អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Sunday, March 30, 2014

Hun Sen Authorities Restrict the Right to Assemly

អា​ជ្ញាធរ​លោក​ហ៊ុន សែន​ ​រឹត​ត្បិត​​​សិទ្ធិ​​​​សេរីភាព ក្នុង​ការ​ជួប​ជុំ​

តាម​រយៈ​ការ​សង្កេត​​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​​​ក្នុង​រយៈ​ពេល​ថ្មីៗ​បំផុតនេះ​ឃើញថា សិទ្ធិ​សេរីភាព​របស់​​ប្រជា​ពល​រដ្ឋ​ ​​ត្រូវ​បាន​អាជ្ញាធរ​​ដែល​គ្រប់​គ្រង​ដោយ​លោក​​ ហ៊ុន​ សែន​ រឹតត្បិត​យ៉ាង​ណែន​។

បុណ្យ​រំលឹក​ខួប​១៧​ឆ្នាំ​នៃ​​ការ​​​គប់​គ្រប់​បែក

គណបក្ស​សង្គ្រោះ​ជាតិ​បាន​​ដាក់​ពាក្យ​​​​សុំ​​ការ​អនុញ្ញាត​​ធ្វើ​បុណ្យ​បង្សុកូល​​ និង​រំលឹក​​ខួប​​​​១​៧​ឆ្នាំ​នៃ​​ការ​គប់​គ្រាប់​បែក​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​នៅ​មុខ​​​វត្ត​​បទុម។

ជា​ការ​ឆ្លើយ​តប​នឹង​ពាក្យ​​សុំ​នេះសាលារាជធានី​ភ្នំពេញ​​បាន​ ​អនុញ្ញាត​​ឲ្យ​​​ប្រារព្វ​ពិធី​រំលឹក​ខួប​នេះ នៅមុខ​វត្ត​បុទុម​ ប៉ុន្តែ​បាន​​កំណត់​ឲ្យ​បញ្ចប់​ពិធីនេះ​យ៉ាង​យូរ​ត្រឹម​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក។


សមាជមហាជន​លើក​ទី​២

សមាជ​មហាជន​លើក​ទី​២របស់​គណបក្ស​សង្គ្រោះ​ជាតិ​ភ្ជាប់​នឹង​​កម្មវិធី​បុណ្យ​រំលឹក​ខួប​​១៧​ឆ្នាំ​នៃ​ការ​គប់​គ្រាប់​បែកនេះ​​ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ដាក់​ពាក្យ​ជូន​ដំណឹង​អំពី​ការ​​ធ្វើ​សមា​ជ​​មហាជន​លើក​ទី​២​​របស់​ខ្លួន​​នៅ​ទីលាន​ប្រជាធិបតេយ្យនៅ​ពេល​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ​។

ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​​​​បាន​ចេញ​លិខិត​មួយ​ហាម​ប្រាម​​ មិន​ឲ្យ​​គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​សមាជ​លើក​ទី​២​នេះ​នៅ​ទីលាន​ប្រជាធិប​តេយ្យ​ជាដាច់​ខាត​ហើយ​ថែម​ទាំង​បាន​ត្រៀម​កម្លាំង​ របាំង​បន្លាលួស​និង​​សម្ភារ​ប្រឆាំង​បាតុកម្ម​ផ្សេងៗ​ទៀត។


ព្រឹក​ថ្ងៃ​ទី​៣០ខែ​មីនា​ ឆ្នាំ​២០១៤៖

តាំ​ង​ពី​ល្ងាច​ថ្ងៃ​ទី​២៩​ ខែមីនា ឆ្នាំ​២០១៤ គេ​សង្កេត​ឃើញ​​​អាជ្ញាធរ​ត្រៀម​កម្លាំង ​​របាំង​បន្លា​លួស និងសម្ភារ​ប្រឆាំង​បាតុកម្ម​​​ផ្សេងៗ​ទៀត​ស្ទើរ​គ្រប់​កន្លែង​សំខាន់​ៗ​នៅ​រាជាធានី​ភ្នំពេញ​ ដូច​ជា​ទី​លាន​ប្រជាធិបតេយ្យ​ជាដើម​។

