អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Thursday, October 17, 2013

30 community members completed a course in Training of Trainers on Economic Land Concession

គ្រូ​បង្គោល​​ផ្នែក​សិទ្ធិ​ដីធ្លី​និង​លំនៅឋានជាង​៣០​នាក់​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​​ស្ដីពី​​សម្បទានដី​​សេដ្ឋកិច្ច

គ្រូ​បង្គោល​ជាង​៣០​នាក់​​មក​ពី​​បណ្តា​សហគមន៍​នានា​​បាន​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ស្តីពីសម្បទានដី​សេដ្ឋកិច្ចដែល​រៀបចំ​ដោយ​អង្គការ​​សមធម៌​កម្ពុជា។ វគ្គបណ្ដុះ​បណ្ដាលនេះ​មាន​រយៈ​ពេល៤ថ្ងៃគឺ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​១៧​ខែ​តុលា ឆ្នាំ២០១៣ នៅរាជធា់នី​ភ្នំពេញ។

គោល​បំណង​នៃ​វគ្គ​បណ្តុះ​បណ្ដាល​នេះ​គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​និង​ចំណេះ​ដឹង​បន្ថែម​ទាក់​ទង​នឹង​ច្បាប់​ភូមិ​បាល​អនុក្រឹត្យ​ពាក់​ព័ន្ធ​​នឹង​​ការផ្ដល់​ ​សម្បទានដីសេដ្ឋកិច្ច ការចែករំលែក​បទ​​ពិសោធន៍​នៃ​ការ​បង្រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​សម្រាប់​ចុះ​បណ្តុះ​បណ្តាល​ដល់​ពល​រដ្ឋ​​ដែល​ទទួល​រង​ផល​ប៉ះពាល់​​ដោយ​សារ​សម្បទានដី​​សេដ្ឋ​កិច្ច ​និង​ហានិភ័យ​ធំៗ​ដែល​កើត​ឡើង និង​ដើម្បី​​ចាត់​វិធាន​ការ​ដោះ​ស្រាយ​៕ (អត្ថបទ​និង​រូបថត​ដោយ លោក ប៊ុត កុសល, អ្នក​កាសែត​សហគមន៍)

30 community trainers from different communities has completed a course in training of trainers on Economic Land Concession (ELC) which was organized by Equitable Cambodia. The training lasted from 13 to 17 October, 2013 and is conducted in Phnom Penh.

Group photo of community trainers, Photo by Mr. But Kosal, Cambodia Media Operator, 2013
The aim of the training is to build the capacity and knowledge on land law, relevant sub-decree, and economic land concession, share experience on how to train other people in their communities who are affected by ELC and huge risks and to take a resolution actions. (Article and photo by Mr. But Kosal, Cambodia Media Operator)

No comments:

Post a Comment