សហជីពទាំង១៨ ទោះបីជាមានការហាមប្រាម និងគំរាមកំហែង បិទសិទ្ធិសេរីភាពក្នុងការធ្វើវេទិការសាធារណៈនៅទីលានប្រជាធិបតេយ្យដោយអាជ្ញាធររាជាធានីភ្នំពេញ ដែលស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ដែលនិយមរបបផ្ដាច់ការ ប្រើកម្លាំងប្រដាប់អាវុធបង្ក្រាប និងបាញ់សម្លាប់ប្រជាពលរដ្ឋខ្លួនឯងដោយគ្មានមេត្តាធម៌នោះក៏ដោយ ក៏នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ដែលជាទិវាសិទ្ធិនារីអន្តរជាតិ សហជីព កម្មករ និងប្រជាពលរដ្ឋបានចូលរួម និងធ្វើវេទិការនេះបានដោយពុំមានការបង្ក្រាបធ្ងន់ធ្ងរប៉ុន្មានទេ ទោះបីជា តាមរបាយការណ៍មកថា មានសហជីពពីរ-បីនាក់ត្រូវអាជ្ញាធរប្រើកម្លាំងបាយរុញ ច្រានធ្វើឲ្យមានរបួសខ្លះក៏ដោយ។
ល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៤ សាលារាជធានីភ្នំពេញបានត្រៀមកម្លាំង ដាក់ពង្រាយជាបណ្ដើរៗនៅទីលានប្រជាធិបតេយ្យ និងនៅតាមដងផ្លូវមួយចំនួនត្រូវបានដាក់បារ៉ាសឆែកឆេ រថយន្ដចូលក្រុង។
![]() |
រូបថតដោយ លោក តុលា, បារ៉ាសតាមផ្លូវជាតិលេខ១ នៅជិតមន្ទីរពេទ្យចារី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៤ ម៉ោងជា៥ល្ងាច |
ព្រលឹមថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤៖ នគរបាល ប៉េអឹម ក្រុមស្រមោចខ្មៅ (ប្រជាការពារ ឬក្រុមការពារសណ្ដាប់ធ្នាប់ក្រុង) កងនគរបាលបង្ក្រាបបាតុកម្ម ត្រូវបានដាក់ពង្រាយ ស្ទើរពេញក្រុងភ្នំពេញ។
![]() |
ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ |
![]() |
ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ |
![]() |
ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ |
![]() |
ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ |
រោងចក្រជាច្រើនបានបង្ខំកម្មករឲ្យធ្វើការនៅថ្ងៃ៨ មីនា ដែលជាទិវាសិទ្ធិនារី ក្នុងបំណងមិនឲ្យកម្មករចូលរួមវេទិការសាធារណៈ នៅទីលានប្រជាធិបតេយ្យ។
ខណៈពេលដែលប្រជាពលរដ្ឋមកដល់ទីលាន ឬជិតៗទីលានប្រជាធិបតេយ្យ ក៏ត្រូវអាជ្ញាធរ បណ្ដេញមិនឲ្យនៅក្បែរទីលានប្រជាធិបតេយ្យឡើយ។
ទោះបីជាមានការគំរាមកំហែង និងការដាក់ពង្រាយកម្លាំងចម្រុុះមកបង្ក្រាប ឬបណ្ដេញប្រជាពលរដ្ឋ កម្មករ សហជីពមិនឲ្យចូលទីលានប្រជាធិបតេយ្យក៏ដោយ ក៏ពួកគាត់អាចជម្នះឧបសគ្គទាំងនោះបាន ដោយសារតែទឹកចិត្ត ស្មារតីតស៊ូ សាមគ្គីគ្នារបស់ពួកគាត់ដើម្បីរកយុត្តិធម៌ និងទាមទារដោះលែង២៣នាក់ #Freethe23 និងទាមទារប្រាក់ឈ្នួលអប្បបរិមា១៦០ដុល្លារ #MW160KH ដើម្បីរស់នៅសមរម្យជូនកម្មករ ជាពិសេសស្ត្រីកម្មករ។
ថ្មីត្បិតតែពុំមានឆាក ឬវេទិការល្អល្អាច់សម្រាប់ធ្វើវេទិការក៏ដោយ ក៏យើងឃើញមានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ប្រធានសមាគម សហជីពនានា មកចូលរួមក្នុងវេទិការនេះដែរ ក្នុងនោះលោក ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា មកចូលរួមក្នុងវេទិការនេះដោយលោក បានជួបកម្មករ - កម្មការិនី ហើយបានថ្លែងសារមួយចំនួនទៅកម្មករដែរ។
![]() |
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ថ្លែងសារទៅកាន់អ្នកចូលរួមក្នុងវេទិការ ដែលគ្មានភាគី គណបក្សប្រជាជន ចូលរួម។ នៅខាងមុខទីលានប្រជាធិបតេយ្យ ជិតក្បាលនាគ។ |
![]() |
លោករ៉ុង ឈុន និយាយទៅកាន់អ្នកចូលរួមវេទិការ |
![]() |
ប្រពន្ធលោក វ៉ន ពៅ ថ្លែងសារទៅកាន់អ្នកចូលរួមវេទិការ |
![]() |
លោក ម៉ម សូណង់ដូ ចូលរួមវេទិការសាធារណៈនៅទីលានប្រជាធិបតេយ្យ |
No comments:
Post a Comment