លុះ​ព្រឹក​ឡើង​​ថ្ងៃ​ទី​៣០​ ខែមីនា ឆ្នាំ​២០១៤​ គេ​បាន​ឃើញ​​តាម​ផ្លូវ​មួយ​ចំនួន​ត្រូវ​បាន​បិទ​​ ដោយ​របាំង​បន្លា​លួស ដូច​ជា​ផ្លូវ​នៅ​ម្ដុំវិមាន​ឯករាជ្យ ផ្លូវ​នៅ​ម្ដុំ​​មជ្ឈមណ្ឌល​ហុង​កុង និង​ផ្លូវ​សំខាន់​ៗ​ចូល​ទៅ​វត្ត​បទុម​។







​បង្សុកូល រំលឹក​ខួប១៧​ឆ្នាំ (១៩៩៧-២០១៤) ​​៣០មីនា​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​សម្លាប់​យ៉ាង​រង្គាល


កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​​​ដោយ​មាន​អ្នក​ចូល​រួម​សរុប តាម​ការ​ប៉ាន់​ស្មាន​ប្រហែល​២០០០​ នាក់/អង្គ។ ​លោក​ប្រធាន​​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម​ រង្ស៊ី និង​លោក កឹម​ សុខា​ក៏បាន​ចូល​រួម​ក្នុង​កម្មវិធីនេះ​ដែរ​។


 




អ្នក​ចង់​ចូល​រួម​ពិធី​បង្សុកូល​រំលឹក​ខួប​១៧​ឆ្នាំ​នៃ​ការ​គប់​គ្រាប់​បែក​ត្រូវ​មាន​កាត​លឿង

បុរស​ម្នាក់​ដែល​ចង់​ចូល​រួម​ពិធី​​បង្សុកូល​នោះ​ ត្រូវ​បាន​ប៉ូលីស​​ដាក់​របាំង​ផ្លូវ​នៅ​ជិត​ផ្ទះ​ លោក​ហ៊ុន សែន ឃាត់​សួរ​គាត់​ថា "ទៅណា?" គាត់​ថា គាត់​ចង់​ចូល​រួម​បង្សុកូល​ ប៉ុន្តែ​ត្រូវ​នគរបាល​ហាម​មិន​ឲ្យ​គាត់​ចូល។

ដូច្នេះ​ហើយ គាត់​ត្រូវ​រង់​ចាំ​យ៉ាង​យូរ​ រហូត​ទាល់​តែ​មាន​​អន្តរាគមន៍​ពី​​មន្ត្រី​​គណបកស្ស​សង្គ្រោះ​ជាតិ​ ឲ្យ​កាត់​លឿង​គាត់​ពាក់​ទើប​ចូល​បាន។

សមាជ​មហាជន​លើក​ទី​២ លើក​ទៅ​ធ្វើ​នៅ​ស្នាក់​ការ​គណបក្ស​​នៅ​ចាក់​អង្រែ​លើ​

ដោយ​សារ​​តែ​​អាជ្ញាធរ​លោក​​ហ៊ុន សែន រឹត​ត្បិត​សិទ្ធិ​​សេរី​ភាព​បែបនេះ ទើប​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​​​មុន​​ដំបូង​បាន​សម្រេច​ចិត្ត​ថា ធ្វើ​សមាជ​មហាជន​​នៅ​មុខ​វត្ត​បទុម​ក្រោយ​​​ពិធី​បង្សុកូល​រំលឹក​ខួប​គប់​គ្រាប់​បែក​ចប់ ក៏ប៉ុន្តែ​ដោយ​សារ​​ សាលា​រាជធានី​ភ្នំពេញ​​បាន​កំណត់​ឲ្យ​គណ​បក្ស​​សង្គ្រោះ​ជាតិ​ត្រូវ​បញ្ចប់​កម្មវិធី​នេះ​​ត្រឹម​ម៉ោង​១១​ និង​៣០​នាទី​​ព្រឹក​យ៉ាង​យូរ ដូច្នេះ សមាជ​មហាជន​លើក​នេះ​ក៏​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ទី​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ចាក់​អង្រែ​​លើ​វិញ។

ខាង​ក្រោម​នេះ​គឺ​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នាំ​គ្នា​ដើរ​ទៅ​ស្នាក់​ការ​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចាក់​អង្រែ​លើ។​







No comments:

Post a Comment