក​ ថេង សាវឿន នៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី៦ ខែឧសាភា ឆ្នាំ២០១៤។ 
លោក​ វន់ ពៅ នៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី៦ ខែឧសាភា ឆ្នាំ២០១៤។ 
ពិធីសូត្រមន្ត​របស់​អ្នកគាំទ្រ​ដោះលែងអ្នកទាំង២៣​នៅ​មុខ​វត្តព្រះពុទ្ធខាង​កើត​សាលាដំបូងរាជធានីភ្នំពេញ
ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ 
បារាស​ការពារ និងទប់ស្តាត់​របស់អាជ្ញាធរ​នៅក្បែរវត្តព្រះពុទ្ធចំងាយប្រហែល២០០ម ពីសាលាដំបូង។
ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤
បារាស​ការពារ និងទប់ស្តាត់​របស់អាជ្ញាធរ​នៅក្បែរវត្តព្រះពុទ្ធចំងាយប្រហែល២០០ម ពីសាលាដំបូង។
ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤
អ្នកគាំទ្រអោយ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​២៣​នាក់​ ឈរលើកពាក្យស្លោកថា "ដោះលែងអ្នកទាំង២៣ឥឡូវ"
នៅមុខបារាសរបស់អជ្ញាធរ ក្បែរវត្តព្រះពុទ្ធ។  ថ្ងៃទី៦ ខែឧសាភា ឆ្នាំ២០១៤
ឡាន​បាញ់ទឹក​ជាច្រើនគ្រឿងបាន​ដាក់​នៅខាងលិច​​សាលាដំបូងរាជធានីភ្នំពេញ​ក្បែរ​ផ្សារទំនើប Lucky Mall
ពេលសវនាការ​រឿងអ្នកទាំង២៣។ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤
បារាសរបស់អាជ្ញាធររារាំងអ្នកគាំទ្ររបស់អ្នកជាប់ឃុំទាំង២៣នាក់​នៅខាងលិច​សាលាដំបូង​ប្រមាន​២០០ម
ក្នុងថ្ងៃសវនាការ។ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤
អ្នកគាំទ្រអោយ​មានការ​ដោះលែងអ្នកទាំង២៣នាក់​មកស្រែកគាំទ្រនៅខាលលិចសាលាដំបូង។
ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤។



សន្និសីទ​កាសែត​​របស់សហគមន៍​​ត្រពាំង​ល្វា​​

ដោយ ឈាង រិទ្ធី៖

សហគមន៍​ត្រ​ពាំង​ល្វា​​បាន​ធ្វើ​សន្និសីទ​កា​សែត​មួយ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៤​ នៅ​ឯ​សហគមន៍​របស់​ពួក​គេ​ដោយ​​ទាម​​ទារ​​ឲ្យ​​អាជ្ញាធរ​​រដ្ឋា​ភិបាល​​រក​​ដំណោះ​ស្រាយ​​សម​រម្យ​​ក្នុង​រឿង​​ដី​ធ្លី និង​​​ផ្ទះ​​សម្បែង​​របស់​ពួក​គេ​​ដែល​ប៉ះ​ពាល់​​ក្នុង​​តំបន់​​អភិវឌ្ឈន៍។ ពួក​គេ​មិន​ចង់​​បាន​អ្វី​​ទេ ក្រៅ​ពី​​ផ្ទះ​ដែល​ពួក​គេ​រស់​នៅ​សព្វ​ថ្ងៃ​​ ដូច​ដែល​បាន​​រស់​នៅ​​ដោយ​សុខ​សាន្ត​​ជិត​​សាលារៀន​ ផ្សារ ផ្លូវថ្នល់ និង​មន្ទីរពេទ្យ​។​