អ្នក​កាសែតសហគមន៍ (Media Operator)៖ ជា​បណ្ដាញអ្​នក​កាសែត​សហគមន៍​ដែល​ធ្វើការ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ប្រមូល​ ចែក​រំលែក​និង​ទទួល​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សង្គម​​ដើម្បី​លើក​កម្ពស់ ​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិបតេយ្យ​​ និង​យុត្តិ​ធម៌​សង្គម​។

Community Journalists or Media Operators is a volunteer Group of Citizen Journalist Network across Cambodia. They collect, share and report news/info about what happen in their communities for the purpose of enhancing human rights, democracy, and social justice. It is a bilingual blog, Khmer and English.

Friday, March 7, 2014

#Freethe23, #MW160KH

ដោះ​លែង​២៣ និង​ផ្ដល់​ប្រាក់​ឈ្នួល​អប្បបរិមា​១៦០​ដុល្លារ​​ សម្រាប់​រស់​នៅ​សមរម្យ​ជូន​កម្មករ-កម្មារិនី





ថ្ងៃ​ស្អែកនេះ (០៨ ខែ​មីនា) ទោះបី​ជា មាន​ការ​បដិសេធ​ពី សាលា​រាជធានី​ភ្នំពេញ​ក៏ដោយ ក៏កម្មករ​រាប់​ម៉ឺន​នាក់​​បាន​ប្ដេជ្ញាចិត្ត​​ ជួប​ជុំ​គ្នា​ ដើម្បី​ប្រារព្វ​ទិវា​សិទ្ធិនារី​​ដែរ។

ស្ត្រី​ជា​៩០​% ​ធ្វើ​ការ​ជាកម្មករ​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​សម្លៀក​បំពាក់​​នៅ​​​កម្ពុជា។ ថ្វីត្បិត​តែ​ស្ដ្រី​ទាំង​នោះ​​ខំ​​​ធ្វើ​ការ​​ច្រើនម៉ោង និង​ផ្ដល់​ប្រយោជន៍​យ៉ាង​ធំសម្បើម​យ៉ាង​ណា​ក៏ដោយ​ដល់​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា ក៏ពួក​គាត់​ នៅ​តែ​​មិន​ត្រូូវ​បាន​រាជ​រដ្ឋាភិបាល​នៃ​ប្រទេសកម្ពុជា យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គាត់​ឡើយ។ ហើយ​​​ប្រាក់​ឈ្នួល​តិច​តួច ​ការ​ងារ​ត្រូវ​រោង​ចក្រ​បង្ខំ ​និង​អំពើ​ហិង្សា ព្រម​ទាំង​ការ​​រើស​អើង​ប្រឆាំង​ស្ត្រី និង​ថ្នាក់​ដឹក​នាំ​សហជីព កើត​មាន​ជា​ទូទៅនៅ​ក្នុង​របប​ លោក ហ៊ុន សែន។

កាល​ពី​ខែមករា​កន្លង​ទៅ​ថ្មីៗ​នេះ កម្មករ​យ៉ាង​តិច​៤​នាក់​ត្រូវ​អាជ្ញាធរ​បាញ់​សម្លាប់ ៣៨ នាក់​ត្រូវ​របួស និង​២៣​នាក់​ត្រូវ​​ចាប់​​ដាក់​គុក​​ដោយ​គ្មានការ​ជុំ​នំ​​ជម្រះ ខណៈ​ពេល​ដែល​ពួក​គាត់​នាំ​គ្នា​​ធ្វើ​កូដកម្ម​សុំ​តំឡើង​ប្រាក់​ឈ្នួល និង​​សុំ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ។

ចាប់​ពី​ពេលនោះ​មក រដ្ឋា​ភិបាល​​ដែល​​ជា​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កម្មករ បានកំហិត​​រិត​ត្បិត​សិទ្ធិ​សេរី​ភាព​របស់​កម្មករ​កាន់​តែ​តឹង​រឹង​ថែម​ទៀត​ មិន​ឲ្យ​កម្មករ​ជួប​ជុំ​គ្នា និងបង្កើត​សមាគម ក្នុង​គោល​បំណង​បិត​មាត់​​កម្មករ​ កម្មការិនី ​​ដ៏​អង់​អាច​ក្លាហាន​ទាំង​នេះ​។

ដូច្នេះហើយ ប្រសិន​បើ អ្នក​គាំទ្រ​សិទ្ធិ​​របស់​ស្ត្រី និង​កម្មករ​-កម្មការិនី​ខ្មែរ​​​នៅ​ក្នុង​ប្រទេស​ខ្មែរ សូម​ចែក​រំលែក​​រូប​ថត​ឋខាងលើ​​នេះ ដើម្បី​ផ្សព្វ​ផ្សាយ​​​​សារ​ ​ដោះ​លែង​២៣​នាក់ ​#Freethe23 និង​ផ្ដល់​ប្រាក់​ឈ្នួល​អប្បបរិមា​​១៦០​ដុល្លារ សម្រាប់​រស់​នៅ​សម​រម្យ​ជូន​កម្មករ #MW160 KH។

Despite the refusal from City Hall, tomorrow thousands of Cambodian workers will gather to celebrate International Women’s Day.

Cambodia’s garment industry is more than 90% women. Despite working long hours and providing great benefit to the Cambodian economy, these women are still some of the most marginalized in the country.

Poverty wage, forced labor and violence and discrimination against women and trade union leaders are commonplace. In January at least four garment workers were killed, 38 injured and 23 arrested protesting for increased wage and improved working conditions.

Since then the caretaker government has further restricted their rights to assembly and association in an attempt to silence the voices of these desperately brave women and men. If you support women’s and workers’ rights in Cambodia, please share these photos to spread the message to #Freethe23 and #MW160KH.

No comments:

Post a Comment