អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Tuesday, May 13, 2014

បុគ្គ​លិក​រោង​ចក្​រផលិត​ស្រា​បៀរ​អង្គរ យោគ​ជ័យ​ក្នុង​ការ​ទាម​ទារ​ប្រាក់​គោល​ទាប​បំផុត ១៥០ ដុល្លារ


នៅ​ថ្ងៃទី ០៩ ខែ​ឧសភា ឆ្នាំ២០១៤ បុគ្គលិក​រោង​ចក្រ​ផលិត​ស្រា​បៀរ​អង្គរបាន​សម្រេច​ចិត្ត​ចូលធ្វើ​ការ​វិញ​បន្ទាប់​ពី​ថៅ​កែរោង​ចក្រ​ទទួល​យក​សំណើរ​សុំតំឡើង​ប្រាក់ឈ្នួល​គោល​ទាប​បំផុត ១៥០ដុល្លារ ដែល​ការ​ទាមទារ តាំងពី​ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៤ កន្លងមក។

យោង​តាម​លិខិត​ស្នើរ​សុំរបស់​កម្មករ​ និយោជិត ដែល​ដាក់​ទាមទារ​ជាមួយ​ថៅកែ​រោងចក្រ​ផលិត​ស្រាបៀរអង្គរ ដើម្បី​ដោះ​ស្រាយ​ក្នុងការ​ដំឡើង​ប្រាក់​ខែសម្រាប់​កម្មករ​និយោជិត​ គ្រប់ផ្នែកមាន ទី១ សូមឲ្យ​មានការ​​ដំឡើង​ប្រាក់​ខែ​​គោរព​​ទៅតាម​គោល​ការណ៍​របស់ក្រុមហ៊ុន ទី២ សូម​ឲ្យមានការដំ​ឡើង​ប្រាក់ខែឲ្យ​សក្តិសម​ទៅតាម​តួនាទី និង​ស្នាដៃ​ការងារ​របស់​កម្មករ​និយោជិត ទី៣ សូម​កំណត់​ឲ្យបាន​ទាបបំផុត​នៃប្រាក់​ខែគោល​របស់​កម្មករ​និយោជិត​ត្រឹម ១៥០ដុល្លារ និងទី៤ សម្រាប់​កម្មករ​និយោជិត​ផ្នែក​បច្ចេកទេស​សូមឲ្យ​មានការ​កំណត់​ខែ​គោល​ឲ្យ​ បាន​សមរម្យ។ លិខិត​របស់​ក្រុមកម្មករ​និយោ​ជិតក៏បាន​បន្តទៀតថា មូលហេតុដែលធ្វើឲ្យពួកគេធ្វើការទាមទារ​ ដោយសារតែការតំឡើប្រាក់ខែរបស់ក្រុមហ៊ុនកន្លងមកឃើញថា គ្រប់ផ្នែកទាំងអស់តែងតែមិនទទួលបាននូវការតំ​ ឡើងប្រាក់ខែឲ្យបានសមរម្យទៅនឹងគោលការណ៍របស់ក្រុមហ៊ុន និងការងារបច្ចេកទេសនោះទេ។ ខ្លឹមសារ​របស់លិខិតក៏បាន​សង្កត់ធ្ងន់ថា ការងារផ្នែកបច្ចេកទេស មានហានិភ័យខ្ពស់ជាមួយនឹងអាយុជីវិត។
លោក រ៉ន ជីវ័ន្ត បុគ្គលិកផ្នែកវិស្វកម្មករ(Engineering) បានមានប្រសាសន៍ថា ក្រុមហ៊ុនស្រាបៀរអង្គរជាមួយ​ដែលមានស្ថិតក្នុងលំដាប់ស្តង់ដារ​ ហេតុអ្វីបានជាគ្រាន់តែដំឡើងប្រាក់ខែឲ្យកម្មករនិយោជិតឲ្យបានសមរម្យមិន​បាន?
លោក តាំង ណារ៉េន បុគ្គលិកផ្នែកស្ងោរស្រាបៀរបានមានប្រសាសន៍ថា ជំហររបស់កម្មករនិយោជិតនឹងនៅតែ​ បន្តធ្វើកូដកម្មប្រសិនបើមិនមានដំណោះស្រាយមួយសមរម្យសម្រាប់ពួកគេ។
លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា ដែលបានចូលចរចាជាមួយ​ភាគីថៅកែក្រុមហ៊ុនបានមានប្រសាសន៍ថា ក្រោយពីជំនួបចរចាជាមួយភាគីក្រុមហ៊ុនអស់រយៈពេលជាច្រើនម៉ោង​មក ក្រុមហ៊ុនបានយល់ព្រមដំ​ឡើងប្រាក់ឈ្នួលគោលទាបបំផុតត្រឹម ១៥០ដុល្លារ ដល់កម្មករនិយោជិតទាំងអស់​នៅ​​ក្នុង​ក្រុមហ៊ុន។ លោក ស ម៉ូរ៉ា បានបន្តទៀតថា ចំនែកបញ្ហាផ្សេងៗទៀត ភាគីថៅកែក្រុមហ៊ុនក៏បានលើកទឹក​ចិត្តឲ្យ​ដាក់​ជជែកពិភាក្សានៅ​ពេល​​ក្រោយ​ ៗទៀត។

ខាងភាគីក្រុមហ៊ុនក៏បានបញ្ជាក់ពីជំហរក្នុងការដោះស្រាយបញ្ហាផ្សេងៗទៀតដែលកើតមាននៅគ្រប់ពេលវេលា គឺក្រុមហ៊ុនរីករាយក្នុងការដោះស្រាយជូនកម្មករនិយោជិត ២៤ ម៉ោង៕

No comments:

Post a Comment