អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Tuesday, October 21, 2014

កម្មកររោងចក្រ Nishiku ៨នាក់ រងគ្រោះដោយសារអគាររោងចក្របាក់ស្រុត

កាលពីព្រឹកថ្ងៃទី២១ តុលា ២០១៤ វេលាម៉ោង ប្រមាណ ៩និង៣០នាទី កម្មកររោងចក្រ Nishiku ដែលស្ថិតនៅ
 ស្រុកបាទី ខេត្តតាកែវ បានប្រទះនឹង ការរលំបាក់ស្រុកនៃ អគាររោងចក្រ មកសង្កត់លើ កម្មករ ដែលកំពុងធ្វើការងារ 
បណ្តាលអោយ កម្មករយ៉ាងតិច ៨នាក់ បានរងរបួស ហើយកំពុងតែសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកបាទី។

កម្មការី ដែលកំពុងសម្រាកព្យាបាល មានឈ្មោះដូចខាងក្រោម ៖
ឡុង ចាន់រ៉ុង ឆន ធារី នួន ធី ដន ផារី វង្ស ច្រឹប ដួង ម៉ាឡៃ សៀន សុផា អឿន ពេជ្រ

រូបភាពដោយ៖ សំបូរ
កម្មការនី ត្រូវបានបញ្ជូលមកមន្ទីពេទ្យបង្អែកបាទី

កម្មការនី ត្រូវបានបញ្ជូលមកមន្ទីពេទ្យបង្អែកបាទី

កម្មការនី ត្រូវបានបញ្ជូលមកមន្ទីពេទ្យបង្អែកបាទី

កម្មការនី ត្រូវបានបញ្ជូលមកមន្ទីពេទ្យបង្អែកបាទី

Monday, October 13, 2014

សហគមន៍​រងគ្រោះ​បាន​បិទ​ផ្លូវ​នៅ​មុ​ខ​សាលាខេត្តព្រះ​សីហនុ

សហគមន៍​រងគ្រោះ​៤៥០នាក់​បានសម្រេច​ចិត្ត​បិទ​ផ្លូវ​នៅ​មុ​ខ​សាលាខេត្ត​ព្រះសីហនុ
 ក្នុង​គោល​បំណង​ស្នើរអោយ​អជ្ញាធរ​ខេត្ត​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​របស់ពួកគាត់​សូមទូរស័ព្ទទំនាក់ទំនង​តំណាង​សហគមន៍​ ០៧០ ៣៤៣៤៤៣៕
រូបភាពដោយ តេង សាវឿន ៖
សកម្មភាពនៃការតវ៉ា និងបិទផ្លូវនៅមុខសាលាខេត្តព្រះសីហនុ

Thursday, October 9, 2014

បុរស ២នាក់ បានស្លាប់នៅកន្លែងកើតហេតុ ដោយការស្ទាក់កាប់ជាច្រើនកំាបិត

កំពង់​ស្ពឺ៖ មាន​អំពើ​ឃាតកម្ម​មួយ​នៅ​លើ​ផ្លូវ​44​នៅ​វេលាម៉ោង​8. 10​នាទី​ថ្ងៃ​ទី​09​/ខែ​
តុលា​ឆ្នាំ2014​​នៅ​លើ​ផ្លូវ​លេខ​44​ឋិត​នៅ​ក្នុង​ភូមិ​ថ្ម​​គប់ ​ឃុំ​អម​លាំង​ ស្រកថ្ពង​
ខេត្ត​កំពង់ស្ពឺ​។​ជន​រងគ្រោះ​១ឈ្មោះ​ មៅ ​សង្ហា​ ភេទប្រុស​
អាយុ28ឆ្មាំរស់នៅភូមចំបក់ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
2ឈផះសុត សុខភីភេទប្រុស អាយុ21ឆ្នាំ រស់នៅភូមិភូមិជ្រែ ឃុំតាំងស្យា

ស្រុកភ្នំស្រូច ខេត្តកំពង់ស្ពឺជនរងគ្រោះត្រូវបានគេកាប់នៅពេលកំពង់
ជិះម៉ូតូចេញពីក្រុមហ៊ុនកិនថ្មមួយនៅចំណុចអូរទេះភ្លូក ឃុំអមលាំង ស្រុកថ្ពង

ខេត្តកំពង់ស្ពឺត្រូវជនមិនស្គាល់មុខស្ទាក់កាប់និងវាយអោយ
ស្លាប់ទាំងពីនាក់នៅនិងកន្លែងកើតហេតុ។
ហើយមានម៉ូតូមួយគ្រើងរបស់ជនរងគ្រោះមានព័ណខ្មៅពាក់ស្លាកលេខ 1Cនិងមិនមាន
បាត់ទ្រព្យសម្បត្តិរបស់ជនរងគ្រោះនោះទេជនរងគ្រោះត្រូវគេកាប់និវាយជាច្រើនកន្លែង

រាយការណ៏ និងរូបភាពដោយ៖លីវ សារ៉ុម