អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Monday, March 17, 2014

CYN រៀបចំវគ្គបណ្តុះបណ្តាលស្តីពី "ការប្រើប្រាស់បណ្តាញសង្គម" (CYN Conduct a Training on Social Media)

កាល​ពីថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០១៤ បណ្តាញយុវជន​កម្ពុជា ហៅ​កាត់​ថា CYN បានរៀប​ចំ វគ្គ​បណ្តុះ​​បណ្តាល​​ស្តីពី បណ្តាញ​ទំ​នាក់​​ទំនង​សង្គម ដែល​​មាន​​អ្នក​​ចូល​​រូម​​ពី​​សំណាក់​​សិស្ស​​និស្សិត​ មក​​ពី​​​បណ្តា​​​សា​កល​​​វិទ្យា​ល័យ​​នៅ​​ក្នង​ទី​​ក្រុង​​ភ្នំពេញ​​​ដែល​​បាន​​ប្រព្រឹត្ត​​ទៅ​​នៅ​​ការិយាល័យផ្ទះសាមគ្គី។


វគ្គបណ្តុះបណ្កាលស្តីពីបណ្តាញទំនាក់ទំនងសង្គមនេះមាន​ការ​​ចាប់​​អារម្មណ៍​​ពី​​​សំ​ណាក់​​​អ្នក​​ចូល​​រូម​​​យ៉ាង​​ខ្លាំង​​ ព្រោះ​ពួក​គេ​យល់​ថា ​សម័យ​នេះ ជាសម័យ​បច្ចេក​វិទ្យា (តិចណូឡូជី) គឺ​​គេ​​ប្រើ​​ប្រ​ព័ន្ធ​​​អ៊ីន​​​ធើ​​ណិត​​បណ្តាញ​សង្គម​​សម្រាប់​ទំ​នាក់​ទំនង​គ្នា ទាំង​ការងារ ទាំង​ការ​សិក្សា និង​​ការ​​ប្រ​កប​​​របរ​​​អា​​​ជីវកម្ម​​ជា​ដើម​​។

និស្សិតអក្សរសាស្ត្រខ្មែរមកពីសាកលវិទ្យាល័យភូមិន្ធភ្នំពេញ កញ្ញា នាក់ ខេមា បាន​មាន​ចំ​ណាប់​​អារម្មណ៍ថា ហ្វេស​ប៊ុក (Facebook) ធ្វើ​​ឲ្យ​កញ្ញា​ស្គាស់​មិត្ត​រឹត​តែ​ច្រើន​ជាង​មុន អាច​​ទទួល​បាន​​ព័ត៌​​មាន​​ដែល​​កញ្ញា​​មិន​​ធ្លាប់​​បាន​ដឹង​​ ហើយ​អ្វី​ដែល​សំខាន់​ទៅ​ទៀត​នោះ គឺ​​ព័ត៌​​មាន​​ស្តីពី​​អា​ហារ​​រូប​​ករណ៍​​ទៅ​​សិក្សា​​នៅ​​បរ​ទេស​ដែល​​វា​ជា​រឿង​ដែល​​សំ​ខាន់​​​សម្រាប់​​និស្សិត​ដូច​ជា​កញ្​ញា។​ខេមា បាន​បន្ត​ថា កញ្ញា​ចង់​ស្វែង​​យល់​ព័ត៌​មាន​មួយ​ចំនួន​ដែល​​ទាក់​​ទង​​នឹង​​សង្គម​កម្ពុជា ដែល​កញ្ញា​​មិន​បាន​ដឹង​។

ចំណែក​ឯ​និស្សិតច្បាប់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង​វិទ្យា​សាស្ត្រ​ សេដ្ឋកិច្ច លោក ឡុង ឈុនហៃ មានប្រសាសន៍ថា វាពិតជាមានសារសំខាន់ណាស់ ព្រោះយើងបានស្វែងយល់ពីការប្រើប្រាស់ប្រព័ន្ធ​អ៊ីនធឺណេត ស្វែង​យល់​ពី​ការ​វិវត្ត​ផ្សេង​ៗ​របស់​សង្គម​កម្ពុជា​។

ឈុន​ហៃ ក៏​បាន​ឡើងថា គឺជាបណ្តាញសង្គមមួយ​ដែល​ពេញ​​និយម និង​មាន​សារ​សំខាន់ ដោយ​ហេតុ​​ថា ទាំង​យុវ​ជន ក៏​ដូច​ជា​ប្រជា​​ពល​​រដ្ឋ​ ​អាច​​ទទួល​​បាន​​ព័ត៌​​មាន​​យ៉ាង​​ងាយ​​ស្រួល​​ដោយ​​គ្រាន់​តែ​​មាន​​ប្រព័ន្ធអ៊ីន​ធឺណេត និង​ចេះ​ប្រើ​​ប្រាស់​បណ្តាញ​សង្គម ប៉ុន្តែ ឈុន​ហៃ ក៏​បាន​​បញ្ជាក់​​ផង​​ដែរ​​ថា រាល់​ព័ត៌​មាន​ទាំង​អស់​នៅ​ក្នុង បណ្តាញ​សង្គម មិន​មែន​សុទ្ធ​តែ​ពិត​ទាំង​អស់​នោះ​ទេ គឺ​ទាម​​ទារ​​​ឲ្យ​​អ្នក​ប្រើ​បណ្តាញ​សង្គម​មួយ​នេះ​ចេះ​វិភាគ​និង​ស្វែង​រក​ប្រភព​ព័ត៌​មាន​ដែល​អាច​ទុក​ចិត្ត​និង​ជឿ​ជាក់​។

លោក សន ចាន់រដ្ឋា ជាមន្ត្រីព័ត៌មាននិងផ្សព្វផ្សាយរបស់បណ្តាញយុវជនកម្ពុជា និង​ជា​គ្រូ​បង្គោល បានមានប្រសាសន៍ថា គោលបំនងសំខាន់ គឺ​ចង់​ឲ្យ​សិក្ខា​កាម​ទាំង​អស់​យក​ចំណេះ​ដឹង​ដែល​​ទទួល​​បាន​នៅក្នុង វគ្គ​បណ្តុះ​បណ្តាល​នេះ​ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ពួកគេ និងអ្វីដែលពិសេសនោះ ពួកគេជាផ្នែក​មួយ​នៃ​ការ​ចែក​រំលែក​ព័ត៌​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោកក៏មានសង្ឃឹម​ដែរ​ថា នៅ​ថ្ងៃ​ខាង​មុខ ការ​ប្រើ​​ប្រាស់​បណ្តាញ​សង្គម នឹង​មាន​ការ​រីក​ចម្រើន​ ព្រោះ​​វា​ជា​ប្រភព​ផ្ដល់​ព័ត៌​មាន​មួយ​​ដែល​អាច​ជឿ​ជាក់ ​ទោះ​បី​ជា មាន​​ព័ត៌​​មាន​​មួយ​​ចំនួន​​មិន​​ពិត​​ក៏​ដោយ​។ សិក្ខា​កាម​ទាំង​អស់​ក៏​បាន​សំណូម​ពរ​ទៅ​ដល់​យុវ​ជន​ផ្សេង​ៗ​ទៀត ឲ្យ​​ចូល​រួម​ចែក​​រំ​លែក​​ព័ត៌​​មាន​​ដែល​​ពិត និង​​ព្យា​យាម​​ស្វែង​​យល់​​ឲ្យ​​បាន​​ច្រើន​​អំពី​​បញ្ហា​​របស់​​សង្គម​ជាតិ​៕

No comments:

Post a Comment