ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ខេត្តកំពង់ស្ពឺ៖ មានក្រុមអន្តរក្រសួងថ្នាក់ជាតិបានចុះមកបើកវេទិកាសាធារណៈមួយនៅក្នុងភូមិក្រវៀក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម ភោគ សុវណ្ណរិត ជាប្រធានក្រុមការងារពីថ្នាក់ជាតិ ហើយមានអាជ្ញាធរចូលរួមក្នុងវេទិកានេះដែរ។
ប្រជាពលរដ្ឋបានលើកឡើងអំពីបញ្ហាមួយចំនួនដូចតទៅ៖
- បញ្ហាដីធ្លីដែលមានប្លង់ហើយ បែរជាក្រុមហ៊ុនមិនឲ្យធ្វើ
- បញ្ហាទាហ៊ាននៅយាមក្រុមហ៊ុនស៊ីធីម៉ាត និងភ្នំពេញស៊ូហ្គើរបិទផ្លូវមិនឲ្យចេញចូល ហើយចាក់សោ និងបាញ់គំរាមប្រជាពលរដ្ឋ។
- បញ្ហានិស្សិតបានវាស់វែងឲ្យហើយ ប៉ុន្តែអាជ្ញាធរដកយកវិញ
- បញ្ហាព្រៃសហគមន៏ដែលថាកាត់ទុកឲ្យប្រជាពលរដ្ឋ
- បញ្ហាការកាប់បំផ្លាញព្រៃឈើបែបអាណាធិបតេយ្យ
- បញ្ហាការប្រើហិង្សាមកលើប្រជាពលរដ្ឋ ដូចជាដុតផ្ទះពួកគាត់
នៅក្នុងនោះដែរលោក លីវ សារ៉ុមបានក្រើនរំលឹកអំពីជំលោះដីធ្លី ដែលប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងមកថ្នាក់លើ ហើយថ្នាក់ជាតិបានណែនាំឲ្យតំណាងធ្វើជាយូរណាស់មកហើយ ព្រមទាំងសុំឲ្យដោះស្រាយប្រកបដោយភាពយុត្តិធម៌ចំពោះប្រជាពលរដ្ឋក្រីក្រ កុំមានភាពលំអៀងអ្នកមានដីពិតប្រាកត់ បែរជាអត់បានទទួលដីទៅវិញ។
អង្គវេទិកាបានបញ្ចប់ទៅនៅម៉ោង១១និង៣០នាទីថ្ងៃដដែល៕
No comments:
Post a Comment