អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Tuesday, October 15, 2013

Cambodian Youth Network meeting at local government

បណ្ដាញ​យុវជន​កម្ពុជា​ប្រជុំ​ជាមួយ​អាជ្ញាធរថ្នាក់​មូលដ្ឋាន

នៅថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៣នេះ បណ្តាញ​យុវ​ជន​​កម្ពុជា​បាន​​បើ​ក​កិច្ច​ប្រជុំ​​​ពិ​ភាក្សា​អំពី​បញ្ហា​យុវជន​ចំណាក​ស្រុក​ អំពើហិង្សា​ក្នុង​គ្រួសារ​ បញ្ហាក្មេង​ទំនើង និង​ការរៀប​ចំ​ផែន​ការ​​អំពី​បញ្ហា​យុវជន​ចំណាក​ស្រុក​ដាក់​ចូល​ក្នុង​ឃុំ​គឺ ​ឃុំតស៊ូ និងឃុំស្អាង ស្រុក​​ជ័យសែន ខេត្តព្រះវិហារ។ 

កិច្ច​ប្រជុំ​ពិភាក្សានេះ​មាន​ការ​ចូល​រួម​ពីសំណាក់​ មេឃុំទាំង២ ក្រុមប្រឹក្សា ស្មៀន មេភូមិ គ្រូ​បង្គោល​ភូមិ​ ប្រពលរដ្ឋ អនុភូមិ ជំទប់ទី១ និងទី២ ក្នុងឃុំទាង២។ សរុប​អ្នក​ចូល​រួម​មានចំនួន២៤នាក់​។ (អត្ថបទនិង​រូប​ថត​ដោយផានិត)

On October 15, 2013, Cambodian Youth Network organized a discussion meeting on the issues of youth migrants, domestic violence, youth gangs and preparing a plan on youth migrants to be integrated for Ki and Sa'ang commune of Preah Vihear's Senchey district. 

Participants in the meeting were chiefs of the two communes, commune council members and clerks, chiefs of villages, village training of trainers, ordinary people, deputy village chiefs, and the first and second deputy chiefs of the two communes. Totally, there were 24 participants. (Article and photo by Phanith)

Photo by Phanith, Media Operator

Photo by Phanith, Media Operator, October 2013

Photo by Phanith, Media Operator, October 2013


    

No comments:

Post a Comment